លោកស្រី បាបារ៉ា អាន់ម៊ូហ្ស៊ីក
ប្រធាននៃមូលនិធិ ហេនរិចបូល

លោកស្រីបាបារ៉ាអាន់ម៊ូសហ្ស៊ីក កើតនៅក្នុង ហ្រ្វៃបឺក ក្នុងប្រទេសអាឡឺម៉ង់ ក្នុងឆ្នាំ ១៩៥៦។ លោកស្រីបានសិក្សាជំនាញវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ ហ្រ្វី ប័រលីន។

លោកស្រីមានការតាំងចិត្តដ៏មុតមាំសម្រាប់យុត្តិធម៌អន្តរជាតិ និងការការពារបរិស្ថានសកលលោក ដែលចាប់ផ្តើមក្នុងឆ្នាំ១៩៨៣ ជាអ្នករៀបរៀងនៃ ប្ល៊េតធើ ដេស អ៊ីស ខណៈដែលយល់ស្រប តាមនីតិវិធីខាងជើងភាគខាងត្បូង។ ជាបន្ទាប់លោកស្រីបានធ្វើការជាជំនួយការអ្នកស្រាវជ្រាវសម្រាប់ អង្កការ អ៊ែកហ្សិន ឌ្រីតតេ ហ្វេហ្ល​ (មណ្ឃមណ្ឌលពត៌មាន ហ្សឺតវ្វល) ក្នុង ហ្រ្វៃបឺក។​
ចាប់តាំងពីឆ្នាំ ១៩៨៥មក លោកស្រីបាបារ៉ា បានពង្រីកនូវបណ្តាញទាក់ទងនិងការយល់ដឹងជាសកល ដោយបានធ្វើការជាជំនួយការអ្នកស្រាវជ្រាវសម្រាប់សមាជិកសភា ហ្អ័សឆឺ អៃ (១៩៨៥ ដល់ ១៩៨៧) និង សម្រាប់ ឡូដហ្ក័រ វូលម័រ (១៩៨៧ ដល់ ១៩៩០)​ នៃគណៈបក្សបៃតងក្នុងប្រទេសអាឡឺម៉ង់ កំឡុងពេលជាមួយគ្នា លោកស្រីបានសង្កត់ធ្ងន់ជាសំខាន់ទៅលើបញ្ហាបំណុលអន្តរជាតិ ច្បាប់ របស់ធនាគារពិភពលោក និង មូលនិធិរូបិយវត្ថុអន្តរជាតិ ចំពោះបញ្ហាបរិស្ថាន។

ក្នុងកំឡុងទសវត្សទី៩០ លោកស្រីបានធ្វើការយ៉ាងស្អិតរមួតសម្រាប់អង្កការក្រៅរដ្ឋាភិបាលទាំងក្នុង ស្រុកនិងជាអន្តរជាតិ។ កំឡុងឆ្នាំ ១៩៩២ ខណៈ សន្និបាទអង្កការសហប្រជាជាតិលើបញ្ហាបរិស្ថាននិង​ការអភិវឌ្ឍន៍ ដែលប្រារព្ធឡើងនៅក្នុងក្រុង រីអូ ឌឺជេនន័រ៉ូ លោកស្រីគឺជាប្រធានដឹកនាំនៃអង្កការ បរិស្ថាននិងអភិវឌ្ឍន៍របស់ប្រទេសអាឡឺម៉ង់។ ក្នុងឆ្នាំ១៩៩២ លោកស្រីគឺជាសមាជិកដែលបង្កើត សមាគមន៍ផ្នែកបរិស្ថាននិងការអភិវឌ្ឍន៍ជាអង្កការមួយក្នុងប្រទេសអាឡឺម៉ង់  ដែលក្រោយមក ក្នុងឆ្នាំ២០០២​អ្នកស្រីគឺជាអ្នកនាំពាក្យ។ ក្នុងកំឡុងនោះអ្នកស្រីបានរៀបចំអោយមានការជួប​ប្រជុំនិង សន្និបាទដែលមានការចូលរួមជាសកលជាច្រើ់នដង (ក្នុងនោះមានការចូលរួមពី UNCED​ អង្កការពាណិជ្ជកម្មពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និង ធនាគារពិភពលោក) លោកស្រី គឺជាសមាជិកដែលបង្កើតអោយមាន អង្កការ សេដ្ឋកិច្ច បរិស្ថាននិងការអភិវឌ្ឍន៍ពិភពលោក ក្នុងឆ្នាំ១៩៩២ ហើយអ្នកស្រីក៏បន្តរការងាររហូតដល់ឆ្នាំ២០០២ជាអ្នកដឹកនាំ។ រហូតមកដល់សព្វថ្ងៃ អ្នកស្រីគឺជាសមាជិករៀបរៀងនៃការសែត សេដ្ឋកិច្ចនិងការអភិវឌ្ឍន៍របស់សកលលោក។

ក្នុងឆ្នាំ២០០០ លោកស្រីជាសមាជិកដែលបង្កើតអោយមាននូវ ស្ថាប័ន្រអាឡឺម៉ង់សម្រាប់ សិទ្ធិមនុស្ស ដែលជាអង្កការសិទ្ធិមនុស្ស ដែលលោកស្រីគឺជាថ្នាក់ដឹកនាំរហូតដល់ឆ្នាំ២០០១។ ក្នុងឆ្នាំ២០០៩ លោកស្រីក្លាយជាអ្នកដឹកនាំថ្នាក់ខ្ពស់របស់អង្កភាពនោះផងដែរ។

ចាប់តាំពីនោះមកលោកស្រីបានធ្វើការយ៉ាងស្អិតរមួតក្នុងការកសាងសមិទ្ធផលនៃមូលនិធិ ហេនរិបូល។ ចាប់​ពីឆ្នាំ១៩៩៦ ដល់២០០១ លោកស្រីគឺមានដំណែងជាអ្នកដឹកនាំជាន់ខ្ពស់ ដែលក្រោយមកក្នុងខែ ឧសភា ឆ្នាំ២០០២ លោកស្រីត្រូវបានបោះឆ្នោតអោយក្លាយជាប្រធានដឹកនាំ របស់មូលនិធិហេនរិចបូល  ដែលចាប់តាំងពីខណៈនោះមកលោកស្រីបានតរភ្ជាប់រវាងមូលនិធិ ហេនរិចបូលនិងរ៉ាក់ហ្វូក ដែលការងាររបស់លោកស្រីគឺទាក់ទងទៅនឹងកិច្ចការអន្តរជាតិក្នុង អាមេរិច ឡានទីន អាហ្រ៊ិក និងអាស៊ី ឧទាហរណ៍ដូចជា សលកភាវូបនីយកម្ម សិទ្ធិមនុស្សនិងសិទ្ធិស្រ្តី ធនធានធម្មជាតិរបស់ពិភពលោក និង ច្បាប់ដីធ្លឺ និងការគាំទ្រដល់ប្រជាធិបតេយ្យ ដែលជាចំនុចស្នូល នៃការងារពាក់ព័ន្ធរបស់លោកស្រី។​
លោកស្រីគឺជាសមាជិកនៃថ្នាក់ដឹកនាំនៃការងារពាក់ព័ន្ធនឹងប្រជាធិបតេយ្យយេនឌ័រ និងសម្រាប់ ស្ថាប័ន្រ ហ្កាន់ដា វ័នន័រ សម្រាប់ស្រ្តីភាពនិងប្រជាធិបតេយ្យយេនឌ័រ។

ចាប់ពីឆ្នាំ២០០៩​លោកស្រីគឺជាសមាជិកកាត់ក្តី សម្រាប់ ហេលេនី វេបប័រ ព្រឺស ដែលក្រោយមកបាន ទទួលពានរង្វាន់ជាស្រ្តីវ័យក្មេងដែលធ្វើការក្នុងកិច្ចការនយោបាយរៀបចំដោយរដ្ឋាភិបាល អាឡឺម៉ង់សម្រាប់កិច្ចការផ្ទៃក្នុង និងពលរដ្ឋជាន់ខ្ពស់ ស្រ្តីនិងយុវជន។

លោកស្រីក៏ជាមន្រ្តីការនៃ អ៊េននី ក្លេន ហ្រ្វេនព្រឺស ដែលមូលនិធិហេនរិចបូលបានទទួលពានរង្វាន់ រាល់ឆ្នាំចាប់ពីឆ្នាំ២០១២មក។ ជាមួយគ្នានិងពានរង្វាន់ស្រ្តីនេះផងដែរ មូលនិធិហេនរិចបូល បានគាំទ្រដល់ស្រ្តី ដែលមានការតាំងចិត្តខ្ពស់ និងទឹកចិត្ត សីលធម៌ សម្រាប់ការសម្រេចអោយបាននៃសិទ្ធិប្រជាធិបតេយ្យ សិទ្ធិផ្ទាល់ខ្លួននិង ការប្រឆាំងនឹងការរើសអើងទៅលើសមាគមន៍ LGBTI។

ចាប់ពីឆ្នាំ២០១៣ លោកស្រីគឺជាសមាជិកនៃថ្នាក់ដឹកនាំនៃ សមាគន៍សម្រាប់ការអភិវឌ្ឍន៍ជានិរន្តភាព ដែលជាទស្សនាវត្តីដែលមានទិសដៅដល់ការបង្កើតឡើងនៅនិរន្តភាពសម្រាប់អនាគត។

លោកស្រីតែងតែមានសម្មភាពជាទៀងទាត់ក្នុងការចែករំលែកពីការព្រួយបារម្ភទាក់ទងទៅនិងយុទ្ធសាស្រ្តនិងកម្មវិធីរបស់គណៈបក្សបៃតង ក្នុងវិស័យដូចជាបញ្ហាយុត្តធម៌អន្តរជាតិ បរិស្ថាន និងច្បាប់បរិស្ថាន ច្បាប់សិទ្ធិយេនឌ័រ និង ច្បាប់សម្រាប់ការអភិវឌ្ឍន៍។

លោកស្រីក៏បានបោះពុម្ភនៅសៀវភៅនិងការស្រាវជ្រាវជាច្រើនផងដែរ។

ទំនាក់ទំនង

ការិយាល័យរបស់លោកស្រី បាបារ៉ា អាន់ម៊ូហ្ស៊ីក
Kathrin Klaua
អ៊ីម៉ែល klaua@boell.de
ទូរស័ព្ទលេខ + 49(0) 30 /  285 34 114
ទូរសារ + 49(0) 30 /  285 34 192