ឆ្នាំ ១៩១៧ ដល់ ១៩៣៧ ចន្លោះពេល សង្គ្រាមលោកលើកទី១និងទី២ កុមារភាពនិងវ័យជំទង់

១៩១៧
លោកហេនរិចបូលគឺជាកូនទី៦របស់លោកវិកទ័របូល ដែលជាជាងឈើនិងចម្លាក់។ ម្តាយរបស់លោក
មានឈ្មោះថា ម៉ារៀ កើតនៅក្នុង កូឡូនី ក្នុងថ្ងៃទី២១ខែធ្នូក្នុងខណៈដែលគ្រោះទុរ្ភិក្សដោយសារ សង្គ្រាមស្ថិតក្នុងស្ថានភាពវឹគវរ។ 

១៩២១
ក្រុមគ្រួសាររបស់លោកបានរើចេញពីភាគខាងត្បូងដែលស្ថិតក្នុងផ្នែកមួយនៃទីក្រុងចំណាស់មករស់នៅក្នុងស្រុកដាច់ស្រយាលមួយនៃ រេឌ័របឿច

១៩២៤ ដល់១៩២៨
លោកហេរិចបានចូលសិក្សាក្នុងសាលាបឋមសិក្សាក្នុង ខូល រេឌ័រថាល

១៩២៨ ដល់ ១៩៣៧ 
លោកហេនរិចបានចូលរួមជាអត្តពលិកនៃ កៃស័រវៀលហេម កាយសម្ព័ន្ធ ដែលស្ថិតក្នុងសាលាផ្នែក
វេយ្យករណ៍ក្លាសិច ក្នុង កូឡូនី

១៩២៩
ក្នុងស្ថានការណ៍នៃវិប្បត្តិសាកលលោកបានជំរុញអោយធនាគារដែលលោកវិកទ័របានវិនិយោគ ប្រកាសក្ស័យធន។ ក្រុមគ្រួសារលោកបូលបានលក់គេហដ្ឋានរបស់ខ្លួនក្នុង រេឌ័របឿច ហើយបាន មករស់នៅក្នុងភាគខាងកើតនៃរដ្ឋធានីកូឡូនី។ នៅក្នុងឆ្នាំបន្ទាប់ស្ថានភាពគ្រួសារលោកបូលនៅតែមិន មានសភាពប្រសើរឡើងនោះទេបើធៀបទៅនឹងអត្រាអ្នកអត់ការងារធ្វើ៣លាននាក់ផ្សេងទៀត។ បញ្ហាប្រចាំថ្ងៃរបស់គ្រួសារលោកបូលគឺជួបជាមួយអ្នកចងការប្រាក់ និងបញ្ហាជាមួយនិងមន្ត្រីតំបន់ និងការរឹបអូសយករបស់ក្នុងផ្ទះ។ 

១៩៣៣ ដល់ ១៩៣៦
ក្នុងថ្ងៃទី៣០ មករា ឆ្នាំ១៩៣៣ ហ៊ីឡ័របានចាប់តាំងមន្ត្រីការនិងសកម្មជនណាស៊ីជាច្រើនក្នុងកូឡូនី។ គ្រួសារលោកបូលបានជជែកពិភាក្សាបញ្ហាសេដ្ឋកិច្ចជាញឹកញយនិងបើកចំហរ។ នៅខណៈដែលមាន ការបោះឆ្នោតរៀបចំដោយហ៊ីឡ័រ ម្តាយរបស់លោកហេនរិចបានកំណត់ចំណាំថាជាសង្គ្រាមដ៏ព្រៃផ្សៃ សម្តីរបស់លោកស្រីបានកត់ក្នុងកំណត់ត្រាឯកសារក្រងដូចជារឿងខ្លីនិងកំណាព្យដែលបង្ហាញថា លោកបានចាប់ផ្តើមក្នុងការសសេរក្នុងឆ្នាំ១៩៣៦។

១៩៣៧
លោកហេនរិចបូលបានជាប់ចំណាត់ថ្នាក់កំរិត A ហើយក៏ចាប់ផ្តើមធ្វើការជាជំនួយការអ្នកលក់សៀវ ភៅគណិតវិទ្យាដែលមានឈ្មោះថា លិមភឺស ក្នុង ប៊ូន ដែលបានរំឡឹកនូវការចងចាំក្នុងរយៈពេល ខ្លីមួយ។