ការធ្លាក់ចុះ បំបិតនូវទីតាំង គ្រប់រដ្ឋាភិបាលនៅទូទាំងទ្វីបទាំងមូលគឺជាការបំពានដល់សង្គមស៊ីវិល តើការបំពានរបស់ពួកគេទាំងនេះមានកំណើតមកពីណា?
និន្នាការហាមប្រាមទាំងនេះត្រូវបានកត់សម្គាល់ជាយូណាស់មកហើយ គ្រប់រដ្ឋាភិបាលទូទាំងទ្វីបទាំង មូលមិនថាក្នុងបរិបទតំរង់ទិសនយោបាយរឺក៏របបណានោះទេគឺសុទ្ធតែបង្កើតនូវសកម្មភាពប្រឆាំងទៅនិងសង្គមស៊ីវិល ដូចជាអង្កការក្រៅរដ្ឋាភិបាល សកម្មជនសង្គមនិងបរិស្ថាន សកម្មជនសិទ្ធិស្រ្តី និង សកម្មជនសិទ្ធិមនុស្ស។ ទីតាំងសម្រាប់អ្នកដំណាងដែលមានសារប្រយោជន៍ដល់មាតិការច្បាប់ក្នុងជួរ រាជរដ្ឋាភិបាលដែលនិយាយពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ក៏ដូចជាទទួលយកនូវជំហរប្រឆាំងទៅ និងគំរោងធំៗ និងអ្នកដែលប្រឆាំងទៅនឹងភាពអយុត្តិធម៍ក្នុងសង្គម ដូចជាការដណ្តើមយកដីធ្លីនិងការ រិចរិលនៃបរិស្ថាន គឺមានចំនួនធ្លាក់ចុះជាលំដាប់។
អ្នកដំណាងទាំងនោះចាប់ផ្តើមផ្តោតចំណាប់អារម្មណ៍ទៅដល់អំណាចនៃរដ្ឋាភិបាលនិងឯកជននិងមានទិសដៅទៅដល់យុទ្ធនាការ ដែលទាក់ទងដល់ការបង្ក្រាបតាមវិធីព្រហ្មទណ្ឌ។ យោងតាមមូលដ្ឋានគ្រិះ នយោបានដែលចាក់ឬសក្នុងសង្គមស៊ីវិលដែលស្ថិតនៅក្នុងប្រទេសជាដៃគូ យើងបានទទួលនៅ បទពិសោធន៍ដំបូងដែលទីតាំងរបស់ពួកគេត្រូវបានរឹតបន្តឹង រឹតតែបង្កើតអោយមានការពិបាកសម្រាប់ ពួកគេក្នុងសកម្មភាពនយោបាយ។ ចំពោះសង្គមស៊ីវិលដែលមានលក្ខណៈឯករាជ្យ គឺមិនត្រឹមតែជា បន្លាក្នុងកែវភ្នែករដ្ឋាភិបាលក្នុងទ្វីបអាហ្រ្វិច អាស៊ី អាមេរិចឡាទីន និងភូមិភាគកណ្តាលនោះទេ រដ្ឋាភិបាលតែមួយបានប្រឆាំងជាមួយនិងសង្គមស៊ីវិលហើយបំបិតនូវសម្លេងរបស់សង្គមស៊ីវិលក្នុង ២៥ឆ្នាំចុងក្រោយនេះ។
សង្គមស៊ីវិលឆ្លើយតបថាទេ អគុណច្រើន!
ការបំភិតបំភ័យ ការប្រើប្រាសអំពើហឹង្សា ឬក៏ហាមប្រាមសង្គមស៊ីវិល គឺជាទង្វើរដែលកើតឡើងជា រឿយៗទៅហើយ មានមនុស្សជាច្រើនបដិសេធមិនទទួលស្គាល់នូវមូលដ្ឋានគ្រិះនៃសិទ្ធិសេរីភាពរបស់ក្រុមប្រឹក្សា សមាគមន៍និងការបញ្ចេញមតិដែលលាក់ខ្លួនក្នុងសន្ឋិសញ្ញាសិទ្ធិមនុស្សក្នុងឆ្នាំ១៩៤៨ ហើយការបដិសេធទាំងនេះនៅតែបន្តរហូតមកដល់សព្វថ្ងៃ។ យើងបានមើលឃើញនូវការថយចុះ ជាច្រើនដងមកហើយ ទីតាំងជំហររបស់សង្គមស៊ីវិលក្នុងសកម្មភាពនយោបាយត្រូវបានរឹតបន្តឹងយ៉ាង ក្រាស់ក្រៃ។ ទាំងនេះមិនត្រឹមតែជាការពិតក្នុងរបបផ្តាច់ការឬពាក់កណ្តាលផ្តាច់ការនោះទេ តែក៏សំដៅ ទៅដល់រដ្ឋាភិបាលប្រជាធិបតេយ្យផងដែរ។ ការបង្កើនឡើងនៃប្រជាធិបតេយ្យភាពនៅអឺរ៉ុបភាគខាង កើត អាហ្រ្វិច និង អាមេរិចឡាទីន ក្រោយសង្រ្គាមត្រជាក់ត្រូវបានបកត្រលប់ក្រោមមកវិញ។ សិទ្ធិ សេរីភាពក្នុងការចូលរួមត្រូវបានយកទៅវិញក៏ដូចជារឿងជាច្រើនទៀត ដែលមានជាតិសាសន៍ជាច្រើន ចូលរួមផ្តោតសំខាន់ទៅលើការប្រឆាំងវាយឡុកទៅលើពលរដ្ឋសកម្មផងដែរ។
ប្រទេសជាច្រើនក្នុងទ្វីប អាហ្រ្វិច អាស៊ី អាមេរិចឡាទីន អ៊ឺរ៉ុបភាគខាងកើត និងភូមិភាគកណ្តាលបាន ខនខានក្នុងការផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ មិនថាសម្រាប់រដ្ឋាភិបាលឬក៏ក្រៅរដ្ឋាភិបាលនោះទេ៕ ក្នុងការសម្រេចអោយបាន ពួកគេបានចាត់វិធានការណ៍ចាប់ពី ច្បាប់បទប្បញ្ញត្តិ ការិយាធិបតេយ្យ ច្បាប់ស្តីពីពន្ធ ការយាយី យុទ្ធនាការនៅតាមប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជា សេវាកម្មសំងាត់ និងការ បង្ក្រាបដោយបើកចំហ។ ក្នុងនោះក៏មានការបើកចំហរទៅដល់ប្រភេទនៃការរឹតបន្តឹងមួយចំនួន ដូចជា ការចាប់ខ្លួនសកម្មជន ការបិតនូវគណនីយ្យធានាគា ការដកយកអាជ្ញាប័ណ្ណ ការបិតនូវគេហទំព័រ ការបង្ខំក្នុងការចុះបញ្ចីនិងការបំបិតការិយាល័យជាដើម។
ការរីកចម្រើននៃអង្កការមិនមែនរដ្ឋាភិបាល
ការផ្ទុះឡើងគួរអោយកត់សម្គាល់គឺត្រូវបានគេស្គាល់ថាជាច្បាប់ស្តីពីអង្កការក្រៅរដ្ឋាភិបាលដែលមាន ទំនាក់ទំនងជាមួយនិងអង្កការក្នុងស្រុកនិងអង្កការមិនមែនរដ្ឋាភិបាល (រូមមានលំហូរសាច់ប្រាក់ ការចុះបញ្ចី និងរបាយការពណ៍ និងច្បាប់នានា) ច្បាប់ទាំងនេះគឺមានលក្ខណៈសម្គាល់ត្រឹមត្រូវ។ ពួកយើងក៏មានសិទ្ធិក្នុងការរៀបរៀងច្បាប់ស្តីពីរដ្ឋបាល ដូចជាច្បាប់សម្រាប់អង្កការមិនទទួលកំរៃ ពន្ធ រួមនិងបទដ្ឋានអប្បបរមាសម្រាប់និតិវិធីផ្ទៃក្នុង ការអង្កេតការ ការបោះឆ្នោត និងគណនិយ្យភាពជាដើម
ទោះជាយ៉ាងនេះក្តី វារឹតតែចាំបាច់ដែលច្បាប់ទាំងនេះមិនចោទជាសំនួរពីសិទ្ធិនៃសមាគមន៍តែមានការ គោរពដោយឯករាជ្យភាពនៃអង្កការនិមួយៗ។ អង្កការក្រៅរដ្ឋាភិបាលនៅសហភាពរ៉ូស្ស៊ី ទួគី ឬក៏ឥណ្ឌា មិនត្រឹមតែស្ថិតនៅក្រោមការរងសម្ពាធនោះទេ ច្រើនជាង៦០ប្រទេសដទៃទៀត ច្បាប់អង្គការក្រៅរដ្ឋា ភិបាលត្រូវបានផ្តួចផ្តើមនិងអនុម័តក្នុង៣ឆ្នាំចុងក្រោយ។ យោងតាមរបាយការណ៍ថ្មីៗរបស់ CIVICUS អង្គការជាលក្ខណៈសកលសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ បានចង្អុលបង្ហាញថា មានការរឹត បន្តឹង៩៦កត្តាទៅលើសិទ្ធិសង្គមស៊ីវិលក្នុងចន្លោះខែថុនា ២០១៥ ដល់ ខែឧសភាឆ្នាំ២០១៥។
ការព្រួយបារម្ភស្នូលនៃវិសោធនកម្មច្បាប់អង្គការមិនមែនរដ្ឋាភិបាលគឺកាត់បន្ថយនូវលំហូរនៃមូលប័ត្យ អន្តរជាតិមកកាន់អង្កការក្នុងស្រុក ហើយដាក់បញ្ចូលលំហូរសាច់ប្រាក់ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ច្បាប់ដែលដាក់ចេញនូវ អ៊ីធូភៀ ក្នុងឆ្នាំ២០០៩ ឧទាហរណ៍ដូចជា ការហាមប្រាមដល់គ្រប់អង្កការ មិនមែនរដ្ឋាភិបាលទាំងអស់ក្នុងការទទួលយកច្រើនជាង១០ភាគរយនៃកញ្ចប់ទុនពីអន្តរជាតិដែលទាក់ ទងដល់សកម្មភាពនយោបាយនានា។ ក្នុងប្រទេស អ៊ីស្រាអ៊ែល វិក័យប័ត្រត្រូវបានដាក់ស្នើសុំដល់ការ កំណត់នៃកញ្ចប់ទុនដល់១៥ភាគរយ។ ទាំងនេះឆ្លុះបញ្ចាំងពីមតិផ្ទុយគ្នានៃការលូកដៃរបស់រាជរដ្ឋា ភិបាល ដែលទុកសម្រាប់អង្គការមិនមែនរដ្ឋាភិបាលគួរតែត្រូវបន្តចូលក្នុងប្រទេសសម្រាប់តែទិសដៅ ជំនួយដល់សង្គម និងអេកូឡូជី ដែលមិនមានទិសដៅណាដែលប៉ះពាល់ដល់នយោបាយសូម្បីតែបន្តិច ជា ឧទាហរណ៍មួយផ្សេងទៀត ដែលវាត្រឹមតែជាការជំនួយដល់របៀបវារៈរបស់រដ្ឋាភិបាលនិងទិសដៅ ដែលសមស្របដល់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
ច្បាប់បទប្បញ្ញត្តិថវិកាបដិភាគរបស់ប្រទេសឥណ្ឌា (FCRA) ដែលទុនជំនួយពីបរទេសដល់អង្គការមិន មែនរដ្ឋាភិបាល គឺត្រូវឆ្លងកាត់អជ្ញាប័ណ្ណ ដែលបញ្ចាក់ថាមិនមានទិសដៅទាក់ទងទៅនិងកិច្ចការ នយោបាយនោះទេ។ មានពេលខ្លះ អាជ្ញាធរនៃប្រទេសឥណ្ឌា ខិតខំប្រឹងត្រួតពិនិត្យថាតើច្បាប់ផ្សេងៗ ជាច្រើនទៀតមានតំរូវការអង្កេតការដែរឬទេ។ ស្ថិតក្នុងអង្កការដែលរងការគាបសង្កត់របស់ប្រទេស ឥណ្ឌាគឺ ក្រេសឡេន ឥណ្ឌា ដែលជាអង្គការដែលត្រូវបានដកយកអាជ្ញាប័ណ្ណ FCRA ហើយថែមទាំង ត្រូវបានបិទគណនេយ្យធានាគាផងដែរ។
គំនិតនៅពីក្រោយការរឹតបន្តឹងនិងការបំភិតបំភ័យរួមមានច្បាប់ចុះបញ្ជីនិងច្បាប់រដ្ឋបាល។ ច្បាប់ សម្រាប់អង្គការក្រៅរដ្ឋាភិបាលនៅរ៉ូស្ស៊ីត្រូវបានគេទទួលស្គាល់និងត្រូវយកគំរូរតាម (ឧទាហរណ៍ ប្រទេស ម៉ាឡេស៊ី និងប្រទេសអ៊ីស្រាអ៊ែល) គ្រប់អង្គការដែលទទួលទុនពីបរទេសត្រូវចុះបញ្ជីក្នុងនាម ជាភ្នាក់ងារបរទេស។ ក្នុងន័យ ភា្នក់ងារ មិនត្រឹមតែត្រូវបានប្រើប្រាស់ក្នុងច្បាប់អង្គការមិនមែនរដ្ឋា ភិបាលនោះទេ។ តំណាងអោយអ្នកមានតួនាទីជា ភ្នាក់ងារបរទេស បានក្លាយជាការពេញនិយមនៅ យុទ្វនាការយុទ្ធសាស្រ្ត មិនថានៅ វេនេហ្សូអេឡា អេក្វាដ័រ ឬក៏សហភាពរ៉ូស្ស៊ីនោះទេ។
មានប្រទេសជាច្រើនដែលតំរូវអោយអ្នកដំណាងអង្កការក្រៅរដ្ឋាភិបាលទទួលទុនបរទេសដូចជា អង្កការបរទេសដែលដំណើរការក្នុងប្រទេសសម្រាប់ទិសដៅសកម្មភាពនិងស្នើសុំការអនុញ្ញាត ដូចជានៅក្នុងប្រទេស អាល់ជេរៀ អ៊ីធូភៀ ចរដាន់ នេប៉ាល់ និងប្រទេស ទូមេនីស្ទេន ឬក៏តម្រូវអោយ ពួកគេរៀបចំតាមដំណាក់កាលរដ្ឋតាំងពីដើមដំបូងមក។ ការរឹតបន្តឹងទាំងនេះបង្កើតសភាពធ្ងន់ធ្ងរ បន្ថែមទៀតដោយមានការរាយការណ៍នូវកិច្ចការដែលរួមមានការបំពាននានាដែលមិនមានការរៀបចំ ស្របច្បាប់ណាមួយនៅក្នុងតម្លាភាពនិងគណនេយ្យភាព (ប្រទេសឥណ្ឌូនេស៊ី ឥណ្ឌានិងបង់ក្លាដេស)។
នៅប្រទេសចិន ច្បាប់ថ្មីមួយបានកំណត់អោយអធិបតេយ្យភាពរបស់អង្កការបរទេសស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រសួងសន្តិសុខសាធារណៈ និងមិនស្ថិតក្រោមក្រសួងកិច្ចការស៊ីវិលដែលទទួល បន្ទុកក្នុងការចុះបញ្ចីនៃអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសចិន។
ប្រទេសកម្ពុជាបានជំរុញច្បាប់អង្កការសង្គមស៊ីវិលអោយសភាអនុម័តក្នុងរដូវក្តៅឆ្នាំ២០១៥ ដែលមាន បំរាមដល់គ្រប់សកម្មភាពដែលប៉ះពាល់ដល់សន្តិភាព ស្ថេរភាព និង រូបភាពសាធារណៈ ដែលរួមមាន ប្រពៃណីនិងវប្បធម៍របស់ប្រទេស។ ពាក្យទាំងនេះគឺជាល័ក្ខខ័ណ្ឌធិកៈសម្រាប់គ្រប់ច្បាប់ដែលទាក់ទង ទៅអង្កការក្រៅរដ្ឋាភិបាល។ ពួកគេអាចនឹងរឹតបន្តឹងសកម្មជននយោបាយឬក៏បំបាត់ចោលតែម្តង។ ផ្ទុយទៅវិញ ស្ថិតក្នុងច្បាប់សាធារណៈនិងសន្តិសុខ ឬក៏បំពាន់ដល់ចំណាប់អារម្មណ៍ក្នុងប្រទេស អាចនឹងត្រូវបានដកហូត អាជ្ញាប័ណ្ណ។
ទាំងនេះគឺជាការបើកចំហរនៃការបំពានរបស់រដ្ឋាភិបាល។ ក្នុងប្រទេសជាច្រើន សន្តិសុខជាតិ និង សង្គ្រាម ទាក់ទងនិងឧក្រិដ្ឋកម្ម គឺត្រូវបានប្រើប្រាស់ជាលេសដើម្បីបំបាត់អង្កការប្រជាធិបតេយ្យ។
កត្តាគួរអោយសង្ស័យទាំងនេះបានកើតឡើងនៅក្នុងប្រទេសអេហ្ស៊ីប ដែលនឹងនិយាយដោយ សុវត្តិភាពថាប្រទេសក្លាយជារបបផ្តាច់ការ ដែលមិនមានចន្លោះសម្រាប់ការបង្កើតអោយមានអង្គការ សង្គមស៊ីវិល។ ស្ថានភាពសព្វថ្ងៃគឺអាក្រក់ជាងពេលស្ថិតក្រោមរបប ហូស្នី មូបារ៉ាក ដែលទោះជាយ៉ាង ណាក្តីនៅតែបន្សល់ទុកនៅចន្លោះស្រពិចស្រពិលសម្រាប់សកម្មជនសិទ្ធិមនុស្សនិងជនឧក្រិដ្ឋ។
ការប្រឆាំងតវ៉ាក្នុងការបញ្ឈប់ការកើតឡើងនៃបញ្ហា
ប្រទេសផ្តាច់ការខិតខំក្នុងការបញ្ឈប់ការកកើតឡើងនៃសមាគមន៍សាធារណៈដែលមានបំណងដោះស្រាយ។ ច្បាប់អង្កការមិនមែនរដ្ឋាភិបាល គឺមិនត្រឹមតែត្រូវបានវាស់ស្ទង់ក្នុងការរឹតបន្តឹងសង្គមស៊ីវិល នោះទេ ក្នុងនោះមាន ច្បាប់សន្តិសុខជាតិ ច្បាប់ប្រឆាំងនឹងបទឧក្រិដ្ឋ ច្បាប់ស្តីពីប្រព័ន្ធផ្សព្វផ្សាយ គ្រប់ ច្បាប់ទាំងនេះសុទ្ធតែគាប់សង្កត់ ដល់សកម្មភាពរបស់សង្គមស៊ីវិល ដំណើរការសង្គម អ្នកយកពត៌មាន អ្នកសរសេរប្លុក ហើយនិងសមាគមន៍សំខាន់ៗផ្សេងៗទៀត។
ក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យទាំងស្រុងនិងមួយផ្នែក យើងអាចសង្កេតឃើញថា ក្នុងប្រព័ន្ធ ច្បាប់រដ្ឋបាល និងការវាស់ស្ទង់ដែលធ្វើឡើងដោយរដ្ឋាភិបាល គឺមានទិសដៅគោលដល់ចលនាសង្គម និងអង្កការដែលប្រកាន់ជំហរក្នុងគម្រោងដែលមានលក្ខណៈធំដូចជា ការបង្កើតអោយមានឥន្ធនៈភ័ណ្ឌ ប្រេង ហ្គាស បំរុងនានា ហើយនិង គំរោងទាក់ទងដល់ការដណ្តើមដីធ្លី និងគំរោងទាក់ទងនិងប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធនានា។ ក្នុងប្រទេសចិន រ៉ូស្ស៊ី ឥណ្ឌា តួគីនិងប្រទេសកម្ពុជា គឺមិនមែនជាប្រទេស