បទសម្ភាសន៍ជាមួយ ឃីម ពិសី និង សាលី ជែន ឌួហ្គឡាស

បទសម្ភាសន៍ជាមួយ ឃីម ពិសី (នាយកគ្រប់គ្រង) និង សាលី ជែន ឌួហ្គឡាស (ការិយាល័យជំនួយ / ទីប្រឹក្សា) បានប្រារព្ធធ្វើឡើងដោយ សុនយ៉ា បាវីតស្គី (មូលនិធិហេនរេចបូល)

មជ្ឈមណ្ឌលធនធានស្រ្តី (មធស)

ដោយមាន​ប្រតិបត្តិការចាប់​តាំង​ពី​ឆ្នាំ​២០១០ មជ្ឈមណ្ឌល​ធនធាន​ស្រ្តីកម្ពុជាគឺ​ជា​មជ្ឈមណ្ឌល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​នូវ​សេវា​កម្សាន្ត អប់រំ ឬការផ្តល់​ប្រឹក្សាដល់​ក្រុម​ជាក់​លាក់​មួយសម្រាប់​ស្ត្រី ដែល​បាន​ផ្តល់​នូវ​ការ​ប្រឹក្សាយោបល់ សិក្ខាសាលា​អប់រំ​ក្រៅ​ផ្លូវការ​នានា​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រធាន​បទ​ផ្សេងៗ ដូចជា​ពាក់​ព័ន្ធ​នឹង​សុខភាពរបស់​ស្រ្តី ភាពជា​ឪពុក​ម្តាយ ជំនួយ​ផ្នែក​ច្បាប់ នឹង​វគ្គសិក្សាផ្នែក​​ហិរញ្ញវត្ថុ​ (ការផ្លាស់​ប្តូ​ប្រាក់​រៀល)។ អង្គការ​នេះ​រួមមាន​មនុស្ស​៥​នាក់ ហើយ​នៅ​ក្នុង​ចំណោម​នោះ​​មាន​ជនជាតិ​ខ្មែរ​៤​នាក់។

ស្រ្តី​ជា​ច្រើន​ជួប​ប្រទះ​នឹង​បទ​ពិសោធន៍​អំពើហឹង្សា ឬក៏​បញ្ហា​ធំៗ​ផ្សេងៗ​ជាច្រើន​ទៀត នៅ​ក្នុង​អំឡុង​ពេល​ទំនាក់​ទំនង​របស់​ពួកគេ។ ការមក​កាន់​មជ្ឈមណ្ឌល​ធន​ធាន​ស្រ្តី គឺជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ជំនួយ​សង្រ្គោះ​បន្ទាន់ ដែល​ជា​កន្លែង​ដែល​ពួក​គេ​អាច​ស្វែង​រក​នូវ​ការ​យល់​ដឹង ហើយ​ក៏ជា​កន្លែង​សុវត្ថិភាព ដើម្បី​បង្ហាញ​​អំពី​បទ​ពិសោធន៍​របស់​ពួក​គេ​ជាលើក​ដំបូង ដែល​មិនមានជាទូ​ទៅ​នូវ​ក្នង​វប្បធម​ខ្មៃរ​។ ក្រម​នៅ​តែ​មាន​ជា​ទូទៅ​បំផុត​សម្រាប់​ការ​ប្រព្រឹត្ត​របស់​ស្រ្តី​ខ្មែរ (ច្បាប់​ស្រី) ចែង​ថា ឧទាហរណ៍ ស្រ្តី​ត្រូវ​តែ​មាន​ការអត់​ធ្មត់​គ្រប់​ពេល​វេលា ពីព្រោះ​ភរិយា​​ល្អ​តែង​តែ​ចេះ​អត់​ធន់ នឹង​គោរព​ស្វាមី​​របស់​ខ្លួន។ ជាអកុសល​ស្រ្តី​មិន​យល់​ពី​សារ​នេះ ដែល​មាន​ទំនាក់​ទំនង​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ដែល​ជា​ការ​ណែនាំ​ឪ្យ​ចេះ​អត់​ធ្មត់​គ្រប់​ស្ថានការ ហើយ​នេះ​ក៏ប្រហែល​ជា​សូម្បី​តែ​នៅ​ក្នុង​អំឡុង​ពេលនៃ​ការ​ប្រព្រឹត្ត​ហឹង្សា​ផង​ដែរ។ ជាញឹក​ញាប់​ពួក​គេ​មាន​ជំនឿ​ខុស ដែល​ថា​ពួក​គេ​ត្រូវ​បាន​ស្វាមី​​វាយ ដោយ​សារ​តែ​ខ្លួន​មិន​បាន​បំពេញ​តួនាទី​ជា​ភរិយា​ដ៏​ល្អប្រពៃ​នោះ​ទេ​។ នៅ​ក្នុង​សិក្ខាសាលា​​របស់​មជ្ឈមណ្ឌល​ធន​ធាន​ស្រ្តី ស្រ្តី​ដែល​មានៈ អាច​សិក្សា​អំពី​សិទ្ធិ​របស់​ខ្លួន នឹង​ភាព​ដែល​អាច​ទៅ​រួច នូវ​វិធី​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ការ​​ទាំង​នេះ ព្រម​ទាំង​អភិវឌ្ឌ្យន៍​ តម្លៃ​របស់​ខ្លួន។ សិក្ខាសាលា​ដែល​បាន​ផ្តល់​ជូន​នេះ គឺ​ជា​ចេតនា វគ្គសិក្សា​តូចៗ សម្រាប់​មនុស្ស ១០ ទៅ​១២ នាក់ នឹង​ធ្វើ​ឡើង​នៅ​ក្នង​អំឡុង​ពេល​ ៨សប្តាហ៍។ វគ្គ​សិក្សា​នេះ​​ធ្វើ​ឡើង​ជា​រៀង​រាល់​សប្តាហ៍ ដែល​មាន​រយះ​ពេល​ ២ម៉ោង ដើម្បី​ឪ្យ​ស្រ្តី​អាច​ធ្វើ​សមាហរណកម្ម​ពួក​គេ​ចូល​ទៅ​ក្នុង​ជីវិតប្រចាំ​ថ្ងៃ នឹង​ភារៈកិច្ច​របស់​ខ្លួន។ វគ្គ​សិក្សា​ទាំង​នេះ​ត្រូវ​បាន​គេ​ធ្វើ​បដិរូបកម្ម​ជា​ច្រើន​ដង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដូចជា​ប្រធាន​បទទាក់​ទង​ទៅ​នឹង​ផែនការ​គ្រួសារ​ ឬផល​ប៉ះពាល់​នៃ​អំពើ​ហិង្សា​លើ​ក្រុម​គ្រួសារ និង​កុមារ។ សិក្ខាសាលា​ទាំង​នេះ​ត្រូវ​បាន​ផ្តល់​ទាំង​ស្រុង​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​សិក្ខាកាមទាំង​អស់។ ដើម្បី​ឪ្យ​ដឹង​ថា​មជ្ឈមណ្ឌល​ធន​ធាន​ស្រ្តី​កាន់​តែ​ល្អ​ប្រសើរ លោក សុនយ៉ា បាវីតស្គី មក​ពី​មូលនិធិហេនរេចបូល បាន​សួរ​ពួក​គេ​នូវ​សំណួរ​មួយ​ចំនួនៈ

តើអ្វីទៅជាគម្រោងរបស់អ្នក?

យើង​មាន​វគ្គ​សិក្សា​ផ្សេងៗ​គ្នា​ចំនួន​៤: នៅ​ក្នុង​វគ្គ​សិក្សា ភាព​ជា​ឪពុក​ម្តាយ ផលប៉ះពាល់​អវិជ្ជមាន​ត្រូវ​បាន​ពន្យល់​ទាំង​បុរស និងស្រ្តី។ ដោយ​តប​មក​វិញ​នូវ​វិន័យ​វិជ្ជមាន ពី​ផល​ប៉ះ​ពាល់​រវាង​កុមារ និង​ឪពុក​ម្តាយ ហើយ​ច្បាប់​ទាំង​នេះ​ត្រូវ​បាន​ណែ​នាំ​ថា​ជា​ជម្រើស។ សិក្ខាសាលា​សម្រាប់​ស្រ្តី​ត្រូវ​បាន​រចនា​ឡើង​ជា​ពិសេស​សម្រាប់​ស្រ្តី​។ វា​គ្រាប់​ដណ្តប់​ទៅ​លើ​ប្រធាន​បទ ការ​ធ្វើ​ផែន​ការ​គ្រួសារ ប្រធាន​បទសុខភាព​របស់​ស្រ្តី និង ប្រធាន​បទ​ ការ​ព្យាយាម​ដើម្បី​ក្លាយ​ជា​មនុស្ស​ដូច​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​សម្រប​ន្លួន​ទៅ​នឹង​ស្ថានការ​នានា។ យើង​ក៏​ផ្តល់​ជំនួយ​ផង​ដែរ​ចំពោះ​ដំណើ​ការ​ខាង​ផ្នែក​យុត្តិធម៌។ នៅ​ក្នុង​អំឡុង​ពេល​នៃ​សិក្ខាសាលា​ជំនួយ​ផ្នែក​ច្បាប់ ទាំង​បុរស និង​ស្រ្តី​រៀន​អំពី​ប្រធាន​បទ​ដូច​ជា ​ច្បាប់​គ្រួសារ​រួម​មាន អាពាហ៍​ពីពាហ៍ ​ការចុះ​ឈ្មោះ​កំណើត​និង​មរណភាព; អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​សមភាព​យេនឌ័រ។ ភាព​ខុស​គ្នា​រវាង​ទំនាក់​ទំនង​ជា​មួយ​គ្នា​ដែល​​មាន​សុខភាព​ល្អ ​និង​សុខភាព​មិន​ល្អ និង​តួនាទី​យេនឌ័រ​ត្រូវ​បាន​ពន្យល់។ មជ្ឈមណ្ឌល​ធន​ធាន​ស្រ្តី​កំពុង​តែ​ព្យាយាម​រួម​ចំណែក​ដើម្បី​ឪ្យ​មាន​​ការ​ផ្លាស់​ប្តូរ​ដល់​សិក្ខាកាមគិត​ពិចារណាៈ ដោយ​ព្យាយាម​ជួយ​ជំរុញ​ដើម្បី​ឱ្យ​ពួក​គេ​មាន​សំណួរ​ដោយ​ខ្លួន​ឯង ជា​ជាង​ប្រាប់​ពួក​គេ​នូវ​អ្វី​ដែល​ខុស ឬ​ត្រូវ។ ចាប់​តាំង​ពី​ពេល​នេះ​តទៅ យើង​ផ្តល់​ជូន​នូវ​វគ្គ​សិក្សា​ស្តី​អំពី ការ​លើក​កំពស់​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ។ នៅ​ទី​នេះ​សិក្ខាកាម​អាច​រៀន​អំពី​ រូបិយប័ណ្ណ ការ​គ្រប់​គ្រង​របស់​ខ្លួន អំពី​របៀប​កំណត់​ទិស​ដៅ​សន្សំ និង​ជា​ពិសេស​ដើម្បី​ឪ្យ​ពួក​គេ​ឈាន​ទៅ​ដល់​ជំហាន​ផែនការ​មួយ។ លើស​ពី​នេះ​ទៅ​ទៀត សិក្ខា​សាលា​នេះ​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ដើម្បី​ឪ្យ​មាន​បំណិន​ជីវិត និង​ទំលាប់​ដែល​នាំ​ឪ្យ​មាន​សុខភាព​ល្អ​ក្នុង​ការ​ដោះ​ស្រាយ​ជា​មួយនឹង​បញ្ហា​​ប្រាក់កាស និង​បញ្ហា​ទូទៅ។

តើអ្នកនឹងពិពណ៌នាអំពីស្ថានភាពរបស់ស្រ្តីដោយរបៀបណា?

ស្រ្តី​នៅ​តំបន់​ទី​ក្រុង​ត្រូវ​បាន​គេ​កំរិត​ត្រិម​តែ​ការ​ទទួល​បាន​ពត៌មាន​តែ​ប៉ុណ្ណោះ។ ស្ថាន​ភាព​បែប​នេះ​កាន់​តែ​អាក្រក់​ទៅ​ទៀត​នៅ​តាម​ជនបទ​​ជា​កន្លែង​ដែល​មិន​ត្រូវ​បាន​គេ​ផ្តល់​ពត៌មាន​។ ដំណើ​ការ​នេះ​​នាំ​ឪ្យមាន​រង្វង់​មួយ​ដែល​ស្ត្រី​វ័យ​ក្មេងចម្លង​នូវ ​របៀប​របប​មិន​ល្អ​ពី​ក្រុម​គ្រួសារ ឬ​ពី​អ្នក​ជិត​ខាងរបស់​ពួក​គេ។ ខណៈពេល​ដែល​ក្មេង​ស្រី​មិន​បាន​រៀន​ក្រោក​ឈរ​ដើម្បី​ខ្លួន​ឯង និង​ដើម្បី​ភាព​រឹង​មាំ ពួក​គេ​ជឿ​នូវ​អ្វី​ដែល​ត្រូវ​បាន​គេ​ប្រាប់ៈ ដែល​នោះ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ឪពុក​ម្តាយ ហើយ​ក្រោយ​មក​ទៀត​គឺ​ស្វាមី​របស់​ពួក​គេ​ដែល​ជា​អ្នក​មើល​ថែ។ ដូច្នេះ​ហើយ​ទើប​ស្រ្តី​ត្រូវ​បាន​ជាប់​អន្ទាក់​នៅ​ក្នុង​ការ​ត្រួត​ត្រា និងការ​​​គាប​សង្កត់​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ដោយ​សារ​តែ​ពួក​គេ​មិន​ដែល​ជួប​បទ​ពីសោធន៍​អ្វី​ផ្សេង​ក្រៅ​ពី​នេះ ទើប​បាន​ជា​ពួក​គេ​មិន​មាន​សំណួរ​យោបល់​ទាក់​ទង​នឹង​ស្ថានភាព​ខ្លួន​គេ​ឡើយ។ មជ្ឈមណ្ឌល​ធន​ធាន​ស្រ្តី​មាន​បំណង​ដើម្បី​ផ្តល់​ពត៌មាន​ស្តី​ពី​ភាព​ជា​ឪពុក​ម្តាយ ការ​អប់​រំ និង​ភាព​ដែល​អាច​ទៅ​រួច​ដើម្បី​ស្រ្តី​វ័យ​ក្មេង​ទាំង​នោះ ហើយ​ដូច្នេះ​ទស្សនះ​របស់​មនុស្ស​ត្រូវ​បាន​បើក​ជំហរ និង​ផ្តល់​នូវ​ជម្រើស​ដែល​​ពួក​គេ​ប្រហែល​ជា​មិន​ធ្លាប់​បាន​ពិចារណា។

តើអ្វីដែលធ្វើឪ្យអ្នកស្រឡាញ់ការងាររបស់ខ្លួន ហើយអ្វីដែលធ្វើឪ្យអ្នកមានអារម្មណ៍តានតឹង?

យើង​ស្រឡាញ់​ការ​ងារ​ ក៌ដូច​ជា​បុគ្គលិក និង​ជា​ពិសេស​ស្រ្តី​ដែល​ចូល​មក​កាន់​មជ្ឈមណ្ឌល​របស់​យើង។ ដោយ​ឃ្លាំំមើល​​នូវភាព​​រីក​ចម្រើន និង​ការ​សិក្សា​របស់​ពួក​គេ និង​ក្លាយ​ជា​ការ​បំផុស​គំនិតសម្រាប់​ស្ត្រី​ដ៏​ទៃ​ទៀត​គឺ​ជា​ដំណើ​ការ​ដ៏​អស្ចារ្យ។ យើង​មាន​សេក្តី​អំណរ​ណាស់​ចំពោះ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ទៅ​លើ​ស្រ្តី និង​តាម​ដាន​នូវ​របៀប​ដែល​ពួក​គេ​អភិវឌ្ឍន៍​នូវ​ទំនុក​ចិត្ត។ ដោយ​សារ​តែការងារ​​បន្តិច​បន្ទួច​នឹង​អាច​ផ្លាស់​ប្តូវ​អ្វី​មួយ​នៅ​ទី​បញ្ចប់បាន​។ ប៉ុន្តែ​ប្រហែល​ជា​យើង​នឹង​មិន​បាន​ឃើញ​​នូវ​ការ​ផ្លាស់​ប្តូរដែល​យើង​មាន​បំណង​​នៅ​ជំនាន់​នេះ​ទេ ប៉ុន្តែ​វា​នឹង​ផ្តល់​ឪ្យនូវ​អ្វើ​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ក្នុង​ជំនាន់​នីមួយៗ ប្រហែល​ជា​មាន​ភាព​ខុស​ផ្លែក​គ្នា​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​ជំនាន់​ក្រោយ​នៅ​ថ្ងៃ​ណា​មួយ។ ជួនកាល​ការ​ផ្តល់​មូល​និធិ​នេះ​គឺ​មានការ​លំបាក​ដោយ​សារ​តែ​យើង​ជា​អង្គការ​តូច។ ប៉ុន្តែ​ខណៈដែល​​យើង​នៅ​តែ​ដំណើ​ការ​យើង​នៅ​តែ​អាច​បម្រើ​ស្រ្តី​​ឪ្យ​អស់​ពី​លទ្ធភាព​របស់​យើង។ ដច​គ្នា​នេះ​ផង​ដែរ​​ការ​ដឹក​ជញ្ជូន​សម្រាប់​ស្ត្រី​ក៏​មាន​ការ​លំបាក​ផង​ដែរ។ ចំណុច​មួយ​ទៀត គឺ​យើង​​មាន​អារម្មណ៍​តាន​តឹង ​នៅ​ពេល​​ឃើញ​បុរស​ដើរ​ចេញ​មិន​ទទួល​ខុស​ត្រូវ។ បញ្ហា​នេះ​បាន​កើត​ឡើង​ជា​ញឹក​ញាប់ ប៉ុន្តែ​វា​ជា​បញ្ហា​ដោយ​ឡែក​ដែល​យើង​ចាំបាច់​ត្រូវ​​ស្វែង​រក​ដំណោះស្រាយនៅ​ក្នុង​គំនៀប​សង្គម និង​វប្បធម៌​ដែល​បាន​ផ្តល់​អោយ។ វា​មាន​ភាព​ខុស​ប្លែក​គ្នា​ខ្លាំង​ណាស់ ប៉ុន្តែ​នៅ​តែ​កើតមាន​ចំពេល​ជា​មួយ​គ្នានោះដែរ។