អ្នកស្រី កេក អ្នកឯងជាស្ថាបនិករបស់អង្គការលីកាដូ ដែលជាសម្ព័ន្ធខ្មែរដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ដែលជាអង្គការដ៏ធំមួយ និងត្រូវបានគេគោរពយ៉ាងខ្លាំង។ អង្គការនេះមានការិយាល័យនៅគ្រប់បណ្តាខេត្តទាំងអស់ ដែលប្រហែលជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដែលអាចបង្កភាពងាយស្រួលសម្រាប់នរណាម្នាក់ក្នុងការទំនាក់ទំនង។តើអ្វីជាកង្វល់ដ៏ធំ សម្រាប់ប្រជាពលរដ្ឋសមញ្ញរបស់កម្ពុជា?
ខ្ញុំគិតថាវាគឺជាការចូលទៅដំណើរការលើដីដ៏មានជីជាតិ។ ប្រជាពលរដ្ឋកម្ពុជា៨០% រស់នៅក្នុងតំបន់ជនបទ ហើយពួកគេពឹងផ្អែកទៅលើដី សម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។ ប្រសិនបើរដ្ឋយកដីរបស់ពួកគេ ប្រគល់ទៅឲ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើការអភិវឌ្ឍន៍ ជាការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលស្តាប់ទៅហាក់បីដូចជាល្អណាស់ ប៉ុន្តែក្រោយមកមិនបានផ្តល់ឲ្យពួកគេនូវសំណងគ្រប់គ្រាន់ឡើយ។ ខ្ញុំគិតថានេះជារឿងដ៏គ្រៀមក្រំបំផុត សម្រាប់ពួកគេ ដោយសារតែពួកគេមិនមានសង្ឃឹម សម្រាប់កូនចៅរបស់ពួកគេ។ ដូច្នេះឥឡូវនេះ បញ្ហាដ៏អាក្រក់បំផុត នៅក្នុងប្រទេសកម្ពុជានោះគឺកង្វល់ដីធ្លី។
តើនរណាកំពុងទន្រ្ទានដណ្តើមដីធ្លី?
ដីជាង២លានហិចតា ត្រូវបានធ្វើកិច្ចសន្យាជួលទៅឲ្យក្រុមហ៊ុនឯកជន ជាលក្ខណះសម្បទានដីសេដ្ឋកិច្ច សម្រាប់រយៈពេលជាង៩០ឆ្នាំ វាជាការផ្តល់ឲ្យដ៏សំខាន់ទៅឲ្យក្រុមហ៊ុនឯកជន។ ដីមួយចំនួនត្រូវបានកាន់កាប់ដោយក្រុមហ៊ុនខ្មែរ ហើយមួយចំនួនត្រូវបានកាន់កាប់ ដោយក្រុមហ៊ុនបរទេស វាមិនមានតម្លាភាពឡើយ ហើយដូច្នេះវាពិបាកខ្លាំងណាស់ សម្រាប់ពួកយើងដើម្បីដឹងឲ្យប្រាកដថាតើនរណា នៅពីក្រោយក្រុមហ៊ុនរួមជាមួយកេរ្តិ៍ឈ្មោះដ៏ល្អ។ វាពិបាកសម្រាប់យើង ដើម្បីទទួលបាននូវការពិត ប៉ុន្តែយើងដឹងថាក្រុមហ៊ុនឯកជនទាំងនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងក្រុមអ្នកមានអំណាច។
នៅពេលដែលមនុស្សម្នាក់ត្រូវបានគេផ្តល់ឲ្យនូវសម្បទានដីសេដ្ឋកិច្ច តើវានឹងមានអ្វីកើតឡើងនៅពេលបន្ទាប់?
ជាទូទៅ ពួកគេកំពុងរំលោភបំពានទៅលើច្បាប់ភូមិបាលដែលត្រូវបានអនុម័ត នៅក្នុងឆ្នាំ២០០១ ដែលចែងយ៉ាងច្បាស់ថាគ្មាននរណាម្នាក់អាចទទួលបាននូវដី លើសពី១០០០០ហិចតា សម្រាប់ក្រុមហ៊ុននីមួយៗឡើយ ប៉ុន្តែយើងឃើញក្រុមហ៊ុនមួយចំនួនទទួលបានច្រើនជាងនេះ។ ហើយពួកគេផងដែរកំពុងតែបំពានលើអនុក្រិតនៃច្បាប់ភូមិបាល ដែលចែងនូវលក្ខខ័ណ្ឌ សម្រាប់ការធ្វើសម្បទានដីសេដ្ឋកិច្ច។ រដ្ឋាភិបាលគួរតែផ្តល់សំណងដ៏យុត្តិធម៌ ដល់ប្រជាពលរដ្ឋ ប៉ុន្តែវាកម្រថាយើងនឹងឃើញបែបនេះណាស់។ ផ្ទុយទៅវិញ យើងបែរជាឃើញមានការបណ្តេញចេញដោយបង្ខំ ផ្ទះសំបែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ ចំការដំណាំ និងសត្វពាហនៈរបស់ពួកគេក៏ត្រូវបានបំផ្លាញ និងត្រូវទៅតាំងទីលំនៅថ្មី នៅតំបន់ដែលជាកន្លែងគ្មានទីជម្រក គ្មានប្រព័ន្ធទឹក គ្មានអគ្គិសនី គ្មានសាលារៀន គ្មានបង្គន់ គ្មានមណ្ឌលថែទាំសុខភាព និងមិនមានការងារ។ ផ្ទុយទៅនឹងការកើនឡើងនៃសេដ្ឋកិច្ច ដែលភាពក្រីក្រកាន់តែកើនឡើង។ កាលណាបើអ្នកយកដីរបស់ពួកគេ នោះពួកគេនឹងធ្លាក់ខ្លួនទៅជាក្រីក្រ។
អ្នកបាននិយាយថាពួកគេបំពានច្បាប់ៈ តើអង្គការលីកាដូ អាចបញ្ជូនមេធាវីម្នាក់ សម្រាប់ពួកគេ និងតើពួកគេអាចទៅតុលាការនានាបានដែរឬទេ? ឬវាអាចទៅរួចដែរ ឬទេ?
ចាស យើងមានមេធាវីមួយចំនួន ហើយយើងបានពន្យល់ដល់ប្រជាពលរដ្ឋ អំពីសិទ្ធិរបស់ពួកគេ និងច្បាប់ភូមិបាលរួចហើយ។ ប្រជាពលរដ្ឋមួយចំនួនចង់ប្រឆាំងទៅនឹងភាពអយុត្តិធម៌នេះ នៅក្នុងតុលាការ ប៉ុន្តែមានករណីជាច្រើនដែលប្រជាពលរដ្ឋបានបញ្ចប់ ដោយការជាប់ពន្ធធនាគារ ដែលផ្ទុយទៅនឹងការដែលត្រូវទទួលបាននូវសំណង និងភាពយុត្តិធម៌ ក្រោយពេលដីរបស់ពួកគេត្រូវបានទន្រ្ទានដណ្តើមយក។ ដូច្នេះវាបានក្លាយទៅជាហានិភ័យ សម្រាប់មនុស្សមួយចំនួន ដើម្បីដំណើរការបណ្តឹងរបស់ពួកគេទៅកាន់តុលាការ។
តើប្រជាពលរដ្ឋត្រូវស្វែងរកការងារតាមរយៈឳកាសបែបណាខ្លះ? តើពួកគេអាចទៅទីក្រុង និងធ្វើការនៅក្នុងរោងចក្របានដែរ ឬទេ?