ដែលស្ថិតក្នុងសង្គមស៊ីវិលតែមួយនោះទេក្នុងការបំផ្លាញញធនធានធម្មជាតិ។ មិនថាក្នុងខណៈ ណាឬក៏ វិធានការណ៍ណា ឬក៏ធនធានធម្មជាតិប្រភេទណា មានដូចជា ឥន្ធនៈភ័ណ្ឌ ប្រេង ហ្គាស ទឹក ព្រៃឈើ ដី ជិវចំរុះ និង ធនធានហ្សែន គឺត្រូវបានធ្វើអាជីវកម្ម ឬក៏ប្រើប្រាស់ គឺធ្វើឡើងដោយ ជនដែលមាន អំណាចទៅលើតំបន់នោះសម្រាប់ការពារដល់អំណាចរបស់ពួកគេនិងពាណិជ្ជកម្មរបស់ ពួកគេតែប៉ុណ្ណោះក្នុងរបាយការណ៍ដែលបានបោះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៥ ដោយ មេណាខៃ ដែលជាអ្នកយកការណ៍ពិសេសស្តីពីសិទ្ធិនិងសេរីភាពឈានឆ្ពោះដល់ក្រុមប្រឹក្សាសន្តិភាព បាននិយាយការកើនឡើងនូវតម្រូវការនៃធនធានគឺជាលទ្ធផលនៃការបង្កើននៃតំបន់ដែលប៉ះពាល់ ជាពិសេសតំបន់ដែលមានប្រជាជនរស់នៅច្រើន ដែលឈានឆ្ពោះអោយមានទំនាស់ រវាងការប្រជែងយកប្រយោជន៍។ យោងតាមរបាយការណ៍ខ្លះ ប្រមាណពី៩៣ទៅ៩៩ភាគរយនៃអណ្តូងរ៉ែ ៧៣០០០ និង ក្បាលដី កសិកម្ម ប្រេង ហ្គាស សម្បទាន ដែលស្ថិតនៅក្នុងប្រទេសដែលសម្បូរព្រៃឈើ ៨ ប្រទេសគឺមានជីវៈចំរុះស្នាក់អាស្រ័យ។ ប្រភពតែមួយបានអះអាងថាជាង៤០ភាគរយនៃទឹកដីនៃប្រទេសពេរូត្រូវបានរដ្ឋាភិបាលប្រគល់អោយ ទៅក្រុមហ៊ុនឯកជនសម្រាប់ជាផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រើប្រាស់ទៅលើធនធានធម្មជាតិ ហើយនៅ លីប័ររៀ និងឥណ្ឌូណេស៊ី ប្រមាណ៣០ទៅ៣៥ភាគរយនៃដីត្រូវបាន ប្រគល់អោយទៅក្រុមហ៊ុនឯកជនសម្រាប់ប្រើប្រាស់ក្នុងដំណើការនានា។
វត្តមាននៃការរីករាលដាលនៃទំនាស់ក្នុងសង្គមដែលទាក់ទងទៅនឹងធនធានធម្មជាតិគឺមិនមែនជាការ ភ្ញាក់ភ្អើលនោះទេ ឧទាហរណ៍ដូចជា នៅប្រទេសពេរូ ការិយាល័យប្រជាជាតិបានកត់ត្រានូវទំនាស់ ក្នុងសង្គម ២១១ករណីកើតឡើងក្នុងខែកុម្ភៈឆ្នាំ២០១៥ ដែលក្នុងនោះមាន៦៦ភាគរយទាក់ទងទៅនឹង បញ្ហាធនធានធម្មជាតិ។ នៅក្នុងប្រទេសកូឡុំបី ការិយាល័យប្រជាជាតិបានចូលរួមក្នុងដំណោះស្រាយ ២១៨ករណីរវាង ក្រុមហ៊ុនជីករ៉ែ អ្នកតវ៉ានឹងរដ្ឋាភិបាល យោងតាមក្រុមប្រឹក្សាសិទ្ធិមនុស្ស ២០១៥ ទំព័រ ២៤ និង ប្រទេសអូស្រ្តាលី ទំព័រ ទី៤១ ដែលមានទំនាក់ទំនងជាមួយនឹងការជីករកធនធានកំរ។
ក្នុងការធ្វើឃាតសកម្មជន ដែលសកម្មក្នុងការតតាំងសម្រាប់សង្គមគឺរឹតតែជាបញ្ហាធ្ងន់ធ្ងរឡើង។ យោងតាមអង្គការអង្កេតការចក្រភពអង់គ្លេស បានថ្លែងថាចំនួននៃសកម្មជនបរិស្ថានដែលត្រូវបាន សម្លាប់គឺកើនឡើងជាលំដាប់។ ក្នុងឆ្នាំ២០១៤ មានចំនួន១១៦នៅទូទាំងពិភពលោក ដែលប្រមាណ២ នាក់នៅរៀងរាល់សប្តាហ៍។ ប្រទេសដែលមានគ្រោះថ្នាក់បំផុតសម្រាប់សកម្មជនបរិស្ថានគឺ ហ៊ុនដូរាស ដែលមានអ្នកស្លាប់១០១នាក់ចាប់តាំងពីឆ្នាំ២០១០ដល់២០១៤។ ហើយទាំងនោះត្រឹមតែជាចំនួនដែល បានកត់ត្រាតែប៉ុណ្ណោះ។ សម្រាប់ចំនួនស្លាប់ដែលមិនបានកត់ត្រាគឺមានចំនួនច្រើន ដែលភាគ ច្រើនត្រូវបានធ្វើឃាតនៅតំបន់ដាច់ស្រយាល។ ជនដែលជាគោលដៅសម្លាប់ គឺជាជនដែលបាន ប្រឆាំងនឹងអ្នកមានអំណាច អ្នកគ្រប់គ្រងនិងអ្នកដែលប្រព្រឹត្តអំពើពុករលួយ និងមិនមានយុត្តិធម៌ ហើយបដិសេធក្នុងការទាញចូលទៅក្នុងដំណើរការដោយស័្មគ្រចិត្ត តែបែរជាស្វែងរកនៅការគាស់ កកាយនិងការការពារនៅការជះឥទ្ធិពលនៃនយោបាយទាំងនោះ។
នៅក្នុងប្រទេសជាច្រើន វាជាការចាំបាច់ក្នុងការរុញច្រានសិទ្ធិក្នុងការចូលរួមក្នុងដំណើរការប្រជាធិប តេយ្យនិងការតវ៉ាប្រឆាំងនិងគំរូអភិវឌ្ឍន៍ដោយមិនបង្កគ្រោះថ្នាក់ដល់អំណាចនយោបាយនិងសេដ្ឋកិច្ច នៃឥស្សរជនណាមួយ។ រាជរដ្ឋាភិបាលព្រួយបារម្ភទៅដល់ការចូលរួមរបស់ប្រជាជនក្នុងសកម្មភាព តវ៉ាប្រឆាំងនានា។ ការបាត់បង់នៃអំណាចនយោបាយគឺជាការប៉ះពាល់ដ៏ធំមួយ។ ជារឿយៗ ការការពារនូវអំណាចនេះគឺមានការប្រាស្រ័យបានជាមួយនិងក្រុមការពារក្នុងចំណាប់អារម្មណ៍ សេដ្ឋកិច្ច។ ការតវ៉ាអំពីបញ្ហាដីធ្លី និងគម្រោងធំៗគឺមិនត្រូវបានលើកទឹកចិត្តនោះទេ។
