ឯកសារបោះពុម្ព
និន្នាការ បញ្ហាប្រឈម និងគំនិតច្នៃប្រឌិតថ្មីៗ
និន្នាការ បញ្ហាប្រឈម និងគំនិតច្នៃប្រឌិតថ្មីៗ
ចាប់តាំងពីឆ្នាំ១៩៨០ ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី រួមបញ្ជូលទាំងប្រទេសកម្ពុជាផងដែរបានទាញយកការចាប់អារម្មណ៍លើការគាំទ្រថ្នាក់មូលដ្ឋានសំរាប់ធ្វើជាយុទ្ធសាស្រ្ត ដោយមានការចូលរួមពីសហគមន៌ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។ យុទ្ធសាស្រ្តនេះគឺផ្អែកទៅលើទស្សនៈដែលថាការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព ត្រូវមានការគាំទ្រំពីគោលនយោបាយរបស់រដ្ឋាភិបាល និងក្របខ័ណ្ឌច្បាប់ផ្សេងៗដែលត្រូវបានធានាសន្តិសុខក្នុងការចិញ្ចឹមជីវិតសំរាប់សហគមន៌ក្រីក្រ និងសហគមន៍តំបន់ជនបទដែលមិនត្រូវបានគេយកចិត្តទុកដាក់។
សម្រាប់អ្នកដែលមានការចាប់អារម្មណ៍ទៅលើការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍ថា ជាឧបករណ៍សំរាប់ធ្វើឲ្យមានអភិបាលកិច្ចល្អ និងនិរន្តភាពនៃការចិញ្ចឹមជីវិត វាជាពេលដ៏ល្អសំស្របមួយដើម្បីធ្វើការឆ្លុះបញ្ចាំងឲ្យបា្ស៊ីជំរៅទៅលើវិសាលភាព ដែលសក្តានុពលទាំងនេះកំពុងសំរេចបាន។ តើសមធម៌មានសារៈសំខាន់ និងតម្លៃក្នុងការរួមចំណែកដល់គំនិតផ្តួចផ្តើមក្នុងការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍យ៉ាងដូចម្តេចខ្លះ?តើធ្វើដូចម្តេចដើម្បីឲ្យសំលេងរបស់ក្រុមដែលគេមិនយកចិត្តទុកដាកមានឥទ្ធិពលដល់ការរៀបចំ និងការអនុវត្តន៌ប្រពន្ធការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៌នៅថ្នាក់មូលដ្ឋាននិងការជួយគាំទ្រអនុវត្ត ឬពង្រឹងគំនិតផ្តួចផ្តើមរបស់សហគមន៍សំរាប់ការប្រើប្រាស់ធនធានប្រកបដោយនិរន្តភាព?
សៀវភៅស្តីពីការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍ភាគពីរ"និន្នាការបញ្ហាប្រឈមនិងគំនិតច្នៃប្រឌិតថ្មីៗសំរាប់ការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍នៅក្នុងប្រទេសកម្ពុជា"ជាការឆ្លើយតបដោយផ្ទល់ទៅលើបញ្ហាដែលបានចោទខាងលើ ហើយវាជាសកម្មភាពបន្តពីសៀវភៅ ស្តីពីការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍ភាគទី១"គ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍នៅក្នុងប្រទេសកម្ពុជាៈអត្ថបទជ្រើសរើសស្តីពីទស្សនទាយនិងបទពិសោធន៍"ដែលបោះពម្ភនៅឆ្នាំ២០០៥។
សៀវភៅស្តីពីការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍ភាគពីរនេះគឺត្រូវបានគេចែកជា៦ផ្នែក(ផ្នែក ក-ច)និង៣១ជំពូក។
ផ្នែក ក ផ្តល់នូវសេចក្តីសង្ខេបនៃស្ថានភាពពីអតីតកាល និងបច្ចុប្បន្នកាលនៃការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួម ពីសហគមន៍នៅក្នុងប្រទេសកម្ពុជាជាពិសេសលើនិន្នាការបញ្ហាប្រឈមនិងគំនិតច្នៃប្រឌិត។ ការពិភាក្សានូវជំពូកនេះគឺផ្អែកលើលទ្ធផលនៃកិច្ចពិភាក្សាថ្នាក់តំបន់ជាច្រើននិងការកត់សំគាល់សំខានៗដែលបានចង្អុលបង្ហាញដោយឯកឧត្តមហន់ ជួន ណារ៉ុន អនុប្រធានអចិន្ត្រៃយ៍នៃឧត្តមក្រុមព្រឹក្សាសេដ្ឋកិច្ចជាតិ និងជាអគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងវេទិកាស្រាវជ្រាវអភិវឌ្ឍន៍នៃកិច្ចពិភាក្សាថ្នាក់ជាតិ ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី១០ដល់១១ ខែសីហា ឆ្នាំ២០០៨។