ការអនុគ្រោះលើពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនៅក្នុងវិស័យកសិកម្ម និងការរំលោភយកដីធ្លី នៅក្នុងប្រទេសកម្ពុជា

Image removed.
ការបណ្តេញចេញត្រូវបានបង្ខំនៅក្នុងខែតុលាឆ្នាំ ២០០៩ នៅក្នុងការជាប់ទាក់ទិនទៅនឹងការទិញដីសម្បទានសម្រាប់ការផលិតស្ករ។
រូបភាពដោយ៖ មេនហ្វ្រេត ហ៊ននុង

ចាប់តាំង​ពី​ឆ្នាំ​២០០៩ សហភាពអ៊ឺរ៉ុប ក្រោម​ការផ្តួចផ្តើមផ្នែកពាណិជ្ជកម្មរបស់​ខ្លួន ទៅលើ “ផលិតផលគ្រប់យ៉ាង លើកលែង​តែ​អាវុធ” ​ដែល​ត្រូវបានផ្តល់​ឲ្យ​ប្រទេសកម្ពុជា ដែល​ជាប្រទេសមួយ​ នៅក្នុងចំណោម​​បណ្តាប្រជាជាតិ​ដែលរីកចម្រើន​យឺតជាងគេ​ទាំង​៤៨ប្រទេស នៅក្នុងពិភពលោក ដែលមានសិទ្ធិ​នាំចេញ​ស្ករទៅកាន់​សហគមន៍​មួយនេះ ដោយ​មិនបាច់បង់ពន្ធ។ នៅក្នុងឆ្នាំដដែលនោះ ការនាំចេញ​ទៅកាន់​សហភាពអ៊ឺរ៉ុប ពីប្រទេស​នេះ ដែលត្រូវបានរួមបញ្ចូល​យ៉ាងលើសលប់​ទៅលើ​ប្រជាកសិករ​ខ្នាតតូច បាន​កើនឡើង​តម្លៃ​ដល់​ទៅ ៧៥០​លាន​អ៊ឺរ៉ូ ជាតម្លៃ​​១ភាគ​៣ នៃតម្លៃដែលត្រូវបាន​ផ្តោត​ទៅលើ​​ “ផលិតផល​គ្រប់បែបយ៉ាង​លើក​លែងតែ​អាវុធ។” ការរំពឹងទុក​ថា ​ការដកចេញ​នូវ​របាំង​ពាណិជ្ជកម្ម នៅក្នុង​វិស័យស្ករ​អាចរួមចំណែក ដើម្បីកាត់បន្ថយ​ភាពក្រីក្រ នៅក្នុង​តំបន់ជនបទ​របស់​កម្ពុជា។​  

បើទោះបី​ជាយ៉ាងណា វាផ្ទុយស្រលះ​ទៅវិញ។ ការគិតទុកជាមុន​ទៅលើការដក​ទាំងស្រុង​នូវ​របាំង​ពាណិជ្ជកម្មនេះ ក្រុមហ៊ុន​ស្ករ​របស់​ប្រទេសថៃ និង​ក្រុមហ៊ុនបរទេស​ជាច្រើន​ទៀត ចាប់ផ្តើមចូលមករក​ការសម្បទានដី លើតំបន់​ដ៏ធំមួយ​ដើម្បី​ដាំ​ដំណាំអំពៅ។ ការទទួលបាន​ដីដែល​ត្រូវបានគេ​អនុវត្តន៍​នូវ​វិធីសាស្រ្ត​ដែល​មានបទពិសោធន៍​រួចហើយនោះ ក្រុមអ្នកជំនួញ​កម្ពុជា​ដ៏មានឥទ្ធិពល ដែលមានទំនាក់ទំនង​យ៉ាងជិតស្នទ្ធិ​ទៅនឹង​រដ្ឋាភិបាល រួមបញ្ចូលទាំង​សមាជិក​ព្រឹទ្ធសភាម្នាក់ មកពី​គណបក្ស​ប្រជាជនកម្ពុជា​ ដែល​កំពុងកាន់អំណាច ផ្តល់ឲ្យ​នូវដំណើរការសម្បទានដី សម្រាប់​ដៃគូបរទេស​របស់ពួកគេ​ តាមរយៈ​បណ្តាញរបស់ក្រុមហ៊ុន​ដែលត្រូវបានបង្កើតឡើង គ្រាន់តែ​ដើម្បី​គោលបំណងនេះ។ សម្រាប់ក្រុមវិនិយោគិនវិញ វាគឺជា​អាជីវកម្ម​ដ៏ទាក់ទាញមួយ ពីព្រោះ​កិច្ចសន្យា​ជួល​ដែល​មានរយៈពេល​រហូតដល់​៩៩ឆ្នាំ​ ត្រូវបានបំពេញ​​យ៉ាងឆាប់រហ័ស និង​ដោយវៀងវៃ ដោយមិនចាំបាច់​ដំណើរការស្នើសុំឲ្យ​ទទើសទទែង​ ឬ​មិនចាំបាច់​មានរបាយការណ៍ទ្រទ្រង់សង្គម​ ដែល​ត្រូវបាន​តម្រូវ​ដោយ​ច្បាប់ឡើយ។ តាមរយៈ​ទំនាក់ទំនង​ដ៏ល្អប្រសើ​ជាមួយនឹង​ដៃគូពាណិជ្ជកម្ម​កម្ពុជា ​របស់ពួកគេ ក្រុមហ៊ុនស្ករ​បានរីករាយ​ក្នុងការប្រើប្រាស់ក្រុមអាជ្ញាធរ​សន្តិសុខ​របស់​រដ្ឋ ដែល​បានបណ្តេញ​ក្រុមគ្រួសារ​រស់នៅក្នុង​តំបន់​នោះ​ចេញពី​ស្រែចំការរបស់​ពួកគេ ជួនកាល​មានការប្រើប្រាស់​វិធីសាស្រ្ត​ដោយឃោរឃៅ​ទៀតផង។ ប្រព័ន្ធយុត្តិធម៌​ដែលតែងតែ​សុខចត្ត​ធ្វើតាមបទបញ្ជា  ដើម្បីធ្វើឲ្យ​ការទន្រ្ទាន​ដណ្តើម​ដី ប្រែក្លាយ​ទៅជា​ស្របទៅតាមច្បាប់​ទៅវិញ។ នេះ​រួមបញ្ចូលទាំង ការចាប់ខ្លួន​ជាប្រព័ន្ធ និង​ការបណ្តេញចេញទៅលើ​​ក្រុមសកម្មជនដីធ្លី ពីបទព្រហ្មទណ្ឌ​ដែល​ត្រូវបានគេ​ប្រឌិតឡើង ដើម្បី​បំភ័យ​ប្រជាពលរដ្ឋ​ដែលត្រូវ​បានទទួលរង​ផលប៉ះពាល់។

នៅក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ថ្មីៗនេះ តាមរយៈ​វិធីសាស្រ្ត​មិនស្របច្បាប់​ទាំងនេះ ដីស្រែចំការ​ដ៏មានតម្លៃ​​ជាង​៨០០០០​ហិចតា ត្រូវបានផ្ទេរ​ទៅឲ្យ​ក្រុមហ៊ុនស្ករ​របស់​បរទេស មានដូចជា​ក្រុមហ៊ុន​មេត្រាផូល និង​ក្រុមហ៊ុន​ខេអេស​អិល។ កាលពីខែ​មិថុនា ឆ្នាំ​២០១០ ជាការដឹកទំនិញស្ករ​តាមនាវា​ជាលើកដំបូង​ ដែល​មាន​ចំនួន​១០០០០តោន ដែល​ត្រូវបានផលិត​នៅលើស្រែចំការ​ដែល​ត្រូវបានគេ​រឹបអូសយក ត្រូវបាន​នាំចេញ​ទៅកាន់​សហភាពអ៊ឺរ៉ុប។

ហើយ​នៅក្នុង​ខែ​ឧសភា ឆ្នាំ​២០០៩ គណៈកម្មាធិការ​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ស្តីពី​សិទ្ធិសេដ្ឋកិច្ច សង្គម និង​សិទ្ធិវប្បធម៌ បាន​ចង្អុលបង្ហាញ​ពីការរំលោភបំពាន​លើសិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ នៅក្នុង​វិស័យ​ដីធ្លី​របស់​​កម្ពុជា។ គណៈកម្មាធិការ​នេះ​បានលើកឡើង​ថា​ក្រុមអាជ្ញាធម៌​មានការជាប់ពាក់ព័ន្ធ​យ៉ាង​សកម្ម នៅក្នុង​ការទន្រ្ទានដណ្តើម​ដីធ្លី និង​ត្រូវបានរិះគន់ថា “វប្បធម៌​នៃ​អំពើហិង្សា​ដ៏រីករាលដាល ជាពិសេស​អំពើហិង្សា​លើប្រជាពលរដ្ឋ​ដែល​បានតវ៉ា ដើម្បី​សិទ្ធិលើដីធ្លី។” នៅក្នុងរបាយការណ៍​ជាច្រើន ចាប់តាំងពី​ឆ្នាំ​២០០៩ ស្ថាប័នផ្សេងៗ​ទៀត​របស់​អង្គការសហប្រជាជាតិ បានលើកឡើង​ពីកង្វល់​របស់​គណៈកម្មាធិការនេះ។ ហេតុដូច្នេះហើយ​នៅក្នុង​ឆ្នាំ​២០០២ អ្នករាយការណ៍​ពិសេស​របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្តីពី​ស្ថានភាពសិទ្ធិ​មនុស្ស នៅក្នុងប្រទេស​កម្ពុជាបានរិៈគន់​ទៅលើ “ការស្លាប់មនុស្ស​ដោយសារតែ​

ដំណោះស្រាយ​កាលពីថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០១២ ដែលសភាអ៊ឺរ៉ុប​បានឈរលើគោលការណ៍​ច្បាស់លាស់​ផងដែរ ដោយយោងទៅលើ​របាយការណ៍ដ៏សមហេតុសមផល។ ការសង្កត់បញ្ជាក់​ពីស្ថានភាព​សិទ្ធិមនុស្ស​ដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា សភាអ៊ឺរ៉ុប​បានអំពាវនាវ​ដល់​គណៈកម្មាការមួយ​នៅក្នុងចំណោម​គណៈកម្មាការដ៏ទៃទៀត ដើម្បីធ្វើការស៊ើបអង្កេត​ទៅលើការរីករាលដាល​នៃការរំលោភបំពាន​លើសិទ្ធិមនុស្ស ដោយភ្ជាប់ទៅនឹង​ការផ្តល់​ឲ្យ​នូវ​ការសម្បទានដី សម្រាប់​ការនាំចេញ​នៃ​ផលិតផល​កសិកម្ម ទៅកាន់​សហភាពអ៊ឺរ៉ុប។ នេះ​រួមបញ្ចូល​ទាំង សម្នើ​ដើម្បី​ផ្អាក​ជាបណ្តោះអាសន្ន​លើការអនុគ្រោះផ្នែកពាណិជ្ជកម្ម​ដែល​ត្រូវបានផ្តល់ឲ្យ ក្រោមការ​ផ្តួចផ្តើម​ទៅលើ “ផលិតផលគ្រប់បែបយ៉ាង លើកលែង​តែ​អាវុធ” សម្រាប់ផលិតផល​កសិកម្មដែល​មានផលប៉ះពាល់ ប្រសិនបើការរំលោភបំពាន​លើសិទ្ធិមនុស្ស​ត្រូវបានគេអះអាង​​។

