យេនឌ័រ

ប្រជាធិបតេយ្យយេនឌ័រ

ថ្វី​បើ​មាន​ការ​ពិចារណា​លើ​ការ​រី​ក​ចំរើន​ប៉ុន្មាន​ទសវត្សរ៍​នេះ​ក៏​ដោយ​ ក៏​ការចូល​រួម​របស់​ស្ត្រី​​នៅ​ក្នុង​ស្ថាប័ន​នយោបាយ​​​ក៏​ដូច​ជា​នៅ​ក្នុង​ស្ថាប័ន​មិន​ផ្លូវ​ការ​នានា នៅ​មាន​កំរិត​នៅ​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជា​ការ​ឆ្លើយ​តប​ទៅ នឹង​បញ្ហា​នេះ​​ កម្មវិធី​ប្រជាធិបតេយ្យ​​យេន​ឌ័រនៃ​មូល​និធិ​ហេនរេច​បូល​នៅ​កម្ពុជា​​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ជុំ​វិញ​គោល​ដៅ​សំខាន់​ៗ​ពីរ៖   រួម​ចំណែក​ឲ្យ​មាន​ការ​ពិភាក្សា​ថ្នាក់​ជាតិ​ ដើម្បី​បង្កើត​ទស្សនៈ​ប្រជា​ធិបតេយ្យ​​​​​យេន​ឌ័រ​ជាតិ​មួយ​ដែល​មាន​រូប​រាង​ពិត​ប្រាកដ​។​ ការ​ពាក់​ព័ន្ធ​ដែល​មាន​ការ​ផ្សារ​ភ្ជាប់​រវាង​យេន​ឌ័រ​​និង​បរិស្ថាន​នេះ​គឺ​ដោយ​សារ​តែ​ស្ត្រី​​ជា​តួអង្គ​សំខាន់​ក្នុង​ការងារ​កសិកម្ម​ហើយ​ក៏​ជា​អ្នក​ដើរ​តួ​​យ៉ាង​សំខាន់​ក្នុងការ​គ្រប់​គ្រង​ការ​ងារ​ធនធាន​ធម្មជាតិ​។  ជំរុញ​ឲ្យ​មានការ​ចូល​រួម​​របស់​ស្ត្រីជន​បទ​នៅ​ក្នុង​ឆាក​នយោបាយ​តាម​រយៈ​ការអភិវឌ្ឍ​នៃ​តំណាង​នៅ​ថ្នាក់​មូលដ្ឋាន​ និង​ជួយ​បង្កើន​សមត្ថភាព​ដើម្បី​ជំរុញ​ឲ្យ​ពួក​គាត់​អាច​លើក​ឡើង​ពី​របៀប​វារៈ​ផ្ទាល់​ខ្លួន​សម្រាប់​ចាក​ផុត​ពី គំនាប​សង្គម​ និង​ធ្វើ​ឲ្យ​មាន​ការរីកចំរើន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់។​  បញ្ញត្តិ និង​ទស្សនៈ យេនឌ័រ​​គឺ​មិន​មែន​តែង​តែ​ត្រូវ​គ្នា​នៅ​ក្នុង​បរិបទ​ក្នុង​ស្រុក​ ដែល​ទាមទារ​ឲ្យ​មាន​ការ​ត្រួសត្រាយ​លើ​ការ​ជជែក​ពិភាក្សា​រវាង​ក្រុម​ផ្សេង​ៗ​ក្នុង​សង្គម​ដទៃ ទៀត​។​ការិយាល័យ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ តាម​រយៈ​ខ្សែ​ភាព​យន្ត​និង​វិទ្យុ​ ​ជា​ការ​បន្ថែម​លើ​​វិធី​ជជែក​​ពិភាក្សា​ធម្មតា ដើម្បី​ពង្រីក​ការ​វែក​ញែក​ ធ្វើ​ឲ្យ​មាន​នូវ​ទស្សនៈ​ថ្មី​ៗ​និង​បញ្ចូល​នូវ​សកម្ម​ជន​វ័យ​ក្មេង​។