
អាយុៈ ២៦ឆ្នាំ
សាកលវិទ្យាល័យៈ Master Program Political Science, University of Bamberg ប្រទេសអាល្លឺម៉ង់
ទំនាក់ទំនង
បច្ចុប្បន្នខ្ញុំកំពុងធ្វើការនៅសមាសភាពអភិបាលកិច្ចធនធាន របស់មូលនិធិហេនរេចបូល នៅកម្ពុជា។ ការផ្តោតសំខាន់របស់ខ្ញុំគឺដើម្បីវិភាគអំពីការគ្រប់គ្រងទៅលើ ប្រភពធនធានទូទៅដែលនៅក្នុងនោះខ្ញុំលើកយកប្រទេសកម្ពុជាធ្វើជាករណីសិក្សា។ ជាពិសេស ខ្ញុំកំពុងពិនិត្យមើលលើភាពមាំមួននៃប្រព័ន្ធគ្រប់គ្រងធនធានក្នុងស្រុក ព្រមទាំងក្របខណ្ឌច្បាប់ និងស្ថាប័នគ្រប់គ្រងធនធាននៅក្នុងប្រទេសកម្ពុជា។ សម្រាប់ករណីសិក្សារបស់ខ្ញុំ ខ្ញុំផ្តោតលើតំបន់សហគមន៍ដែលត្រូវបានការពារនៅឃុំចំបក់ ខេត្តកំពង់ស្ពឺ។