កាលពីខែកម្ភៈ ឆ្នាំ២០០៧ សាលាក្រុងរាជធានីភ្នំពេញបានផ្តល់នូវកិច្ចសន្យាជួលដែលមានរយៈពេល៩៩ឆ្នាំ ទៅឲ្យក្រុមហ៊ុនឯកជនមួយឈ្មោះថាស៊ូកាគូ អ៊ីន។ សម្រាប់ដីប្រមាណជា១៣៣ហិចតានៃអចលនទ្រព្យមជ្ឈមណ្ឌលទីក្រុងដ៏សំខាន់ នៅក្នុងខ័ណ្ឌដូនពេញរបស់រាជធានីភ្នំពេញ។ តំបន់នេះ រួមបញ្ជូលទាំងបឹងកក់ ដែលជាបឹងមួយក្នុងចំណោមបឹងធម្មជាតិ ដែលនៅសេសសល់មួយចំនួន នៅក្នុងទីក្រុង និងផ្ទះរបស់ប្រជាពលរដ្ឋ២០០០០នាក់។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនស៊ូកាគូ អ៊ីន បានចំណាយប្រាក់៧៩លានដុល្លា សម្រាប់ដីនេះ។
មិនយូរប៉ុន្មានបន្ទាប់ពី ក្រុមហ៊ុនបានបង្ករនូវភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋយ៉ាងច្រើន ដែលមានកំណើតនៅលើបឹងនេះ។ កាលពីខែសីហា ឆ្នាំ២០០៨ រដ្ឋាភិបាលបានប្រែក្លាយដីនេះ ពីដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋវិញ។ ហេតុផលដ៏សមរម្យ ដើម្បីការផ្លាស់ប្តូរនៃស្ថានភាពនេះ មិនត្រូវបានគេផ្តល់ឲ្យឡើយ ហើយតាមពិតការផ្លាស់ប្តូរបានផ្តល់ឲ្យនូវមោឃភាពនៃកិច្ចសន្យាជួលរបស់ក្រុមហ៊ុនស៊ូកាគូ។ បឹងនេះត្រូវបានចាក់ដីបំពេញអស់រយៈពេលជាច្រើនថ្ងៃ ដោយយកដីខ្សាច់ដែលបូមពីទន្លេរមេគង្គ។ ក្រុមអ្នកស្រុកត្រូវបានគេផ្តល់នូវជម្រើស៣យ៉ាងៈ រួមមានសំណងជាសាច់ប្រាក់ ចំនួន$៨៥០០ ឬដីឡូនៅដំណាក់កន្ទួតដែលជាទីតាំងលំនៅថ្មី រួមជាមួយនិងសាច់ប្រាក់$៥០០ ឬនៅនឹងកន្លែងដែល អភិវឌ្ឍន៍ឡើងវិញ ប៉ុន្តែក្រោយរយៈពេលតែប្រាំឆ្នាំប៉ុន្នោះសម្រាប់អ្នកស្រុកជាបណ្តោះអាសន្ន នៅក្នុងតំបន់តាំងទីលំនៅថ្មី។
ថ្វីបើមានការបំភិតបំភ័យ និងមានអំពើហឹង្សាប្រឆាំងទៅនឹងពួកគេយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទាំងនោះនៅតែបានធ្វើការតវ៉ា។ ពួកគេបានអំពាវនាវដល់តុលាការក្នុងស្រុក រដ្ឋាភិបាល ក្រុមហ៊ុន លោកនាយករដ្ឋមន្រ្តី និងអគ្គលេខាអង្គការសហប្រជាជាតិ និងលោក បាន គីមូន។ ប៉ុន្តែគ្មានអ្វីបានកើតឡើងនោះទេ។ រីឯលំនៅឋានដែលលិចទឹកកាន់តែខ្លាំង និងលំនៅឋានដែលមិនអាចរស់នៅបាន អ្នកស្រុកកាន់តែច្រើនទៅច្រើនទៅ បានចាប់ផ្តើមបន្ទន់ខ្លួនទៅនឹងសម្ពាធនេះ។ នៅក្នុងករណីជាច្រើន ពួកគេកាន់តែដុនដាប បន្តិចក្រោយមកក៏បានចុះហត្ថលេខាទៅលើដី និងទ្រព្យសម្បត្តិ ដែលមានតម្លៃរ៉ាប់ម៉ឺនដុល្លារ ដោយទទួលបានសាច់ប្រាក់ចំនួន $៨០០០ រួមជាមួយនឹងថ្លៃដឹកជញ្ជូន។ ឯកសារបោះពុម្ភផ្សាយនេះ បានមកពី អតីតអ្នកស្រុកមួយចំនួនពីតំបន់នេះ។
សម្រាប់ការអានអត្ថបទនេះពេញលេញ សូមទាញយកឯកសារ PDF(ជាភាសាអង់គ្លេស) ដូចខាងក្រោម៖