ទុនពីបរទេសគឺប្រើប្រាស់ជាលេសសម្រាប់ជួយដល់សកម្មជនជាតិនិយមដែលអាក់អនចិត្តរៀបចំឡើងដើម្បីបន្លំពីចំណាប់អារម្មណ៍នយោបាយតែប៉ុណ្ណោះ។ ប្រធានាធិបតេយ្យរងនៃ ប្រទេស បូឡីវៀ ហ្ការសៀ លីន័រ៉ា បានប្រកាសថ្កោលទោសដល់អង្គការមិនមែនរដ្ឋាភិបាលថាជាអ្នកដំណាងនៃ អធិរាជវិបស្សនាផ្នែកបរិស្ថាន។ ការដកហូតអាជ្ញាប័ណ្ណរបស់អង្គការ ហ្ក្រេសភីសឥណ្ឌា គឺត្រូវបានប្រើ ប្រាស់ជាសារនៃការប្រកាសសង្គ្រាមរវាងរាជរដ្ឋាភិបាលឥណ្ឌានិងជនដទៃទៀតដែលប្រឆាំងទៅនឹង ទម្រង់អភិវឌ្ឍន៍របស់ប្រទេស។ ការផ្តាច់ចេញពីសកម្មជនជាតិនិយមពីលំហូរសាច់ប្រាក់ខាងក្រៅហើយនិងទំនាក់ទំនងឌីជីថលគឺជាសកម្មភាពមួយ ការកាត់ទោសនិងដាក់នាមដល់ពួកគេថាជាអ្នក សើបអង្កេតក្នុងប្រទេសកំណើតជាសកម្មភាពដ៏ធ្ងន់ធ្ងរឈានឆ្ពោះទៅដល់ការធ្លាក់ចុះនៃទំហំនៃអង្គការ ក្រៅរដ្ឋាភិបាល ហើយអាចនឹងបំបិតចោលជានិរន្ត។
នៅក្នុងប្រទេសជាដៃគូរមួយចំនួនរបស់ពួកយើង មធ្យោបាយខាងលើត្រូវបានប្រើប្រាស់ជោគជ័យ ដូចជាក្នុងប្រទេសរ៉ូស្ស៊ី សកម្មជនសិទ្ធិមនុស្សជាច្រើនត្រូវបានហ៊ាមឃាត់ពីប្រភពទុនរបស់ពួកគេ។ អង្គការមិនមែនរដ្ឋាភិបាលជាច្រើន មិនថាក្នុងប្រទេសកេយ៉ា ឬក៏ឥណ្ឌានោះទេ គឺសុទ្ធតែត្រូវបានបំបែកចេញ។ រួមទាំងការបណ្តេញចេញពីប្រទេស ដូចជា អ៊ីធូភៀ និង អេហ្ស៊ីប ជាដើម។ សម្រាប់មូលនិធិផ្តល់ជំនួយដល់អង្គការទាំងនោះបានដកទុនចេញបណ្តាលមកពីការភ័យខ្លាច និងការ បង្ខិតបង្ខំ ដូចជានៅក្នុងប្រទេសចិនជាដើម៕ សម្រាប់បរិយាកាសនយោបាយបានឈានចូលក្នុង ដំណាក់កាលអាក្រក់ដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេសមួយចំនួនធំ៕ ការបរិហាររបស់ពួកគេ ថាជាភ្នាក់ងារភាគខាងលិចឬក៏ពួកអាណានិគមបែបថ្មីត្រូវបានកើនឡើងក្នុងបរិបទជាតិនិយមគឺជាផ្នែកមួយនៃការធានានៃអំណាច។
ភ្នាក់ងារបរទេស និង ការឈ្លានពានមានសភាពស្រាល
នៅក្នុងឆ្នាំ២០០៦គីជាឆ្នាំក្នុងការដាក់ចេញនៅច្បាប់អង្គការមិនមែនរដ្ឋាភិបាលនៅប្រទេសរ៉ូស្ស៊ី។ ក្នុង ឆ្នាំ២០១២ ប្រធានាធិបតេយ្យ វ្លាឌីមៀ ពូទីន ទើបនិងត្រលប់មកកាន់អំណាចនៅ គ្រីមលីន ខណៈនោះ រាល់អង្គការមិនមែនរដ្ឋាភិបាលដែលទទួលទុនពីបរទេស ហើយសកម្មក្នុងនយោបាយ គឺត្រូវតែចុះ ឈ្មោះជា ភ្នាក់ងារការបរទេស។ យោងតាមការចុះឈ្មោះនិងការគោរពតាមច្បាប់នេះ ច្បាប់ដដែលក៏ ត្រូវបានធ្វើវិសោធនកម្មក្នុងការចុះបញ្ជីប្រឆាំងទៅនឹងឆន្ទះរបស់ខ្លួន។ ជាបញ្ហារដែលកើតឡើងដល់អង្គការដែលមិនចុះបញ្ជីជាភ្នាក់ងារបរទេសនឹងត្រូវចោទប្រកាន់ថាជាអ្នក យកការណ៍និងជាសត្រូវហើយនឹងត្រូវផាកពិន័យយ៉ាងក្រាស់ក្រៃ។ ចាប់តាំពីឆ្នាំ២០១៥ គឺអាចទៅរួចក្នុងការបញ្ជាក់ថាអង្គការរបស់បរទេសគឺមិនមានចំណាប់អារម្មណ៍ខ្ពស់។ អង្គការរបស់សហរដ្ឋអាមេរិចធំៗចំនួន១២ ត្រូវបានដាក់បញ្ជូលក្នុងបញ្ចីប្រឆាំងនឹងជាតិដោយក្រុមប្រឹក្សាសហព័ន្ធសភាជាន់ខ្ពស់នៃរដ្ឋសភាសហព័ន្ធរបស់រុស្ស៊ី។ ក្រុមប្រឹក្សានេះបានអះអាងថាសកម្មភាពរបស់ពួកគេបានបង្ហាញសញ្ញានៃ"ការរំលោភឈ្លានពាន" ប្រឆាំងនឹងប្រទេសរ៉ូស្ស៊ី។ បើយោងតាមប្រធានគណៈកម្មាធិការកិច្ចការបរទេស, Kosachov មូលនិធិទាំងនេះគឺចាប់អារម្មណ៍តែលើនាយករដ្ឋមន្រ្តីម្នាក់សម្រាប់ការតវ៉ាតាមផ្លូវធំមួយដែលពួកគេ អាចធ្វើទៅបាននៅពេលពួកគេសម្រេចចិត្តថាពេលវេលាបានមកដល់។ មូលនិធិជាតិសម្រាប់ប្រជាធិបតេយ្យគឺជាអង្គការក្រៅរដ្ឋាភិបាលដំបូងដែលត្រូវបានបណ្តេញចេញ ដោយអគ្គរដ្ឋអាជ្ញានៅចុងខែកក្កដាឆ្នាំ 2015 ។
ប្រទេសចិនគឺវិភាគថាវត្តមាននៃសង្គមស៊ីវិលគឺជាការបំពានដល់សន្តិសុខ។ លំដាប់ទី៥នៃការគំរាមគំ ហែងដល់ស្ថិរភាពសង្គម និងប្រហែលដល់និរន្តភាពនៃរាជរដ្ឋភិបាលប្រទេសចិនផងដែរ។ សេចក្តីព្រាងច្បាប់លើកទីពីរដែលបានចេញផ្សាយនៅដើមខែឧសភាឆ្នាំ 2015 ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលបរទេសដែលបានចែងថាស្ទើរតែគ្រប់អង្គការដែលត្រូវបានតម្រូវឱ្យចុះឈ្មោះជាមួយអាជ្ញាធរសន្តិសុខ។ ពួកគេនិងត្រូវបានគេទទួលខុសត្រូវចំពោះភារកិច្ចគ្រប់គ្រងនិងការត្រួតពិនិត្យ។ លើសពីនេះទៅទៀតអង្គការបរទេសនឹងតម្រូវឱ្យមានអ្នកឧបត្ថម្ភក្នុងស្រុកដែលត្រូវបានផ្តល់ដោយការទទួលខុសត្រូវចំពោះរាល់សកម្មភាពដែលអនុវត្តន៍ដោយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ។ សកម្មភាពទាំងអស់ត្រូវបានគេរំពឹងថានឹងត្រូវបានហាមឃាត់ដែលមានលក្ខណៈ "នយោបាយនិងសាសនា" ឬក៏ “សម្របសម្រួលសន្តិសុខផ្ទៃក្នុង" ឬរំលោភលើ "គោលគំនិតនៃសីលធម៍សង្គម" ។ និយមន័យដោយចេតនាប្រើពាក្យមិនច្បាស់លាស់ត្រូវបានវិភាគនិងបន្សល់ទុកនៅចន្លោះដល់មតិខាងក្រៅ។ ប្រសិនបើច្បាប់នេះនឹងត្រូវបានអនុម័តនោះអង្គការរបស់ប្រទេសចិននឹងមិនត្រូវបានអនុញ្ញាតឱ្យទទួលប្រាក់ពីអង្គការបរទេសប្រសិនបើការិយាល័យឬសកម្មភាពរបស់ពួកគេមិនបានចុះឈ្មោះនិងអនុម័ត។
ប្រទេសតូចៗត្រូវបានវិវត្តដោយស្មើភាពគ្នាក្នុងការធានាអោយបានថាពួកគេនឹងមិនអត់ធ្មត់ចំពោះ បដិវត្តពណ៍ណាមួយឡើយ ដោយមិនមាន បដិវត្តកូឡាប ទឹកក្រូចឬក៏ ចេក នេះជាសម្តីរបស់ប្រធាន នាធិបតេយ្យនៃប្រទេសបេឡារុស Lukashenko ត្រូវបានដកស្រង់សម្តីដែលបាននិយាយក្នុងឆ្នាំ 2005 ដែលនៅតែមាននៅក្នុងការិយាល័យនាពេលបច្ចុប្បន្ននេះ។ ប្រធានាធិបតេយ្យរបស់អេធូភៀ Meles Zenawi បានធ្វើសុន្ទរកថាតាមទូរទស្សន៍មួយដើម្បីប្រកាសថាវានឹងមិនមានការកើនឡើនៃបដិវត្តន៍ បៃតងនៅក្នុងប្រទេសអេធូភៀ និងបានចាត់ចែងដើម្បីជំរុញច្បាប់មួយនៅក្នុងឆ្នាំ 2009 ដែលហាម អង្កការក្រៅរដ្ឋាភិបាលក្នុងសកម្មភាពនយោបាយទទួលយកលើសពីដប់ភាគរយនៃថវិការបស់ខ្លួនពី អង្កការក្រៅប្រទេស។ ទិដ្ឋភាពនយោបាយបើកចំហរបស់ប្រទេសមួយចំនួនត្រូវបានឈប់។ សមាជិក 547 ទាំងអស់នៃសភាជាប់ឆ្នោតនៅក្នុងឆ្នាំ 2015 ជាកម្មសិទ្ធិរបស់គណបក្សនយោបាយកាន់អំណាច បដិវត្តន៍រណសិរ្សប្រជាមានិតប្រជាធិបតេយ្យជនជាតិអេធូភៀ (EPRFD) ។
នេះជាទម្លាប់អាក្រក់ផងដែរដែលកើតមានឡើងទៅលើអឺរ៉ុបចាប់តាំងពីឆ្នាំ 2014 រដ្ឋាភិបាលនៅ ប្រទេសហុងគ្រីត្រូវបានចាប់ផ្តើមសកម្មភាពប្រឆាំងនឹងអង្គការដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពី "EEA និងជំនួយប្រទេសន័រវេស" ដែលជាមូលនិធិប្រឆាំងនឹងវិសមភាពសង្គមនិងសេដ្ឋកិច្ចនៅអឺរ៉ុប ខាងកើតនិងជាមូលនិធិចម្បងមួយផ្តល់ដោយប្រទេសន័រវេស។ នៅក្នុងខែកក្កដាឆ្នាំ 2014 លោកនាយករដ្ឋមន្ត្រី អ័បាន ព្រមានប្រឆាំងនឹង "សកម្មជននយោបាយដែលត្រូវបានទទួលការបង់ ប្រាក់ពីបរទេស" និងដែលផ្តល់ការជំរុញផលប្រយោជន៍របស់បរទេសនៅក្នុងប្រទេសហុងគ្រី។ ទ្រឹស្តីដែលត្រូវបានប្រើប្រាស់ជាគោលដៅជាក់លាក់មួយក្នុងន័យមួលបង្កាច់ការងាររបស់អង្កការ មិនមែនរដ្ឋាភិបាលដែលរិះគន់ដល់រដ្ឋាភិបាល។ នៅឆ្នាំ 2014 ទីភ្នាក់ងាររដ្ឋាភិបាល KEHI បានចាប់ផ្តើមបើកការស៊ើបអង្កេតលើបទល្មើសព្រហ្មទណ្ឌមួយចូលទៅក្នុងអង្គការមិនមែនរដ្ឋាភិបាល ដែលបានទទួលជំនួយហិរញ្ញវត្ថុពីប្រទេសន័រវេសនិងបន្តរវេរទុនទៅអង្គការមិនមែនរដ្ឋាភិបាលហុងគ្រី រួមទាំងអង្គការល្បីឈ្មោះជាច្រើនដូចជាមូលនិធិÖkotárs។
តើការគំរាមកំហែងទាំងនេះកើតមកពីណា?
