ការចិញ្ចឹមកូនតាមបែបវិជ្ជមាន
បុព្វបទ
ដើម្បីឲ្យសង្គមមួយរីកចំរើនទៅបាន លុះត្រាតែ សមាជិកនៃសង្គម មានភាពសុខដុមរមនា ប្រកបដោយបរិយាកាសល្អប្រសើរ។ គ្រួសារជាកោសិកានៃសង្គម បើគ្រួសារចៀសវាងបាន នូវទំនាស់ផ្សេងៗ មិនមានអំពើហិង្សាកើតឡើង កូនៗរស់នៅដោយភាពកក់ក្តៅ និងក្តីស្រលាញ់ ពីឪពុកម្តាយ នោះជាកត្តាជម្រុញដល់ការអភិវឌ្ឍន៍របស់សង្គមជាតិទាំងមូល។ ដូចនេះ ការយកចិត្តទុកដាក់លើចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន ជាប្រការមួយយ៉ាងសំខាន់ ក្នុងដំណើរការចូលរួម អភិវឌ្ឍន៍ធនធានមនុស្ស ឲ្យបានល្អប្រសើរ ដែលជាទំពាំងស្នងឬស្សី ក្នុងពេលអនាគត។
ការចងក្រងកូនសៀវភៅ ស្តីពី ការចិញ្ចឹមបីបាច់កូនតាមបែបវិជ្ចមាន សង្ឃឹមថាបានចូលរួមជាគំនិត យោបល់ ចំណេះដឹងនិង ជាព័ត៌មានជូនដល់ មាតាបិតា អាណាព្យាបាល ឬ អ្នកថែ ទាំក្មេង និង ជាពិសេសដល់កុមារ យុវសិស្ស និស្សិតក្នុងការស្វែងយល់ ព្រមទាំង សម្រាប់ការអនុវត្តន៍ប្រចាំថ្ងៃផងដែរ។
សៀវភៅនេះចងក្រង ដោយផ្អែកលើស្មារតីនៃឧបករណ៍យុទ្ធសាស្ត្រនៃការចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជាមាន របស់ក្រសួងកិច្ចការនារី កិច្ចសំភាសន៍ជាមួយឪពុកម្តាយ កុមារាកុមារី សៀវភៅអប់រំណែនាំអំពីការចិញ្ចឹមកូន បទពិសោធន៍ផ្ទាល់ បទពិសោធន៍ពីការងារសង្គម និង ការសិក្សាស្រាវជ្រាវ ស្វែងយល់ផ្សេងៗបន្ថែមទៀត។ គោលបំណងនៃការចងក្រងអត្ថបទនេះឡើង ដើម្បីចូលរួមចំណែក ចែករំលែកព័ត៌មាន និងចំណេះដឹងដល់ប្រជាពលរដ្ឋទូទៅនៅក្នុងសហគមន៍ និងមនុស្សទូទៅដែលមានបំណងស្វែងយល់អំពីកិច្ចការនេះ។
Product details
Table of contents
មាតិកា
១. បុព្វបទ
២. របៀបចិញ្ចឹមបីបាច់កូន និងលទ្ធផលចំពោះកូន
៣. ទំនាក់ទំនង និង ការអភិវឌ្ឍន៍គ្រួសារ
៤. កាតព្វកិច្ច ឪពុកម្តាយ និង ភារកិច្ចកូន