សន្យាខ្យល់៖ ការសិក្សាពីការអភិវឌ្ឍលើទីតាំងបណ្តេញចេញទាំង៧៧ ក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញគឺជាទីក្រុងមួយដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស តាមរយៈការអភិវឌ្ឍទីក្រុង។ ក្នុងឆ្នាំ ១៩៩៨ មានប្រជាជនកម្ពុជាចំនួនម្នាក់ក្នុងចំណោមមនុស្ស២០នាក់បានមករស់នៅក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។ ក្នុងរយៈពេលបួនឆ្នាំ ស្ថិតិនេះបានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម១០នាក់បានមករស់នៅក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។ នៅចន្លោះឆ្នាំ ១៩៩៨ និងឆ្នាំ២០០៨ ចំនួនប្រជាជនក្នុងជាធានីភ្នំពេញបានកើនឡើងជាងពីរដង គឺកើនឡើងពី ៥៦៧, ៨៦០ នាក់ ទៅ ១,២៣៧, ៦០០ នាក់។ ទីក្រុងរណបចំនួនប្រាំមួយកំពុងត្រូវបានអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញ ហើយអគារខ្ពស់ៗជាច្រើនកំពុងរីកដូចផ្សិត ខណៈអគារខ្លះកំពុងត្រូវបានសាងសង់បន្ថែម។ ក្នុងរយៈពេល៥ឆ្នាំកន្លងមក ព្រំប្រទល់ខណ្ឌត្រូវបានផ្លាស់ប្តូរនៅក្នុងគោលបំណងដើម្បីបន្ធូរបន្ថយបន្ទុករដ្ឋបាលដែលបណ្តាលមកពីការពង្រីកទីក្រុង ជាមួយនឹងការកើនឡើងចំនួនខណ្ឌពី៨ទៅ១២ខណ្ឌ។ លើសពីនេះទៅទៀត មានព័ត៌មានជាច្រើនបានបញ្ជាក់ថានឹងមានផែនការពង្រីកព្រំប្រទល់ទីក្រុងបន្ថែមទៀត។ ខណៈពេលដែលទីក្រុងនេះកំពុងតែមានការអភិវឌ្ឍបែបនេះ វាបានជម្រុញឱ្យមានតម្រូវការដីធ្លីកើនឡើងសម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសាធារណៈ។ ទន្ទឹមនឹងនេះរាជធានីភ្នំពេញ ក៏ឃើញមានការកើនឡើងនៃការបណ្តេញចេញពីដីធ្លីនៅជុំវិញទីក្រុងផងដែរ ជាពិសេសតំបន់ដែលប្រជាសហគមន៍ក្រីក្ររស់នៅ។ ទោះបីជាមានការផ្សព្វផ្សាយជាច្រើនទាក់ទងទៅនឹងកាបណ្តេញចេញនៅក្នុងសហគមន៍បុរីកីឡា ឬសហគមន៍បឹងកក់ក៏ដោយ តែតាមការពិតមានសហគមន៍ជាច្រើនផ្សេងទៀតទទួលរងការបណ្តេញចេញដោយបង្ខំ។

Product details
Date of Publication
ខែធ្នូ ២០១៦
Publisher
អង្គការសមាគមធាងត្នោត
Licence
All rights reserved