សព្វថ្ងៃនេះ ទីក្រុងពោពេញទៅដោយមនុស្ស ជាពិសេសស្រ្តីវ័យក្មេង ដែលបានមកពីជនបទ ប៉ុន្តែឳកាសក្នុងការទទួលបានការងារល្អគឺតិចតួចណាស់។ ជួនកាល ការងារនៅក្នុងរោងចក្រមួយ ដែលជារោងចក្រវាយនភ័ណ្ឌ ទទួលបានប្រាក់ឈ្នួលតិចតួចខ្លាំង ហើយលក្ខខ័ណ្ឌការងារពិបាកណាស់។ នេះគឺជាហេតុផលដែលយើងឃើញប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ចាកចេញទៅប្រទេសថៃ និងប្រទេសកូរ៉ខាងត្បូង ដើម្បីស្វែងរកការងារធ្វើ។ ស្រ្តីជាច្រើនទៅប្រទេសម៉ាឡេស៊ី ធ្វើជាស្រ្តីមេផ្ទះ ប៉ុន្តែមានហានិភ័យខ្លាំងណាស់។ ជួនកាល ពួកគេទៅតាមរយៈក្រុមហ៊ុនស្របច្បាប់ ដែលមានន័យថាពួកគេទទួលបានការអនុញ្ញាតពីក្រសួងការងារ ប៉ុន្តែពេលខ្លះ វាមិនស្របច្បាប់ឡើយ ហើយស្រ្តីជាច្រើនទទួលបានលទ្ធផល ដោយត្រូវបានគេជួញដូរ នៅក្នុងន័យផ្សេងទៀត ពួកគេត្រូវបានគេលក់ឲ្យធ្វើជាស្រ្តីពេស្យា ឬធ្វើការដោយបង្ខំ។ វាពិបាកដើម្បីឲ្យដឹងថាក្រុមហ៊ុនណាខ្លះដែលស្របច្បាប់ ឬមិនស្របច្បាប់ ដោយសារតែក្រដាសស្នាមអាចត្រូវបានគេក្លែងបន្លំ។
ការសម្បទានមួយក្នុងចំណោមការសម្បទានដីសេដ្ឋកិច្ច ដ៏ចម្រូងចម្រាសយ៉ាងខ្លាំងគឺចំការអំពៅ។ និងមានការជជែកវែកញែកដ៏ធំមួយ នាពេលបច្ចុប្បន្ននេះ ថាតើមានការនាំចេញស្ករទៅកាន់អ៊ឺរ៉ុបឬអត់ ដោយសព្វថ្ងៃនេះ វាកាន់តែងាយស្រួលជាង ការដែលខ្លួន ធ្លាប់មានបទពិសោធន៍កន្លងមក ដែលនេះគឺជាអត្ថប្រយោជន៍របស់ប្រទេសកម្ពុជា។ តើអ្នកមានគំនិតអ្វី ទៅលើបញ្ហានេះ? តើអ្នកចង់ឲ្យយើងទិញស្កររបស់អ្នក ឬក៏អ្នកនឹងនិយាយថាៈ “សូមកុំទិញ”?
ចាស ស្ករគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ។ ដីជាង៨០០០០ហិចតា ត្រូវបានទន្រ្ទានដណ្តើមពីប្រជាពលរដ្ឋ និងត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនអ្នកមាន ដើម្បីដាំអំពៅ។ នៅក្នុងឆ្នាំ២០០៦ ស្ករនាំចេញសរុបមានទឹកប្រាក់ចំនួន ៥០០០០ដុល្លារ អាមេរិក និងនៅក្នុងឆ្នាំ២០១១ វាមានតម្លៃច្រើនជាង១៣លានដុល្លារអាមេរិក។ នៅក្នុងខេត្តចំនួនបី មានខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តឧត្តរមានជ័យ ដីត្រូវបានទន្រ្ទានយកដោយអំពើហិង្សា។ ពួកគេបានបង្ខំប្រជាពលរដ្ឋឲ្យចាកចេញពីដីរបស់ពួកគេ បានបំផ្លិចបំផ្លាញចំការ និងផ្ទះសំបែង និងសត្វពាហនៈ របស់ពួកគេ។ នៅក្នុងករណីមួយចំនួន ពួកគេត្រូវបានគេបាញ់ ឬត្រូវបានគេចាប់ខ្លួន។