អស់រយៈពេល​ជាច្រើន​ខែ​កន្លង​ទៅនេះ ការរួបរួមគ្នា​របស់​អង្គការ​មិនមែនរដ្ឋាភិបាល​របស់​ជាតិ និង​អន្តរជាតិ បានអំពាវនាវឲ្យ​មានការស៊ើបអង្គេតដ៏សំខាន់​មួយ ទៅលើការអនុគ្រោះផ្នែក​ពាណិជ្ជកម្ម​របស់​សហភាពអ៊ឺរ៉ុប នៅក្នុង​វិស័យ​ស្ករ និង​បានអំពាវនាវ​ដោយផ្ទាល់​ដល់​អ្នកមើលការខុសត្រូវ​ផ្នែក​ពាណិជ្ជកម្ម​របស់​សហភាព​អ៊ឺរ៉ុប លោក ខារ៉េល ហ្គូកថ៍។ អង្គការមិនមែន​រដ្ឋាភិបាល​ជាច្រើន​ដែលពាក់ព័ន្ធ បាន​ផ្តល់នូវ​ឯកសារដ៏ច្រើន ស្តីពី​ការរំលោភបំពាន​សិទ្ធិមនុស្ស​ដែលបានបញ្ជាក់​​រួចមកហើយ​។ អ្នកតំណាង​របស់​ក្រុម​នោះ​បញ្ជាក់ថា​ពួកគេ​មិនរិៈគន់​ទៅលើ​ ការអនុគ្រោះ​ពាណិជកម្ម ជាទូទៅ​នោះទេ។ នៅក្នុងស្ថានភាព​ដ៏ប្រសើមួយ ការអនុគ្រោះខាងពាណិជ្ជកម្ម​អាចជា​អត្ថប្រយោជន៍​ដ៏អស្ចារ្យ សម្រាប់​ប្រជាពលរដ្ឋ។ បើទោះជាយ៉ាងណាក៏ដោយ ពួកគេ​សុំឲ្យ​គណៈកម្មាការនោះ ផ្តើមឲ្យមានការស៊ើបអង្កេត​ពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងវិស័យ​កសិកម្ម ដែល​ជាទិដ្ឋភាពមួយ​​នៃការប្រមាន​យ៉ាង​ច្បាស់លាស់​​ពី​អង្គការសហប្រជាជាតិ និង​សហភាពអ៊ឺរ៉ុប។

នៅក្នុងឆ្នាំ​២០១២ គណៈកម្មាការ​សិទ្ធិមនុស្ស​របស់​ថៃ​ចាប់ផ្តើម​ស៊ើបអង្កេត​ប្រឆាំង​ទៅនឹង​អ្នកដែល​ជាប់ពាក់ព័ន្ធទៅនឹង​ក្រុមហ៊ុន​ស្ករ ពីព្រោះ​ផងដែរ​ក៏មានភស្តុតាង នៅក្នុងប្រទេសថៃ ចំពោះ​ការរំលោភបំពានសិទ្ធិមនុស្ស ​មកលើជនជាតិកម្ពុជា​រាប់រយ​គ្រួសារ នៅក្នុងការបែងចែកទៅលើ​ការសម្បទានដី។ ក្រុមគ្រួសារកម្ពុជា​ជាច្រើន​ដែល​រងផលបះពាល់ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ពាក់ព័ន្ធ បន្តដោយសង្ឃឹមថា​គណៈកម្មាការ​របស់​សហភាពអ៊ឺរ៉ុប ធ្វើតាម​ឧទាហរណ៍​នេះ និង​នៅទីបញ្ចប់​ធ្វើការចរចារតែម្តង។

         

លោក មេនហ្វ្រេត ហ៊ននុង នាយកប្រចាំប្រទេស​ របស់មូលនិធិហេនរេច​បូល ប្រចាំទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា