ហ្វូ ធានស៊ីង (អាន់ ឌីហ្វូ)
អ្នកហាត់ការជំនួយការកម្មវិធី

សាកលវិទ្យាល័យ៖ សាកលវិទ្យាល័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិ

ខ្ញុំពិតជា​​ពេញចិត្តនឹង​មួលនិធិ​ហេនរេចបូល ការិយាល័យ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ផ្តល់​នូ​វ​វគ្គ​ហាត់​ការនេះ។ ខ្ញុំ​មាន​ពេលវេលា​ដ៏អស្ចារ្យ​មួយ ដោយ​បាន​ធ្វើការ និង​រស់នៅ​ទីក្រុង​ភ្នំពេញ។ អំឡុងពេល​ហាត់ការ​​​នេះ ខ្ញុំ​បាន​ធ្វើការ​លើការ​ស្រាវជ្រាវ អំពី​ជម្លោះដីធ្លី​ដែល​ត្រូវបាន​បង្ករឡើង ដោយ​គម្រោង​អភិវឌ្ឍន៍​របស់​ចិន រួមមាន​ករណី​ក្រុម​អភិវឌ្ឍន៍​សហជីពផងដែរ។ ខ្ញុំក៏បាន​ចែករំលែក​ នូវពត៌មាន​មួយ​ចំនួន​អំពី​បញ្ហា​ដីធ្លី នៅក្នុង​ប្រទេស​ចិន ពាក់ព័ន្ធ​​នឹង​កិច្ច​ប្រជុំ​ដៃគូរ​អភិវឌ្ឍន៍ នៅឯ​ធនាគារពិភពលោក។

ឥឡូវនេះ​រយៈពេល​៣ខែ​បាន​កន្លង​ផុត​ទៅហើយ ហើយទីនេះ​គឺអ្វី​ដែល​ខ្ញុំ​បាន​ទទួល​នូវ​បទពិសោធន៍។

ទីមួយ វាគឺជា​លើក​ដំបូង​របស់​ខ្ញុំ​ដែល​រស់​នៅ និង​ធ្វើការ​នៅឯ​បរទេស។ ខ្ញុំបាន​រៀន​ពីរបៀបដោះស្រាយ​ជាមួយ​នឹង​ភាព​លំបាក​នៅក្នុង​ជីវិត ដោយ​ខ្លួន​ឯងផ្ទាល់។

ទីពីរ វគ្គហាត់ការ​នេះ​ផ្តល់​ឲ្យ​ខ្ញុំនូវ​ឪកាស ដើម្បី​យល់​ដឹង​ពី​ប្រទេស​កម្ពុជា។ បញ្ហាដីធ្លី​ឆ្លុះ​បញ្ចាំង​ពី​បញ្ហាសំខាន់ៗ​មួយចំនួន របស់​ប្រទេស​នេះ។ ដូច្នេះ ខ្ញុំ​បាន​ទទួល​ចំណេះដឹង មិនត្រឹម​តែ​ស្ថានភាព​​ក្នុង​តំបន់ប៉ុន្នោះទេ ប៉ុន្តែ​ខ្ញុំ​​​​​ថែម​ទាំង​បាន​ដឹង​នូវ​បញ្ហា​ដ៏ស៊ីជម្រៅ​​របស់​សង្គម​មួយ​ចំនួនផងដែរ​ នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់អំឡុង​ពេល​ហាត់ការរបស់​ខ្ញុំ។

ទីបី ខ្ញុំ​បាន​រៀន​យ៉ាងច្រើន​អំពី ការងាររបស់​អង្គការ​មិន​មែន​រដ្ឋាភិបាល។ អង្គការ​មិន​មែន​រដ្ឋាភិបាល​មានទំនាក់​ទំនង​រឿងរ៉ាវ​ថ្មី​ៗ នៅក្នុង​ប្រទេស​ចិន​ ប៉ុន្តែរឿងរ៉ាវ​ទាំង​នេះ​កំពុង​តែ​មាន​ការ​កើនឡើង​ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ អំឡុង​ពេល​ហាត់ការ​នេះ ខ្ញុំ​បាន​សំភាសន៍យ៉ាង​ច្រើន​ជាមួយ​នឹង បណ្តាអង្គការ​មិនមែន​រដ្ឋាភិបាល​គ្រប់​ប្រភេទ និង​បាន​ដឹង​អំពី​ការងារ​របស់​ពួកគេទៀតផង​។ វាគឺជា​បទពិសោធន៍​ដ៏មាន​តម្លៃ​ សម្រាប់​ខ្ញុំ។ ខ្ញុំ​ក៏បានរៀន​យ៉ាងច្រើន​អំពីការងារ និង​តួនាទី​របស់​​មូលនិធិ​ហេនរេចបូល។