នេះគឺជាហេតុផលដែលយើងចង់ឲ្យសហគមន៍អ៊ឺរ៉ុប ធ្វើការស៊ើបអង្កេតលើករណីនេះ។ បើយោងទៅតាមបទបញ្ញត្តិនានា ការអនុគ្រោះផ្នែកពាណិជ្ជកម្មត្រូវបានផ្តល់ឲ្យលើ អ្វីៗគ្រប់យ៉ាង ប៉ុន្តែកងកម្លាំងប្រដាប់អាវុធត្រូវតែបញ្ឈប់ ប្រសិនបើមានការរំលោភបំពានលើ សិទ្ធិមនុស្ស។ ថ្វីបើមានដំណោះស្រាយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ របស់សភាអ៊ឺរ៉ុប យើងនៅតែមិនទាន់បានឃើញសកម្មភាពណាមួយ ចេញពីសហភាពអ៊ឺរ៉ុបនៅឡើយទេ។ ប្រជាពលរដ្ឋកម្ពុជាបានចាប់ផ្តើមនូវកម្មវិធីបញ្ចុះបញ្ចូលរបស់ខ្លួន ដែលត្រូវបានគេហៅថា “ស្ករឈាម។” ប្រជាពលរដ្ឋកម្ពុជាពីររយនាក់បាននិងកំពុងធ្វើការ លើករណីនេះ អស់រយៈពេលពីរឆ្នាំហើយ ហើយឥឡូវនេះពួកគេបានដាក់ពាក្យបណ្តឹងស៊ីវិលមួយ នៅទីក្រុងឡុងដ៍ប្រឆាំងទៅនឹងក្រុមហ៊ុនរបស់អង់គ្លេស ឈ្មោះថេត អែន ស្តាយ ដោយនិយាយថាដីដែលផលិតស្ករនោះ ត្រូវបានគេទន្រ្ទានយកពីពួកគេ ហើយពួកគេចង់ឲ្យក្រុមហ៊ុននោះចេញសំណងដល់ពួកគេ សម្រាប់ការបាត់បង់នេះ។
សហគមន៍អ៊ឺរ៉ុបនៅតែជាម្ចាស់ជំនួយដ៏ធំបំផុត នៅពេលដែលខ្លួនចូលមកដើម្បីផ្តល់ជំនួយអភិវឌ្ឍន៍ តើអ្នករំពឹងថាអ្វីដែលសហគមន៍អ៊ឺរ៉ុបនឹងធ្វើ?
យើងគិតថាប្រសិនបើម្ចាស់ជំនួយផ្តល់ថវិការដល់ប្រទេសមួយ ពូកគេអាចមានឥទ្ធិពលលើ ប្រទេសនោះ ដោយពួកគេអាចអនុវត្តន៍បទបញ្ញត្តិផ្ទាល់ខ្លួនរបស់ពួកគេ។ នៅពេលដែលយើងមើលទៅបទបញ្ញត្តិរបស់សហគមន៍អ៊ឺរ៉ុប យើងឃើញមានការចែងយ៉ាងច្រើនអំពីសិទ្ធិមនុស្ស ដែលជាការដ៏ប្រសើ ប៉ុន្តែយើងចង់មើលសហគមន៍អ៊ឺរ៉ុបអនុវត្តន៍បទបញ្ញត្តិរបស់ខ្លួន។ នៅពេលដែលម្ចាស់ជំនួយ ផ្តល់ថវិការដល់អង្គការសង្គមស៊ីវិល ពួកគេដាក់លក្ខខ័ណ្ឌជាក់លាក់ ទៅលើ សង្គមស៊ីវិលទាំងនេះ ហើយវាអាស្រ័យទៅលើយើងថានឹងទទួល ឬមិនទទួល។ ដូចគ្នាដែរ វាគួរតែជាការពិត នៅពេលដែលម្ចាស់ជំនួយមួយផ្តល់ថិវិការ ទៅឲ្យរដ្ឋមួយ វាមិនមែនអ្វីខុសប្លែកគ្នានោះទេ។
ដូច្នេះតើអ្នកនឹងរំពឹងទុកថា សង្គមស៊ីវិលនៅក្នុងប្រទេសរបស់យើងនៅទីនេះ នៅអ៊ឺរ៉ុបនឹងដាក់សម្ពាធមកលើរដ្ឋាភិបាលរបស់យើង ដើម្បីធ្វើឲ្យល្អប្រសើចំពោះពាក្យសំដីដ៏ពិរោះរបស់ពួកគេដែរ ឬទេ?
ខ្ញុំគិតថាវាជាថវិការដ៏សំខាន់របស់អ្នកជាប់ពន្ធ ហើយរដ្ឋាភិបាលទទួលខុសត្រូវចំពោះអ្នកបង់ពន្ធវិញ។ ចាស ដូច្នេះខ្ញុំគិតថាប្រជាពលរដ្ឋអាល្លឺម៉ង់មានសិទ្ធិ ក្នុងការសាកសួររដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីធានាថាថវិការដែលកំពុងត្រូវបានផ្តល់ឲ្យ ប្រទេសកំពុងអភិវឌ្ឍន៍មួយ ត្រូវបានប្រើប្រាស់នៅក្នុងមាគ៌ាដ៏ត្រឹមត្រូវ។
តើអ្នកនឹងនិយាយថាវាមានសារៈប្រយោជន៍យ៉ាងខ្លាំង ហើយមិនមានភាពមត់ចត់ចំពោះភាគីរបស់យើងមែនទេ?
ខ្ញុំនឹងនិយាយរឿងហ្នឹងអំពីភាគីរបស់អ្នក ប៉ុន្តែជាទូទៅយើងនិយាយអំពីម្ចាស់ជំនួយ។ ជាធម្មតាម្ចាស់ជំនួយមួយមិនចង់ឲ្យមានការលំបាកដល់រដ្ឋាភិបាលទេ ពួកគេចង់ឲ្យរក្សានូវទំនាក់ទំនងដ៏ល្អរវាងគ្នាទៅវិញទៅមក។ ខ្ញុំយល់ថា នៅពេលដែលម្ចាស់ជំនួយមួយមានស្ថានទូត និងអ្នកតំណាងការទូត នៅក្នុងប្រទេសមួយ ពួកគេត្រូវតែស្វែងរកមធ្យោបាយការទូតសម្រាប់ការដាក់លក្ខខ័ណ្ឌផ្សេងៗ ទៅលើជំនួយហិរញ្ញវត្ថុ ដែលពួកគេផ្តល់ឲ្យ។ វាគឺជាបញ្ហាដ៏លំបាក សម្រាប់អ្នកការទូតម្នាក់ ក្នុងការធ្វើឲ្យប្រាកដថាពួកគេចង់ឃើញថវិការរបស់ពួកគេកំពុងត្រូវបានប្រើប្រាស់ ដើម្បីជួយដល់ប្រជាពលរដ្ឋ និងមិនមានក្រុមពុករលួយណាឡើយ។
ត្រឡប់មកការបោះឆ្នោតវិញ យុទ្ធនាការបោះឆ្នោតនឹងចាប់ផ្តើម នៅចុងខែមិថុនា និងមានយុទ្ធនាការត្រឹមតែរយៈពេលបួនសប្តាហ៍តែប៉ុណ្ណោះ។ តើបញ្ហាខ្លះៗ ក្នុងចំណោមបញ្ហាទាំងនេះត្រូវបានពិភាក្សា នៅក្នុងយុទ្ធនាការនេះ ដែរឬទេ? ឬវាគ្រាន់តែជាការពិភាក្សាអំពីការកាន់កាប់អំណាច ឬការទទួលបានអំណាច? ឬតើប្រជាពលរដ្ឋមានជម្រើសពិតប្រាកដ ដើម្បីពិភាក្សាលើបញ្ហាទាំងនេះ និងដើម្បីធ្វើសេចក្តីសម្រេចដែលត្រូវបានបង្កើតឡើងអំពីថាតើត្រូវបោះឆ្នោតដោយរបៀបណា?
នេះគឺជាសំណួរល្អណាស់។ ប្រទេសកម្ពុជាមានបញ្ហាច្រើនសន្ធឹកសន្ធាប់ទាក់ទងនឹងដីធ្លី ការជួញដូរ អំពើហិង្សាក្នុងគ្រួសារ ករណីរំលោភ ភាពគ្មានការងារធ្វើ -ល-។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនមិនចង់ឮគណបក្សនយោបាយមួយ រិៈគន់គណបក្សដ៏ទៃ ឬគំរាមកំហែងថានឹងមានអ្វីកើតឡើង ប្រសិនបើពួកគេមិនបោះឆ្នោតឲ្យគណបក្សមួយ ឬគណបក្សដ៏ទៃ។ ពួកគេចង់ឮនៅអ្វីដែលនឹងត្រូវបានធ្វើ ដើម្បីដោះស្រាយបញ្ហារបស់ប្រទេស កាលបើនរណាម្នាក់ត្រូវបានជាប់ឆ្នោត។ ពួកគេចង់ឃើញភាពចាស់ទុំ ក្នុងចំណោមបក្សនយោបាយនានា។ នេះគឺជាឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា។