កម្ពុជាបានបោះឆ្នោត ហើយក៏ប្រឈមមុខនឹងអនាគតមិនពិតប្រាកដ

ការបោះឆ្នោត​របស់​ប្រទេស​កម្ពុជា​​មិន​បាន​បង្ហាញ​អ្នកឈ្នះពិតប្រាកដនោះទេ ​ដោយភាពឯកោ​នេះ​គួរឪ្យ​កត់សំគាល់​ សម្រាប់​ប្រទេស​មួយ​ដែលត្រូវបានគ្រប់គ្រង​ដោយ​មនុស្ស​ដដែល​គឺ លោក ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ស្ទើ​តែ​២៩ឆ្នាំ​ហើយ។ កាល​ពីខែ​សីហា​ឆ្នាំ​២០១២ គណៈកម្មាធិការជាតិ​​រៀបចំការបោះឆ្នោត បានអះអាង​ពីដំបូង​ថា​គណៈបក្ស​ប្រជាជនកម្ពុជា​ដែល​កំពុង​តែ​គ្រប់គ្រង​ប្រទេស​គឺ​ជាអ្នកឈ្នះ​នាពេល​ថ្មីៗនេះ ទៅលើ​ការបោះ​ឆ្នោត​ដែល​មាន​អ្នកបោះឆ្នោត​​ ៣.២​លាន​សម្លេង និង​មាន​អាសនៈ​ចំនួន​១២៣ នៅក្នុង​សភា ដោយ​ជ័យជំនៈ​របស់​គណបក្ស​ជំទាស់ គឺគណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ​ដែល​បាន​ឈ្នះឆ្នោតចំនួន​​២.៩លាន​សម្លេង ហើយ​នៅសល់​តែ​៥៥​អាសនៈប៉ុណ្ណោះ។ បើទោះបីជាយ៉ាងណាក៏ដោយ លទ្ធផល​ទាំងនេះ​មិនត្រូវបាន​ទទួលស្គាល់ទេ​ដោយ​គណបក្ស​ជំទាស់ ដែល​អះអាង​ថាបាន​ឈ្នះឆ្នោត​​នូវសម្លេង​ភាគច្រើន​ដាច់ខាត ​ដោយ​ទទួល​បាន​អាសនៈចំនួន​៦៣ នៃ​អាសនៈសរុប​ចំនួន​១២៣​នៅក្នុង​សភា។ លើសពីនេះ​ទៅទៀត ក៏មានភស្តុតាង​គ្រប់គ្រាន់​ ទៅលើការ​ក្លែង​បន្លំសន្លឹកឆ្នោត​ដ៏ច្រើនសន្ធឹកសន្ធាប់​ដែល​ត្រូវបាន​ប្រព្រឹត្តិដើម្បី​ផលប្រយោជន៍​គណបក្ស​កំពុង​គ្រប់គ្រង​ប្រទេស ដែល​ធ្វើឪ្យ​លទ្ធផល​បោះឆ្នោត​ជាទូទៅ​បង្ហាញថា​មិនគួរ​ឪ្យ​ទុកចិត្ត ហើយ​ពិតជា​មាន​ភាពខ្វះចន្លោះ ដែល​ជា​មូលដ្ឋាន​ស្របច្បាប់​សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​លោក​ ហ៊ុន សែន។ ដោយសារ​តែ​មាន​ការរួបរួម​គ្នា​យ៉ាង​ល្អដ៏គួរឪ្យ​ភ្ញាក់ផ្អើល​របស់​គណបក្ស​ប្រឆាំង វាប្រាកដ​ណាស់​ថា​គណបក្ស​សង្គ្រោះជាតិ​កម្ពុជា​នឹងឈ្នះឆ្នោត​យ៉ាង​ងាយ​ដោយ​គ្មាន​អ្វី​គួរ​ឪ្យសង្ស័យ​ឡើយ ប្រសិន​បើ​ការបោះឆ្នោត​ពិតជា​សេរី និង​យុត្តិធម៌ពិតប្រកដនោះ។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​របស់​ប្រទេស​អាល្លឺម៉ង់ ជាមួយ​ប្រទេសកម្ពុជា​ឈរពីមុខ​​ភារៈកិច្ច​ដែល​ជៀសមិនរួចពីការខ្វល់ខ្វាយ ដែលមិនត្រឹមតែ​ដោយសារស្ថានភាពនយោបាយ​មិន​ច្បាស់លាស់​នោះទេ ប៉ុន្តែផងដែរ​ដោយសារតែ​ភាពជោគជ័យដែលនៅមាន​កម្រិត វាមាន​បរិមាន​ពិតប្រាកដ។

        បែរ​មក​យុទ្ធនាការ​ជាបន្តបន្ទាប់

        ខណៈពេល​ដែល​យុទ្ធនាការ​របស់​គណបក្សប្រជាជនកម្ពុជា ហាក់​បីដូចជា​ធាក់ថយ​ជាងមុន ហើយ​​ដើម្បី​ដំណើរ​ការ​ដ៏សំខាន់​នេះ​ក៏​បាន​ជួល​ក្រុមមនុស្ស​ដើម្បី​អបអរសារទរ​ ខណៈពេល​ដែល​​គណបក្ស​សង្គ្រោះជាតិ​កម្ពុជា ដែល​ជាគណបក្ស​ជំទាស់​ត្រូវបាន​ធ្វើឡើង​ដោយ​រលក​នៃ​ការសប្បាយមួយ។ ជាពិសេស ក្រុមអ្នក​បោះឆ្នោត​ក្មេងៗ ដែលមាន​អាយុ​ក្រោម​២៥ឆ្នាំ ដែល​តំណាងឪ្យ​យ៉ាយហោចណាស់​ក៏មួយ​ភាគបី​នៃអ្នក​បោះឆ្នោត​ដែរ ដែលបាន​ចេញ​ប្រឆាំង​ទៅនឹង​បទដ្ឋាន និង​បានប្រកាស​ពីការ​គាំទ្ររបស់​ពួកគេ ចំពោះគណបក្ស​ជំទាស់​​យ៉ាងបើកចំហរ ដោយហេតុនេះ ការរួមចំណែក​ដ៏មាន​សារៈសំខាន់​ចំពោះការផ្លាស់ប្តូរទូទៅ នៅក្នុងបរិយាកាស​ ដែល​នៅទីបំផុត​ក៏បាន​ធ្វើឪ្យ​ប្រជាជនកម្ពុជា​ចំណាស់ៗ​មាន​ការចាប់អារម្មណ៍​ផងដែរ។ ពួកគេទាំងអស់​គ្នា​បាន​រួបរួមគ្នា​ជាចម្បង ដោយមាន​បំណងប្រាថ្នា​ក្នុងការ​ផ្លាស់ប្តូរ (ដូរ) និង​ផ្លាស់ប្តូរ​ដោយផ្ទាល់ៈ មនុស្ស​ជាច្រើន​អស់ជំនឿទុកចិត្ត​លើ លោក​ហ៊ុន សែន ដែលជា​មេដឹកនាំ​រដ្ឋាភិបាល​ផ្តាច់ការ ចាប់តាំងពីចុង​ឆ្នាំ​១៩៨៤។ ខ្មែរជាច្រើនបាន​ផ្សាភ្ជាប់ទំនាក់ទំនង​ជាមួយគាត់ជាមួយនឹង​គោលនយោបាយ ដោយ​មិន​ប្រមើលមើល​ឪ្យ​បាន​គ្រប់ជ្រុង​ជ្រោយ​ទាក់ទង​នឹង​ជីវភាព​ប្រចាំថ្ងៃ​​របស់ប្រជាជន ហើយ​ថា​នៅតែ​បន្តផលប្រយោជន៍​ដើម្បីតែភាព​មាន​បាន និង​​​អំណាចដែល​មាន​ស្រាប់​ហើយ​តែប៉ុន្នោះ។

        សម្រាប់គណបក្ស​សង្រ្គោះជាតិ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ២០១២ ហើយ​បក្ស​មុន​របស់​ខ្លួនគឺ (គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស) ថា​វាជាទម្លាប់ទៅហើយ​ចំពោះ​វិសមភាព​បរិយាកាសសង្គម​ អំពើរពុករលួយ​ដ៏គំហុក និង​ភាពអយុត្តិធម៌តូច ធំ​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ។ បើទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលថ្មី​គឺថា​ឥឡូវ​នេះ​ត្រូវបានអោបរឹត​យ៉ាង​ណែន​ដោយការ​គាំទ្រយ៉ាងខ្លាំង​ពីសំណាក់​អ្នកបោះឆ្នោត។ ទោះជាយ៉ាងណា យុទ្ធនាការ​បោះឆ្នោត​របស់គណបក្ស​សង្គ្រោះជាតិ​កម្ពុជា រួមបញ្ចូលទាំង​សមាសភាគផ្សេងទៀត​ដែល​គួរឪ្យ​ព្រួយបារម្ភៈ ដោយ​ការ​ធ្វើមេអណ្តើក​ឪ្យ​មាន​ការ​អាក់អន់ចិត្ត​សម្អប់​បរទេស​ប្រឆាំង​នឹង​ប្រជាជន​វៀតណាម​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលយុទ្ធនាការនេះបានជួបប្រទះ​នឹង​បទពិសោធន៍​ដោយ​មិន​បាច់សង្ស័យ ទៅលើចំណុចទាបមួយ​ដែលមិនត្រូវបានគេ​រំពឹងទុក។

        ប៉ុន្តែ​ចំណុចខ្ពស់​របស់យុទ្ធនាការ​នេះ​ផងដែរ​ក៏​មានទំនាក់ទំនង​យ៉ាងជិទស្និទ្ធ ទៅនឹង​គណបក្ស​សង្រ្គោះជាតិ​កម្ពុជាៈ ប្រធានរបស់​ពួកគេគឺ លោក​សម រង្ស៊ី ត្រូវបាន​ព្រះរាជទានទោស​ ដោយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ហើយ​ក៏បាន​វិលត្រឡប់មកកាន់​មាតុភូមិ​របស់​ខ្លួន​វិញ ក្រោយរយៈពេល​ជាង​បីឆ្នាំ​កន្លះ នៃការ​នារទេស​ខ្លួន។ ដោយ​យោង​ទៅលើ​ទស្សនៈ​នេះ ព្រឹត្តិការណ៍នេះ​បានកើត​ឡើង​នៅនាទីចុងក្រោយ ឬ​៩ថ្ងៃ​មុនពេល​ការបោះឆ្នោត នៅឪកាស​ដ៏រីករាយ​បំផុត។ បើទោះបីជា​សិទ្ធិអកម្ម និង​សិទ្ធិសកម្ម​ក្នុងការ​បោះឆ្នោត​​របស់​លោក សម រង្ស៊ី ត្រូវបានគេ​បដិសេធ​តទៅទៀត​ក៏ដោយ ក៏លោក សម រង្ស៊ី​បានបញ្ចប់​ការប្រគួតប្រជែង​យុទ្ធនាការ​បានយ៉ាង​ជោគជ័យ នៅទូទាំង​ប្រទេស កាលពីសប្តាហ៍ មុនការបោះឆ្នោត។ មិនត្រឹម​តែបែបនេះទេ គាត់​ថែមទាំង​កំទេច​នូវ​កំណត់ត្រា​នយោបាយប្រមូលផ្តុំ ដែលកំណត់​ធ្វើ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នាពេល​ថ្មីៗនេះ (​ដោយ​មាន​មនុស្ស​ប្រមាណ​​១០០ ០០០​នាក់ បានជួបជុំគ្នា​ កាលពី​ថ្ងៃទី២៤​ខែកក្តដា មានវត្តមាន​នៅលើ​គណនេយ្យ​របស់គាត់) ប៉ុន្តែ​គាត់​ផងដែរក៏បាន​បង្ហាញ​ពីចំណាប់អារម្មណ៍ ថ្វីបើការអវត្តមាន​ដ៏យូរបស់​លោក ដែល​ថា​លោកនៅតែ​ជាមេដឹកនាំ​​គ្មានជម្លោះម្នាក់​របស់​គណបក្ស​ជំទាស់ ហើយ​ ​គឺជាគូប្រជែង​ដ៏ខ្លាំងក្លា​តែមួយគត់​របស់​ លោក ហ៊ុន សែន។

        ការមិនគួរឪ្យ​ជឿ ទាំង​សេរី និង​យុត្តិធម៌

        ដោយមើលឃើញ​តាមលក្ខណះបច្ចេកទេស ការបោះឆ្នោត​របស់ប្រទេសកម្ពុជា គឺជា​ឆាកល្ខោន។ រយៈពេល​ប៉ុន្មាន​ខែ​មុនការបោះឆ្នោត អង្គការ​ក្រៅរដ្ឋាភិបាលជាច្រើន​បាន​ចង្អុរបង្ហាញ​រួចហើយ​អំពី​បញ្ហា​នៃបញ្ជីចុះឈ្មោះ​អ្នកបោះឆ្នោត។ គំរូ​ដែលបានមកពី​ការស្ទង់មតិ​ដែល​​ត្រូវបាន​ធ្វើឡើង​ដោយឯករាជ្យ​២ បានបង្ហាញថា​ប្រហែលជា​មាន​ប្រជាជនកម្ពុជា​ប្រមាណ​១លាននាក់ មិនត្រូវ​បានគេចុះបញ្ជី​អ្នក​បោះឆ្នោត​នៅឡើយ​ទេ បើទោះបី​យ៉ាងណាក៏ដោយ គណបក្សប្រឆាំង​អះអាង​ថា​ចំនួន​នៃ​អ្នកបោះឆ្នោត​ដែល​ត្រូវបាន​គេដកសិទ្ធិ​មានចំនួន​១.៣លាន​នាក់ ហើយចំនួន​នៃប្រជាជនដ៏ច្រើន​ស្មើគ្នា ដែល​មិនត្រូវបាន​គេស្គាល់​ដែល​មាន​ទីលំនៅ​នៅក្នុង​ស្រុក​មាននៅលើ​បញ្ជីអ្នក​បោះឆ្នោត។ រយៈពេល​៤ថ្ងៃមុន​ការបោះឆ្នោត ការសែត​ភ្នំពេញប៉ុស្ត៍​បានរាយការណ៍ទៅលើ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងៗទៀតៈ ជាពិសេស​ថាមានការចុះឈ្មោះ​ច្រើន​ជាង​ការបោះឆ្នោត នៅក្នុង​ខេត្ត​ដែល​មាន​ការ​ប្រគួតប្រជែង​គ្នា​យ៉ាងខ្លាំង ជាពិសេស​ខេត្ត​ដែល​មាន​ឥទ្ធិពល​គឺ​ខេត្ត​កំពុងចាម ខេត្ត​ព្រៃវែង ខេត្ត​កណ្តាល និង​ទីក្រុង​ភ្នំពេញ។ នៅចន្លោះពេល​ការចុះឈ្មោះ​ចុងក្រោយ និង​ការបោះឆ្នោត​នាថ្ងៃ​ទី២៨​ខែ​កក្តដា មាន​អត្តសញ្ញាណប័ណ​ពិសេស​របស់​អ្នកបោះឆ្នោត​ជិត​កន្លះលាន ត្រូវ​បាន​ចេញឪ្យ​ប្រើប្រាស់។ ការដាក់ពាក្យ​ជាច្រើន​ត្រូវបាន​អនុម័ត ដោយចៅហ្វាយក្រុង​នីមួយៗ គឺ​៩៧%​ក្នុង​ចំណោម​ពួកគេ​ស្ថិត​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើជា​អ្នក​តំណាង សម្រាប់​ឯកសារ​បញ្ជាក់​ដែល​ចំបាច់​នានា។ ក្រុមអ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​គេសង្ស័យ​ពីបទថា​បាន​បោះឆ្នោត​មិនមែន​ត្រឹម​តែ​ឈ្មោះផ្ទាល់​របស់​ពួកគេ​នោះទេ ប៉ុន្តែ​ថែមទាំង​បោះឆ្នោតជំនួស​​ឈ្មោះ​ដែល​ត្រូវ​បាន​គេហៅថា​អ្នកបោះឆ្នោត​ខ្មោច ដោយ​មាន​អត្តសញ្ញាញប័ណ​ពិសេសៗ​ទៀតផង។ ការ​បោះឆ្នោត​ជាច្រើន​ត្រូវបាន​គេ​សន្មត់ថា ​មានការរាំង​ស្ទះដោយ​សារ​តែ​ទឹកថ្នាំ​​ដែលនៅក្នុង​ការបោះឆ្នោត អ្នកបោះឆ្នោតម្នាក់ៗ​ត្រូវ​ជ្រលក់​ដៃរបស់​ពួកគាត់ ប៉ុន្តែទឹកថ្នាំនេះ​បង្ហាញថា​​អាចលុបចោល​វិញ​បាន​យ៉ាង​ងាយ ដោយ​មាន​ភ្នាក់ងារ​ចាំជួយ​សម្រួល ដែល​អាច​កើតមាន​ឡើង​នៅក្នុង​គ្រួសារ​ពលរដ្ឋ​​កម្ពុជា​ជាច្រើន។

        បើទោះបីជា​កាល​ពីដើមខែ​សីហា គណបក្ស​សង្គ្រោះជាតិកម្ពុជា​បង្ហាញ​នូវ​ពាក្យ​បណ្តឹង​១៨៤០០ករណី ដែល​ជាពិសេស​ទាក់ទង​ទៅនឹង​បញ្ហា​ទាំង​នេះដល់ គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (គជប) វា​បង្ហាញរួចហើយ​ថា​ការត្រួតពិនិត្យ​ឡើង​វិញ​នូវ​ភាពមិនប្រក្រតី​ទាំងនេះនឹង​ប្រហែល​ជា​មិនកើតឡើង​នោះទេ។ គជប​ ត្រូវ​បាន​គេសន្មត់​ជាទូទៅ​ថា​ត្រូវបាន​គ្រប់​គ្រង​ដោយ​គណៈបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច និង​បាន​បង្ហាញ​នូវ​ឆន្ទះតិចតួច​ក្នុងការ​រួមចំណែក ​ដើម្បីឲ្យមាន​ការពន្យល់​ដ៏មាន​ប្រសិទ្ធិភាព ​ទៅលើ​ភាព​មិន​ប្រក្រតី​ទាំង​នេះ។ ពួកគេ​ត្រូវបាន​រិះគន់​ជាពិសេស​ចំពោះការ​ដែល​មិន​រ៉ាប់​សន្លឹក​ឆ្នោត​ជា​សាធារណៈ និង​ការ​ដែល​មិន​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង ឬ​អង្គការ​ក្រៅរដ្ឋាភិបាល​ឯករាជ្យ​ផ្សេងៗ ដើម្បីឃ្លាំមើល​​​ទម្រង់​នៃការ​ចុះបញ្ជី​ជាផ្លូវការ​ជាមួយនឹង​ក្រុមការ​ងារក្រុង​ ដែល​បាន​រាយការណ៍នូវលទ្ធផល​នៃការ​បោះឆ្នោត​ដល់​ គជប។

        ដោយ​ផ្អែក​លើ​ឥរិយាបទ​បែបនេះ នៅក្នុង​សេចក្តីសម្រេច​នីមួយៗដែល​ គជប ប្រកាស​ គឺដើម្បី​ជា​ផលប្រយោជន៍​របស់​គណបក្សប្រជាជន​កម្ពុជា ហើយ​ក៏ខ្វះ​នូវ​ភាព​ជឿជាក់ ដែល​បានលាតត្រដាង​ឲ្យមាន​ការ​យល់ថា គណបក្សជំទាស់​​ត្រូវបាន​បង្ខំ​នូវការ​អនុវត្ត​ដើម្បីច្រាន​ចោល​លទ្ធផល​បោះឆ្នោត។ ដោយ​មាន​ភស្តុតាង​សម្រាប់ការក្លែងបន្លំទៅលើ​ការបោះឆ្នោត​យ៉ាង​ច្រើន គឺមាន​លើស​លប់ និង​ក្លាយទៅជា​ធ្ងន់ធ្ងរទៅ​​នៅក្នុង​ទិដ្ឋភាព​នូវកង្វះខាត​នៃ​តម្លាភាព។ លើសពីនេះ​ទៅទៀត ក៏មាន​នូវ​លក្ខខណ្ឌ​ដ៏ទៃទៀត​ដែរ រួមបញ្ចូល​នឹង​ការពិត​ដែល​ថា​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​គ្រប់គ្រង​លើ​​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិច​ស្ទើតែ​ទាំង​អស់​ទៅហើយ ដែល​បានប្រើប្រាស់​រចនាសម្ព័ន្ធរដ្ឋ​សម្រាប់​យុទ្ធនាការ​របស់​ពួកគេ និង​ជាពិសេស​ថា​ពួកគេ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​សហគ្រិន​ធំៗ​ជាច្រើន។ មាន​តែរឿង​មួយ​ទេ​ដែល​យើង​អាច​និយាយ​បាន​ជាមួយនឹងការពិត​បំផុតៈ មាន​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គណបក្ស​ជំទាស់​នឹង​ទទួលបាន​នូវ​ជ័យ​ជំនះ​យ៉ាង​ពិតប្រាកដ និង​មាន​ការផ្លាស់​ប្តូរអំណាច​ផងដែរ។

        អនាគតមិនប្រាកដ​របស់​កម្ពុជា

        ថ្វីបើមាន​ការធ្លាក់ចុះ​ដ៏សម្បើម​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះការគាំទ្រ​របស់​អ្នក​បោះឆ្នោត ដែល​ជា​លទ្ធផលនាំឲ្យបាត់បង់​នូវ​អាសនៈ​ចំនួន២២ នៃ​អសនៈ​សរុប​ចំនួន​៩០​ពីមុន​របស់​ពួកគេ ដែល​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ត​អង្គុយ​យ៉ាង​ម៉ឺង​ម៉ាត​នៅ​ក្នុង​រជ្ជកាល ដែល​យ៉ាងហោចណាស់​ក៏នៅក្នុង​បក្ស​នេះ​ដែរ។ រហូតមកទល់​បច្ចុប្បន្ននេះ អំណាច​នយោបាយនៅក្នុង​ប្រទេស​កម្ពុជា មិនដែល​ត្រូវ​បាន​ផ្តល់​តាមរយៈសន្លឹកឆ្នោត​នោះទេ។ នៅក្នុង​បីទស្សវតរ៍ ដែល​ធ្វើជា​មេដឹកនាំ​រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ត​ប្រពៃណី​​នៃ​របប​មុនៗ​ដែល​មិន​មែន​ជា​របប​ប្រជាធិបតេយ្យ ហើយ​សូម្បីតែ​ត្រូវបាន​បង្ហាញដដែល​ៗ ថា​តើ​លោក​មាន​ការស្រចឃ្លាន​ និង​គ្មាន​មេត្តា​ខ្លាំង​យ៉ាងណា​ទៅ​ដើម្បី​អំណាចនោះ។ គោលការណ៍​គ្រប់គ្រង​អំណាច​របស់​គាត់​ គឺ​ជាពិសេស​ការប្រើប្រាស់​អំពើហិង្សា ការគំរាម​កំហែងនានា និង​​ការបំភិតបំភ័យ​ដើម្បី​បង្កឡើង​នូវ​ភាព​ភ័យខ្លាច ដែល​ទទួលបាន​ជោគជ័យ​តាំង​ពី​យូររហូត​មក​ទល់​បច្ចុប្បន្ន​។ នៅត្រង់​ចំណុច​នេះ វា​នៅតែ​មិនច្បាស់ ថាតើ​គាត់​មាន​ឆន្ទៈ​ធ្វើយ៉ាង​ខ្លាំង​ដូច​ដែល​គាត់​បាន​ធ្វើ​កាល​ពីឆ្នាំ​១៩៩៧ និង​ឆ្នាំ​១៩៩៨ និង​ប្រើប្រាស់​កងអង្គរក្ស​របស់​គាត់​ឬយ៉ាងណា។ បើទោះបីជាយ៉ាងណាក៏ដោយ គាត់​នឹង​ត្រូវតែ​ធ្វើ​សេចក្តី​សម្រេចឆាប់ៗនេះ​ ប្រសិន​បើ​គណបក្ស​ជំទាស់​ធ្វើ​យ៉ាង​ពិតប្រាកដ​ចំពោះ​សម្តី​របស់​ពួកគេ និង​​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ដ៏ធំ ដែល​យកគំរូតាម​បាតុកម្មនៅ​ប្រទេស​អេស៊ីប។ បើទោះបីជា លោក ហ៊ុន សែន សម្រេច​បាន​នូវការទទួល​ស្គាល់​ជាផ្លូវការ​សម្រាប់​ការបោះឆ្នោត នៅក្នុង​ស្ថាប័ន​នានា​នៅក្នុង​ស្រុក​ក៏ដោយ (ស្ថាប័នទាំង​នោះ​ត្រូវបាន​គ្រប់គ្រង​ដោយ​រូបគាត់)។ គណបក្សសង្រ្គោះជាតិ​​នៅតែ​រក្សា​គោលជំហរ​ដ៏រឹងមាំៈ ក្នុងគោលបំណង​ដើម្បីស្បថ​នៅ​សភាថ្មី ដែល​យ៉ាងហោចណាស់​មាន​សមាជិក​៨៧​រូប​ក្នុង​ចំណោម​​សមាជិក​ទាំង​១២៣រូប ត្រូវតែ​មាន​វត្តមាន។ ចាប់តាំង​ពីគណបក្ស​ប្រជាជនកម្ពុជាតែឯង​គ្មាន​ចំនួន​ដែល​ត្រូវបាន​តម្រូវ​សម្រាប់​អាណត្តិ​នោះ ការបង្កើត​រដ្ឋាភិបាលថ្មី​អាច​​ជារយៈពេល​ដ៏យូមួយ​នាពេល​ខាង​មុខ។ ក្នុងករណីនេះ លោក ហ៊ុន សែន បាន​ប្រកាស​រួចហើយ​ថា​គណបក្សសង្រ្គោះជាតិនឹង​​ត្រូវបាន​ដកហូត​ចេញ​ពីអាណត្តិ​របស់​ខ្លួន ហើយវា​​នឹង​ត្រូវបាន​ផ្តល់​ឲ្យគណៈបក្ស​ដ៏ទៃវិញ។ មិនថា​ឥឡូវ​នេះ​វា​នឹង​មាន​ការប្រឈមមុខដាក់គ្នា​យ៉ាង​ខ្លាំង​ ឬថាតើ​គណបក្ស​ទាំង​ពីរ​នឹង​ស្វែង​រក​ដំណោះស្រាយ តាមរយៈ​ការចរចារផ្សេងៗ គឺ​នៅ​តែ​មិន​មាន​ភាព​ប្រាកដប្រជា​នៅឡើយ។ បច្ចុប្បន្ន​នេះ សាច់រៀង​ជាច្រើន​បានលេច​ឡើង ហើយ​​មិនមែន​អ្នក​ទាំង​អស់​គ្នា​ធានា​នូវ ​សន្តិភាព​ពិតប្រាកដនោះទេ។

        សេចក្តីសន្និដ្ឋាន និង​ការផ្តល់​អនុសាសន៍ សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី

        នៅចន្លោះ​នៃលទ្ធផល​បោះឆ្នោត​ដែល​មិនបាន​ដោះស្រាយ ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​ សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍ (BMZ) នឹង​ឈានចូល​ឆ្ពោះ​ទៅរក​កិច្ចចរចារ​រដ្ឋាភិបាល​ទាំងពីរ​ប្រចាំឆមាស ជាមួយ​នឹង​ប្រទេស​កម្ពុជា​ នៅ​ចុង​រដូវ​ស្លឹកឈើ​ជ្រុះ។ ​ពេល​ខ្លះ​ មាន​​ការ​រិះគន់​ពីសំណាក់អង្គការ​ក្រៅរដ្ឋាភិបាល​ ក្នុងចំណោម​អង្គការផ្សេងៗ ស្តីពី​ការផ្តោតតាមវិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​ប្រទេស​អាល្លឺម៉ង់ ជាមួយ​ប្រទេស​កម្ពុជា ជាពិសេស​​ដោយសារតែ​ភាពមិនមាន​ប្រសិទ្ធិភាព​នៃ កម្មវិធី​​ជាក់លាក់​នៃកត្តា​មួយចំនួន។ ប៉ុន្តែ​មកទល់​ពេល​នេះ រដ្ឋាភិបាល​សហព័ន្ធ​​មិនសូវមាន​​ឆន្ទៈនយោបាយ ដែល​នឹងត្រូវគូសបញ្ជាក់​នូវ​ផលវិបាក​ដ៏យូហួសកំណត់​ទាំងនេះ។ នេះ​មិនមាន​ន័យថា​ DC ជាមួយ​ប្រទេស​កម្ពុជា​គួរតែត្រូវបាន​កាត់បន្ថយ​នោះទេ ប៉ុន្តែ​​វាពិត​ជា​សម្រាប់​អ្នកចាប់ផ្តើម ហើយ​នៅទីនេះ​ក៏មាន​ផលវិបាក​ស្រេចបាត់ទៅហើយ ហើយ​លក្ខខណ្ឌ​ពិតប្រាកដ​ស្តីពី​កន្លែង​ដែល​គួរ​ត្រូវបានទទួលស្គាល់ និង​ ការលាបពណ៌ដែលមិនពាក់ព័ន្ធ​គួរតែ​បញ្ឈប់។

        ការងារនេះ​តម្រូវឲ្យមាន​ចំណុច​ចាប់ផ្តើម ដ៏​ទូលំទូលាយ ឥតឈប់ឈរ និងជាពិសេស ការវិភាគឯករាជ្យ​ទៅលើ​ភាពជោគជ័យ ភាពបរាជ័យ និង​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាមួយ​នឹង​ប្រទេស​កម្ពុជា។ បន្ទាប់មក​វា​នឹង​អាច​ធ្វើទៅបាន ​​ចំពោះ​ការអភិវឌ្ឍន៍គោលការណ៍នានា​ទាក់ទង​នឹង​ការ​គោរពទៅលើ​ការអភិវឌ្ឍន៍​នយោបាយ និង​ច្បាប់ នៅក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ខាង​មុខ​នេះ ជាការទាមទារ​មុន​ដើម្បី ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​អភិវឌ្ឍន៍​ដ៏មាន​ប្រសិទ្ធភាព។ ដំណើរការ​នេះ​ជាការពិតណាស់ ​ត្រូវបាន​អមដោយ​អ្នកវិភាគ​ទៅលើ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ក្រោយ​ពេល​ការបោះឆ្នោត​សភា និង​ការបង្កើតរដ្ឋាភិបាល។  ថាតើ​អាជីវកម្ម​ជាធម្មតា​អាច​បន្តបាន​ ឬយ៉ាងណានោះ គួរ​លោក ហ៊ុន សែន បន្តជា​មេដឹកនាំ​រដ្ឋាភិបាល ថ្វីបើ​មាន​​កង្វះខាត​​​នូវ​ផ្នែកច្បាប់ ដោយមាន​ការសង្ស័យ​ខ្លាំង​យ៉ាង​ណា​ក៏ដោយ យ៉ាងហោចណាស់​​ដរាបណា​រដ្ឋាភិបាល​អាល្លឺម៉ង់ មាន​ការចាប់អារម្មណ៍​លើ​ការ​សំដែង​នូវ​តួនាទី​ គួរឲ្យ​ទុកចិត្ត​ដែល​មិនលំអៀង នៅក្នុង​ប្រទេស​កម្ពុជា និងអាចត្រូវ​បាន​ទទួល​យក​ដោយ​ភាគី​ទាំង​អស់។ ប្រសិន​បើ​ប្រទេស​កម្ពុជា​ក្លាយ​ទៅ​ជា​អស្ថេរភាព​នយោបាយ​​នៅក្នុង​អំឡុងពេល​ប៉ុន្មាន​ខែ​បន្ទាប់​នេះ ការពន្យាពេល​លើកិច្ច​ចរចារនានា ​របស់​រដ្ឋាភិបាល​នឹងត្រូវបាន​ធ្វើឡើង។

        ដោយ​មិនគិត​ពី​លទ្ធផល​ដ៏ទូលំទូលាយ​បែបនេះ វាគួរ​តែមិនមែន​ជា​រឿង​សម្ងាត់​ដ៏យូអង្វែង ដែលថា​ការគិតឡើងវិញ​ទៅលើ យុទ្ធសាស្រ្ត​នៃ​វិស័យ​ដែល​មាន ជាពិសេស ការគាំទ្រ​សម្រាប់​វិស័យ​ដី គឺ​រឿង​ដែល​ជៀស​មិន​ផុត​ឡើយ។ ចាប់តាំង​ពីធនាគារពិភពលោក និង​ប្រទេស​ហ្វាំងឡង់ និង​ប្រេទេស​កាណាដា បានដក​ការគាំទ្ររបស់ពួកគេ​សម្រាប់​ការអភិវឌ្ឍន៍​សុរិយោដី នៅកម្ពុជា ដែល​ប្រទេស​អាល្លឺម៉ង់​នៅតែ​ជា​ដៃគូតែមួយ​គត់​ នៅក្នុងកិច្ច​ខំប្រឹងប្រែងនេះ។ ដៃគូ​ដទៃទៀត​ បាន​រំលាយ​ចោល​នូវ​ការ​ប្តេជ្ញាចិត្ត​ ដោយផ្អែកលើ​តែម្នាក់​ឯង​ទៅលើ​លក្ខខណ្ឌដែល​គួរឲ្យរន្ធត់ នៅក្នុង​វិស័យ​ដី​របស់​ប្រទេស​កម្ពុជា។ មកទល់​ថ្ងៃនេះ វា​នៅតែមិនច្បាស់ ថាហេតុអ្វីបានជាការវាយតម្លៃ​របស់​ប្រទេស​អាល្លឺម៉ង់ ទៅលើ​ស្ថានភាព​នេះ មាន​ភាពខុសប្លែកគ្នា​យ៉ាងខ្លាំង ហើយ​បញ្ហា​ខាងលើ​ទាំងអស់​នេះ ហេតុអ្វីពួកគេ​បន្ត​ដើម្បីគាំទ្រ​ផ្តល់ហិរញ្ញវត្ថុ​សុរយោដី។ ការប្តេជ្ញាចិត្ត​ពាក់ព័ន្ធនឹងវិមជ្ឈការមិនបង្ហាញ​អំពីការពិត​ច្បាស់លាស់​នោះទេ។ កិច្ចខំប្រឹង​ប្រែង​សម្រាប់​នយោបាយ​នេះ គឺពិតជាធំសម្បើម​ណាស់ ហើយ​សំណួរ​ដែល​បានសួរ​ថាតើ​មូលនិធិ​ដែល​បាន​ផ្តល់​នៅ​ទីនេះ​អាចត្រូវបាន​គេ​បម្រើ​យ៉ាង​ល្អប្រសើរ​ដែរឬទេ នៅកន្លែង​ដទៃ​ទៀត​ដែល​ត្រូវ​បាន​សុំនោះ។ នៅក្នុង​ករណីនេះ ការកសាងសមត្ថភាព​លើ​ប្រព័ន្ធ​អប់រំដែល​ត្រូវបាន​បណ្តុះបណ្តាលខុស​គ្នា​ឆ្ងាយ​ពីបញ្ហា​ផ្សេងៗទៀត ហើយ​ក៏កើតឡើង​ជាប្រធានបទ ដែល​ត្រូវបាន​លើកឡើង​ភាគច្រើន​ដោយ​ដៃគូនានា​របស់​ប្រទេស​កម្ពុជា។ តម្រូវការ​ក្នុងស្រុក​សម្រាប់កម្មករ​ជំនាញ នៅក្នុងអាជីពបច្ចេកទេស​គឺ​មាន​កម្រិតខ្ពស់​ខ្លាំង ប៉ុន្តែការផ្គត់ផ្គង់​ដ៏សមរម្យគឺ​ពិបាក​នឹង​ទទួលយកបាន​ណាស់។ ចំណែក​ឯ​ប្រទេស​អាល្លឺម៉ង់​ដឹង​ថាតើ​ការងារ​នេះ​ត្រូវបាន​អោយតម្លៃខ្ពស់​ដោយ​របៀបណា ដែល​ BMZ  ត្រូវតែ​​មិនមាន​ការ​លាក់បាំង​នៅពីក្រោយ​កិច្ច​ព្រមព្រៀង​ ដែល​តាមការចោទប្រកាន់​​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​ដៃគូរ​សហភាព​អ៊ឺរ៉ុប​នៅនឹង​កន្លែង ដែល​ថ្លែងថា​​ប្រទេស​អាល្លឺម៉ង់នឹង​មិន​​​មាន​ការ​ពាក់ព័ន្ធ​ នៅក្នុង​វិស័យ​អប់រំ។ មាន​សាលា​មួយ​ក្នុង​ចំណោច​ សាលាបណ្តុះបណ្តាល​វិជ្ជាជីវៈត្រូវបាន​ដំណើរការដោយ​ស្ថាប័ន​អប់រំ​របស់​អាល្លឺម៉ង់ ដែល​អម​ដោយ​​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស (TC) ដើម្បីកំណត់​នូវ​ស្តង់ដារ​ផ្សេងៗ ដែល​នឹងមាន​នូវ​គុណសម្បត្តិ​ផងដែរ​ចំពោះ​ការដាក់​ទីតាំង​ដែល​មិនមែន​ជា​បរិយាកាស​ដ៏រសើប​ខាង​ផ្នែក​នយោបាយ។

        លើសពីនេះ​​ទៅទៀត ក៏មាន​​ផ្នែក​ផ្សេងៗ​ទៀត​ផងដែរ​​នៅក្នុង​ការគាំទ្រ​របស់​អាល្លឺម៉ង់ ដែល​ប្រហែល​ជាមាន​សារៈប្រយោជន៍។ នៅ​ខាង​លើ​បង្អស់​នៃ​បញ្ជី​នេះ​កំពុង​តែពង្រីក​នូវ​ការ​គាំទ្រ​សម្រាប់​ស្រ្តី​ឈាន​មុខ ដែល​រហូត​មក​ទល់​បច្ចុប្បន្ននេះ​ត្រូវបាន​ផ្តល់​ឲ្យ​ត្រឹមតែ​ ការពិចារណា​​ដែល​មាន​ដែន​​កំណត់ (as a “cross-cutting” issue) ហើយ​ត្រូវបាន​អះអាង​ជាចម្បង​ក្នុង​ការ​ផ្តល់​យោបល់​ឲ្យ​ក្រសួង​កិច្ចការនារី។ តាមរយៈការ​កើនឡើង​នៃការ​ផ្តល់​នូវ​មូលនិធិ កម្មវិធី និង​គម្រោង​ថ្មី​អាច​ត្រូវបាន​បង្កើត​ឡើង​ដែលនឹងមាន សម្រាប់ឧទាហរណ៍ដូចជា ការជំរុញលើកទឹកចិត្ត​ដល់​ស្រ្តី នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច (ដែល​គេ​ស្គាល់​ថាជា​ការលើកកម្ពស់​​ភាពជា​សហគ្រិន​របស់​ស្រ្តី)។ លើសពីនេះ​ទៅទៀត ក៏​ជា​ពន្លឺ​​នៅក្នុង​ការផ្លាស់ប្តូរ​អាកាសធាតុ​ពិភពលោក និង​តម្រូវការ​ដ៏ខ្ពស់​សម្រាប់​​អគ្គិសនី​របស់​ប្រទេស​កម្ពុជា ដែល​វា​បង្ហាញថា​​រង្វាស់​នានា​ដើម្បី​បង្កើត​នូវ​ថាមពល​ឧស្ម័ន​ទឹក គឺសក្តិសម​ចំពោះ​ការ​គាំទ្រ។  ការគ្រប់គ្រង​ដោយ​មាន​ការទទួលខុសត្រូវ​ទៅលើ​ជីវចំរុះ និង​ការគាំពារ​​ជម្រក​ធម្មជាតិ ក៏ជាបញ្ហាផងដែរ​​ដែល​ប្រទេស​អាល្លឺម៉ង់ អាចផ្តល់​ឲ្យ​នូវ​ការគាំទ្រ​ដ៏រឹង​មាំ​ជាង​នេះ។

        ការបោះពុម្ភផ្សាយ​ថ្មី​នៃ​របៀប​វារៈ ផងដែរ​អាច​រួមបញ្ចូលទាំង​ការ​ធ្វើ​សមាហរណកម្ម និង​គោលនយោបាយ​​នៃការ​ធ្វើ​ចំណាកស្រុក។ យុទ្ធនាការ​បោះឆ្នោតបានធ្វើ​ឡើង​ជាថ្មី​ម្តង​ទៀត ថាតើ​មាន​ការ​រើស​អើង​ខ្លាំង​បែបណា​ ដែល​ប្រជាជនកម្ពុជា​មាន​មកលើ​ជនជាតិ​ភាគតិច​វៀតណាម។ មកទល់​ពេល​នេះ​ វាមិន​បាន​កើត​ឡើង​នូវ​ការប៉ះទង្កិច​គ្នា​ដោយ​អំពើហិង្សារ​តាម​រយៈទ្រង់ទ្រាយ​ធំធំ​នោះ​ទេ ប៉ុន្តែ​កាលពីប៉ុន្មាន​សប្តាហ៍មុន បានបង្ហាញថា​អាច​មាន​នូវ​ករណី​នេះ​នៅ​ថ្ងៃ​អនាគត។ ,,អាជ្ញាកណ្តាល​ទៀង​ត្រង់​មួយ,, ឧទាហរណ៍​តួរអង្គ​អន្តរជាតិ អាច​ធ្វើការងារ​នេះ​បាន​យ៉ាង​ពិត​ប្រាកដ ទោះបី​ជា​ ​​ការងារ​ដ៏លំបាក​ មាន​ការ​ពិបាក​ក្នុង​ការ​ស្រមើស្រមៃ ដែល​ត្រូវបាន​ផ្តល់​នូវ​អារម្មណ៍​ជាតិនិយម​ដ៏ខ្លាំង​ចំពោះ​សង្គម​កម្ពុជា។ ប្រហែល​ជា BMZ គួរតែ​ចាប់ផ្តើម​ដោយ​ការសម្របសម្រួល ​ដែល​គាំទ្រ​ទៅលើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក ដែល​ធ្វើការ​ដើម្បី​ការគាំទ្រ​ច្រើន​ជាងការ​ដែល​​ពួក​គេ​មិន​ទាន់​បាន​ទទួល។

        អត្ថបទ​ដែល​សរសេរ​ដោយ​ដៃ​​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​នយោបាយ​កាល​ពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៣។

        បណ្ឌិត ម៉ាគូស ខាបោម ធ្វើការ​ជា​អ្នក​ពិគ្រោះយោបល់​គោលនយោបាយ​ ដែល​ជា​ឯកទេស​មួយ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេហ៍ និង​ដំណើរការ blog Cambodia-News.net។

        លេខយោងៈ

        (១) ថាតើ​លោក ហ៊ុន សែន នឹង​ទទួល​បាន​ជោគជ័យ​នៅក្នុង​​ការ​សម្រេចបាន​នូវ​ការងារនេះ​ ដែល​មិនទាន់​ត្រូវបានកំណត់​ ឬយ៉ាងណា។ ចំណែក​ឯ​រដ្ឋាភិបាលជាច្រើន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេហ៍ បាន​អបអរសាទរ​រួចហើយ​ចំពោះ​ជ័យ​ជំនៈ​របស់​លោក​ ដែល​សំឡេង​ពី​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន​បាន​ចាប់​យក​ជាជាង​ជំហរ​ដ៏រឹង​មាំ​។ សហរដ្ឋអាមេរិច​​បាន​ឆ្លើយ​តប​ជាមួយ​នឹង​ការប្រតិកម្ម​យ៉ាង​ច្បាស់​ និង​យ៉ាង​ហោចណាស់​ក៏បាន​ផ្អាក​ជំនួយ​យោធា​របស់​ខ្លួន ដល់​ប្រទេស​កម្ពុជា​ ជាបណ្តោះអាសន្ន។ សហភាព​អ៊ឺរ៉ុប និង​រដ្ឋ​សមាជិក​របស់​ខ្លួន មិនទាន់​បាន​ទទួល​យក​នូវ​ទស្សនៈច្បាស់​លាស់​មួយ​ឡើយ ដែល​ភាគច្រើន​ទំនង​ជា​ចង់បាន​ការរង់ចំា រហូត​ដល់​ដំណើរការ​បោះឆ្នោត ដែល​ត្រូវបាន​គេសន្និដ្ឋានមុនពេល​ការចូល​កាន់​ដំណែង​របស់​ពួកគេ។