សាកលវិទ្យាល័យ៖ សាកលវិទ្យាល័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិ
ខ្ញុំពិតជាពេញចិត្តនឹងមួលនិធិហេនរេចបូល ការិយាល័យប្រចាំនៅប្រទេសកម្ពុជា ដែលបានផ្តល់នូវវគ្គហាត់ការនេះ។ ខ្ញុំមានពេលវេលាដ៏អស្ចារ្យមួយ ដោយបានធ្វើការ និងរស់នៅទីក្រុងភ្នំពេញ។ អំឡុងពេលហាត់ការនេះ ខ្ញុំបានធ្វើការលើការស្រាវជ្រាវ អំពីជម្លោះដីធ្លីដែលត្រូវបានបង្ករឡើង ដោយគម្រោងអភិវឌ្ឍន៍របស់ចិន រួមមានករណីក្រុមអភិវឌ្ឍន៍សហជីពផងដែរ។ ខ្ញុំក៏បានចែករំលែក នូវពត៌មានមួយចំនួនអំពីបញ្ហាដីធ្លី នៅក្នុងប្រទេសចិន ពាក់ព័ន្ធនឹងកិច្ចប្រជុំដៃគូរអភិវឌ្ឍន៍ នៅឯធនាគារពិភពលោក។
ឥឡូវនេះរយៈពេល៣ខែបានកន្លងផុតទៅហើយ ហើយទីនេះគឺអ្វីដែលខ្ញុំបានទទួលនូវបទពិសោធន៍។
ទីមួយ វាគឺជាលើកដំបូងរបស់ខ្ញុំដែលរស់នៅ និងធ្វើការនៅឯបរទេស។ ខ្ញុំបានរៀនពីរបៀបដោះស្រាយជាមួយនឹងភាពលំបាកនៅក្នុងជីវិត ដោយខ្លួនឯងផ្ទាល់។
ទីពីរ វគ្គហាត់ការនេះផ្តល់ឲ្យខ្ញុំនូវឪកាស ដើម្បីយល់ដឹងពីប្រទេសកម្ពុជា។ បញ្ហាដីធ្លីឆ្លុះបញ្ចាំងពីបញ្ហាសំខាន់ៗមួយចំនួន របស់ប្រទេសនេះ។ ដូច្នេះ ខ្ញុំបានទទួលចំណេះដឹង មិនត្រឹមតែស្ថានភាពក្នុងតំបន់ប៉ុន្នោះទេ ប៉ុន្តែខ្ញុំថែមទាំងបានដឹងនូវបញ្ហាដ៏ស៊ីជម្រៅរបស់សង្គមមួយចំនួនផងដែរ នៅក្នុងប្រទេសកម្ពុជា សម្រាប់អំឡុងពេលហាត់ការរបស់ខ្ញុំ។
ទីបី ខ្ញុំបានរៀនយ៉ាងច្រើនអំពី ការងាររបស់អង្គការមិនមែនរដ្ឋាភិបាល។ អង្គការមិនមែនរដ្ឋាភិបាលមានទំនាក់ទំនងរឿងរ៉ាវថ្មីៗ នៅក្នុងប្រទេសចិន ប៉ុន្តែរឿងរ៉ាវទាំងនេះកំពុងតែមានការកើនឡើង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ អំឡុងពេលហាត់ការនេះ ខ្ញុំបានសំភាសន៍យ៉ាងច្រើនជាមួយនឹង បណ្តាអង្គការមិនមែនរដ្ឋាភិបាលគ្រប់ប្រភេទ និងបានដឹងអំពីការងាររបស់ពួកគេទៀតផង។ វាគឺជាបទពិសោធន៍ដ៏មានតម្លៃ សម្រាប់ខ្ញុំ។ ខ្ញុំក៏បានរៀនយ៉ាងច្រើនអំពីការងារ និងតួនាទីរបស់មូលនិធិហេនរេចបូល។
ទីបួន វគ្គហាត់ការនេះបានផ្តល់ឲ្យខ្ញុំនូវទិដ្ឋភាពផ្សេងទៀត ដើម្បីស្វែងយល់ពីការវិនិយោគដោយផ្ទាល់នៃបរទេស របស់ប្រទេសចិន និងគោលនយោបាយបរទេស។ ខ្ញុំគិតថាក្រុមអ្នកវិនិយោគចិន ដែលលើកឡើងពីក្រុមអភិវឌ្ឍន៍សហជីព សម្រាប់ជាឧទាហរណ៍ ថាខ្វះពត៌មានចាំបាច់ និងទេពកោសល្យក្នុងការដោះស្រាយ ជាមួយនឹងបញ្ហាដ៏ពិបាកដោះស្រាយ ដូចជាការផ្តល់សំណង និងការផ្លាស់ប្តូរទីលំនៅថ្មី។ ពួកគេ មិនបើកឲ្យទូលាយសម្រាប់សង្គមស៊ីវិលឡើយ។ ខ្ញុំផងដែរបានយល់ឃើញថា រដ្ឋាភិបាលចិនខ្វះនូវយន្តការ ដើម្បីត្រួតពិនិត្យការវិនិយោគរបស់ចិន នៅឯបរទេស។
ចុងក្រោយ ខ្ញុំបានកសាងនូវមិត្តភាពដ៏ស្និទ្ធស្នាល ជាមួយនឹងមិត្តរួមការងាររបស់ខ្ញុំ និងបានបង្កើតទំនាក់ទំនងជាមួយនឹងមិត្តល្អមួយចំនួន។ ខ្ញុំមានពេលវេលាដ៏អស្ចារ្យនៅក្នុងការិយាល័យ ជាមួយនឹង លេឡា ឡាវរ៉ា សុនយ៉ា និងធីម។ ខ្ញុំពិតជាមានអារម្មណ៍ថា ច្របូកច្រល់ នៅពេលដែលខ្ញុំត្រូវចាកចេញ។ តើមានអ្វីផ្សេងទៀត ដែលមូលនិធិហេនរេចបូលបានជួយខ្ញុំ ជាមួយនឹងការស្រាវជ្រាវដ៏ច្រើនរបស់ខ្ញុំ។ អាលី ដែលជានាយកប្រចាំប្រទេស បានប្រជុំជាមួយខ្ញុំជាទៀងទាត់ ដើម្បីសួរថាតើមូលនិធិហេនរេចបូលអាចជួយអ្វីបានដល់ការងារស្រាវជ្រាវរបស់ខ្ញុំ។ រតនា ជាអ្នកសម្របស្រួលកម្មវិធី បានជួយខ្ញុំក្នុងការទំនាក់ទំនងជាមួយនឹង អង្គការមិនមែនរដ្ឋាភិបាលផ្សេងៗ និងបានផ្តល់ឲ្យខ្ញុំនូវយោបល់ល្អៗជាច្រើន។ រ៉ាវី ជាជំនួយការការិយាល័យ បានជួយខ្ញុំបកប្រែនូវឯកសារសំខាន់ៗមួយចំនួនជាភាសារខ្មែរ។ ខ្ញុំបានទទួលនូវការជួយពីបុគ្គលិកដ៏ដៃមួយចំនួនទៀត របស់មូលនិធិហេនរេចបូល។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា។
ក្រលេកមើលទៅអតីតកាល ខ្ញុំគិតថាមានការងារច្រើនណាស់ ដែលខ្ញុំអាចធ្វើបានយ៉ាងប្រសើ។
ទីមួយ ខ្ញុំគួរតែបានបង្កើតទំនាក់ទំនងនៃការស្រាវជ្រាវដោយផ្ទាល់របស់ខ្ញុំតាំងពីដើមមកម្លេះ។ អង្គការមិនមែនរដ្ឋាភិបាលមិនសូវជាមានប្រជាប្រិយប៉ុន្មានទេ នៅក្នុងប្រទេសចិន។ ខ្ញុំមិនបានដឹងពីរបៀបចូលដើម្បីធ្វើការទំនាក់ទំនងជាមួយពួកគេទេ កាលពីពេលចាប់ផ្តើមនោះ។ ខ្ញុំបានផ្អែកលើការផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងមូលនិធិហេនរេចបូលតែប៉ុន្នោះ។ ជាការពិត ណាស់ អង្គការមិនមែនរដ្ឋាភិបាល បានបើកចំហរយ៉ាងទូលាយ ជាងការគិតរបស់ខ្ញុំទៅទៀត។
ទីពីរ ខ្ញុំគួរតែបានគ្រោងទុកនូវដំណើរចុះបំពេញការងារតាមមូលដ្ឋានរបស់ខ្ញុំតំាងពីដើម។ វាជាការខ្មាស់អៀនមួយ ដែលខ្ញុំមិនបានធ្វើការសិក្សាលើគម្រោង ដែលខ្ញុំបានស្រាវជ្រាវនៅទីនេះ។ មូលនិធិហេនរេចបូល មិនត្រឹមតែផ្តល់នូវការផ្សាភ្ជាប់ទំនាក់ទំនងប៉ុន្នោះទេ ប៉ុន្តែក៏បានឧបត្ថម្ភសម្រាប់ការស្រាវជ្រាវរបស់ខ្ញុំផងដែរ។ ខ្ញុំគួរបង្គើតនូវការប្រើប្រាស់វាឲ្យបានល្អបំផុត។
ទីបី ខ្ញុំគួរតែបានទៅមជ្ឈមណ្ឌលហ្គូតថេ ដើម្បីរៀនភាសារអាល្លឺម៉ង់ នៅពេលដែលខ្ញុំបានមកទីនេះ។ ខ្ញុំបានខកខាននូវឪកាសដ៏ល្អ ក្នុងការសិក្សាភាសារអាល្លឺម៉ង់។
ទោះជាយ៉ាងណា បទពិសោធន៍នេះមានតម្លៃណាស់ សម្រាប់ខ្ញុំ។
ក្នុងនាមជានិស្សិតម្នាក់ អ្វីដែលខ្ញុំអាចធ្វើបាននាពេលឥលូវនេះ គឺការសរសេរឯកសារ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងថែមទៀត អំពីប្រទេសកម្ពុជា និងការវិនិយោគរបស់ចិននៅទីនេះ។ ប៉ុន្តែខ្ញុំពិតជាចង់ធ្វើអ្វីមួយ ដើម្បីលើកកម្ពស់តម្លាភាពនៃការវិនិយោគរបស់ចិន និងការវិនិយោគផ្សេងៗនាពេលអនាគត។ ខ្ញុំគិតថាវគ្គហាត់ការនេះនឹងមានឥទ្ធិពលយ៉ាងខ្លាំង ព្រមទាំងមានឥទ្ធិពលវិជ្ជមាន នៅក្នុងអាជីពរបស់ខ្ញុំ និងជីវិតនៅក្នុងរយៈពេលដ៏យូរបស់ខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណម្តងទៀតដល់មូលនិធិហេនរេចបូល។
ទំនាក់ទំនង
អ៊ីម៉ែល៖ ftxdhr@163.com