កម្មវិធិផ្សាយផ្ទាល់តាមវិទ្យុ FM ៩៣.៥
កម្មវិធីសម្លេងស្ត្រី ជាជម្រើសស្ត្រី
ជាកម្មវិធីមួយផ្សាយផ្ទាល់រាល់ពីរសប្តាហ៏ម្តង តាមវិទ្យុ FM ៩៣.៥ វេលាម៉ោង ១១ដល់១២ថ្ងៃត្រង់។កម្មវិធីនេះទទួលការគាំទ្រផ្នែកថវិកាពីមូលនិធិហេនរេចបូល កម្ពុជា
នៅក្នុងបរិបទសង្គម សេដ្ឋកិច្ច និងនរយោបាយថ្មីៗនេះ ស្ត្រីខ្មែរមិនមែនជាប្រធានបទក្នុងការជជែកពិភាក្សា តែជាកម្មវត្ថុនៃការរំលោភបំពានដោយផ្ទាល់និងប្រយោល។ ស្ត្រីតែងជាតួអង្គអសកម្មដែលត្រូវរុំព័ទ្ធទៅដោយទំនៀមទម្លាប់ប្រពៃណីនិងផ្នត់គំនិតសង្គម។
តាមពិតក្នុងប្រជាសាស្ត្រ តួលេខស្ត្រីមានចំនួនច្រើនជាងបុរស។ ពួកគេនិយាយឮជាងនិងធ្វើសកម្មភាពតបតលឿនជាងបុរសនៅពេលការរស់នៅរបស់ពួកគេជួបបញ្ហាអ្វីមួយ។ ទោះជាយ៉ាងណាក៏ដោយសម្មភាពដ៏កម្រទាំងនេះមិនត្រូវបានគេយកចិត្តទុកដាក់ទេ ពីព្រោះសម្លេងស្ត្រីនៅពេលនោះត្រួវបានបណ្តាញសារព័ត៌មាននិងសាធារណជនពណ៌នាជាសម្លេងកំហឹងនិងពេលខ្លះជាសម្លេងគ្មានហេតុផលឬក៏ ស្ត្រីត្រូវបានបង្ហាញថាជាជនរងគ្រោះ អសម្ថភាព និងអស់សង្ឃឹម។
កម្មវិធីសម្លេងស្ត្រី ជាជម្រើសស្ត្រី ជាវេទិកាមួយដើម្បីបង្ហាញនិងពិភាក្សាគំនិត យោបល់ ទៅលើវិធីបង្កើនគុណភាពនៃជីវិតស្ត្រីនិងដាក់ជាអនុសាសន៍ក្នុងការអភិវឌ្ឍគោលនយោបាយ និងបទដ្ឋានច្បាប់។
ប្រធានបទនៃការផ្សាយទាក់ទងនឹងផលប៉ះពាល់លើការរស់នៅរបស់ស្ត្រី ដូចជាសុខភាព ការអប់រំ ជីវភាពរស់នៅ មុខរបរខ្នាតតូច សិទ្ឋិស្ត្រី បរិស្ថាន សន្តិសុខ ជាដើម។
នៅថ្ងៃទី៧ ខែវិច្ឆិការ ឆ្នាំ២០១០ កម្មវិធីសម្លេងស្ត្រី ជម្រើសស្ត្រី បានធ្វើការពិភាក្សាលើប្រធានបទ សិល្បៈស្នាដៃ និង តម្លៃស្ត្រី ជុំវិញវត្ថុបំណង ៣៖
១. លើកកម្ពស់ និងឲ្យតម្លៃស្នាដៃស្ត្រី
២. យោបលស្ត្រីលើស្នាដៃរបស់ខ្លួន
៣. លើកទឹកចិត្តឲ្យស្ត្រីមានជំហររឹងប៉ឹង និងស្ត្រីមានជំនាញរកចំណូលក្នុងគ្រួសារ
ភ្ញៀវដែលបានចូលរួមនៅក្នុងកម្មវិធីនេះ មានអ្នកមីងហីង សារិន ជាអ្នកអ្នកធ្វើក្អមឆ្នាំង មកពីស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំងដោយគាត់នឹងបរិយាយពីមុខរបររបស់គាត់ ការឲ្យតម្លៃលើខ្លួនឯងនិងពីអ្នកដទៃ រួមទាំងជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។ វាគ្មិនម្នាក់ទៀតមកពីមូលនិធិហេនរេចបូល គឺអ្នកស្រី អាំង សុខរើន ដោយរូបគាត់ក៏នឹងលើកឡើងពីមូលហេតុដែលនាំឲ្យមូលនិធិហេនរេចបូលនេះផ្តួចផ្តើមនិងគាំទ្រការតាំងពិព័ណ៌ស្នាដៃសិល្បៈស្ត្រីខ្មែរ នៅផ្សារទំនើបសុវណ្ណាកាលពីពេលថ្មីៗនេះ។នៅក្នុងកម្មវិធីផ្សាយផ្ទាល់នោះអ្នកស្រីក៏បានឆ្លើយតបនឹងសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ទាក់ទិននឹងស្ថានភាពយេនឌ័រក្នុងប្រទេសកម្ពុជាផងដែរ។
កម្មវិធីសម្លេងស្ត្រី ជាជម្រើសស្ត្រី ជាវេទិកាមួយដើម្បីបង្ហាញនិងពិភាក្សាគំនិត យោបល់ ទៅលើវិធីបង្កើនគុណភាពនៃជីវិតស្ត្រីនិងដាក់ជាអនុសាសន៍ក្នុងការអភិវឌ្ឍគោលនយោបាយ និងបទដ្ឋានច្បាប់។
0) {
var arrTmp = new mtSubMedia("សូមស្តាប់ការផ្សាយទាំងស្រុងនៅរបាសម្លេងខាងក្រោមនេះ", "/data/audio/Radio_satrey.mp3");
var iTest = arrSub.unshift(arrTmp);
}
// title, description, mediasource, imgsource, pagesource, pubdate, subtitles
arrMedia[0] = new mtMedia("សូមស្តាប់ការផ្សាយទាំងស្រុងនៅរបាសម្លេងខាងក្រោមនេះ", strDescription, "/data/audio/Radio_satrey.mp3", "", "http://" + strWebsite + "/web/103-341.html", "November 14, 10", arrSub);
if (arrMedia.length > 0) {
// arrPages[0] = mtPage(pageitems) -- getPageItems(iIndex, iPageId)
arrPages[0] = new mtPage(getPageItems(0, -1)) ;
strMediaURL = arrMedia[0].mediasource;
strPageURL = arrMedia[0].pagesource;
}
var flashvars = {};
flashvars.mediaURL = strMediaURL;
flashvars.teaserURL = "";
flashvars.fallbackTeaserURL = "";
flashvars.allowSmoothing = "false";
flashvars.autoPlay = "false";
flashvars.buffer = "6";
flashvars.showTimecode = "false";
flashvars.loop = "false";
//flashvars.controlColor = "0x99ff33";
//flashvars.controlBackColor = "0x000000";
flashvars.scaleIfFullScreen = "true";
flashvars.showScalingButton = "false";
flashvars.defaultVolume = "50";
//flashvars.indentImageURL = "indentImage.png";
flashvars.crop = "false";
flashvars.overlayid = "341";
var params = {};
params.menu = "false";
params.allowFullScreen = "false";
params.allowScriptAccess = "samedomain";
params.wmode = "transparent";
var attributes = {};
attributes.id = "nonverblaster";
attributes.name = "nonverblaster";
attributes.bgcolor = "#383D38";
//attributes.className = "nonverblaster";
swfobject.embedSWF(strPlayerURL, "audioPlayer-341", "608", "50", "9.0.0", "/data/flash/expressinstall.swf", flashvars, params, attributes);
registerForJavaScriptCommunication("nonverblaster");
//createNodesForOverlay (oMtMedia, iPageId)
createNodesForOverlay (arrMedia[0], 341);
try { if (eventTracker) eventTracker(strMediaURL); } catch (e) {}
// ]]]]>
//-->
0) { createNodesForTeaser(0, -1, true); }
// ]]]]>
//-->