ថ្ងៃទិវាជនជាតិដើមភាគតិច​ពិភព​លោកនៅ​កម្ពុជា - អភិបាលកិច្ចធនធាន

អត្ថបទ​ និង​ វីដេអូ

ថ្ងៃទិវាជនជាតិដើមភាគតិច​ពិភព​លោកនៅ​កម្ពុជា

Image removed.
ការ​សំដែង​សិល្បៈវប្បធម៌​ពី​សំណាក់​ប្រជាជន​ជន​ជាតិ​ដើម​ភាគ​តិច​។

October 5, 2010
សរសេរ​ដោយ​ ជឹម លីនណា​ និង​ម៉ៃ​ឃើល​ទីចាត់ឆ្គើ

ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត​ទុក​ដាក់​ជា​សកល​លើកសិទ្ធិ​របស់​​ប្រជាជន​ជន​ជាតិ​ដើម​ភាគ​តិចទើប​មហាសន្និបាទ​អង្គការ​សហប្រជាជាតិ​បាន​សំរេច​​ក្នុង​ឆ្នាំ​១៩៩៤​​ដោយ​ប្រកាន់យក​ថ្ងៃទី​០៩​ខែសីហា​ជា​រាងរាល់​ឆ្នាំ​ធ្វើ​ជា​ថ្ងៃ​បុណ្យ​អន្តរជាតិ​របស់​ប្រជាជន​ជនជាតិ​ដើម​ភាគ​តិច​ទូទាំង​ពិភពលោក។ នៅក្នុង​ប្រទេស​កម្ពុជា​ ទិវា​ជនជាតិ​ដើម​ភាគតិច​លើក​ដំបូងក៏​ត្រូវ​បាន​​ប្រព្រឹត្ត​ឡើង​នៅ​ឆ្នាំ​២០០៥​ក្នុង​រាជាធានី​ភ្នំពេញ ដែល​បាន​រៀប​ចំ​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​មាន​ការ​សហការ​គាំទ្រ​ដោយ​សង្គម​ស៊ីវិល​ហើយ​និង​ដៃ​គូរ​អន្តរជាតិ​ ។ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​​ទិវា​ជនជាតិ​ដើម​ភាគ​តិច​​មក​ គេ​ឃើញ​ថា​​ទី​តាំង​នៃ ការ​ប្រារព្ធ​កម្មវិធិ​គឺ​តែង​តែ​ត្រូវ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជា​ដរាប។​​

ថ្ងៃទិវាជនជាតិដើមភាគតិច​ឆ្នាំ២០១០ បានផ្លាស់ប្តូរទិសតាំង​ជាច្រើន

លោក​ភាព​សុខជា ជាប្រធាន​នៃ​សមាគម​យុវជន​ជនជាតិ​ដើម​ភាគតិច​​កម្ពុជា​បាន​បង្ហាញ​ពី​ការ​សំរេច​ចិត្ត​ដោយ​ប្រារព្ធ​ពិធី​នេះ​នៅក្នុ​ង​ខេត​សៀម​រាប​ថា​“ក្នុង​ឆ្នាំ​​នេះ​ការ​សម្រេច​ជ្រើស​រើស​ទីតាំង​គឺ​ត្រូវ​បាន​ឈរ​លើ​មធ្យោបាយ​ជា​ច្រើន​

បើ​ទោះ​ជា​នៅ​ក្នុង​ខេត្ត​នេះ​មាន​សមាគម​ជនជាតិ​ដើម​តិច តិច​​តួច​ត្រឹម​២​ឬ៣​សមាគម​ក៏​ដោយ​តែ​សៀមរាប​ជា​ទីក្រុង​ធំ​បំផុត​ទី៤​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក៏​ជា​ទីក្រុង​ដ៏​សំខាន់​បំផុត​ដែល​អាច​ទាក់ទាញ​ទេសច ផង​ដែរ​​ដែល​ពិសេស​គឺ​មាន​​ប្រាសាទ​អង្គរវត្ត​តែ​ម្តង។ដូច្នេះ​ថ្ងៃទិវា​ជន​ជាតិ​ដើម​ភាគ​តិចដែល​​ប្រារព្ធ​នៅ​ខេត្ត​សៀមរាប​នេះ​ក៏​ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា​អន្តរជាតិផង​ដែរ។

