ប្រជាធិបតេយ្យយេនឌ័រ ថ្វីបើមានការពិចារណាលើការរីកចំរើនប៉ុន្មានទសវត្សរ៍នេះក៏ដោយ ក៏ការចូលរួមរបស់ស្ត្រីនៅក្នុងស្ថាប័ននយោបាយក៏ដូចជានៅក្នុងស្ថាប័នមិនផ្លូវការនានា នៅមានកំរិតនៅឡើយនៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតបទៅ នឹងបញ្ហានេះ កម្មវិធីប្រជាធិបតេយ្យយេនឌ័រនៃមូលនិធិហេនរេចបូលនៅកម្ពុជាក៏ត្រូវបានបង្កើតឡើងជុំវិញគោលដៅសំខាន់ៗពីរ៖ រួមចំណែកឲ្យមានការពិភាក្សាថ្នាក់ជាតិ ដើម្បីបង្កើតទស្សនៈប្រជាធិបតេយ្យយេនឌ័រជាតិមួយដែលមានរូបរាងពិតប្រាកដ។ ការពាក់ព័ន្ធដែលមានការផ្សារភ្ជាប់រវាងយេនឌ័រនិងបរិស្ថាននេះគឺដោយសារតែស្ត្រីជាតួអង្គសំខាន់ក្នុងការងារកសិកម្មហើយក៏ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការងារធនធានធម្មជាតិ។ ជំរុញឲ្យមានការចូលរួមរបស់ស្ត្រីជនបទនៅក្នុងឆាកនយោបាយតាមរយៈការអភិវឌ្ឍនៃតំណាងនៅថ្នាក់មូលដ្ឋាន និងជួយបង្កើនសមត្ថភាពដើម្បីជំរុញឲ្យពួកគាត់អាចលើកឡើងពីរបៀបវារៈផ្ទាល់ខ្លួនសម្រាប់ចាកផុតពី គំនាបសង្គម និងធ្វើឲ្យមានការរីកចំរើននៅក្នុងសហគមន៍របស់ពួកគាត់។ បញ្ញត្តិ និងទស្សនៈ យេនឌ័រគឺមិនមែនតែងតែត្រូវគ្នានៅក្នុងបរិបទក្នុងស្រុក ដែលទាមទារឲ្យមានការត្រួសត្រាយលើការជជែកពិភាក្សារវាងក្រុមផ្សេងៗក្នុងសង្គមដទៃ ទៀត។ការិយាល័យប្រចាំប្រទេសកម្ពុជាបានប្រើប្រព័ន្ធផ្សព្វផ្សាយ តាមរយៈខ្សែភាពយន្តនិងវិទ្យុ ជាការបន្ថែមលើវិធីជជែកពិភាក្សាធម្មតា ដើម្បីពង្រីកការវែកញែក ធ្វើឲ្យមាននូវទស្សនៈថ្មីៗនិងបញ្ចូលនូវសកម្មជនវ័យក្មេង។