ជាមួយការកើនឡើងចំនួននៃការយល់ឃើញរបស់រដ្ឋាភិបាលថាអង្គការក្រៅរដ្ឋាភិបាលជាការរីកដុះ ដាលនៃរដ្ឋាភិបាលលោកខាងលិចដែលជាគ្រោះថ្នាក់សម្រាប់ការត្រួតពិនិត្យផ្នែកនយោបាយសេដ្ឋកិច្ចនិងសង្គមនៅលើប្រទេសរបស់ខ្លួន។ Katja Drinhausen និងGünter Schucher ពីវិទ្យាស្ថានរបស់ អាល្លឺម៉ង់សម្រាប់ការសិក្សាពីសកលោកនិងតំបន់ (Giga) និយាយថាមូលហេតុនៃការផ្លាស់ប្តូរគោល នយោបាយការបរទេសនេះបានជំរុញពី ប្រធានាធិបតេយ្យប៊ូស ដែលអន្តរាគមន៍នៅក្នុងប្រទេស អាហ្គានីស្ថាននិងអ៊ីរ៉ាក់ (ការផ្លាស់ប្តូររបប)និងសេចក្តីប្រកាសរបស់លោកខាងលិចនៃសាមគ្គីភាព ជាមួយនឹងបដិវត្តន៍ពណ៍នៅក្នុងរដ្ឋ Georgia រួមនឹង អាស៊ីកណ្តាលនឹងប្រទេសអ៊ុយក្រែនបូករួម ជាមួយនិងបដិវត្តន៍នៅកណ្តាលភាគខាងកើតចាប់ពីឆ្នាំ 2011មក។
រដ្ឋាភិបាលបង្ហាញអំពីភាពធន់របស់ពួកគេដើម្បីលើកកម្ពស់លទិ្ធប្រជាធិបតេយ្យដោយរួមមានអធិបតេយ្យភាព ចំនុចគោលសំខាន់នៅក្នុងច្បាប់អន្តរជាតិ ដែលបានទទួលចំណាប់អារម្មណ៍នៅក្នុងប្រទេស ជាច្រើនជាលទ្ធផលនៃការតស៊ូនឹងអាណានិគមកិច្ច។ ទស្សនៈទាំងនេះបានបកស្រាយថាជំនួយការ ប្រជាធិបតេយ្យត្រូវបានគេមើលឃើញថាជាការអន្តរាគមន៍ខុសច្បាប់ចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ រដ្ឋមួយទៀត។ សុបិន្តអាក្រក់ដែលបានផ្សារភ្ជាប់ជាមួយ បដិវត្តន៍ពណ៍បង្កើតឡើងបន្ទាប់ពីពណ៍ដែល ជានិមិត្តសញ្ញាដែលនាំឱ្យមានការផ្លាស់ប្តូររបបពីដើមឆ្នាំ 2000 គឺជាកត្តារួមចំណែកធំផងដែរ។
ការវិវឌ្ឍន៍នៃការយល់ឃើញនេះគឺជាបញ្ហាយ៉ាងខ្លាំងដល់ពួកយើង។ ពាក្យសំដីស្តែងចេញពីឱកាសនយោបាយសម្រាប់សកម្មភាពស្ថិតក្នុងការលៈទេសៈលំបាកគឺគ្រាន់តែជាផ្នែកមួយនៃសកម្មភាពស្នូលនៃមូលដ្ឋានគ្រឹះនយោបាយ។ យុទ្ធសាស្រ្តសម្រាប់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនគឺស្ថិតនៅឆ្ងាយពី កាលៈទេសៈទាំងនេះ។ បញ្ហាទាំងនេះតម្រូវឱ្យមានការយល់ឃើញនិងការហ្វឹកហ្វឺនដំណោះស្រាយរូមនិងការទទួលខុសត្រូវដើម្បីធានាអោយបាននូវសុវត្តិភាពដល់ដៃគូកិច្ចសហប្រតិបត្តិការនិងបុគ្គលិក ពេលខ្លះវាក៏មានន័យថាត្រូវតែស្ថិនៅក្នុងប្រទេសបើទោះបីជាមានការតតាំងកើតមានឡើង ហើយគាំ ទ្ររដល់សង្គមស៊ីវិលរហូតដល់ទទួលយកបានសិទ្ធិមកវិញ។ ការមានវត្តមាននៅក្នុងប្រទេសអាចបញ្ជាក់បានពីឱកាសក្នុងការជជែកវែកញែកជាមួយនិងដៃគូ ហើយពេលខ្លះការការពារដៃគូពីមានទង្វើរនានានិងបញ្ឈប់សកម្មភាពរបស់ពួកគេជាបន្ទាន់ឬត្រូវបានចាប់ខ្លួន ហើយទាំងនេះគឺជា មធ្យោបាយសម្រាប់អង្កការក្នុងដំណោះស្រាយក្នុងកាលៈទេសៈខ្លះ ។ វត្តមាននៅក្នុងប្រទេសអាចមានន័យថាអង្គការត្រូវការដាក់កម្រិតខ្លួនឯងក្រោមប្រធានបទជាក់លាក់និងលុបចោលការយល់ឃើញ មិនសមស្របពីនយោបាយ។
ពេលខ្លះវាតម្រូវឱ្យមានការដកខ្លួនចេញពីប្រទេសនោះប្រសិនបើកាលៈទេសៈធ្លាក់ដល់សូន្យ។ នេះក៏ជាហេតុផលដែលយើងបានដកខ្លួនចេញពីប្រទេសអេធូភៀនៅចុងឆ្នាំ 2012។ ក្នុងនោះមានការ រឹតបន្តឹងនូវសេរីភាពនិយាយ ការបញ្ចេញមតិ នៅប៉ុន្មានឆ្នាំចុងក្រោយ។ ការអនុម័តច្បាប់ស្តីពីតួនាទី និងមុខងាររបស់អង្កការក្រៅរដ្ឋាភិបាលនៅក្នុងឆ្នាំ 2009ព្រមទាំងបទបញ្ញត្តិអនុវត្តនៅចុងឆ្នាំ 2011 បានឈានដល់ការរឹតបន្តឹងកាន់តែខ្លាំងឡើងក្នុងសេរីភាពនៃការធ្វើបទបង្ហាញ។
អេធូភៀ - បិទចន្លោះសម្រាប់សង្គមស៊ីវិល
