ករណីសិក្សា
តួនាទី តម្រូវការ និងក្តីរំពឹងទុករបស់ស្ត្រីនៅក្នុងសហគមន៍នេសាទក្នុងប្រទេសកម្ពុជា
តួនាទី តម្រូវការ និងក្តីរំពឹងទុករបស់ស្ត្រីនៅក្នុងសហគមន៍នេសាទក្នុងប្រទេសកម្ពុជា
នៅក្នុងប្រទេសកម្ពុជា ព័ត៌មានដែលទាក់ទងទៅនឹងតម្រូវការ និងក្ដីរំពឹងទុករបស់ស្ត្រី នៅក្នុងការគ្រប់គ្រងសហគមន៍នេសាទនៅមានកម្រិត។ ការសិក្សាមួយចំនួនបានវិភាគសហគមន៍នេសាទជារួម ប៉ុន្តែកម្រឃើញភាពខុសគ្នានៃ តម្រូវការ និងក្តីរំពឹងទុករវាងបុរសនិងស្ត្រីណាស់។ការសិក្សាទៅលើតួនាទី របស់ស្ត្រី នៅក្នុងសហគមន៍ត្រូវបានស្នើឡើង និងអនុវត្តដើម្បីបំពេញចន្លោះព័ត៌មានទាំងនោះ។ គម្រោងសិក្សានេះគឺជាការពង្រឹងបន្ថែមលើការសិក្សាកន្លងទៅមួយស្តី អំពី«ការការពារសិទ្ធិ និងការកំណត់ការទទួលខុសត្រូវ: សហគមន៍នេសាទជាលក្ខណៈគ្រួសារ និងទស្សនៈ ទានលើការគ្រប់គ្រងវិស័យវិស័យជលផលនៅតំបន់អាស៊ី ករណីសិក្សាប្រទេសកម្ពុជា» ដែលបានធ្វើឡើងដោយវិទ្យាស្ថានគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍ ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០០៧។ ការសិក្សាទៅលើតួនាទីស្ត្រីនៅក្នុងសហគមន៍នេសាទបានទទួលការឧបត្ថម្ភពីមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍អន្តរជាតិ មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ជលផលនៅអាស៊ីអាគ្នេយ៍ កម្មវិធីសម្ព័ន្ធដីសើម(WorldFish Centre, AIT, CORIN and WWF) អិកស្វាមចក្រភពអង់គេ្លស HBF និងICSF។