ការបាត់បង់តំបន់បឹងកក់ៈ ការបរិច្ចាករបស់នរណា ដើម្បីនរណា

ជ្រុងមួយនៃតំបន់បឹងកក់   (ថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៤)

បឹងកក់​ធ្លាប់​តែ​ជា​បឹង​ដ៏ស្រស់ស្អាត នៅក្នុង​ទីក្រុង​ភ្នំពេញ។ កាលពីឆ្នាំ​២០០៧ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង ក្រុមហ៊ុន​មួយ​ដើម្បី​ប្រគល់​ទៅឲ្យ​ក្រុម​ហ៊ុន​នោះ សម្រាប់​រយៈពេល​៩៩ឆ្នាំ។ កិច្ច​ព្រមព្រៀង​នេះ​ជាលទ្ធផល​ដែល​នាំឲ្យ​មាន​ការចាក់​បំពេញ​ដីខ្សាច់​នៅលើ​​បឹង​នោះ នៅក្នុង​គោលបំណង​ដើម្បី​ឲ្យក្រុមហ៊ុន សាងសង់​​លើ​ដី​នោះ។ បឹងនេះគឺមានទំហំ៣២៨រ៉ៃ ដែលវាអាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់​ បើវាត្រូវបានផ្លាស់ប្តូរទៅជាដី។ វាហាក់ដូចជាការលះបង់ដ៏សមហេតុផលមួយសម្រាប់ទីក្រុងនៅក្នុងទិដ្ឋភាពនោះ។

ជាការពិតណាស់ ទីក្រុង​ផ្សេងៗ​បានចំណាយ​តម្លៃទឹកប្រាក់​ដ៏ច្រើន​ សម្រាប់​ការអភិវឌ្ឍន៍ ដើម្បី​ទេសភាព។ សម្រាប់​ឧទាហរណ៍ ជញ្ជាំង​ទីក្រុងប៉េកាំង​ដែល​មាន​ប្រវែង​២៤​គីឡូម៉ែត្រ ដែល​​មាន​អាយុកាល​៥៣០​ឆ្នាំ​មកហើយ ត្រូវបាន​គេ​កម្ទេច​ចោល ដើម្បី​ធ្វើបន្ទប់ សម្រាប់​ផ្លូវ​ក្រវ៉ាត់​ទី២ និង​ជួរទី២​នៃ​ផ្លូវ​ក្រោម​ដី​របស់​ទីក្រុង​ប៉េកាំង នៅក្នុង​ឆ្នាំ​១៩៦៤។ វា​មាន​ភាព​ចម្រូង​ចម្រាស​គ្នា​នាពេល​នោះដែរ។ ប៉ុន្តែឥឡូវនេះ អ្នកទេសចរណ៍​ភាគច្រើនដែល​មកកាន់​ទីក្រុង​ប៉េកាំង មិនបាន​ដឹង​ពី​អត្ថិរភាព​នៃ​ជញ្ជាំង​កាលពីមុន​របស់​ទីក្រុង​នេះ​ឡើយ។

វាមិនខុសគ្នាទៅ​​នឹង​តំបន់​បឹងកក់ទេ។ អ្នក​ទស្សនា ទៅកាន់​ទីក្រុង​ភ្នំពេញ​នឹង​លែង​ចំណាំ​វា​ទៀត​ហើយ នៅក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ទៀត។ ពួកគេ​អាច​រីករាយ នៅក្នុង​ភោជនីយ៍ដ្ឋាន​ជាច្រើន និង​សណ្ឋាគារ​លំដាប់ផ្កាយ​៥​ដែល​ត្រូវបាន​គេ​សាងសង់ នៅលើ​អតីត​បឹង​នេះ នៅពេល​នោះ​ដែរ។ បើទោះបីជាយ៉ាង​ណាក៏ដោយ មនុស្ស​ជាច្រើន​នឹង​រងទុក ពី​គម្រោង​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ឬ​សូម្បីតែ​ មនុស្ស​ជាច្រើន​ជំនាន់​ផងដែរ។ ពួកគេ​គឺ​ជា​ប្រជាជន​​ដែល​​ធ្លាប់​រស់​នៅ​ ក្នុង​តំបន់​នេះ។

ប្រជាពលរដ្ឋ​ជាង​៤០០០​គ្រួសារ ដែល​រស់នៅ​ជុំវិញ​បឹង​នេះ ត្រូវបោះបង់​លំនៅដ្ឋាន​របស់​ពួកគេ ដោយសារតែគម្រោង​មួយនេះ។ ពួកគេ​ត្រូវបាន​គេ​ផ្តល់​ឲ្យ​នូវ​ជម្រើស​បី​យ៉ាងៈ គឺ​ត្រូវទទួលយក​នូវ​ប្រាក់សំណង​ចំនួន $៨៥០០ ឬ​យល់​ព្រម​ក្នុង​ការតាំង​ទីលំនៅថ្មី​ដែល​មាន​ចំងាយ ២០គីឡូម៉ែត្រ ពីទីក្រុង​ភ្នំពេញ ឬក៏​ផ្ទះល្វែង​មួយ​នៅនឹង​កន្លែង​អភិវឌ្ឍន៍ នៅក្នុង​រយៈពេល​ប្រាំឆ្នាំទៀត បន្ថែម​នឹង​ទឹកប្រាក់​ $៥០០។

តើ​ទាំងនោះ​គឺជា​ជម្រើស​ដ៏ល្អ​សម្រាប់​ក្រុម​អ្នក​ភូមិ​ទាំង​នោះ​ដែរ ឬទេ? វា​ពិបាក​និយាយ​ណាស់ សម្រាប់​ក្រុមគ្រួសារ​ទាំង​អស់នោះ ចំពោះ​​​លក្ខខ័ណ្ឌ​ផ្ទាល់​​ខ្លួន។ សមាគមន៍ធាង​ត្នោត ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅក្នុង​ស្រុក បានធ្វើ​កិច្ច​សំភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​​មួយ​ចំនួន​ដែល​ទទួលរង​នូវ​ផល​ប៉ះពាល់​។ យ៉ោងតាម​ ជម្រើស​ទីមួយ និង​ទីពីរ បុរស​ម្នាក់​បាននិយាយថា​ ប្រាក់​ចំនួន​ $៨៥០០​ មិនគ្រប់គ្រាន់​សម្រាប់​គាត់​នោះទេ សម្រាប់គាត់​ដែល​ទទួលបាន​ត្រឹម​តែ​ផ្ទះឈើតែប៉ុន្នោះ។ ប៉ុន្តែ វា​មិនគ្រប់​គ្រាន់​សម្រាប់​អ្នកមាន។ លោកបាន​មាន​ប្រសាសន៍ថា​ ចំណែកឯ​តំបន់​ទីតាំង​ថ្មី ស្ថិតនៅក្នុង​តំណាក់​កន្ទួត​ឯណោះ ហើយ​ប្រជា​ពលរដ្ឋ​មួយ​ចំនួនគេ​ពេញចិត្ត ចំណែក​ឯ​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ពេញចិត្ត​ឡើយ។ វាហាក់បីដូចជា​តំបន់​តាំង​ទីលំនៅថ្មី​មិនអាក្រក់​ដូច​ដែល​ អង្គការ​មិនមែនរដ្ឋាភិបាល​មួយចំនួន​បាន​អះអាង​នោះទេ។ យ៉ាង​ហោចណាស់ ហេដ្ឋារចនាសម្ព័ន្ធជាមួលដ្ឋាន មានដូចជា ផ្លូវថ្នល់ មន្ទីពេទ្យ និង​សាលារៀន​ជាច្រើនក៏មាន​ផងដែរ។ ជម្រើស​ចុង​ក្រោយ ដែល​ផ្តល់ឲ្យ​អ្នកស្រុកថ្មី នៅ​នឹងកន្លែង​សម្រាប់​​រយៈពេល​៥ឆ្នាំ​ក្រោយ​ ដែល​វា​ជាសញ្ញាល្អ នេះបើតាម​ក្រុមអ្នក​ភូមិ​ជាច្រើន​បាន​មាន​ប្រសាសន៍​ដូច្នេះ ក៏ប៉ុន្តែមិនមាន​សេចក្តី​ពិស្តារឡើយ​អំពីផែនការ​នេះ។ ប្រជាពលរដ្ឋ​មួយចំនួន​មានការងឿង​ឆ្ងល់ ថាតើ​ផ្ទះរបៀបណា​ដែល​ពួកគេ​អាច​ទទួល​បាន​ក្នុង​រយៈពេល​៥​ឆ្នាំបន្ទាប់​នោះ។ តើមាន​អ្វីផ្សេងទៀត ដែល​ពួកគេ​មិនមាន​​ជំនឿ​ថា​រដ្ឋាភិបាល ព្រមទាំង​​ក្រុមហ៊ុននឹង​​រក្សា​ពាក្យ​សំដី​របស់​ពួកគេ​។ យោងតាម​លទ្ធផល បង្ហាញថា ប្រជាពលរដ្ឋ​ប្រមាណ​៣០០០​គ្រួសារ បានបដិសេធ​មិន​ព្រម​ចាកចេញឡើយ។

រឿង​មួយ​ដែល​ប្រាកដ​នោះ​គឺថា គម្រោងនេះ​ប៉ះពាល់​ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។ ទីមួយ ប្រសិនបើ ប្រជាពលរដ្ឋ​ចាកចេញ​ពីទីក្រុង វានឹង​មាន​ការ​លំបាក​កាន់តែ​ខ្លាំង សម្រាប់​ពួកគេ ក្នុងការ​ប្រកបមុខ​របរ​ចិញ្ចឹម​ជីវិត។ គ្រួសារ​មួយចំនួន ធ្វើអាជីវកម្ម ឧទាហរណ៍ បើក​ផ្ទះសំណាក់ ឬ​ហាង នៅផ្ទះកាលពីមុន​របស់​ពួកគេ។ ដូច្នេះ​អ្វី​ដែល​ពួកគេ​បាន​បាត់បង់ គឺ​ច្រើន​ជាងទឹកប្រាក់ $៨៥០០​ទៅទៀត។ ទីពីរ ក្រុម​អ្នក​ភូមិ មិនអាចទទួលបាន នូវ​សេវាសុខភាព និង​ការអប់រំដ៏ល្អឡើយ។ ទីបី សម្រាប់​​អ្នកភូមិ​ក្រីក្រ ដែល​ទទួលបាន​ទឹកប្រាក់​ $៨៥០០ មិនអាច​ទិញ​ផ្ទះមួយ​ នៅ​ក្នុង​ទីក្រុង​បានទេ។ ពួកគេ​អាច​ត្រឹមតែ​ជួល​ផ្ទះល្វែង ឬ​បោះបង់ចោល​ឪកាសផ្សេងៗ​ នៅក្នុង​ទីក្រុង​តែប៉ុន្នោះ។

ការបណ្តេញចេញ​ដោយ​ហឹង្សា កើតឡើង​បន្ទាប់​ពី​ការបដិសេធ​មិនព្រម​ទទួល​យក​សំណង​ហួសហេតុ​នេះ។ ក្រុមហ៊ុន បានចាប់ផ្តើម​បូម​ខ្សាច់​លុប​បឹង កាលពី​ឆ្នាំ​២០០៨។ ក្រុមអ្នកភូមិ​ក៏បាន​ចាប់ផ្តើម​ធ្វើការ​តវ៉ា​ផងដែរ។ យើង​អាច​ឮពត៌មាន​មួយ​អំពី​ក្រុម​អ្នក​តវ៉ា ដើម្បីសិទ្ធិ​លើដីធ្លីជារៀង​រាល់ខែ និង​​បាន​ដឹងឮ​ពីក្បួន​ដង្ហែរ នៅពីមុខ​វិមាន​ឯករាជ្យ សាលាក្រុង សាលាឧទ្ធរណ៍ និង​ធនាគារពិភពលោក នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​នេះ។ អ្នកស្រុក​ដែលទទួលរង​នូវ​ផល​ប៉ះពាល់បាន​តវ៉ា ដើម្បីសំណង​សមរម្យ បញ្ឈប់​ការបណ្តេញ​ដោយ​ហិង្សា និង​ដើម្បី​ឲ្យមាន​ការដោះលែង​អ្នកតវ៉ា​មួយ​ចំនួន ដោយ​សន្តិវិធី។

ដោយ​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង ពី​អ្នកភូមិ​ជាច្រើននាក់ អង្គការ​មិនមែន​រដ្ឋាភិបាល និង​សង្គម​ពិភពលោក អ្វីៗក៏បាន​ប្រែក្លាយ​ទៅជា​ប្រសើឡើង។ ទីមួយ ធនាគារពិភពលោក បានចាប់ផ្តើម​ចេញមុខ ក្នុង​ឆ្នាំ​២០១០ ថានឹង​លែង​​បន្ត​ឲ្យ​ប្រាក់​កម្ចី ដល់​ប្រទេស​កម្ពុជា​ រហូត​ទាល់​តែ​ជម្លោះ ពាក់​ព័ន្ធ​នឹង​បញ្ហាដីធ្លី និង​ការបណ្តេញចេញ​ប្រជាពលរដ្ឋ ត្រូវបាន​ដោះស្រាយ។ ទីពីរ រដ្ឋាភិបាល​បានផ្តល់​ជម្រើស​ដល់ អ្នកភូមិដែល​ទទួលរង​ការប៉ះពាល់ ឲ្យ​ត្រឡប់​មក​វិញ​ក្រោយ​រយៈពេល​៥ឆ្នាំ។ ទីបី បឹងកក់​ទី១៣ ដែល​ជាក្រុម​ស្រ្តីធ្វើការ​ក្នុង​នាម​ប្រឆាំង​ទៅនឹងការជួល នៃតំបន់​បឹងកក់ និង​ការបណ្តេញប្រជាជន​ចេញ ត្រូវបាន​ដោះលែង​ក្រោយ​ពេល​ពួកគេ​ត្រូវបាន​កាត់ទោស​ឲ្យ ជាប់ពន្ធធនាគារ​រយៈពេល​២ឆ្នាំ។ ទីបួន រដ្ឋាភិបាល​កម្ពុជាបាន​ចេញផ្សាយ​ អនុក្រឹត​ផ្តល់​ប័ណ្ណ​កម្មសិទ្ធ ដល់​ប្រជាពលរដ្ឋដែល​នៅសល់​ចំនួន​ ៨០០​គ្រួសារ​ ជុំវិញដី​ប៉ុន្មាន​ជា​១២.៤៤​ហិចតា នៃ​ដីលំនៅដ្ឋាន នៅក្នុង​តំបន់​បឹង​កក់។ នៅ​បំណាច់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១១ ប្រជាពលរដ្ឋ​ជាង ៥០០គ្រួសារ​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធ​នេះ។

បើទោះបីជាយ៉ាង​ណា​ក៏ដោយ រាល់​ជោគជ័យ​ទាំង​នេះ មិនបាន​បញ្ឈប់​ដំណើការ​សាងសង់​នៅលើ​បឹង​នេះ​ឡើយ។ មកទល់ពេល​នេះ ទីក្រុង​ភ្នំពេញបាន​បាត់បង់ បឹងកក់​នេះ​ទាំង​ស្រុង។ ក្រៅពីនេះ មានការ​​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​​ប្រជាពលរដ្ឋ នៅជុំវិញ​បឹងនេះ ដែល​ការបាត់បង់​​បឹង​នេះ​​ក៏​មានឥទ្ធិពល​សក្តានុពល​ដ៏ខ្លាំង ទៅលើ​បរិស្ថានផងដែរ។

បឹងកក់​បាន​ដើរតួនាទី​ដ៏សំខាន់ នៅក្នុង​ការកាត់បន្ថយ​ខ្យល់​ព្យុះ ឲ្យជៀស​ផុត​ពី​តំបន់​នានា ដែល​នៅជុំវិញ​បឹង នៅក្នុង​ទីក្រុង​ភ្នំពេញ។ បឹង និង​ទន្លេរ អាច​បម្រើ​ជា​ធនធាន​ដ៏មាន​សារៈសំខាន់ សម្រាប់​ទឹកកខ្វក់ និង​ការបង្ហូរ​ទឹក​កុំឲ្យកកស្ទះ។ លើសពីនេះ​ទៅទៀត បឹង​អាច​បំបាត់​ការបំពុល​ នៅក្នុង​ទីក្រុងបាន។ នៅក្នុង​អំឡុងពេល រដូវ​ម៉ូសុង បឹង​អាចរក្សា​ទឹក កាត់បន្ថយការជន់លិច នៅក្នុង​ទីក្រុង។

ទីក្រុង​ភ្នំពេញ គួរតែ​រៀន​មេរៀន​ពីទីក្រុង​ផ្សេងៗ នៅក្នុង​ប្រទេស​ចិន។ វូហាន ជាទីក្រុង​មួយ​ នៅក្នុង​ចំណោម​ទីក្រុង​ធំៗ នៅក្នុង​ប្រទេស​ចិន ដែល​មាន​ទីតាំង​ស្ថិត​នៅជាប់​ទន្លេរ ឆាង​ជាំង។ វាធ្លាប់​តែជាទីក្រុង​ដែល​សំបូរ​ទៅដោយបឹង ដែល​រួមមាន​បឹង​ធម្មជាតិ​រហូត​ទៅដល់ ១២៧។ ប៉ុន្តែ​ឥឡូវនេះ ចំនួន​បឹង​បាន​កាត់បន្ថយ​អស់​៣៨​ហើយ ដើម្បី​ធ្វើការ​សាងសង់​អាគារពាណិជ្ជកម្មជាច្រើន ដែល​​នាំ​ឲ្យ​ទីក្រុង​នេះ ទទួលរង​ផល​បះពាល់​យយ៉ាង​ខ្លាំង។ ជាលទ្ធផល ​រដ្ឋាភិបាល​បាន​សម្រេចចិត្ត ជីក​បឹង​សិប្បនិម្មិត ដើម្បី​ដោះស្រាយ​បញ្ហា​នាពេល​បច្ចុប្បន្ន។

ចំណែក​ក្រុម​អ្នក​ភូមិ​ដែល​ទទួល​រង​ផលបះពាល់ និងទីក្រុង​​ទទួលនូវការរង​ទុក មនុស្ស​មួយចំនួនផ្សេងទៀត ទទួលបានផល​ប្រយោជន៍​ដ៏សន្ធឹកសន្ធាប់។ ក្រុមហ៊ុន ស៊ូកាគូ ជាក្រុមហ៊ុនមួយ​ ដែល​ទទួលបាន​សម្បទានដី នៅ​តំបន់​បឹងកក់ ដែលត្រូវបាន​ត្រួតត្រា​ដោយ​លោក ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជនកម្ពុជា។ ចំនុច​នេះ​​ បានស្តែង​ឲ្យឃើញ​ ​រាល់​របាយការណ៍​ភាគច្រើន ទាក់ទង​នឹង​បញ្ហា​នេះ។

លោក ឡៅ ម៉េង​ឃិន មាន​អំណាច​គ្រប់​គ្រាន់​ដើម្បី​ទទួលបាន​ដីនេះ ប៉ុន្តែ​មិន​មានធនធាន​គ្រប់គ្រាន់ ដើម្បី​អភិវឌ្ឍន៍​វា​ ដោយ​ខ្លួន​ឯង​ឡើយ។ ក្រុមហ៊ុន ស៊ូកាគូ បានធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ កិច្ចសហប្រតិបត្តិការ ក្រុមហ៊ុនអ៊ាដូស ហុងជុន ដែល​ជាហោប៉ៅ​ដ៏ជ្រៅ​របស់​​ចិន ដើម្បីជួយ​ជាមួយ​នឹង​គម្រោង​សាងសង់ នៅលើ​ដី​ដែល​ទទួលបាន​នាពេល​ថ្មីៗនេះ។ ពួកគេ​បាន​ធ្វើការ​បណ្តាក់​ទុន​រួមគ្នា ដើម្បីអភិវឌ្ឍន៍ដីនេះ។ ប៉ុន្តែ ក្រុមហ៊ុន​ចិន បានដកចេញ នៅឆ្នាំ​នេះ (ខែកក្តដា ឆ្នាំ​២០១៤) ដោយ​ទុកឲ្យ​ក្រុម​ហ៊ុន ស៊ូកាគូនៅតែឯង​ដោយ​មិនមាន​ការគាំទ្រ​ផ្នែកហិរញវត្ថុគ្រប់គ្រាន់​ឡើយ។ បើទោះបីជាយ៉ាងណា ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​របស់​ប្រទេស​សិង្ហបូរី ឈ្មោះអេចអិល​អេច បានចូល​រួម​ទៅលើ​អតីតបឹង​នេះ តាមមធ្យោបាយ​ខុសប្លែកគ្នា នាពេល​ថ្មីៗនេះ។ ក្រុមហ៊ុន​នេះ បាន​ដាក់​ទុន ១៤.៩លានដុល្លារ ទិញ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ស៊ូកាគូ។ កាលពីខែ​មិថុនា ដីចំនួន ១.៣ហិចតាអភិវឌ្ឍន៍​ដោយ​ខ្លួនឯង។ ដោយ​លទ្ធផល អ្នកតវ៉ាបានផ្លាស់ប្តូរ​ពី​ស្ថានទូត​ចិន មកតវ៉ា​នៅ​​ស្ថានទូត​សិង្ហបូរីវិញ។ ករណី​បឹង​កក់​ឆ្លុះបញ្ចាំង​អោយ​ឃើញនូវ​បញ្ហា​ដីធ្លីដ៏ធ្ងន់ធ្ងរ នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​រយៈពេល​មួយ​​ទស្សន៍​កន្លង​ទៅនេះ។ រដ្ឋាភិបាល​បាន​ចុះហត្ថលេខា ស្ទើតែពីរភាគបី នៃដី​ដែល​អាច​ដាំដំណាំ របស់​ប្រទេស​កម្ពុជា ទៅឲ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម និង​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​ ដែល​មាន​ទំនាក់​ទំនង​ជាមួយ ក្រុម​មន្ត្រី​មាន​អំណាច។ ចំណែកឯ​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ដី​របស់​ពួកគេ​ទទួលរង​ការឈឺចាប់ ខណៈ​មនុស្ស​មួយចំនួន​កាន់តែ​មាន​ឡើង។ ខ្ញុំគិតថា នោះ​គឺ​ជាហេតុផល​​ ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​ម៉ាក​រ៉ូស៊្រយ មានបំណង​ចង់​បើក​ការិយាល័យ​តាំងបង្ហាញ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​មួយ នៅក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជាងគេ​បំផុត របស់​ពិភពលោក។

ដេង ស៊ាវ​ពីង​ អតីត​មេដឹកនាំ​របស់​ចិន បានប្រាប់​ប្រទេស​របស់​គាត់​កន្លង​ទៅ​អស់​មួយ​ជំនាន់​ទៅហើយ​ថាៈ “ដំបូង​ត្រូវធ្វើឲ្យ​ប្រជាជន​​មួយចំនួន​មាន​សិន។” វាបានធ្វើឲ្យ​សេដ្ឋកិច្ច របស់​ប្រទេស​ចិន​បានប្រសើ ហើយ​បង្កើត​បាន​កំណើន​សេដ្ឋកិច្ច​ដ៏ឆាប់​រហ័ស នៅក្នុង​រយៈពេល​ជាច្រើន​​ទស្សវតន៍​កន្លង​ទៅនេះ។ ប៉ុន្តែ​វា​ធ្វើការ​យ៉ាងល្អ​ ពាក់ព័ន្ធ​នឹង​ការសន្មត់​ថា​ប្រជាជនដទៃ​ទៀត​នឹង​មិន​ធ្លាក់ខ្លួន​កាន់តែ​ក្រីក្រ​នោះទេ នៅក្នុង​ពេល​នោះ។ វាល្មម​ហើយដែល​ប្រជាជន​កម្ពុជា​បាន​រងទុក​ដោយ​សារ​របប​ខ្មែរ​ក្រហម។ ពួកគេ​មិនសម​នឹង​ទទួល​រង​ការឈឺចាប់​បន្ថែម​ទៀត​ឡើយ។

តំណភ្ជាប់ដែលត្រូវបានទាក់ទងផ្សេងទៀត៖

http://www.licadho-cambodia.org/tag/%20boeung_kak_lake
http://saveboeungkak.wordpress.com
http://www.inclusivedevelopment.net/bkl/