សូមស្វាគមន៍
មូលនិធិហេនរេចបូលឬត្រូវបានគេស្គាល់ថាហេនរេចបូលស្ទិហ្វទង់គឺ ជាផ្នែកមួយនៃចលនា នរយោបាយ បៃតងដែលកំពុងអភិវឌ្ឍពាសពេញពិភពលោកដើម្បីឆ្លើយតបទៅនឹងទំលាប់នរយោបាយរបស់ សង្គមនិយម សេរីនិយម និងអភិរក្សនិយម។ឈ្មោះរបស់យើងបានមកពី អ្នកនិពន្ធ និងក៏ជា អ្នកទទួលរង្វាន់ណូបែលគឺ លោក ហេនរេច បូល ( Heinrich Böll)ដែលរូបគាត់ ជាអ្នកឲ្យតម្លៃ ទៅលើ អ្វី ដែលយើងកំពុងទាមទារ គឺ៖សេរីភាព ពលរដ្ឋលក្លហាន ការអធ្យាស្រ័យ ការជជែកពិភាក្សា ដែលប្រកបដោយបរិយាកាស សេរីនិងឯករាជ្យ។
ទីស្នាក់ការកណ្តាលរបស់មូលនិធិហេនរេចបូលគឺ ស្ថិតនៅទីក្រុងប៊ែកឡាំងនៃប្រទេស អាឡឺម៉ង់។កម្មវិធី អន្តរជាតិ របស់យើងបាននឹងកំពុងអនុវត្តតាមរយៈការិយាល័យចំនួយ២៨នៅ ទូទាំងពិភពលោក ដោយក្នុងនោះមាន ការិយាល័យ ចំនួន៦ស្ថិតនៅក្នុងទ្វីបអាស៊ី។
ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូសង្គមស៊ីវិលចាប់តាំងពីឆ្នាំ១៩៩៣មក មូលនិធិហេនរេចបូល HBFគឺជាមូលនិធិដំបូងគេរបស់ប្រទេសអាឡឺម៉ង់ ដែលបានបង្កើតការិយាល័យ ធ្វើការនៅប្រទេសកម្ពុជា។
ដោយផ្អែកលើភាពជោគជ័យកន្លងមកនេះកម្មវិធីថ្មីៗរបស់យើងកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែកសំខាន់ៗចំនួនពីរគឺ ៖
ប្រជាធិបតេយ្យយេនឌ័រ
អភិបាលកិច្ចធនធាន
ប្រជាធិបតេយ្យយេនឌ័រ
កម្មវិធិផ្សាយផ្ទាល់តាមវិទ្យុ FM ៩៣.៥
កម្មវិធីសម្លេងស្ត្រី ជាជម្រើសស្ត្រី
- -
កម្មវិធីសម្លេងស្ត្រី ជាជម្រើសស្ត្រី ជាវេទិកាមួយដើម្បីបង្ហាញនិងពិភាក្សាគំនិត យោបល់ ទៅលើវិធីបង្កើនគុណភាពនៃជីវិតស្ត្រីនិងដាក់ជាអនុសាសន៍ក្នុងការអភិវឌ្ឍគោលនយោបាយ និងបទដ្ឋានច្បាប់។
//-->
ការសិក្សាស្រាវជ្រៀវ
ការលើកកំពស់ការចូលរួមក្នុងកិច្ចការនយោបាយរបស់ស្រ្តីជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា
- - ការលើកកំពស់ការចូលរួមក្នុកិច្ចការនយោបាយរបស់ស្រ្តីជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា
មូលនិធិហេនរេចបូល (HBF) និងកិច្ចសហប្រតិបត្តិការបចេ្ចកទេសអាលឺម៉ង់លើកម្មវិធីកំណែទម្រង់រដ្ឋបាលនិងវិមជ្ឈការ ដែលគាំទ្រដោយ GTZ បានប្រារព្ធពិធីសំរាប់សកម្មភាពស្រាវជ្រាវលើប្រធានបទ ការលើកកំពស់ការចូលរួមក្នុងកិច្ចការនយោបាយរបស់ស្រ្តីជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយគណៈកម្មការលើកកំពស់ក្នុងឆាកនយោបាយនៅថៃ្ងទី៣១ ខែមិនា ឆ្នាំ២០១០ នៅវិទ្យាស្ថានជាតិអប់រំ។សកម្មភាពនេះត្រូវបានអញ្ជើញចូលរួមដោយ លោកជំទាវ ជូ ប៊ុនអេង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
អភិបាលកិច្ចធនធាន
អត្ថបទ និង វីដេអូ
ថ្ងៃទិវាជនជាតិដើមភាគតិចពិភពលោកនៅកម្ពុជា
ព្រឹត្តិការណ៍
ថ្ងៃនៃបរិស្ថាន២០១០
- - បរិស្ថានល្អ សុខភាពល្អ» គឺជាពាក្យស្លោកមួយដែលមានការចូលរួមដាក់បង្ហាញនៅរោងកណ្ដាលវាលនៃថ្ងៃបរិស្ថានរបស់មូលនិធិហេនរេចបូលក៏ជាកន្លែងដែលមានអ្នកចូលរួមរាប់ពាន់នាក់បានចូលរួមការឃោសនាតាំងពិព័ណ៌ថ្ងៃនៃបរិស្ថានចំនួនពីរថ្ងៃដែលរៀបចំដោយក្រសួងបរិស្ថាន។ more»