ណាតធ្យ៉ា មេរ៉ាបាន
អ្នកហាត់ការ

ក្នុងរយៈពេលបីខែចុងក្រោយនេះ ខ្ញុំបានចុះកម្មសិក្សាជាមួយនឹង មូលនិធិហេនរេចបូល កម្ពុជា។ ខ្ញុំបានសិក្សាផ្នែករដ្ឋបាលជំនួញ និងសេដ្ឋកិច្ចនៅប្រទេសអាល្លឺម៉ង់។ ដោយខ្ញុំបាន ផ្តោតការសិក្សារបស់ខ្ញុំទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ខ្ញុំចង់ឃើញការអភិវឌ្ឍនូវផ្នែកមួយ ចំនួននៃពិភពលោក ព្រមទាំប្រទេសកម្ពុជាដែលនឹងទទួលជោគជ័យក្នុងការប្រកួតប្រជែង ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត។

ការិយាល័យនេះស្ថិតនៅជិត ផ្សារទួលទំពូង ឫគេហៅថា ផ្សាររុស្ស៊ី ជាកន្លែងដែលអ្នកអាច រកទិញអ្វីៗបានគ្រប់យ៉ាង តាំងពីផ្លែឈើស្រស់ ឬសម្លៀកបំពាក់រហូតដល់​ រថយន្ត ឫម៉ូតូផ្សេងៗ។ ពីផ្ទះល្វែងរបស់ខ្ញុំទៅផ្សាររុស្ស៊ី ចំណាយពេលត្រឹមតែ ៥នាទីដោយធ្មើរជើង និងចំណាយពេល ១០​នាទី ពីការិយាល័យ។ ដូច្នេះខ្ញុំជួនកាលខ្ចីកង់ការិយាល័យមកជិះ។ បន្ទាប់ពីពីរបីសប្តាហ៍កន្លងមក ខ្ញុំស្ទើរតែមិនធ្វើដំណើរដោយរ៉ឺម៉កកង់បី និងបានធ្វើរ ដំណើរដោយកង់គ្រប់ទីកន្លែង។

ខ្ញុំបានរៀបចំផ្ទះល្វែងសំរាប់ស្នាក់នៅរួចជាស្រេចមុនពេលមកដល់ តាមរយៈក្រុមហ្វេសប៊ុកមួយចំនួនឈ្មោះ​ (ភ្នំពេញលំនៅឋាន ការស្វែងរកផ្ទះល្វែងក្នុង ប្រទេសកម្ពុជា រាជធានីកីឡាករបរទេសនិងវេទិកា ... )។ វាធ្វើឪ្យមានភាពតានតឹងតិច សម្រាប់សប្តាហ៍ដំបូង។ គ្រាន់តែខ្ញុំបានមកដល់ក្នុងបន្ទប់ខ្ញុំភ្លាម ហើយខ្ញុំក៏ចាប់ផ្តើមស្វែង យល់ពីតំបន់ក្បែរៗនេះផងដែរ។

ភារកិច្ចសំខាន់របស់ខ្ញុំគឺដើម្បីសរសេរឯកសារស្រាវជ្រាវអំពី « ផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុលើស្រ្តី និងជនជាតិដើមភាគតិច »។ លើសពីនេះទៀត ខ្ញុំបានធ្វើការ ស្រាវជ្រាវអំពីអង្គភាពបរិស្ថានផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ធ្វើបញ្ជីនៃការបោះពុម្ធ សៀវភៅរបស់មូលនិធិហេនរេចបូល និងភារកិច្ចមួយចំនួនទៀតដូចជា ការបកប្រែអត្ថបទ ទៅជាភាសាអាល្លឺម៉ង់ ​សរសេរអត្ថបទសម្រាប់គេហទំព័រ ឬប្រមូលផ្តុំពត៌មានអំពី ព្រឹត្តិការណ៍ជាក់លាក់មួយ។ ក្នុងអំឡុងពេលចុះកម្មសិក្សារបស់ខ្ញុំ ខ្ញុំបានចុះទៅទស្សនា អង្គការជាដៃគូរបស់យើងនៅខេត្តសៀមរាបជាមួយគ្នានឹងអ្នកសំរបសំរួលយេនឌ័របស់មូលនិធិហេនរេចបូល។ ពេលនោះ ខ្ញុំបានមានឱកាសជួបសម្ភាសស្ត្រីមួយចំនួនទៅលើប្រធាន បទស្រាវជ្រាវរបស់ខ្ញុំ។

ខ្ញុំចំណាយពេលពីរបីសប្តាហ៍ដើម្បីទំលាប់នឹងអ្វីគ្រប់យ៉ាងនៅទីនេះ គ្រប់យ៉ាងមិនមែន ងាយស្រួល និងមានរបៀបរៀបរយដូចនៅក្នុងប្រទេសអាល្លឺម៉ង់ទេ ប៉ុន្តែឥឡូវនេះខ្ញុំ ចូលចិត្តនៅទីនេះ។ ខ្ញុំមានអារម្មណ៍ថាបានរៀនសូត្រជាច្រើន មិនមែនត្រឹមតែជីវិតនៃ ការសិក្សារបស់ខ្ញុំទេ ប៉ុន្តែសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំផងដែរ។ ជាពិសេសនោះខ្ញុំពិតជា អរគុណចំពោះ បុគ្គលិកដែលមានភាពរួសរាយរាក់ទាក់ និងតែងតែជួយខ្ញុំនៅមូលនិធិ ហេនរេចបូល។

ខែសីហាឆ្នាំ 2015

ទំនាក់ទំនង