ចន្លោះខែមិនានិងខែកញ្ញាឆ្នាំ 2011 អ្នកកាសែតអេធូភៀដែលត្រូវបានចាប់ខ្លួនចំនួនប្រាំនាក់ដោយ ចោទប្រកាន់ពីបទជួយភេវរកម្ម ហើយអ្នកកាសែតប្រាំមួយនាក់ត្រូវបានកាត់ទោសក្នុងអវត្តមាន របស់ពួកគេក្នុងការបង្ហាញខ្លួន។ នៅក្នុងខែធ្នូឆ្នាំ 2011 អ្នកកាសែតជនជាតិស៊ុយអែតពីរនាក់ត្រូវបាន កាត់ទោសឱ្យជាប់ពន្ធធនាគាដប់មួយឆ្នាំខណៈពេលដែលអ្នកកាសែតពីរនាក់ត្រូវបានចាប់ដាក់ពន្ធធនាគារអេធូភៀ14 ឆ្នាំ។ នៅក្នុងខែមករាឆ្នាំ 2012 អ្នកសរសេរប្លុកម្នាក់ត្រូវបានសម្រេចផ្តន្ទាទោសជាប់ ពន្ធធនាគារអស់មួយជីវិត។ នៅខែមិថុនាឆ្នាំ 2012 មានអ្នកកាសែតល្បីឈ្មោះ Eskinder Nega រួមជា មួយនឹងមនុស្ស 23នាក់ផ្សេងទៀតត្រូវបានគេរកឃើញថាមានទោសពីបទអំពើភេរវកម្មផងដែរនិង កាត់ទោសឱ្យជាប់ពន្ធធនាគាមួយជីវិត។
អ្នកកាសែតរិះគន់អស់ជាច្រើនឆ្នាំមកហើយថាពួកគេមានអារម្មណ៍ត្រូវបានរងសម្ពាធហើយមិនមាន សុវត្ថិភាព។ ចំនួនកាសែតដែលត្រូវបានបញ្ឈប់ (ទីក្រុង Addis Neger នៅក្នុងឆ្នាំ 2009 Awramba Times ក្នុងឆ្នាំ២០១១) ហើយនិងអ្នកកាសែតជាច្រើននាក់បានរត់ភៀសខ្លួនចេញពីប្រទេសនេះមុនពេលដែល ពួកគេទទួលរងការចោទប្រកាន់ផ្សេងៗ។ Argaw Ashin ជាប្រធាននៃសមាគមអ្នកកាសែតរបស់ អេធូភៀនិងជាដៃគូរបស់មូលនិធិហេនរិចបូល បានចាកចេញពីប្រទេសនេះនៅក្នុងឆ្នាំ 2011 បន្ទាប់ពីឈ្មោះរបស់គាត់ត្រូវបានគេលើកឡើងនៅក្នុងរបាយការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសអេធូភៀដែលបានចេញផ្សាយដោយ វីគីលី។
សេចក្តីព្រាងច្បាប់ដែលផ្ញើជូនដោយរដ្ឋាភិបាលអេធូភៀនៅក្នុងខែមេសាឆ្នាំ 2012 បានបញ្ជាក់ថា ការងារនយោបាយឯករាជ្យនឹងមិនអាចធ្វើទៅបានបើទោះបីជាក្រោយការសន្និដ្ឋាននៃកិច្ចព្រមព្រៀង ទ្វេភាគីដែលផ្តល់អោយមូលនិធិហេនរិចបូលស្ថិតនៅកម្រិតអនុវត្តយ៉ាងស្តួចស្តើង។ ឧទាហរណ៍ដូចជាច្បាប់បានហាមឃាត់សំណុំបែបបទនៃសកម្មភាពសិទ្ធិស្រ្តីនិងសិទ្ធិមនុស្ស។ លើសពីនេះទៅទៀតអង្កការដៃគូដែលមានសក្តានុពលភាពបន្តត្រូវបានទទួលរងនូវបទប្បញ្ញត្តិនៃច្បាប់អង្កការក្រៅរដ្ឋាភិបាលហើយមិនអនុញ្ញាតអោយអនុវត្តសកម្មភាពស្នូលរបស់ខ្លួនដល់កម្រិតត្រូវការ។ សង្គមស៊ីវិលត្រូវបានបដិសេធក្នុងតួនាទីនយោបាយនិងជាកត្តាកាត់បន្ថយលទ្ធផលអនុវត្តន៍គោលដៅ របស់រដ្ឋាភិបាល។ ផលវិបាកនៃកត្តាទាំងនេះគឺជាការធ្វើទោសដល់ខ្លួនឯងនិងនយោបាយបើសិន ជានៅតែស្ថិតនៅក្នុងប្រទេសនេះ។មូលនិធិរបស់យើងនៅតែមិនអាចរកឃើញអង្កការដៃគូដែលមាន សមត្ថភាពឬមានបំណងនឹងធ្វើការចំពោះការរអភិវឌ្ឍនេះនៅឡើយ។
មានអ្វីបន្ទាប់?
ការពិតដែលថាសម្លេងរិះគន់យុទ្ធនាការដំណាងអោយសិទ្ធិមនុស្សនិងនីតិរដ្ឋព្រមទាំងសិទ្ធិ LGBTI និងគោលនយោបាយសេដ្ឋកិច្ចសម្រាប់ការកាត់ទោសសង្គមនិងអេកូឡូស៊ីគឺជាប្រភពមិនពេញចិត្ដដល់ពួកអ្នកកាន់អំណាចគឺមិនមែនជារឿងថ្មីនោះទេ។ តើអ្វីទៅជារឿងថ្មី? ទោះជាយ៉ាងណានៅតែមានវិធីឥតអៀនខ្មាស់ដែលពួកអ្នកកាន់អំណាចនិងធ្វើការអត់ធន់ក្នុងគម្រោង អភិវឌ្ឍប្រហែលជាអាចកាន់តែអាក្រក់ឡើង។ ហេតុនេះហើយទើបការរឹតបន្តឹងដល់អង្កការសង្គម ស៊ីវិលគួរតែត្រូវបានដាក់ចូលនៅក្នុងរបៀបវារៈនយោបាយ។ សេរីភាពនៃការបញ្ចេញមតិប្រជុំគឺមានសារៈសំខាន់ណាស់សម្រាប់លទ្ធិប្រជាធិបតេយ្យ។ ការដាក់កម្រិតរបស់ពួកគេបង្កបញ្ហាប្រឈមដល់រដ្ឋាភិបាលប្រជាធិបតេយ្យនិងកិច្ចសហប្រតិបត្តិការ សកលលោក។ ហេតុនេះហើយបានជាបញ្ហានេះត្រូវតែក្លាយទៅជាផ្នែកមួយនៃគោលនយោបាយការបរទេសនិងការ អភិវឌ្ឍព្រមទាំងពិភាក្សាបញ្ហាសិទ្ធិមនុស្សត្រូវតែមកជជែកវែកញែកដោយរដ្ឋាភិបាលនិងនៅទូទាំង ពិភពលោក រឹតតែត្រូវដាក់បញ្ចូលទៅក្នុងការពិភាក្សារវាងរដ្ឋាភិបាលនិងការចរចានានា។