អំពើពុករលួយ អំពើហិង្សា និងយែនឌ័រ

Reading time: 1 minute
អំពើពុករលួយ  អំពើហិង្សា និងយែនឌ័រ

ប្រទេសមួយកំពុងដំណើរការទៅកាន់លទ្ធិប្រជាធិបតេយ្យ ប្រទេសកម្ពុជាត្រូវការកងកម្លាំងនគរបាលដែលអាចទុកចិត្តបាន ដើម្បីធានានីតិរដ្ឋ និងពង្រឹងការជឿជាក់ នៅក្នុងប្រព័ន្ធអភិបាលកិច្ច ក្នុងចំណោមប្រជាពលរដ្ឋរបស់ប្រទេសនេះ។ នៅទីបញ្ចប់នេះ ម្ចាស់ជំនួយដ៏សំខាន់ និងធនធានជាច្រើនរបស់រដ្ឋាភិបាល ត្រូវបានចំណាយ ដើម្បីចាប់ផ្តើមបង្កើតតួនាទីរបស់ស្ថាប័នថ្មី និងផ្តល់ឲ្យនូវការបណ្តុះបណ្តាលដល់នគរបាល ដើម្បីបង្កើនសមត្ថភាព។ បើទោះបីជាយ៉ាងណាភាពពិត កងកម្លាំងនគរបាល នៅតែត្រូវបានគេដឹងថាជាស្ថាប័នមួយក្នុងចំណោមស្ថាប័នពុករលួយបំផុតរបស់ប្រទេសនេះ។ ម៉្យាងវិញទៀត ទង្វើដ៏សាហាវរបស់នគរបាល ប្រឆាំងទៅនឹងជនស៊ីវិលបន្តកើតមាន ដែលបានបង្ហាញនៅក្នុងអំឡុងពេលការតវ៉ាបណ្តេញចេញពីដីធ្លី និងនៅអំឡុងពេលបាតុកម្ម ក្រោយពេលចេញផ្សាយនូវលទ្ធផលបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ ដែលត្រូវបានគេជំទាស់យ៉ាងខ្លាំង។ ហេតុដូច្នេះហើយ អត្ថបទនេះស្វែងយល់ពីទិដ្ឋភាពដែលប្រឌិតឡើងថាតួនាទីរបស់ស្ថាប័នថ្មី និងការបណ្តុះបណ្តាលនគរបាលនឹងមានភាពចាំបាច់នាំឲ្យសម្រេចបាន កងកម្លាំងនគរបាលដ៏ត្រឹមត្រូវ។

ដោយយកចិត្តទុកដាក់ទៅនឹងទស្សនៈវិស័យរបស់អ្នកគាំទ្រស្រ្តី អត្ថបទនេះមានគោលបំណងដើម្បីបកស្រាយពីឥរិយាបទរបស់បុគ្គល និងស្ថាប័ន នៃកងកម្លាំងនគរបាលដែលមិនប្រាកដប្រជារបស់ប្រទេសកម្ពុជា។ ខ្លួននឹងប្រកែកថាឥរិយាបទរបស់នគរបាលចាក់ឬសនៅក្នុងភាពស្មុគស្មាញ ក្នុងការបង្កើតទំនាក់ទំនងនៃអំណាចខាងភេទ ដោយហេតុនោះក្រុមមន្រ្តីនគរបាល ត្រូវបានគេធ្វើឲ្យទន់ជ្រាយ ដោយសារតែរចនាសម្ព័ន្ធនៃអំណាចដ៏រឹងមុំាបានបញ្ជាលើវិស័យសាធារណៈ ដោយរដ្ឋាភិបាល និងបក្សនយោបាយដែលកំពុងកាន់អំណាច។ នេះជាហេតុផល ដើម្បីស្ថាបនាឡើងវិញនូវអំណាច ការត្រួតត្រា និងភាព ជាបុរសរបស់ពួកគេ ដែលជាទង្វើនៃអំពើហិង្សា និងសំណូកខុសច្បាប់ដែលត្រូវបានគេប្រើប្រាស់ទៅតាមទម្លាប់ដដែលៗ ប្រឆាំងទៅនឹងពលរដ្ឋដែលត្រូវបានគេធ្វើឲ្យភ័យខ្លាច តាមរយៈទង្វើនានា។

នៅកម្រិតស្ថាប័នមួយ អត្តសញ្ញាណរបស់កងកម្លាំងនគរបាលប្រុសៗដែលមានសណ្ឋានយ៉ាងរឹងមុំា ត្រូវបានគេពង្រឹង ផ្ទុយទៅនឹងពលរដ្ឋភេទស្រីទន់ខ្សោយ ទន់ភ្លន់ ដែលត្រូវបានគេដកហូតអំណាចតាមរយៈភាពអយុត្តិធម៌ជាប្រព័ន្ធ ដែលវាប្រឈមទៅនឹងទំនាក់ទំនង ជាមួយនឹងនគរបាល។ តាមរយៈការយល់ដឹងនេះ អត្ថបទនេះនឹងអំពាវនាវឲ្យមានមធ្យោបាយកំណែទម្រង់បែបសន្តនិយមអោយបានច្រើន ដោយទទួលខុសត្រូវទៅលើការកំណត់នៃទំនាក់ទំនងសង្គមឲ្យកាន់តែទូលាយ ដែលដាស់តឿនពីឥរិយាបទរបស់នគរបាល។

សម្រាប់ការអានអត្ថបទនេះពេញលេញ សូមទាញយកឯកសារ PDF(ជាភាសាអង់គ្លេស) ដូចខាងក្រោម: