ព្រឹត្តិការណ៍
ថ្ងៃនៃបរិស្ថាន២០១០
ថ្ងៃនៃបរិស្ថាន២០១០
«បរិស្ថានល្អ សុខភាពល្អ» គឺជាពាក្យស្លោកមួយដែលមានការចូលរួមដាក់បង្ហាញនៅរោងកណ្ដាលវាលនៃថ្ងៃបរិស្ថានរបស់មូលនិធិហេនរេចបូលក៏ជាកន្លែងដែលមានអ្នកចូលរួមរាប់ពាន់នាក់បានចូលរួមការឃោសនាតាំងពិព័ណ៌ថ្ងៃនៃបរិស្ថានចំនួនពីរថ្ងៃដែលរៀបចំដោយក្រសួងបរិស្ថាន។
ការតាំងពិព័រណ៍លើកទី៤០នៃការផ្សព្វផ្សាយបរិស្ថាននេះត្រូវបានបើកជាសាធារណៈពីថ្ងៃទី៣១ឧសភាដល់ថ្ងៃទី៣១មិថុនាឆ្នាំ២០១០ដែលមានអ្នកចូលរួមមកពីគ្រប់ផ្នែកជាមន្ត្រីរដ្ឋាភិបាលបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ សិស្ស អ្នកកាសែត បុគ្គលិកក្រុមហ៊ុនឯកជននិងអ្នកធើ្វដំណើឆ្លងកាត់។
សម្រាប់ការដាក់តាំងពិព័រណ៍របស់មូលនិធិហេនរេចបូលត្រូវបានបង្កើតឡើងក្នុងគោលដៅចំបងៗពីរ។ទីមួយគឺដើម្បីលើកម្ពស់គំរោងជាតិនិងអន្តរជាតិនិងសកម្មភាពដែលជួយដោយមូលនិធិរេចហេនរេចបូលដើម្បីកាត់បន្ថយអនុភាពដែលនាំអោយមានការប្រែប្រួលអាកាសធាតុ។នេះបង្ហាញតាមរយៈការរៀបចំខិតប័ណ្ណជាពិសេសសំរាប់ព្រឹត្តិការណ៍ការដាក់តាំងជារូបភាពនៃចំនុចក្តៅគគុកនៃមូលនិធិហេនរេចបូលការសិក្សាមួយបានបង្ហាញនៅអាព្រិចខាងត្បូងបានរកឃើញផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុលើការចិញ្ចឹមជីវិតឯកជនដូចការដាក់បង្ហាញរបស់មូលនិធិហេនរេចបូលលើការបោះពុម្ពផ្សាយការប្រែប្រួលអាកាសធាតុដែលភ្ញៀវទស្សនាអាចទទួលបានដោយអ៊ីមែល។
ទីពីរក្នុងគោលដៅដើម្បីបង្ហាញជាព័ត៌មានដែលផ្តល់កន្លែងសំរាប់អោយអ្នកចូលរួមអាចចែករំលែកចំណេះដឹងរបស់ពួកគេនិងគិតទៅបញ្ហាបរិស្ថានជាលក្ខណៈផ្តលអោយគ្នាទៅវិញទៅមកតាមដែលអាចធ្វើទៅបាន។ពាក់ព័ន្ធសកម្មភពខុសៗប្លែកពីគ្នាដូចជាការជំរុញអោយមានការចូលរួមដើម្បីបង្កើតជាពាក្យស្លោកដែលស៊ីគ្នានឹងសារថ្ងៃបរិស្ថាននិងនិយាយលើបញ្ហាលើការផ្លាស់ប្តូរអាកាសធាតុ ការសរសេរនិងការផ្តល់ចំណងជើងសំរាប់រូបភាពដែលពិពណ៌នាអំពីរូបភាពលើផលប៉ះពាល់ខុសៗប្លែកគ្នាលើការផ្លាស់ប្តូរអាកាសធាតុនៅក្នុងប្រទេសកម្ពុជាអាចចូលទៅបញ្ជីមែលរបស់មូលនិធិហេនរេចបូលកម្ពុជាដើម្បីទទួលបានការកែប្រែជាទៀងទាត់និងសំបុត្រសារពត៌មានលើគំរោងថ្មីៗនិងពីវិធីដែលពួកគេអាចចូលទៅពាក់ព័ន្ធនឹងអាចផ្តល់ជាអនុសាសន៍តាមគំនិតរបស់ពួកគេអំពីកាបង្ហាញជាទូទៅក្នុងសៀវភៅភ្ញៀវ។ការមានពំនោលក្នុងការចូលរួមក៏មានទាក់ទិននឹងសេចក្តីសម្ភាសន៍ដោយសង្ខេបដែលធ្វើឡើងដោយបុគ្គលិកដោយសេចក្តីសង្ឃឹមថានឹងទទួលបានគំនិតជាទូទៅលើអ្វីដែលពួកគេបានរៀននិងបានដឹងស្រាប់ទៅហើយលើការប្រែប្រួលអាកាសធាតុ។
សរុបមានអ្នកចូលរួម២៣៣នាក់បានចុះឈ្មោះក្នុងសៀវភៅភ្ញៀវរបស់មូលនិធិរេចបូលសំរាប់រយៈពេល២ថ្ងៃដែលភាគច្រើនមជ្ឈមណ្ឌលអនុសាសន៍លើវេទិកាផ្ដល់យោបល់គ្នាទៅវិញទៅមក។មានបញ្ចូលសេចក្ដីថ្លែងការណ៍ដូចជា “ការចូលរួមល្អ និងខ្ញុំមិនដឹងពីរឿងនោះវាជាឱកាសដ៏ល្អសំរាប់គិត”។ បន្ថែមពីនេះទៅទៀតលើសពី២០០នាក់នៃភ្ញៀវចូលរូមដែលទុកចំណងជើងក្រោមរូបភាពដែលបានផ្លាស់ប្ដូរអាកាសធាតុនៅកម្ពុជា។លើសពីនេះទៅទៀតមានអ្នកចូលរួមពីគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋានជាការលើឧទាហរណ៍មានការទស្សនាជាក្រុមមនុស្សចាស់មកពីខេត្តជាពិសេសបានចូលរួមសកម្មភាពឃោសនាថែមទៀត។ទោះពួកគេមិនចេះអក្សរក៏ដោយក៏ពួកគេឈ្លាសវៃអាចបញ្ចេញពីអារម្មណ៍របស់ពួកគេលើបញ្ហាបរិស្ថានដែរជាពិសេសពួកគេមានការជឿជាក់នឹងមានការចូលរួមសកម្មភាពជីវិតរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាដែលមានបុគ្គលិកជួយគាត់ធ្វើអោយមានការចូលរួម។
ស្មារតីខិតខំប្រឹងប្រែងត្រូវបានបង្កើតឡើងដើម្បីធានាថាការរៀបចំរោងកណ្តាលវាលដែលមានសំណល់ដែលប៉ះពាល់បរិស្ថានតិចតួចតាមតែអាចធ្វើទៅបានចំខណៈដែលសេចក្តីប៉ងប្រាថ្នាដើម្បីបង្កើតគំនិតទាំងនោះ។មានការចែកនៅកាបូបក្រណាត់សំរាប់ដើរផ្សាដល់អ្នកចូលរួមដើម្បីលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិចប្រើក្រដាស់ដែលប្រើរួចដើម្បីយកទៅព្រីនសៀវភៅភ្ញៀវ។ អ្នកចូលរួមក៏ស្នើសូមទុកអាសយដ្ឋានអ៊ីមែលដើម្បីអាចទទួលបានការបោះពុម្ភផ្សាយរបស់មូលនិធិហេនរេចបូលតាមប្រព័ន្ធអេឡិចត្រូនិច។បន្ថែមជាងនេះទៀតបទសម្ភាសដែលបានពីសមាជិកអ្នកចូលរួមសម្ភាសជាសាធារណៈលើការយល់ដឹងរបស់ពួកគេលើការប្រែប្រួលអាកាសធាតុត្រូវបានចាក់ផ្សាយឡើងវិញនៅរោងកណ្តាលវាលដើម្បីអោយអ្នកចូលរួមបានចូលរួមក្នុងការសន្ទនាលើប្រធានបទនេះ។