មានបញ្ហាពិតប្រាកដមួយប៉ុន្តែលទ្ធផលស្ទើតែមិនមាន

Image removed.
ស្កា ខេលល័រ   រូបភាពដោយ៖ Bündnis 90/Die Grünen  ប្រភពដើម៖ flickr.com, អាជ្ញាបណ្ណ៖ CC-BY-SA 2.0

ដោយផ្អែកលើការសន្ទនាជាមួយ អ្នកស្រី ស្កា ខេលល័រ សមាជិករបស់សភាអ៊ឺរ៉ុប៖ សេចក្តីសម្រេច​​របស់សហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ ស្តីពីការពិចារណាត្រឡប់ថយក្រោយ

ដោយត្រូវបានណែនាំ​ដោយ​ភាគី​យ៉ាងច្រើន និង​ត្រូវបាន​អនុម័ត​ជាឯកច្ឆ័ន្ទ សេចក្តីសម្រេច​កាលពីថ្ងៃទី​២៦ខែ​តុលាឆ្នាំ​២០១២ បង្ហាញពីការរួបរួមគ្នា​មួយ​របស់​សភាអ៊ឺរ៉ុប នៅក្នុង​ការវាយតម្លៃ​របស់​ពួកគេ​ទៅលើ​ស្ថានភាព នៅក្នុងប្រទេស​កម្ពុជា។

ដោយ​ផ្អែកលើ​របាយការណ៍ និង​ការវាយតម្លៃ រួមបញ្ចូល​ទាំង​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ស្តីអំពី​ស្ថានភាព​សិទ្ធិមនុស្ស អ្នកសង្គេត​ការណ៍​ការបោះឆ្នោត​កាលពីឆ្នាំ​២០០៨​របស់​សហភាពអ៊ឺរ៉ុប និងសេចក្តី​ថ្លែងការណ៍​របស់​អ្នកតំណាង​ជាន់ខ្ពស់​របស់​សហភាពអ៊ឺរ៉ុប សម្រាប់​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ ដែលខាធ័ររីណេ អាស្តុន ​ជាសមាជិកសភាម្នាក់​បានសន្និដ្ឋាន​ដូចខាងក្រោម៖

  • “ថា​កងកម្លាំង​សន្តិសុខ​បន្ត​ប្រើប្រាស់កងកម្លាំង​ហួសហេតុ ប្រឆាំង​ទៅនឹង​ក្រុមអ្នកតវ៉ា”
  • “ថាដោយសារតែ​គោលនយោបាយ​សម្បទានដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល នៅអំឡុងពេល​​មួយ​ទសវត្ស​កន្លង​ទៅនេះ យ៉ាងហោចណាស់​មានប្រជាពលរដ្ឋ​បួនសែន​នាក់​ត្រូវបាន​ផ្លាស់ទីលំនៅ និង​ត្រូវបាន​គេដកហូត​របស់​ទ្រព្យ​នៃទ្រព្យសម្បត្តិជាមូលដ្ឋាន​របស់​ពួកគេ ដោយ​ក្រុមអាជ្ញាធរ និង​ក្រុមអ្នកជំនួញ”
  • “ថា​ដោយសារតែ​កាលពីខែសីហា ឆ្នាំ​២០១២ រដ្ឋាភិបាលកម្ពុជា​បានផ្តល់ឲ្យ​នូវការសម្បទានដី​សេដ្ឋកិច្ច ដល់​ក្រុមហ៊ុន​ជាង​២០០ ដែល​មានការរំលោភបំពាន​ជាញឹកញាប់​ទៅលើ​ខចែង​របស់​ច្បាប់ភូមិបាល​ឆ្នាំ​២០០១”
  • “ថា​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ បានចេញផ្សាយ​សេចក្តីបង្គាប់​មួយ​កាលពីខែឧសភា ឆ្នាំ២០១២ ដោយបង្កើត​នូវរយៈពេល​ពន្យារ​ទៅលើ​ការសម្បទានដីសេដ្ឋកិច្ចថ្មី និង​ការរំលឹកមួយ​នៃ​ការចុះកិច្ចសន្យា​លើ​ការសម្បទាននានា​ដែល​នៅមាន៖ ដោយហេតុថា បើទោះបីជាយាងណា​មាន​សេចក្តី​បង្គាប់ថ្មី​យ៉ាងហោចណាស់ចំនួន​១២ ត្រូវបានផ្តល់ឲ្យ​”
  • “ថាគុណវិបត្តិ​ធំជាងគេ​នៅក្នុងរដ្ឋាបាល​បោះឆ្នោត នៅក្នុងប្រទេសកម្ពុជា និងការកំណែទម្រង់​ជាបន្ទាន់ត្រូវបានទាមទារ ដើម្បីផ្តល់​នូវ​ទំនុកចិត្ត នៅក្នុងដំណើរការបោះឆ្នោត”
  • “ថា​ក្រោយពី​ការបោះឆ្នោត​ជាតិលើកចុងក្រោយ​របស់​ប្រទេសកម្ពុជា បេសកកម្ម​អ្នក​សង្គេត​ការណ៍បោះឆ្នោត​​​របស់​សហភាពអ៊ឺរ៉ុប នៅក្នុងប្រទេសកម្ពុជា​បានសន្និដ្ឋានថា​ការបោះឆ្នោត​មិនបានស៊ីសង្វាក់​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បីការបោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យឡើយ”

