ការសិក្សាស្រាវជ្រៀវ
ការលើកកំពស់ការចូលរួមក្នុងកិច្ចការនយោបាយរបស់ស្រ្តីជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា
ការលើកកំពស់ការចូលរួមក្នុងកិច្ចការនយោបាយរបស់ស្រ្តីជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា
មូលនិធិហេនរេចបូល (HBF) និងកិច្ចសហប្រតិបត្តិការបចេ្ចកទេសអាលឺម៉ង់លើកម្មវិធីកំណែទម្រង់រដ្ឋបាលនិងវិមជ្ឈការ ដែលគាំទ្រដោយ GTZ បានប្រារព្ធពិធីសំរាប់សកម្មភាពស្រាវជ្រាវលើប្រធានបទ ការលើកកំពស់ការចូលរួមក្នុងកិច្ចការនយោបាយរបស់ស្រ្តីជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយគណៈកម្មការលើកកំពស់ក្នុងឆាកនយោបាយនៅថៃ្ងទី៣១ ខែមិនា ឆ្នាំ២០១០ នៅវិទ្យាស្ថានជាតិអប់រំ។សកម្មភាពនេះត្រូវបានអញ្ជើញចូលរួមដោយ លោកជំទាវ ជូ ប៊ុនអេង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ទិសដៅនៃកម្មវិធីនេះត្រូវបានគិតថាមានការមានការអញ្ជើញចូលរួមពីបណ្តាអង្កការជាតិនិងអន្តរជាតិហើយនឹងតំណាងរបស់អ្នកគ្រប់គ្រងថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិដែលធ្វើការជាមួយសមាគមន៍ជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជាដើម្បីផ្តល់ឱកាសរៀនអំពីការស្រាវជ្រាវស្វែងរកនិងការពិភាក្សា។បន្ថែមពីនេះទៅទៀតវាត្រូវបានរំពឹងថាពួកគេនឹងប្រើសេចក្តីបញ្ជាក់ដែលផ្តល់ពីការស្រាវជ្រាវដើម្បីរកឃើញទំរង់នៃការសំរេចគំរោងឬកម្មវិធីរបស់ពួកគេអោយកាន់តែមានប្រសិទ្ធភាពក្នុងការលើកកំពស់ការចូលរួមកិច្ចការនយោបាយរបស់ស្រ្តីជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា។
អ្នកចូលរួម៧៧នាក់នេះរួមមានសមាជិកព្រឹទ្ធសភា រដ្ឋសភា ស្ត្រីជនជាតិដើមភាគតិច ក្រុមព្រឹក្សាឃុំ តំណាងពីក្រសួងមហាផៃ្ទផ្នែកកិច្ចការស្ត្រី អង្គការរជាតិនិង អង្គការអន្តរជាតិនិងអ្នកតាមដ្ឋានសកម្មភាពស្រាវជ្រាវ Ms. Margherita Maffii.
អំឡុងពេលថ្លែងសរនកថារបស់លោកជំទាវ ជូ ប៊ុនអេង ជួសមុខអោយក្រសួងមហាផ្ទៃបានស្វាគមន៍ដល់សកម្មភាពស្រាវជ្រាវហើយចាត់ទុកថានេះជាឯកសារដ៏មានសារៈសំខាន់ហើយនឹងប្រសិទ្ធិភាព សំរាប់អ្នកពាក់ព័ន្ធដែលធ្វើការទាក់ទងនឹងស្រ្តីជនជាតិដើមភាគតិច។ សកម្មភាពនៃពីធីសំរាប់ការស្រាវជ្រាវនេះបានបញ្ចប់ម៉ោង១និង០០ល្ងាចជាមួយភាពរីករាយសោមនស្សរីករាយដោយមានសមាជិកសភា២នាក់ តំណាងសម្ព័ន្ធជនជាតិដើមភាគតិច តំណាងក្រសួងកិច្ចការនារី និងនាយកអង្គការSilaka។ ពិធីនេះបាននាំទាំងអស់គ្នាលើកកំពស់ការចូលរួមនយោបាយរបស់ស្រ្តីពិសេសស្រ្តីជនជាតិដើមភាគតិចឲ្យមានសកម្មភាពកាន់តែខ្លាំឡើង។
ការស្រាវជ្រាវនេះត្រូវបានអនុវត្តន៍ចាប់តាំងពីឆ្នាំ២០០៨ ហើយបញ្ចប់ក្នុងឆ្នាំ២០០៩។ GTZ ARDP ហើយនិង HBF ចាត់ទុកការស្រាវជ្រាវនេះថាជាពត៌មានសំខាន់ដើម្បីជាជំនួយដ៏សំខាន់សំរាប់អ្នកនយោបាយធ្វើការជាមួយជនជាតិដើមភាគតិចលើស្ថានភាពពេលបច្ចុប្បន្ននិងការចង់បានដោយផ្ទល់របស់ស្រ្តីជនជាតិដើមភាគតិចដើម្បីផ្សារភ្ជាប់នឹងជីវិតនយោបាយ។ការគាំទ្ររបស់ GTZ ARDP & HBF ត្រួវបានធ្វើជាគំរោងរៀបចំដោយគណៈកម្មការលើកកំពស់ស្រ្តីក្នុងឆាកនយោបាយ(CPWP) ផ្តោតលើសមត្ថភាពខ្លាំងនៃគណៈកម្មកាលើយុទ្ធសាស្ត្រការងារជាមួយអ្នកពាក់ព័ន្ធទាំងអស់ជាពិសេសការលើកកំពស់ការចូលរួមការងារនយោបាយរបស់ស្រ្តីក្នុងមូលដ្ឋាន។ ការសិក្សាលើករណីនេះអាចរកបាននូវការិយាល័យមូលនិធិហេនរេចបូល,GTZ ARDPនិងCPWP,និងវេបសាយរបស់យើងwww.boell-cambodia.org