
សាកលវិទ្យាល័យៈ Claremont Graduate University
ទំនាក់ទំនង
វេបសាយ/ ប្លុក: www.satrey.com
អ៊ីម៉ែល: schubert.satrey@gmail.com
ខ្ញុំគឺជាបេក្ខបណ្ឌិតផ្នែកសាសនា (ទ្រឹស្តី សីលធម៌ និងកម្មវិធីវប្បធម៌) ដែលត្រូវបានរៀបចំឡើងដោយមូលនិធិហេនរេចបូល សម្រាប់ការងារនៅមូលដ្ឋានរបស់ខ្ញុំ។ ការស្រាវជ្រាវនាពេលបច្ចុប្បន្នរបស់ខ្ញុំ គឺស្វែងរកនូវការផ្តល់សិទ្ធិអំណាចដល់ស្រ្តីកម្ពុជា ដែលជាមេដឹកនាំសាសនា ពោលទាំងស្រ្តីខាងគ្រីស្ទបរិស័ទ ទាំងពុទ្ធបរិស័ទ។ ខ្ញុំចង់ប្រៀបធៀបនូវបទបពិសោធន៍របស់ពួកគេចំពោះការផ្តល់អំណាចដល់គោលដៅនៃការផ្តល់អំណាចទូទៅដល់ស្រ្តី ក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាល នៅប្រទេសកម្ពុជា។ ចំណែកឯការផ្តល់អំណាចខាងផ្នែកសាសនាដល់ស្រ្តីទាំងនេះ មើលទៅស្រដៀងគ្នាទៅនឹងគំនិតនៃការផ្តល់អំណាចរបស់ស្រ្តី នៅក្នុងចំណោមអង្គការក្រៅរដ្ឋភិបាល ដែលមាននូវភាពខុសប្លែកគ្នាមួយចំនួន។ ខ្ញុំនឹងស្វែងរកមើលនូវការឆ្លើយតបនានាទៅនឹងច្បាប់ស្រី ដែលជាចរិកលក្ខណះរបស់ស្រ្តីខ្មែរតាមបែបប្រពៃណី នៅក្នុងចំណោមក្រុមផ្សេងៗ ពោលគឺអង្គការក្រៅរដ្ឋាភិបាល មេដឹកនាំស្រ្តីខាងគ្រីស្ទបរិស័ទ និងក្រុមមេដឹកនាំស្រ្តីខាងពុទ្ធបរិស័ទ ដើម្បីឪ្យងាយយល់ទៅនឹងតម្លៃនៅពីក្រោយគំនិតផ្សេងៗ ហើយប្រហែលជាមើលឃើញនូវមធ្យោបាយថ្មីមួយនៃកាយល់ដឹងក្នុងការផ្តល់អំណាច។