កាសែតមួយ​ដែល​មានមូលដ្ឋាន​នៅក្នុង​ទីក្រុងភ្នំពេញ ឈ្មោះ​ខេមបូឌា​ដេលី បានផ្សព្វផ្សាយ​សេចក្តីសម្រេចនេះ ឲ្យក្លាយទៅជា​ការជំទាស់​ខ្លាំងបំផុត និង​មុតស្រួចបំផុត ដើម្បីស្ថានភាព​សិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ថ្មីៗនេះ។

ម៉្យាងវិញទៀត សមាជិកសភា​របស់​សហភាព​អ៊ឺរ៉ុប​កំណត់ការរំពឹងទុកយ៉ាងច្បាស់លាស់ នៅក្នុងសេចក្តីសម្រេច សម្រាប់​រដ្ឋាភិបាល​កម្ពុជា។ “ចំណែកឯ សហភាពអ៊ឺរ៉ុប​គឺ​ជា​ម្ចាស់​ឧបត្ថម្ភ​ដ៏ធំបំផុតតែមួយគត់​របស់​ប្រទេស​កម្ពុជា សភាអ៊ឺរ៉ុប​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង​ដល់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ឲ្យ​គោរព​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​របស់​ខ្លួន និង​ដើម្បីឲ្យ​បញ្ឈប់​រាល់​ការបណ្តេញចេញ​ដោយបង្ខំ ដើម្បីឲ្យ​ការសម្បទាន​ដីសេដ្ឋកិច្ច​នានា​ត្រូវបានផ្តល់ឲ្យ ដោយ​អនុឡោមទៅតាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​ដើម្បី​ធានាថាអ្នកដែល​ត្រូវបាន​បណ្តេញចេញ​ទាំងបង្ខំ​ទាំងនោះ ត្រូវបានធានានូវសំណង​ឲ្យ​បាន​សមស្រប និង​ផ្តល់​នូវ​ជម្រើស​សមរម្យ​”

ម៉្យាងវិញទៀត រដ្ឋាភិបាលកម្ពុជា​ផងដែរ​ត្រូវបានអំពាវនាវ​ដើម្បី​ឲ្យ “​អនុវត្តន៍​នូវ​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​នាពេល​ថ្មីៗនេះ ស្តីពី​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ដើម្បី​ធានាថា​វាអនុឡោម​ទៅតាម​បទដ្ឋាន​អន្តរជាតិនៅពេលមុន នៅក្នុងអំឡុងពេល និង​ក្រោយពេល​បោះឆ្នោត។”
 

ការផ្អាក​ទៅលើ​ការផ្តួច​ផ្តើម​នៃ​អ្វីៗគ្រប់យ៉ាង​លើក​លែង​តែ​អាវុធ

នៅក្នុងទិដ្ឋភាព​នៃ​ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម ក្រោម​ការផ្តួចផ្តើម​ផលិតផល​គ្រប់យ៉ាង​លើក​លែង​តែអាវុធ ដែល​អនុញ្ញាត​ឲុ្យ​បណ្តាប្រទេស​ក្រីក្រ​បំផុត​នៅក្នុងពិភពលោក ដើម្បី​នាំចេញ​នូវ​ទំនិញទៅកាន់​សហភាព​អ៊ឺរ៉ុប ដោយ​គ្មានការដាក់​កម្រិត ឬ​យកពន្ធគយ​អ្វីឡើយ សមាជិកសភាសហភាពអ៊ឺរ៉ុប​ជំរុញ​លើកទឹកចិត្ត​ដល់​គណៈកម្មាការ​នោះ ដើម្បី ​“ធ្វើការ​ត្រួត​ពិនិត្យ​​ក្នុងការវាយតម្លៃ​លើ​ការរំលោភបំពាន​សិទ្ធិមនុស្ស ដែល​ជាលទ្ធផល​បាន​មកពី​ការផ្តល់​ឲ្យ​នៃការសម្បទាន​ដីសេដ្ឋកិច្ច ដោយ​ផ្សាភ្ជាប់​ជាមួយនឹង​ការនាំចេញ​​​ផលិតផល​កសិកម្ម ទៅកាន់​សហភាពអ៊ឺរ៉ុប និង​ដើម្បី​ផ្អាក​ជាបណ្តោះ​អាសន្នចំពោះការអនុគ្រោះ ទៅលើ​ការផ្តួចផ្តើម​នៃ​ផលិតផល​គ្រប់បែបយ៉ាង​លើកលែង​តែ​អាវុធ សម្រាប់​ប្រទេស​កម្ពុជា នៅពេល​ណា​ដែល​ការរំលោភបំពាន​លើសិទ្ធិមនុស្ស​ត្រូវបានគេ​រកឃើញ។”

បើយោងតាម​សមាជិកសភាសហភាពអ៊ឺរ៉ុប​របស់​បក្ស​បៃតង អ្នកស្រី​ស្កា ខេលល័រ ការផ្តួចផ្តើម​ទៅលើ​ការនាំចេញ​ផលិតផល​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ គឺអាស្រ័យ​លើ​ទង្វើ​ល្អរបស់​ខ្លួន។ វាក្លាយទៅជា​បញ្ហា នៅពេល​ដែល​វា​បង្ក​លើវិស័យ​កសិកម្ម ដោយបន្ត​ឲ្យ​មានការផ្លាស់ប្តូរក្នុងការ​ប្រើប្រាស់​ដីធ្លី​ដ៏រីករាលដាល ហើយ​អ្វីគ្រប់យ៉ាង​គ្រាន់តែ​ដើម្បី​ឲ្យគេធ្វើឲ្យ​ស៊ីសង្វាក់គ្នា​​ឆ្ពោះ​ទៅរក​ការនាំចេញផលិតផលតែប៉ន្នោះ។ នេះ​រួមមាន​ករណី​ជាក់លាក់ ចាប់តាំង​ពី​ការអនុគ្រោះ​លើ​​ ការនាំចេញ​ផលិតផលគ្រប់យ៉ា​ង​លើកលែង​តែអាវុធ​ត្រូវបានផ្តល់ឲ្យហើយ​ទីផ្សារស្ករ​ត្រូវបានគេធ្វើឲ្យប្រសើឡើង។ កិច្ចសហប្រតិបត្តិការ​របស់​បរទេស​ទទួលបានមក​ដោយសម្ថភាព​ផ្ទាល់​ខ្លួន​នូវ​ដីចំការ​ដ៏មានតម្លៃ ដែល​ជាធម្មតា​រួមជាមួយនឹង​ដៃគូរបស់​កម្ពុជា ដែល​មានទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​រដ្ឋាភិបាល។ វាបានកើនឡើង​យ៉ាងខ្លាំង​នូវ​ការនាំចេញ​ស្ករ​ទៅកាន់​សហភាព​អ៊ឺរ៉ុប ដែលមានចំនួន​ចាប់ពី​១០០០០​តោន នៅក្នុងឆ្នាំ​២០១០ ដល់​​ចំនួន​២២៥០០​តោន​នៅក្នុង​ឆ្នាំ​២០១១។ ហេតុដូច្នេះហើយ ប្រជាកសិករ​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាមទារ​ឲ្យ​មានការផ្អាក​ទៅលើ​ការអនុគ្រោះសម្រាប់ “​ដំណាំ​ស្ករ” ដែលផងដែរ​ត្រូវបានគេហៅថា​ “ស្ករឈាម” ដោយក្រុមសកម្មជនមួយចំនួន​។

បើទោះបី​ជា​យ៉ាងណា គណៈកម្មការ​របស់​សហភាពអ៊ឺរ៉ុប​មានការស្ទាក់ស្ទើ​ក្នុងការចាប់ផ្តើម​ស៊ើបអង្គេត​ទៅលើ​ការអនុវត្តន៍​ទាំងនេះ ខណៈដែល​ត្រូវបាន​ជំរុញ​ដោយ​សភា។ ជាការឆ្លើយតប​ឲ្យមាន​ការស៊ើបអង្គេត​របស់​សភា ពី​អ្នកស្រី ស្កា ខេលល័រ អ្នកគ្រប់គ្រង​ខាងពាណិជ្ជកម្ម លោក ខារ៉េល ដឺ ហ្គូគថ៍ បានបញ្ជាក់​ពី​ “កង្វល់” ​កាលពី​​ខែ​មីនា ឆ្នាំ​២០១៣ និង​កិច្ចខិតខំប្រឹងប្រែង​ផ្នែកការទូតមួយចំនួន​​ដែល​ត្រូវបាន​បញ្ជាក់ពីលទ្ធភាព”។​ បន្តិច​ក្រោយមក សេចក្តីអំពាវនាវមួយ​បានធ្វើឡើង​ទៅកាន់​គណៈកម្មាការ ដោយ​សមាជិកសភា​របស់​សហភាព​អ៊ឺរ៉ុប​១៣​រូប ដើម្បី​ចាប់ផ្តើម​ធ្វើការស៊ើបអង្គេត​ភ្លាមៗ​ឲ្យ​បានទូលំទូលាយ បានបរាជ័យ​៖ សម្នើនោះ​ត្រូវបានបដិសេធចោល ដោយ​ខាថ័ររីណេ អាស្តុន និង​​ខារ៉េល ដឺ ហ្គូគថ៍ ទៅលើ​មូលដ្ឋាន​ដែល​ថាទិសដៅផ្សេងទៀត ដែល​នឹង​បម្រើយ៉ាងប្រសើ​នូវទិសដៅ​អភិវឌ្ឍន៍​ប្រកបដោយ​នីរន្តរភាព សម្រាប់​​ប្រទេស​កម្ពុជា​គឺជាការប្រសើជាង។ បើយោងតាម​បទបញ្ជា​នៃការផ្តល់​ឲ្យ​​ក្នុងការអនុគ្រោះ​ដល់​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍ គណៈកម្មាការ​របស់​សហភាពអ៊ឺរ៉ុប​ត្រូវបានគេតម្រូវ​ឲ្យ​ផ្តួចផ្តើម​ការស៊ើបអង្គេតមួយ នៅពេល​ដែល​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​ត្រូវបានគេ​ចាត់ថ្នាក់​ជាផ្លូវការ ថាជាការរំលោភបំពាន​ “ធ្ងន់ធ្ងរ និង​ជាប្រព័ន្ធ។” ពួកគេ​បានធ្វើរឿងនេះ សម្រាប់ឧទាហរណ៍​ដូចជា ករណី​របស់​ប្រទេស​ស្រីលង្កា និង​ប្រទេស​មីយាន់ម៉ា។

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា លោក សូរិយា ប្រាសាទ សូប៊ែឌី ដែល​របាយការណ៍​កាលពីឆ្នាំ​២០១២​របស់​លោកគឺជាមូលដ្ឋាន សម្រាប់​ទាំង​សេចក្តីសម្រេច​របស់​សភា​អ៊ឺរ៉ុប និង​ទាំង​ការស៊ើបអង្គេត​របស់​អ្នកស្រី ខេលល័រ ដែល​ជាសមាជិក​របស់​សភាអ៊ឺរ៉ុប ថ្លែង​ត្រឹមតែ​ពីភាពផ្ទុយពី​​​​ការរំលោភបំពាន​សិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ និង​រីករាលដាល ដែល​ជាភាពខុសប្លែក​ដ៏តូចមួយ នៅក្នុងការវាយតម្លៃ​ថានាំទៅកាន់​ស្ថានភាព​ដែល​ផ្ទុយស្រឡះ។ វិធី​និយាយ​ដែល​ត្រូវបាន​ជ្រើសរើស​យ៉ាង​ប្រុងប្រយ័ត្ន នៅក្នុងករណី​ទាំងពី​ឆ្លុះបញ្ចាំង​ពីការវាយតម្លៃ​ផ្សេងៗគ្នា​ទៅលើ​ការដាក់​ទណ្ឌកម្ម ឧទាហរណ៍ ថាតើពួកវា​មានប្រយោជន៍​ ឬធ្វើឲ្យខូច​ប្រយោជន៍ នៅក្នុងការសម្រេចបាន​នូវ​គោលដៅ​នយោបាយមួយ។

ខណៈពេល​ដែល​គណៈកម្មាការ​របស់​អ៊ឺរ៉ុប ​មានជំនឿ​យ៉ាង​ច្បាស់​ថា​ការបន្តមួយ​នៃ​ការអនុគ្រោះផ្នែក​ពាណិជ្ជកម្ម សម្រាប់​ប្រទេសកម្ពុជា នឹង​មានប្រយោជន៍​សម្រាប់​ប្រទេស​នេះ ដើម្បី​អភិវឌ្ឍន៍​កំណើន​សេដ្ឋកិច្ច ប្រាក់ចំណូល និង​នៅក្នុង​រយៈពេល​សមរម្យ នាំ​ឲ្យ​មាន​លក្ខខ័ណ្ឌ​ប្រជាធិបតេយ្យ ដែលបក្សប្រឆាំង​ជឿថា​ការដាក់ទណ្ឌកម្ម​នឹង​ជួយ​គាំទ្រ​ប្រជាពលរដ្ឋ ដែល​សិទ្ធិរបស់​ពួកគេ​ត្រូវបាន​រំលោភបំពាន ហើយថា​លំហរ​ប្រជាធិបតេយ្យនឹង​កើនឡើង នៅក្នុង​សង្គមកម្ពុជា។ ជាចុងក្រោយ​អាចពោល​សំដៅដល់​ការសម្បទានដ៏ឆាប់រហ័ស ដែល​រដ្ឋាភិបាល​កម្ពុជា​បានធ្វើទៅកាន់​​ធនាគាពិភពលោក៖ ខណៈ​ធនាគាពិភពលោក ស្ថិត​នៅក្នុងការប្រតិកម្មយ៉ាងច្បាស់ ចំពោះ​ការរកឃើញ​យ៉ាងដិតដល់ ​ទៅលើ​ការត្រួតពិនិត្យ​របស់​ខ្លួន ដែល​បានស៊ើបអង្គេត​លើ​ការបណ្តេញចេញ​នៅក្នុងទីក្រុង​ភ្នំពេញ បានផ្អាក​ការផ្តល់​ឲ្យ​នូវ​ប្រាក់​កម្ចីផ្សេងៗ។

សម្រាប់​លោក​ស្រី ស្កា ខេលល័រ ដែលជាអ្នកនយោបាយ​បក្សបៃតង “អ្វីដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ជនជាតិកម្ពុជា​គឺសំខាន់​ណាស់ៈ អ្វីដែលកំណត់​ឲ្យយើង​នូវ​គំលាត​របស់​បក្សបៃតង ពី​បក្ស​នីមួយៗ​នៅក្នុង​សភាអ៊ឺរ៉ុប​គឺថា​យើង​ពិនិត្យមើល​ជាចម្បង ទៅលើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ នៅក្នុង​បណ្តាប្រទេស​កំពុងអភិវឌ្ឍន៍ មិនមែន​មើលទៅលើ​ផលប្រយោជន៍​របស់​រដ្ឋាភិបាលនោះទេ។ យើងចង់ដឹងនូវអ្វីដែល​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​មានមកលើ​ក្រុមកម្មករ ឬមកលើ​បរិយាកាស នៅក្នុងបណ្តាប្រទេស​ជាដៃគូ។” ហេតុដូច្នេះ សមាជិកសភា​របស់​បក្សបៃតង​ចង់ឃើញ​លទ្ធផល​នៃ​សេចក្តីសម្រេច​របស់​សហភាពអ៊ឺរ៉ុប នៅក្នុង​សកម្មភាព បើទោះបីជា​ការផ្អាក​ទៅលើការអនុគ្រោះទាក់ទង​ដល់​ហានិភ័យ និង​អាចមានលទ្ធផលនាំឲុ្យមានបញ្ហាថ្មីៗក៏ដោយ។ បើយោងទៅតាម លោកស្រី ខេលល័រ ការលុបចោល​ទៅលើ​ការអនុគ្រោះ​នឹង​ប៉ះពាល់​ដល់​ក្រុមកសិករ​ដែលនាំ​ចេញ​នូវ​ស្ករកម្រិត​បន្តិចបន្ទួច តាមមធ្យោបាយ​ស្រដៀងគ្នា​ទៅនឹង​ក្រុមហ៊ុន​កសិកម្មធំៗ ដែល​ទទួលខុសត្រូវ​សម្រាប់​ការកាប់បំផ្លាញព្រៃឈើ និង​ការបង្ខំឲ្យ​ផ្លាស់ប្តូរទីលំនៅ។ ទិសដៅ​ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ត្រូវតែ​ទទួលយក​នូវទស្សនៈផ្សេងៗ​បន្ថែមទៀត​ចំពោះ​សេដ្ឋកិច្ច និង​មិនផ្តោតទៅលើទំនិញកសិកម្ម​ដែលនាំចេញ និង​វត្ថុធាតុដើមផ្សេងៗ​ទេ។

អត្ថបទ​យុទ្ធសាស្រ្ត​សម្រាប់​កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជា (២០១៤-២០២០) ដែល​បច្ចុប្បន្ននេះ​កំពុងរៀបចំធ្វើ ត្រូវតែ​យោងទៅលើ​លោកស្រី ស្កា ខេលល័រ ដែល​ថាត្រូវតែ​ផ្តោត​យ៉ាងពេញទំហឹង​ទៅលើ​សិទ្ធិមនុស្ស ដូចដែលគោលនយោបាយ​បរទេស និង​គោលនយោបាយសន្តិសុខ របស់សហភាបអ៊ឺរ៉ុប​ជាទូទៅ។

ការបោះឆ្នោតសភា- សភាពខាងក្រៅនៃប្រជាធិបតេយ្យ?

ការបោះឆ្នោត​សភា​របស់​កម្ពុជាគឺប្រារព្វធ្វើឡើង នៅក្នុងថ្ងៃទី​២៨ ខែ​កក្តដា ឆ្នាំ​២០១៣។ សភាអ៊ឺរ៉ុប ដែល​សេចក្តីសម្រេចរបស់ខ្លួន​ត្រូវបានអំពាវនាវ​ដល់​គណៈកម្មាការ​របស់​សហភាពអ៊ឺរ៉ុបដើម្បី “​ត្រួតពិនិត្យ​យ៉ាងជិតស្និទ្ធ​ចំពោះការអនុវត្តន៍​នៃយុទ្ធសាស្រ្ត​របស់​អង្គការ​សហប្រជាជាតិ ដោយក្រុម​​អាជ្ញាធរ​កម្ពុជា។” សភាអ៊ឺរ៉ុប​បញ្ជាក់​នៅក្នុងចំណោម​បញ្ហាផ្សេងៗថា “កង្វល់​អំពី​ស្ថានភាព​របស់​លោក សម រង្ស៊ី ដែល​ជា​មេដឹកនាំ​របស់​បក្ស​សមរង្ស៊ី ដែល​ត្រូវបាន​គេកាត់ទោស​ឲ្យជាប់ពន្ធធនាគារ ក្រោមការចោទប្រកាន់ដែល​ជាហេតុផលនយោបាយ។” លោក សម រង្ស៊ី រស់នៅ​ដោយការនារទេស​ខ្លួនឯង នៅ​ឯ​ទីក្រុងប៉ារីស និង​មិនអាច​ចូលដំណើរការបោះឆ្នោតបានឡើយ។ គណបក្សរបស់គាត់​បានឈ្នះឆ្នោត​ចំនួន​២១% នៃ​សន្លឹកឆ្នោត នៅក្នុងការបោះឆ្នោត​ចុងក្រោយ និង​បានក្លាយជា​គណបក្ស​ជំទាស់​ដ៏ធំជាងគេបំផុត។ ថ្វីបើ​យ៉ាងនេះ និង​គុណវិបត្តិ​ដែល​ត្រូវបានចោទប្រកាន់​ទៅលើ​ការបោះឆ្នោត​កាលពីឆ្នាំ​២០០៨ ដែល​បានបង្ក​ឡើង​ថ្វីបើ​មាន​បេសកកម្ម​របស់​អ្នក​សង្គេតការណ៍​បោះឆ្នោត​ របស់​សហភាពអ៊ឺរ៉ុបដែល​មានចំនួន​ជាង​១៣០នាក់ក៏ដោយ គណៈកម្មាការ​របស់​សហភាពអ៊ឺរ៉ុប ​នឹង​មិនបញ្ជូន​ក្រុមអ្នកសង្គេតការណ៍​ទៀត​ឡើយ សម្រាប់ឆ្នាំនេះ ប៉ុន្តែ​ផ្ទុយទៅវិញ​នឹងបញ្ជូន​ត្រឹមតែ​ក្រុមអ្នកចំនាញ​បច្ចេកទេស​ពីរនាក់​ប៉ុណ្ណោះ មកកាន់​ប្រទេសកម្ពុជា។ ក្រោយពីបេសកកម្ម​ស៊ើបអង្គេតការបោះឆ្នោត​របស់​សហភាព​អ៊ឺរ៉ុប​ជាហូរហែមក (នៅក្នុងឆ្នាំ​២០០២ ២០០៣ និង​ឆ្នាំ​២០០៨) ការបោះឆ្នោត​សភានាពេល​ខាងមុខ មិនស្ថិត​នៅលើ​បញ្ជី​អាទិភាព​របស់​សហភាពអ៊ឺរ៉ុបឡើយ៖ សេចក្តីសម្រេច យោងទៅតាម ខាថ័ររីណេ អាស្តុន ដែល​ត្រូវបានធ្វើឡើង​ក្រោយ​ការពិគ្រោះយោបល់​ជាមួយរដ្ឋសមាជិក និង​សភាអ៊ឺរ៉ុប។

បើទោះបីជាយ៉ាងណា​ប្រធានគណៈប្រតិភូ​របស់​សហភាព​អ៊ឺរ៉ុប នៅក្នុងប្រទេសកម្ពុជា បានអំពាវនាវដល់​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​របស់​កម្ពុជា ​កាលពីថ្ងៃទី១៨ ខែ​កុម្ភៈ  ដើម្បីឲ្យ  “​បង្កើត​លំហរបរិយាកាស និង​ អនុញ្ញាតឲ្យ​មានការជួបជុំគ្នា ព្រមទាំង​បើកចំហរ​ទៅលើសេរីភាព​ក្នុងការបញ្ចេញមតិ នៅក្នុងចំណោម​បញ្ហានានា សម្រាប់ការបោះឆ្នោត​ក្នុងខែ​កក្តដា ឆ្នាំ​២០១៣។” ការអភិវឌ្ឍន៍​​នៅក្នុងដំណើរការ​បោះឆ្នោត (ពិនិត្យមើល​ឧទាហរណ៍​ជាមួយនឹង លោកស្រី បណ្ឌិត ពុង ឈីវកេក នៅក្នុង​បណ្តាញ​សំណុំរឿងនេះ) បើទោះបីជាយ៉ាងណា វាបង្ហាញថា​គណបក្សប្រជាជនកម្ពុជា រំពឹងថានឹងឈ្នះនៅរាល់​ប្រតិបត្តិការទាំងអស់៖ យុទ្ធនាការនោះ​​គឺ “កាន់តែ​អាក្រក់ជាងមុន” បើតាម​របាយការណ៍​នានារបស់​អ្នកសេដ្ឋកិច្ច​ពីទីក្រុងភ្នំពេញ។ លោក ហ៊ុន សែន “មិនឲ្យតម្លៃ​ទៅលើការឈ្នះ​ដ៏ស្អាតស្អំនោះទេ។”

លោកស្រី ស្កា ខេលល័រ ចង្អុរបង្ហាញ​ពីបញ្ហា​ចម្បង​នៃ​គោលនយោបាយ​របស់​សហភាប​អ៊ឺរ៉ុប៖ ការទទួលខុសត្រូវនៃគោលនយោបាយ​ការបរទេសជាក់ស្តែង ​ស្ថិត​នៅលើ​រដ្ឋសមាជិក។ គោលនយោបាយ​អភិវឌ្ឍន៍​របស់​សហភាព​អ៊ឺរ៉ុបមានការរីកចម្រើន​ទៅមុខយ៉ាង​ល្អប្រសើ ប៉ុន្តែ​សម្ពាធ​ខាងនយោបាយ​បានបង្កឡើង ជាជាង​កើតឡើង​ពី​ក្រសួងការបរទេស និង​ស្ថានទូត​នានា៖ គ្មាន​យន្តការ​ដែល​នាំឲ្យ​សហភាព​អ៊ឺរ៉ុប​​បរិយាយឡើយ៖ យើង​មើលឃើញ​ពីបញ្ហា ហើយ​យើង​ត្រូវតែ​ធ្វើការរួមគ្នា ដើម្បីដោះស្រាយ​វា។ លើសពីនេះ​ទៅទៀត សភាអ៊ឺរ៉ុប​អាច​ត្រឹមតែ​ធ្វើ​ការស៊ើបអង្គេត ខណៈដែល​មានការទាមទារ​ដើម្បី​ការបោះឆ្នោត​ដោយសេរី នៅក្នុង​ប្រទេសដៃគូ គឺជាអ្វី​ដែល​អាច​ត្រូវបានគេទទូចចង់បាននូវ​សេចក្តីសម្រេច​​មួយ។

បើទោះបីជាយ៉ាងណាក៏ដោយ សេចក្តីសម្រេច​​​នេះ​មិនមែន​ជាការប្រកាន់បក្សពួក ហើយ​ត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ដោយ​សភាអ៊ឺរ៉ុប។ ភារធារី​កម្ពុជា​ប្រចាំ​ទីក្រុង​ព្រុចសែល លោក សូ សង្ហារ បានតវ៉ា នៅក្នុង​លិខិត​មួយ ក្នុងរយៈពេល​មួយសប្តាហ៍​ក្រោយពេល​ការអនុម័ត​ប្រឆាំង​ទៅនឹង សេចក្តីសម្រច​ “មិនត្រឹមត្រូវ និង​លំអៀង”។ ហេតុដូច្នេះហើយការកែតម្រូវ​ជាមូលដ្ឋាន “នៅក្នុង​ប្រព័ន្ធមួយ” មិនបានកើតឡើង ហើយ​ការបោះឆ្នោត​នឹង​ត្រូវបានប្រើប្រាស់​ពិតប្រាកដ ដើម្បី​ពង្រឹង​តួនាទី​របស់នាយករដ្ឋមន្រ្តី និង​បក្ស​របស់​គាត់ និង​ដើម្បី​ធានាសិទ្ធិរបស់​ពួកគេ។

ទាំងរដ្ឋសមាជិក និង​គណៈកម្មាការ​នោះ​ទំនងជាមិន​មានបំណង ដើម្បីបង្កើត​ឲ្យមាន​សញ្ញាមួយ​ ទាក់ទងទៅនឹង​ការបោះឆ្នោត និង​ ដើម្បី​ជញ្ជក់​យក​ផលប្រយោជន៍​ ​​ពី​ការផ្តួចផ្តើម​នៃ​ការនាំទំនិញ​គ្រប់បែបយ៉ាង​លើកលែង​តែ​អាវុធនោះទេ ឧទាហរណ៍​ ដើម្បី​តភ្ជាប់​ឲ្យមានការអនុគ្រោះ​ទៅលើ ការនាំទំនិញគ្រប់បែបយ៉ាង​លើក​លែង​តែអាវុធ ដើម្បី​គោលការណ៍​ (ការដាក់ទណ្ឌកម្ម នៅក្នុង​ករណី​នៃ​ការរំលោភសិទ្ធិ​មនុស្ស​ជាប្រព័ន្ធ) ដើម្បីឲ្យ​មានប្រតិកម្ម​ដែល​ត្រូវបានកំណត់​ទិសដៅ​លើ​ផលិតផល​ជាក់លាក់  និង​ដើម្បី​បត់បែន (ការផ្អាកជាបណ្តោះអាសន្ន)។ មានទស្សនៈ​ដ៏ល្អប្រសើ ប៉ុន្តែ​ជាអកុសល ថ្វីបើមាន​សំណើររបស់​សភាអ៊ឺរ៉ុប​យ៉ាងណា​ក៏ដោយ ក៏​មិនត្រូវបានគេ​អនុវត្តន៍ដែរ។

 

តំណភ្ជាប់៖ បទសម្ភាសជាសំឡេង​​​​​​​​​​​​​​​​​​៖ ស្កា ខេលល័រ អំពីការជាប់ទាក់ទិនរបស់អឺរ៉ុបនៅក្នុងប្រទេសកម្ពុជា