ទីបួន វគ្គហាត់ការ​នេះ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​​ទិដ្ឋភាព​ផ្សេងទៀត ដើម្បី​ស្វែង​យល់​ពី​ការវិនិយោគដោយ​ផ្ទាល់​នៃ​បរទេស របស់​ប្រទេស​ចិន និង​គោលនយោបាយ​បរទេស។ ខ្ញុំគិតថា​ក្រុម​អ្នក​វិនិយោគ​ចិន ដែល​លើកឡើង​ពី​ក្រុម​អភិវឌ្ឍន៍​សហជីព សម្រាប់​ជា​ឧទាហរណ៍ ថា​ខ្វះពត៌មាន​ចាំបាច់ និង​ទេពកោសល្យ​ក្នុង​ការ​ដោះស្រាយ ជាមួយនឹង​បញ្ហាដ៏ពិបាក​ដោះស្រាយ ដូចជា​ការផ្តល់​សំណង និង​ការ​ផ្លាស់​ប្តូរទីលំនៅថ្មី។ ពួកគេ​ មិន​បើក​ឲ្យ​ទូលាយ​សម្រាប់​សង្គម​ស៊ីវិល​ឡើយ។ ខ្ញុំ​ផងដែរ​បាន​យល់​ឃើញថា រដ្ឋាភិបាលចិន​ខ្វះនូវ​យន្តការ ដើម្បី​ត្រួតពិនិត្យ​ការវិនិយោគរបស់​ចិន នៅ​ឯបរទេស។

ចុងក្រោយ ខ្ញុំបាន​កសាងនូវ​មិត្តភាព​ដ៏ស្និទ្ធស្នាល ជាមួយ​នឹង​មិត្ត​រួម​ការងាររបស់​ខ្ញុំ និង​បានបង្កើតទំនាក់​ទំនង​ជាមួយ​នឹង​មិត្ត​ល្អ​មួយ​ចំនួន​។ ខ្ញុំមានពេលវេលា​ដ៏អស្ចារ្យ​នៅក្នុង​ការិយាល័យ ជាមួយ​នឹង លេឡា ឡាវរ៉ា សុនយ៉ា និង​ធីម។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍ថា ច្របូកច្រល់ នៅពេល​ដែល​ខ្ញុំ​ត្រូវចាកចេញ។ តើមាន​អ្វីផ្សេងទៀត ដែល​មូលនិធិ​ហេនរេចបូល​បាន​ជួយ​ខ្ញុំ ជាមួយនឹង​ការស្រាវជ្រាវ​ដ៏ច្រើន​របស់​ខ្ញុំ។ អាលី ដែល​ជានាយក​ប្រចាំប្រទេស បាន​ប្រជុំ​ជាមួយ​ខ្ញុំ​ជាទៀង​ទាត់ ដើម្បី​សួរ​​​ថាតើ​មូលនិធិ​ហេនរេច​បូល​​អាច​ជួយ​អ្វី​បាន​ដល់​ការងារ​ស្រាវជ្រាវ​របស់​ខ្ញុំ។ រតនា ជា​អ្នកសម្របស្រួល​កម្មវិធី បានជួយ​ខ្ញុំក្នុង​ការ​ទំនាក់​ទំនង​ជាមួយនឹង អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្សេងៗ និង​បាន​ផ្តល់​ឲ្យខ្ញុំនូវ​យោបល់​ល្អៗ​ជាច្រើន។ រ៉ាវី ជាជំនួយការ​ការិយាល័យ បាន​ជួយខ្ញុំ​បកប្រែ​នូវ​​ឯកសារ​សំខាន់ៗ​មួយ​ចំនួនជា​ភាសារខ្មែរ។ ខ្ញុំ​បានទទួល​នូវការ​ជួយ​ពី​បុគ្គលិក​ដ៏ដៃ​មួយចំនួនទៀត របស់​មូលនិធិហេនរេច​បូល។ ខ្ញុំសូម​ថ្លែង​អំណរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា។

ក្រលេកមើល​ទៅ​អតីតកាល ខ្ញុំ​គិតថា​មាន​ការងារ​ច្រើន​ណាស់ ដែល​ខ្ញុំ​អាច​ធ្វើ​បាន​យ៉ាង​ប្រសើ។

ទីមួយ ខ្ញុំ​គួរ​តែបានបង្កើត​ទំនាក់​ទំនង​នៃការ​ស្រាវជ្រាវ​ដោយផ្ទាល់​របស់​ខ្ញុំ​តាំង​​ពី​ដើម​មក​ម្លេះ។ អង្គការ​មិន​មែន​រដ្ឋាភិបាល​មិន​សូវ​ជា​មាន​ប្រជាប្រិយ​ប៉ុន្មាន​ទេ នៅក្នុង​ប្រទេស​ចិន។ ខ្ញុំ​មិន​បាន​ដឹង​ពី​របៀប​ចូល​ដើម្បី​ធ្វើការ​ទំនាក់​ទំនង​ជាមួយ​ពួកគេ​ទេ កាល​ពីពេល​ចាប់ផ្តើមនោះ។ ខ្ញុំបាន​ផ្អែកលើការផ្សាភ្ជាប់ទំនាក់ទំនង​​ជាមួយ​នឹង​មូលនិធិហេនរេចបូលតែប៉ុន្នោះ។ ជាការពិត ណាស់ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ បាន​បើក​ចំហរ​យ៉ាង​ទូលាយ ជាងការ​គិត​របស់​ខ្ញុំ​ទៅទៀត។

ទីពីរ ខ្ញុំ​គួរ​តែ​បាន​គ្រោង​ទុក​នូវ​ដំណើរចុះ​បំពេញ​ការងារ​តាម​មូលដ្ឋាន​របស់​ខ្ញុំតំាងពីដើម។ វាជាការខ្មាស់​អៀន​មួយ ដែល​ខ្ញុំមិនបាន​ធ្វើការ​សិក្សាលើគម្រោង ដែល​ខ្ញុំ​បាន​ស្រាវជ្រាវ​នៅ​ទីនេះ។ មូលនិធិហេនរេចបូល មិនត្រឹមតែ​ផ្តល់​នូវ​ការផ្សាភ្ជាប់​ទំនាក់ទំនង​ប៉ុន្នោះទេ ប៉ុន្តែ​ក៏បាន​ឧបត្ថម្ភ​សម្រាប់​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ​ផងដែរ។ ខ្ញុំគួរបង្គើត​នូវ​ការប្រើប្រាស់​វា​ឲ្យ​បាន​ល្អបំផុត។

ទីបី ខ្ញុំគួរតែ​បាន​ទៅ​មជ្ឈមណ្ឌល​ហ្គូតថេ ដើម្បី​រៀន​ភាសារអាល្លឺម៉ង់ នៅពេល​ដែល​ខ្ញុំ​បាន​មកទីនេះ។ ខ្ញុំ​បាន​ខកខាន​នូវ​ឪកាស​ដ៏ល្អ ក្នុងការ​សិក្សា​ភាសារអាល្លឺម៉ង់។

ទោះជាយ៉ាងណា បទពិសោធន៍​នេះ​មាន​តម្លៃ​ណាស់ សម្រាប់​ខ្ញុំ។

ក្នុងនាម​ជានិស្សិត​ម្នាក់ អ្វីដែល​ខ្ញុំអាច​ធ្វើបាន​នាពេល​ឥលូវនេះ គឺការសរសេរ​ឯកសារ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ថែមទៀត អំពី​ប្រទេស​កម្ពុជា និង​ការវិនិយោគរបស់​ចិន​នៅទីនេះ។ ប៉ុន្តែ​ខ្ញុំពិតជាចង់​ធ្វើអ្វីមួយ ដើម្បី​លើកកម្ពស់តម្លាភាព​នៃការវិនិយោគ​របស់​ចិន និង​ការវិនិយោគ​ផ្សេងៗ​នាពេល​អនាគត។ ខ្ញុំគិតថា​វគ្គហាត់ការនេះ​នឹង​មានឥទ្ធិពល​យ៉ាងខ្លាំង ព្រមទាំង​​មាន​ឥទ្ធិពល​វិជ្ជមាន​ នៅក្នុង​អាជីព​របស់​ខ្ញុំ និង​ជីវិតនៅក្នុង​រយៈពេល​ដ៏យូ​របស់​ខ្ញុំ។ ខ្ញុំសូម​ថ្លែង​អំណរគុណម្តងទៀត​​ដល់​មូលនិធិ​ហេនរេច​បូល​។

ទំនាក់ទំនង

អ៊ីម៉ែល៖ ftxdhr@163.com