លោក​ភាព សុខជា​បាន​បន្ថែម​ទៀត​ថា​“​ យើង​ប្រារព្ធ​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​​នោះ​​សំលេង​របស់​យើង​និង​បាន​ឭ​ជា​លក្ខណៈ​ជាតិ​និង​អន្តរជាតិ

ការ​កែប្រែ​ផ្សេង​ទៀត​ក្នុង​សកម្មភាព​ឆ្នាំ​នេះ​ក៏​​ជា​សញ្ញា​នៃ​ការ​រីកចំរើន​នៃ​កម្មវិធី​នេះ​ផងដែរ​ដោយ​ កាល​ពី​ឆ្នាំ​មុន​របៀប​វារៈ​សំខាន់​ដែល​បាន​ដាក់​បញ្ចូល​គឺ​ជា​ការ​អធ្ថិប្បាយ​របស់​មន្ត្រី​ហើយ​និង​មាន​​ការ​បង្ហាញ​វប្បធម៌​តិចតូច​គឺ​ត្រូវ​បានធ្វើ​ឡើង​។ ប៉ុន្តែ​ឆ្នាំនេះ​យើង​មាន​ការ​តាំង​ពិពណ៌​ដ៏​ធំ​ ដែល​ជា​កន្លែង​សម្រាប់​ផ្តល់ឲ្យ​​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​អាច​ចូល​រួម​បង្ហាញ​នូវ​ប្រពៃណី​ដ៏ប៉ិនប្រសព្វ​និង​ការងារ​សិល្បៈ​របស់​ពួក​គេ​ហើយ​ការ​បង្ហាញ​នោះ​ក៏​បាន​​ធ្វើ​អោយ​អ្នក​ទស្សនា​មាន​ការ​ភ្ញាក់ផ្អើល​និង​ទទួល​បាន​ចំណេះ​ដឹងផ្សេងៗ​ពី​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​​ក្នុងប្រទេស​កម្ពុជា​ផង​ដែរ

អ្នក​ទស្ស​នា​ការ​តាំង​ពិពណ៌​កញ្ញា​ កក្កដា​ បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ថា​«មុន​ពេល​មក​ដល់​ទីនេះ​ខ្ញុំ​អត់ដឹង​អ្វីបន្តិច​(អំពី​ជន​ជាតិ​ដើម​ភាគ​តិច)​ ប៉ុន្តែ​ឥឡូវ​ ចាប់​ពី​ខ្ញុំមក​ដល់​ទីនេះ​ខ្ញុំ​បាន​ដឹង​ពី​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​ជាច្រើន ដូចជា​ វប្បធម៌ ហើយនិង​វិធី​នៃ​ការ​រស់​នៅ​របស់​ពួក​គេ។»

ការ​បង្កើន​ចំណេះ​ដឹង​ដល់​សាធរណៈ​ជន​ពីការ​យល់ដឹង​ពីវប្បធម៌​ជនជាតិ​ដើម​ភាគតិច​និង​ភាព​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​ចូល​ទៅជិត​ការ​មិន​មាន​ភាព​រើស​អើង​ហើយនិង Stereotyped ដែល​សាយ​ភាយ​ក្នុង​សង្គម​កម្ពុជា គឺជា​គោល​ដៅ​ដ៏សំខាន់​មួយក្នុង​សកម្មភាព​នេះ។ ការ​បង្ហាញ​Angkor Kyung Yu ជា​ស្នាម​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ប្រជាជន​ទីក្រុង​ ដែល​ជា​កន្លែង​នៃក្រុម​ជនជាតិ​ដើម​ភាគតិច​១៥ខេត្ត​​បង្កើតកម្មវិធី​រាំ ច្រៀង ហើយ​និង​ប្រារព្ធ​ពិធី​តាម​ការ​គ្រោងទុក។ ថ្វីបើ​មាន​ភ្លៀង​ធំ​នៅ​ក្បាល​ល្ងាច​វា​ក៏​នៅ​តែ​មាន​ការរង​ចាំ​ពី​សាធារណៈជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ថៃ្ងនៃការប្រារព្ធពិធីខុសផ្លែកពីថ្ងៃធម្មត

ក្រៅពី​ការ​បង្ហាញ​នូវ​វប្បធម៌​និង​មរតក​ពីដូនតា​របស់​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​,​ ថ្ងៃ​ទិវា​ជន​ជាតិ​ដើម​ភាគតិច​ក៏មាន​បំណង​ក្រើន​រំលឹក​ដល់​សាធារណៈ​ជន​ក៏ដូច​ជា​រាជរដ្ឋភិបាល​អំពីការ​ស្ថានភាព​នៃកា​រលំបាក​និង​បញ្ហា​ប្រឈម​របស់​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។​ រាជរដ្ឋាភិបាល​និងមិន​ទុកអោយ​ប្រជាជន​ជនជាតិ​ដើមភាគ​តិចរស់​នៅក្នុង​ស្ថានភាពក្រ​បែប​នេះ​ទៀត​ទេ​។ យើង​នឹងធ្វើ​អ្វីៗ​ដើម្បី​លើក​ដំកើន​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ជនជាតិ​ដើមភាគ​តិច​ក្នុង​វិធី​ដូច​គ្នា​ដែល​យើង​បានធ្វើ​សំរាប់​ប្រជាជន​ទូទៅ​នៅ​ក្នុងស្រុក​ នេះ​ជា​ការ​សន្យារ​បស់​ឯក​ឧត្តម ជា​ សុភារា ​រាដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍជនបទ​ចំពោះមុខ​មនុស្សរាប់សិប​ពាន់នាក់។ ដូច​រាជរាដ្ឋាភិបាលបាន​អភិវឌ្ឍ​នយោបាយ​និង​ច្បាប់​ទាក់ទងនឹង​សិទ្ធិប្រជាជន​ជន​ជាតិ​ដើម​ភាគតិចលើ​បញ្ហាដីធ្លី ហើយ​និង​កា​អភិវឌ្ឍ​សហគម​របស់​ពួកគេ។ Tuomo Poutiainen អ្នកដំណាង​អង្កការ​ILOប្រចាំនៅកម្ពូជា ទោះ​បី​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ផល​ប៉ះ​ពាល់​នៃ​ច្បាប់​នេះ​ហើយ​និង​ហើយ​និង​ការ​ចាត់​ចែង​ទុក​​អាច​ត្រូវ​វាយ​តំលៃ​ក្នុង​រយៈ​ពេល​វែង ៖​ "​ច្បាប់​នេះ​ពិត​ជាថ្មី.......ខ្ញុំ​ថាវា​ប្រញាប់​ពេក​ក្នុង​ការ​និយាយ​ពី​ផល​ប៉ះទង្គិច​ដែល​ពួកគេ​បាន​អនុវត្តន៌។​ ថ្ងៃនេះ​និង​សំដី​ដែល​បាន​ថ្លែង​វា​ជា​ការ​ពិត​យើង​នៅ​មិន​ទាន់​បាន​ធ្វើ​ជា​ច្រើន​នូវ​អ្វីដែល​គួរធ្វើ។ ប៉ុន្តែ​មាន​ខ្លះ​ស្ថិត​ក្នុង​ដំណើ​ការ​សាក​ល្បង ហើយ​ដំណើរ​ការ​ស្ថិតក្នុង​ការ​កត់​សំគាល់​នៃ​លើ​សិទិ្ធ​ប្រជាជន​ជនជាតិ​ដើមភាគ​តិចលើ​បញ្ហា​ដីធ្លី​ជា​កត្តា​ត្រូវ​ការ​ចំបាច់។​ការ​កាប់​ឈើ​ខុស​ច្បាប់​ហើយ​និង​ការ​បាត់បង់​ដី​កេរ្តិ​ដូន​តា​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​គឺ​ជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​សំរាប់​ជីវិត​រស់​នៅ​របស់​ជន​ជាតិ​ដើម​ភាគតិច​និង​វប្បធម៌​ប្រពៃណី​របស់​ពួកគេ។ ប៉ុន្តែ​បញ្ហា​នោះ​កំរ​នឹង​បាន​លើក​ឡើង​ណាស់នៅ​ក្នុងវេទិកា។ វា​ដូចជា​សារ​ដែល​សរសេរ​លើ​បដា ដែល​អ្នក​ចូល​រួម​កាន់​ភ្ជាប់​បើក​មើល​ពេល​ឆ្លង​កាត់​ទី​ក្រុង​សៀមរាប​ដែល​ត្រូវ​ទិះ​ទៀន​ដោយ​អជ្ញាធរ។

អ្នក​ចូល​រួម​ពី​ខេត្ត​មណ្ឌល​គីរី​បាន​និយាយ​ថា"​ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ចូល​រូម​ក្នុង​ព្រឹត្តិការ​នេះ​ពី​ព្រោះ​វា​ជា​ថ្ងៃ​របស់​យើង"​ “ប៉ុន្តែ​ពេល​ក្រោយ​យើង​សង្ឃឹម​ថា​បញ្ហា​ជន​ជាតិ​ដើម​ភាគតិច​និង​ត្រូវ​បាន​ដោះស្រាយ​បន្ថែម​ដើម្បី​បោះ​ជំហាន​ទៅ​មុខ​ទៀត។

ប្រជាជន​ជាតិ​ដើម​ភាគ​តិច​ច្រើន​ជាង​៣០០នាក់​​បាន​ប្រមូល​ផ្តុំ​នៅ​ក្នុង​ខេត្ត​សៀម​រៀប​ដើម្បី​ចូលរួម​ប្រារព្ធ​នូវ​ទិវា​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក​។​ហើយ​កម្មវិធី​នោះ​គឺ​ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​ដោយ​មាន​ការ​ដើរ​ជា​ក្បូន​ ការ​​ថ្លែងសន្ទរកថា ការតាំងពិព័រណ៍​ហើង​និង​ការ​សំដែង​សិល្បៈពី​សំណាក់​ប្រជាជន​ជនជាតិ​ដើម​ភាគ​តិច​ផង​ដែរ។

October 5, 10
[To view the Player you will need to have Javascript turned on and have Flash-Player 9 or better installed.]

0) {
var arrTmp = new mtSubMedia("IP DAY 2010", "/data/video/IP_DAY_CAMBODIA_39.flv");
var iTest = arrSub.unshift(arrTmp);
}
// title, description, mediasource, imgsource, pagesource, pubdate, subtitles
arrMedia[0] = new mtMedia("IP DAY 2010", strDescription, "/data/video/IP_DAY_CAMBODIA_39.flv", "/sites/default/files/images/pics/IPvideo.jpg", "http://" + strWebsite + "/web/101-326.html", "October 5, 10", arrSub);
if (arrMedia.length > 0) {
// arrPages[0] = mtPage(pageitems) -- getPageItems(iIndex, iPageId)
arrPages[0] = new mtPage(getPageItems(0, -1)) ;
strMediaURL = arrMedia[0].mediasource;
strPageURL = arrMedia[0].pagesource;
}

var flashvars = {};
flashvars.mediaURL = strMediaURL;
flashvars.teaserURL = "/sites/default/files/images/pics/IPvideo.jpg";
flashvars.fallbackTeaserURL = "/sites/default/files/images/navigation/bgmedia_588x331.gif";
flashvars.allowSmoothing = "false";
flashvars.autoPlay = "false";
flashvars.buffer = "6";
flashvars.showTimecode = "false";
flashvars.loop = "false";
//flashvars.controlColor = "0x99ff33";
//flashvars.controlBackColor = "0x000000";
flashvars.scaleIfFullScreen = "true";
flashvars.showScalingButton = "false";
flashvars.defaultVolume = "50";
//flashvars.indentImageURL = "indentImage.png";
flashvars.crop = "false";
flashvars.overlayid = "326";

var params = {};
params.menu = "false";
params.allowFullScreen = "true";
params.allowScriptAccess = "samedomain";
params.wmode = "transparent";

var attributes = {};
attributes.id = "nonverblaster";
attributes.name = "nonverblaster";
attributes.bgcolor = "#383D38";
//attributes.className = "nonverblaster";

swfobject.embedSWF(strPlayerURL, "videoPlayer-326", "608", "390", "9.0.0", "/data/flash/expressinstall.swf", flashvars, params, attributes);

registerForJavaScriptCommunication("nonverblaster");
//createNodesForOverlay (oMtMedia, iPageId)
createNodesForOverlay (arrMedia[0], 326);
try { if (eventTracker) eventTracker(strMediaURL); } catch (e) {}
// ]]]]>

//-->

0) { createNodesForTeaser(0, -1, true); }
// ]]]]>

//-->