ប្រទេសកម្ពុជាក្រោយការបោះឆ្នោត មិនបានបន្សល់ទុកអ្វីដើម្បីជាវាសនា ឬដើម្បី អ្នកបោះឆ្នោតឡើយ

រដ្ឋសភាជាតិរបស់ប្រទេសកម្ពុជា

មានតែគណបក្ស​ចំនួនប្រាំបីតែប៉ុណ្ណោះនឹង​ប្រគួតប្រជែង​នៅក្នុង​ការបោះឆ្នោត​សភា។ មនុស្ស​ជាច្រើន​មិនរំពឹងថា​មានការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌ ក្រៅពីការធ្វើដូចដើម​របស់​លោក ហ៊ុន សែន ដែលបានកាន់កាប់​អំណាចចាប់តាំងពីឆ្នាំ១៩៨៤ម្លេះ។ រូបថតដោយ លោក ម៉ាគូស ខាបោម

ការអភិវឌ្ឍន៍របស់កម្ពុជា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ

ការបោះឆ្នោត​សភា​កំពុង​តែ​ធ្វើ​ឡើង​ នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​នាទិកាល​អាណត្តិ​ទី៥ ដោយចាប់តាំង​ពី​ឆ្នាំ​១៩៩៣ នៅពេល​ដែល​សង្គ្រាម​ស៊ីវិល ត្រូវបាន​បញ្ចប់​ទាំង​ស្រុង ដោយ​មាន​ការគាំទ្រ​ពីសំណាក់ អង្គការ​សហប្រជាជាតិ ទៅលើ​បេសកកម្ម​រក្សាសន្តិភាព និង​​ស្ថាប័ន​ប្រជាធិបតេយ្យ​ថ្មីមួយ ដែល​បង្កើត​​ប្រព័ន្ធ​សភា​របស់​រដ្ឋាភិបាល​ដែល​ត្រូវបាន​អនុម័តឡើង។ ចាប់តាំង​ពីពេល​នោះមក ប្រទេស​នេះ ត្រូវបាននិង​កំពុងតែ​​ហ៊ុំព័ទ្ធដោយ ភាពភ័យ​រន្ធត់​ពីអតិតកាល ដែល​រយៈពេល​ប៉ុន្មាន​ឆ្នាំបន្ទាប់ពី​មាន​ជម្លោះផ្ទៃក្នុង បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​របស់​ខ្លួន នៅចន្លោះ​ឆ្នាំ​១៩៧៥ និង​១៩៧៩ ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របប​ខ្មែរ​ក្រហម​ដ៏អាក្រក់។ ក្រុមជាតិនិយម និងក្រុម​​ម៉ៅជ្រុល​និយម មិនបាន​ដើរតួនាទី​នយោបាយ សម័យ​ទំនើប​របស់​​ប្រទេស​កម្ពុជា​ឡើយ ប៉ុន្តែ​សោកនាដកម្ម​នៃ​កំឡុង​ពេល​នេះ ឃ្លាតឆ្ងាយ​ពី​ការ​ដែលត្រូវបាន​ប៉ះប៉ូវ។ ត្រឹម​តែ​រយៈពេល​វប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ និង​រួម​ជាមួយ​នឹង​ការ​បង្កើត នៃ​សាលាក្តីខ្មែរក្រហម ដែល​ជា​សាលាក្តី​ឧក្រិតកម្ម​កូនកាត់ ត្រូវបាន​ត្រួតពិនិត្យដោយ ទាំង​ចៅក្រម​ក្នុងស្រុក និង​​ចៅក្រមចៅក្រម​អន្តរជាតិ ដែល​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម ដោះស្រាយដោយ​សន្សឹមៗ ទៅលើ​ផ្នែក​នេះ​ពីប្រវត្តិសាស្រ្ត​របស់​ខ្លួន។ ចាប់តាំង​ពី​​សាលក្រម​ចុង​ក្រោយ កាល​ពីដើម​ឆ្នាំ​២០១២ ដែល​ត្រូវបាន​កាត់ទោស ប្រធាន​ពន្ធធនាគារទារុណ្ឌកម្ម ស-២១ ឲ្យ​ជាប់​ពន្ធធនាគារអស់​មួយ​ជីវិត ដែល​ជាដំណើរការ​ដ៏សំខាន់​ប្រឆាំង​ទៅនឹង សហការី​ដ៏ជិត​ស្និត​បំផុត​របស់ ពុល ពត ដែល​បានស្លាប់ នៅក្នុង​ឆ្នាំ​១៩៩៨ ដោយ​បាន​ធ្វើឲ្យ​កាន់​តែ​មាន​ការលំបាក​ថែម​ទៀត។ គួរឲ្យ​កត់សំគាល់​បំផុត ឥទ្ធិពល​នយោបាយ​ត្រូវបាន​អនុវត្ត ដោយ​រដ្ឋាភិបាល​​នៅក្នុង​ដំណើរការ​​នេះ ត្រូវបាន​រិះគន់​ផ្ទួនផ្ទួន។ វា​នឹង​ស៊ីពេល​យ៉ាង​ហោច​ណាស់ ក៏អស់​រយៈពេល​២ឆ្នាំ​ទៀត​ដែរ មុនពេល​ការកាត់ទោស​លើក​ដំបូង ត្រូវបាន​អនុម័ត​​នៅក្នុង​ករណីដែល​មាន​ការជាប់ពាក់ព័ន្ធនេះ។ បើទោះបីយ៉ាងណាក៏ដោយ របួស​ដែល​បាន​ជួប​ប្រទះ ទាក់​ទង​នឹងអតិតកាល សំដែង​នូវតួនាទី​តិច​តួចប៉ុណ្ណោះ នៅក្នុង​ជីវិត​របស់ប្រជាជន​កម្ពុជាភាគច្រើន។​ ជាង​បីភាគបួន នៅក្នុង​ចំណោម​ពួកគេ នៅតែប្រកបកិច្ចការ​ជាកសិករ។ វិស័យ​ដ៏មាន​សារៈសំខាន់ សម្រាប់​ការនាំចេញ ជា​ឧស្សាហកម្ម​ផលិត​ស្បែក​ជើង និង​សម្លៀកបំពាក់ ដែល​រួមចំណែក​នៅក្នុង​ចំណូល​នៃ​ការ​នាំ​ចេញ​ ដែល​មាន​ទឹកប្រាក់​ជាង ៤ពាន់​លាន​ដុល្លារ អាមេរិក ក្នុង​រយៈពេល​មួយ​ឆ្នាំ។ សម្រាប់កម្មករ​កាត់ដេរ ប្រមាណ​ជា ៤០០០០០នាក់ ដែល​ថ្លៃឈ្នួល​អប្បរមា ត្រូវបាន​តម្លើង​ដល់​ត្រឹមតែ ៨០ដុល្លារ​តែប៉ុណ្ណោះ ក្នុង​មួយ​ខែ។ ប្រទេស​កម្ពុជា​បាន​ដំណើរ​ការ​យ៉ាងល្អគួរឲ្យភ្ញាក់ផ្អើល នៅក្នុង​កំឡុង​ពេល​នៃ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិភពលោក ហើយ​កំណើន​ប្រចាំឆ្នាំជាមធ្យមមានស្ទើតែ​៧% ចាប់តាំង​ពី​ឆ្នាំ​២០១០។ ប៉ុន្តែទម្រង់​នៃ​ភាពក្រីក្រដ៏ច្រើន នៅតែរីករាល​ដាល​ដ៏កំហុក នៅក្នុង​ផ្នែក​មួយ​ចំនួន នៃ​ប្រទេស​នេះ។ ទ្រព្យ​សម្បត្តិ ដែល​មាន​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ចែកចាយ​យ៉ាង​ខ្លាំង ដោយ​មិន​ស្មើភាពគ្នា និង​កំពុង​តែត្រូវបាន​បង្កើត​ការចំណាយទៅលើ​ធនធាន​ធម្មជាតិ កាន់តែ​ខ្លាំងឡើង។ ជាពិសេស ជម្លោះ​ជុំវិញ​ភាពជាម្ចាស់​កម្មសិទ្ធ​ដីធ្លី បាន​និង​កំពុង​តែ​បង្កើត​ឲ្យ​មាន​ជារូបភាព​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ។ បញ្ហាស្នូលគឺការចែកចាយ​ដ៏ធំនៃ​សម្បទាន​ដីសេដ្ឋកិច្ច​កសិកម្ម ដល់ក្រុមហ៊ុនក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស ដែល​ឥឡូវនេះគ្រប់គ្រង​ដីបង្កបង្កើនផលសរុប ប្រហែល​ ៣ភាគ៤ នៃ​ប្រទេស​កម្ពុជា។ ក្រុម​កសិករ ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់ ត្រូវបាន​គេផ្តល់​ឲ្យ​នូវ​សំណង​តិចតួច​​ប៉ុណ្ណោះ សម្រាប់​ការបាត់បង់​របស់​ពួកគេ។ វាមិនមែន​ជា​រឿង​ចម្លែក​ទេ សម្រាប់​អាជីវកម្ម ដែល​បណ្តេញ​ប្រជាជនដោយបង្ខំ ដោយមាន​ការគាំទ្រ​​ពី​សំណាក់​នគរបាល ឬ​កងកម្លាំង​រាជអាវុធហត្ថកម្ពុជា។

ការបង្រ្កាប​ផ្នែក​នយោបាយ បាន​និង​កំពុង​កើតឡើង​ម្តងទៀត នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ៖ រួមមាន សេរីភាព​ក្នុង​ការបញ្ចេញមតិ ជាពិសេស​ នៅតែមាន​ភស្តុតាង​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​ជារឿយៗ។ ឃាតកម្ម​លើ​សកម្មជន​បរិស្ថាន និង​ការឃុំខ្លួន​ជាបណ្តោះអាស​ន្ន ទៅលើ​អ្នកកាសែត​ឯករាជ​ដ៏ល្បី​ម្នាក់ នៅ​ក្នុង​ចំណោម​ឧបត្តិហេតុ​ផ្សេងៗ សូម្បី​តែ​ប្រទេស​កម្ពុជា​ត្រូវបាន​កំណត់​ នៅក្រោម​សំពាធ​អន្តរជាតិ​ក៏ដោយ។ សញ្ញា បែបហ្នឹងមិនត្រូវបាន​បាត់​បង់លើ​ពលរដ្ឋ​កម្ពុជាឡើយ ហើយ​នឹង​ប្រហែលជា​​​ត្រូវបាន​សហការគ្នា នៅក្នុង​ការសម្រេចចិត្ត​បោះឆ្នោត​របស់​ពួកគេ។

លទ្ធផលនៃការបោះឆ្នោតសភាកម្ពុជា ឆ្នាំ១៩៩៣- ២០០៨

គណបក្ស

2008
% អាសនៈ

2003
% អាសនៈ

1998
%អាសនៈ

1993
% អាសនៈ

គណបក្ស​ប្រជាជន​កម្ពុជា

58,1 90

47,4 73

41,4 64

38,2 51

គណបក្ស​សម រង្ស៊ី

21,9 26

21,9 24

14,3 15

 

គណបក្ស​ហ្វ៊ុន ស៊ិន​ប៉ិច

5,1 2

20,8 26

31,7 43

45,5 58

គណបក្ស​នរោត្តម រណឬទ្ធិ

5,6 2

 

 

 

គណបក្ស​សិទ្ធិ​មនុស្ស

6,6 3

 

 

 

គណបក្ស​ប្រជាធិបតេយ្យ​

សេរី​និយម​ព្រះពុទ្ធសានា

 

 

 

3,8 10

ផ្សេងៗ

2,7 0

10,0 0

12,6 0

12,5 1

ការចូលរួម​របស់​អ្នក​បោះឆ្នោត

75,2 %

83,2 %

93,7 %

89,5 %

 

គណបក្ស និងអ្នកដឹកនាំរបស់ពួកគេ

មាន​គណបក្ស​ចំនួនតែ​៨ ប៉ុន្នោះ​ដែល​នឹង​ចូល​រួម​ប្រគួត​ប្រជែង នៅក្នុង​ការបោះឆ្នោត​សភា ចំណែក​នៅក្នុង​ឆ្នាំ​២០០៣ មាន​ចំនួន២៣ និង​ឆ្នាំ​២០០៨ មាន​ចំនួន​នៅសល់​ត្រឹម​តែ​១១ ប៉ុន្នោះ។ ប្រទេស​កម្ពុជា​ទំនងជា កំពុង​តែ​បញ្ចប់ការអភិវឌ្ឍន៍​របស់​ខ្លួន ឆ្ពោះទៅរក​ប្រព័ន្ធ​មួយ​ដែល​មាន​គណបក្ស​២ នៅឆ្នាំ​នេះ៖ គណបក្ស​មួយ​ចនួន​នៅតែ​បាន​ឈ្នះឆ្នោត នៅអាណត្តិ​ រយៈពេល​៥ឆ្នាំ​កន្លង​មកនេះ ប៉ុន្តែចំនួន​នោះ​នឹង​ប្រហែល​ជា​ត្រូវបាន​កំណត់​ នៅ​ត្រឹមតែ​ចំនួន​៣គណបក្ស​ប៉ុន្នោះ នៅក្នុង​ឆ្នាំ​នេះ។ គណបក្ស​ដែល​មាន​ការគាំទ្រ​ខ្លាំងគឺ គណបក្ស​ប្រជាជន​កម្ពុជា និង​មនុស្ស​ដែល​ទំនង​នឹង​ឈ្នះ​ការបោះឆ្នោតនេះគឺ លោក ហ៊ុន សែន។ លោក​នាយករដ្ឋមន្ត្រី​បានធ្វើជា​ប្រមុខ​រដ្ឋាភិបាល ចាប់តាំងពីឆ្នាំ១៩៨៤ ហើយគ្រប់គ្រង​​ប្រទេស​កម្ពុជា ដោយ​មាន​បញ្តាញអ្នកនយោបាយ ក្រុម​ឧត្តមសេនីយ៍ និង​មនុស្ស​មួយ​ក្រុម​តូច​ ដែល​ត្រូវបាន​បង្កើត​ឡើង​យ៉ាង​ត្រចះត្រចង់។ ឆ្អឹងខ្នង​នៃ​អំណាច គឺ​កងទ័ពឯកជន​របស់លោក ដែល​ជា​ឯកសិទ្ធិមួយ​ដែលមិនមាន​អ្នកនយោបាយ​ណា​មាន។ គណបក្ស​ដ៏ធំបំផុត​ទី២ គឺគណបក្ស​សង្រ្គោះជាតិ​កម្ពុជា ដែល​ទើបតែ​ត្រូវបាន​បង្កើត​នាពេល​ថ្មីៗនេះ ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​គណបក្ស​សេរីនិយម​២ គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅក្នុង​ឆ្នាំ២០១២។ បើទោះបីជាយ៉ាងណាក៏ដោយ ប្រធាន​របស់​គេ គឺ​លោក សម រង្ស៊ី បាន​ធ្វើដំណើ​ចាកចេញពី​ប្រទេស​កម្ពុជា កាលពីឆ្នាំ​២០១០ ដើម្បី​បញ្ជៀសការកាត់ទោសឲ្យ​រូបលោក​ជាប់ពន្ធធនាគារ​រយៈពេល​១១ឆ្នាំ។ ចាប់តាំង​ពី រូបលោក ត្រូវបាន​គេ​ដក​សិទ្ធិ​បោះឆ្នោត​អកម្ម និង​សកម្មមក គណបក្ស​របស់​លោក បានបដិសេធដើម្បី​ធ្វើការ​តែងតាំងគាត់ ឲ្យ​ធ្វើជា​បេក្ខជន​របស់​ពួកគេ។ បើទោះបី​ជា គាត់​ត្រូវបាន​គេ​ចាត់ទុក​ជា ប្រធាន​គណបក្ស ចាប់តាំងពី​គាត់បាន​ឈ្នះឆ្នោត ដែល​គណបក្ស​សង្គ្រោះជាតិកម្ពុជា កំពុង​បញ្ជូន​លោក គឹម សុខា ដែល​ជា​អនុប្រធាន​គណបក្ស ឲ្យធ្វើជាអ្នក​ដឹកនាំ​មុខរបស់​ពួកគេ នៅក្នុង​ការ​បោះឆ្នោត។ ចំណែក គណបក្ស​រាជានិយម​ហ៊្វុន ស៊ិនប៉ិច អាច​សង្ឃឹមថា​នឹង​ឈ្នះ​អាសនៈ​មួយ​ចំនួន​ដែរ នៅក្នុង​រដ្ឋសភាជាតិ​ដែលមាន​សមាជិក​សរុប​១២៣រូប។ ចណែក​ឯពួកគេ​ត្រូវបាន​ចាត់ទុកថា​មានឥទ្ធិពល​នយោបាយ​យ៉ាងខ្លាំង នៅក្នុង​ទស្សវតរ៍ឆ្នាំ​១៩៩០ ប៉ុន្តែ​ពួកគេលិចបាត់​ទៅវិញ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ។ មេដឹកនាំ​របស់ពួកគេ​គឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណ រស្មី នឹង​ក្លាយ​ទៅជា​ស្រ្តី​ដំបូងគេ ដែលដឹកនាំ​គណបក្ស​មួយ​របស់​កម្ពុជា នៅក្នុង​ការបោះឆ្នោត​សភា។

នៅក្នុង​អំឡុង​ពេល​យុទ្ធនាការ ជាធម្មតា​អ្វីៗគ្រប់យ៉ាង ត្រូវបាន​ផ្តោតទៅលើអ្នកដឹកនាំ និង​អំណាច​នៃការ​រួបរួម​របស់​មេដឹកនាំ​បក្សសាខា។ បើទោះបីជា បេក្ខជនត្រូវបាន​បោះឆ្នោត​ជ្រើស​រើស ដោយបណ្តាខេត្ត​នានា ដែល​ពួកគេមិនធ្លាប់​បាន​ធ្វើ​ជា​អ្នក​តំណាង នៃ​មណ្ឌល​នៅក្នុង​តំបន់​របស់​ពួកគេ​ក៏ដោយ ប៉ុន្តែជាជាង​ការធ្វើជាសមាជិក​នៃបក្សកណ្តាល​របស់​ពួកគេ។ ម្យ៉ាង​វិញទៀត អាណត្តិ​​ត្រូវបានបន្តគ្នា ដោយ​សមាជិក​បក្សណាក៏ដោយ​ដែល​បោះបង់​នូវ​សមាជិកភាព​របស់​ខ្លួន ឬ​ផ្លាស់​ប្តូរបក្ស នោះ​ពួកគេ​នឹង​បាត់​អាសនៈរបស់​ខ្លួន នៅក្នុង​សភា​ដោយ​ស្វ័យ​ប្រវត្ត។ ប៉ុន្តែតំណាងរាស្រ្ត​ជាច្រើន ប្រឈម​មុខ​ទៅនឹង​ភាព​ពិបាក​ផងដែរៈ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ ដោយ​គណបក្ស​ប្រជាជន​​កម្ពុជា​បាន​ប្រើប្រាស់​សម្លេង​ភាគច្រើន​របស់​ខ្លួន ដើម្បី​ដក​អភ័យឯកសិទ្ធិ​សភា ពី​អ្នក​នយោបាយ​មួយ​ចំនួន នៅក្នុង​គណបក្ស​ប្រឆាំង ដើម្បីឲ្យពួកគេអាច​ត្រូវបាន​ជំរុញ​ឲ្យ​ប្រឈម​មុខ​ទៅនឹង​តុលាកានៃច្បាប់ ដែល​បាន​ជំរុញ​ឲ្យ​មាន​ផល​វិបាកក្នុងការ​ត្រួតពិនិត្យ​លទ្ធផល​ដោយ​ខ្លួនឯង នៅក្នុង​សភា។ ដើម្បី​ដាក់​វិន័យ​ដល់​មន្ត្រី​ដែល​ជាប់ឆ្នោត​របស់​ខ្លួន ការិយាល័យគណបក្ស​ប្រជាជន​កម្ពុជា បាន​ស្នើសុំ​ឲ្យ​ធ្វើការកែលំអរ​ឲ្យកាន់​តែប្រសើនូវលិខិត​ចុះឈ្មោះ មកពី​គ្រប់​បណ្តាបេក្ខភាព​សភា​ទាំងអស់ ដែល​ជា​ផលប៉ះពាល់​លុបបំបាត់​នូវ​ភាព​ឯករាជ្យ នៃ​នីតិបញ្ញត្តិ និង​បង្កើត​អាណត្តិ​ជាក់​ស្តែងដែល​ចាំបាច់។​

មិនត្រឹម​តែ​ប៉ុន្នោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​តំណាងរាស្រ្ត​មាន​កង្វះខាត​នូវ​អាណត្តិ​ដោយ​សេរី​ទៀត​ផង គណបក្ស​នានា​មាន​តួនាទី​ខុសគ្នា​បន្តិច​បន្តួចៈ មិនដូច​ប្រជាធិបតេយ្យ​ដែល​ត្រូវបាន​បង្កើត​ឡើង​របស់​អ៊ឺរ៉ុបទេ បក្ស​នីមួយ​ៗ​របស់​ប្រទេស​កម្ពុជា អាចត្រូវបាន​គេរៀបចំ​យ៉ាង​លំបាក។

សូម្បី​តែ​កម្មវិធី​របស់​គណបក្ស ​ត្រូវបាន​គេ​ចាត់ទុកថា គ្រាន់​តែ​ជាគ្រឿង​តុបតែង​លំអតែប៉ុណ្ណោះ​។ គួរឲ្យកត់​សំគា់​បំផុត គណបក្ស​រាជានិយម ហ៊្វុន ស៊ិនប៉ិច ត្រូវបាន​គេបង្រួម​ស្ទើតែ​ទាំង​ស្រុង នៃសមាជិក​រាជវង្ស​សានុវង្ស និង​បក្ខពួក​របស់​ខ្លួន។ បើទោះបីជាយ៉ាងណា​ក៏ដោយ គណបក្ស​ហ៊្វុន ស៊ិនប៉ិច ទទួល​បាន​ត្រឹម​តែ​២​អាសនៈ​តែប៉ុណ្ណោះ កាល​ពីការបោះឆ្នោត​ឆ្នាំ​២០០៨ ដោយ​ពួកគេ​បន្ត​ដើម្បី​កាន់​តំណែង​មួយចំនួន ជា​រដ្ឋមន្ត្រី។ ហេតុដូច្នេះ ពួកគេ​មិនបានទទួលខុសត្រូវ​ទាំង​ថាខ្លួន​មិនបាន​ធ្វើការក្នុង​នាម​​ដើម្បី​រដ្ឋាភិបាល​ដែល​កំពុង​កាន់អំណាច ហើយ​ក៏មិន​មែន​ធ្វើ​ក្នុង​នាម​គណបក្ស​ជំទាស់​ដែរ។

មានតែ​គណបក្ស​សង្គ្រោះជាតិ​ដែល​ប្រកាន់​សេរីនិយម​ទេ ដែល​អាចត្រូវបានគេផ្សាភ្ជាប់ ទៅនឹង​របៀបវារៈ​នៃ​នយោបាយ។ ពួកគេ​ជាចម្បង​ត្រូវបាន​គេចាត់ទុកថា ជា​ការប្រមូលផ្តុំនូវ​​ប្រជាជនកម្ពុជាដែល​មាន​ការអាក់អន់​ស្រពន់ចិត្ត ដែល​ជាអ្នក​មិនសូវ​ទទួលបាន​នូវ​ផលប្រយោជន៍ ពីកំណើន​សេដ្ឋកិច្ច និង​អ្នក​ដែល​មិនចង់​ទទួលយក​នូវ​ការ​រំលោភបំពានលើអំណាច​ប្រចាំថ្ងៃ ពីសំណាក់ក្រុមមន្ត្រីសាធារណៈ ដែល​ប្រទេស​កម្ពុជា គឺជាប្រទេស​មួយនៅក្នុង​ចំណោម​ប្រទេស ដែលពុករលួយ​ខ្លាំង​បំផុត នៅក្នុង​ពិភពលោក។ បើទោះបីជាយ៉ាង​ណាក៏ដោយ ទំហំនៃ​បក្ស​របស់​គាត់​ធ្វើការ​ពាក់ព័ន្ធទៅនឹង ការប្រយុទ្ធប្រឆាំង​នឹង​អភិបាលកិច្ច​មិនល្អ កង្វះខាត​នៃ​រចនា​សម្ព័ន្ធ​ច្បាប់ និង​ការប្រយុទ្ធប្រឆាំង​ដើម្បី​ឲ្យ​មាន​ការគោរពសិទ្ធ​ជាមូលដ្ឋានៈ ឧទាហរណ៍ សកម្មភាព​ទាំងនេះ​គឺ​ដើម្បី​ប្រាក់​ឈ្នួល​ខ្ពស់​ដ៏​មាន​សារៈសំខាន់ សម្រាប់​មន្ត្រី​រាជការ និង​ក្រុម​កម្មករ​កាត់ដេរ និង​ជាពិសេស ពួកគេ​ធ្វើការ​ប្រឈម​នឹង​សាធារណៈរដ្ឋ​សង្គម​និយម​វៀតណាម ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏ជិត​ស្និទ្ធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច ចាប់តាំងពីទស្សវតរ៍ឆ្នាំ​១៩៨០ ជាមួយ​នឹង​សម្លេង​ជាតិ​និយម​ដ៏រឹង​មាំ។ ឧបស័គ្គផ្សេងទៀត ពាក់ព័ន្ធ​ទៅនឹង​សម្លេង​ភាគច្រើន សម្រាប់​គណបក្ស​សង្រ្គោះជាតិ​កម្ពុជាផងដែរ គឺថាសម្លេង​ភាគច្រើន​ដ៏ធំ របស់​ប្រជាជន មិនអាច​ស្រមើស្រមៃ​ក្នុង​ការ​បោះឆ្នោត ដើម្បី​គណបក្ស​ជំទាស់​ឡើយ ពីព្រោះពួកគេ​បន្ត​​ដោយត្រូវបាន​ទទួល​រង​នូវ​ឥទ្ធិពល​ ពីសំណាក់​រចនាសម្ព័ន្ធ​ឋានានុក្រម​សង្គម និង​មាន​អារម្មណ៍ថា​សម្លេង​ឆ្នោត​របស់​ពួកគេផង​ដែរ​ គឺជា​ការសំដែងនូវ​ភក្តីភាព​​ដ៏សំខាន់មួយ ចំពោះរដ្ឋាភិបាល។

ការបោះឆ្នោតដោយសេរី និងយុត្តិធម៌?

ការប្រគួតប្រជែង​ផ្នែក​នយោបាយ រវាង​បក្សនានា​ត្រូវបាន​បំផ្លាញចោល​ នៅក្នុង​ការ​អនុវត្តន៍​ទាំងអស់ ដោយ​មានការរាំងស្ទះ និង​កង្វះខាត​យ៉ាង​ច្រើន។ ជាពិសេស នៅក្នុង​បរិបទនេះ គឺការ​គំរាម​កំហែង​របស់​លោក ហ៊ុន សែន កាលពី​ខែ​មេសាចំពោះ​សង្គ្រាម​ស៊ីវិល នៅក្នុង​​ព្រឹត្តិការណ៍​ដែល​គណបក្ស​ជំទាស់ បាន​ឈ្នះឆ្នោត។ ដោយ​ហេតុ​នេះ វាច្បាស់​ថាពលរដ្ឋកម្ពុជាទាំងអស់ យល់​ថាមាន​តែ​មនុស្ស​តែ​ម្នាក់​ប៉ុន្នោះ នៅក្នុង​ប្រទេស​នេះ ដោយមាន​ការចូល​ដំណើរការដើម្បី​​ធនធាន​ផ្សេងៗ ដោយផ្តួចផ្តើម​​នូវ​ជម្លោះ​ប្រដាប់​អាវុធ​បែបនេះ។ ជាទូទៅ វាអាច​ត្រូវបានគេសន្និដ្នានថា​មាន​ទម្រង់​ច្បាស់លាស់ ឬ​មិន​ច្បាស់​លាស់​ទៅ​លើ​ការ​គំរាម​កំហែង និង​ការបំភិត​បំភ័យនឹងបន្ត ដើម្បីឲ្យក្លាយ​ទៅជា​វិធីសាស្រ្ត​យុទ្ធនាការ​ដ៏មាន​ប្រសិទ្ធភាពបំផុត របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ឆ្នាំនេះ។ ជាពិសេស វា​មិនមែន​ជា​រឿង​ចម្លែក សម្រាប់ភូមិ ឬសហគមន៍​នានា​ ដែល​សម្លេង​ឆ្នោត​របស់​ខ្លួន​ ដើម្បី​បក្ស​កំពុង​កាន់អំណាច​ ដែល​ធ្លាក់ចុះ​ក្រោម​ជាមធ្យម ដោយ​ទទួល​រង​នូវ​វិបត្តិ​(ហិរញ្ញវត្ថុ)។ បើទោះបីយ៉ាងណា វា​ត្រូវបាន​ហាមប្រាម​ដោយ​ច្បាប់ មន្ត្រីនគរបាល និង​កងប្រដាប់អាវុធ ត្រូវបាន​អនុញ្ញាត​ដើម្បីបាន​ឈរជើង នៅក្បែរ​ការិយាល័យ​បោះឆ្នោត​ម្តងទៀត នៅទីកន្លែង​ជាច្រើន​ ដែល​ជាសញ្ញា​យ៉ាង​ច្បាស់ ចំពោះ​ក្រុម​អ្នក​បោះឆ្នោត​ទាំងអស់ ដែល​អធិបតេយ្យភាព​មិន​មាន​សម្រាប់​​ប្រជាជនទេ ប៉ុន្តែមានសម្រាប់​ប្រជាជន​ដែល​មាន​អាវុធ​ក្នុង​ដៃ និងក្រុម​មេបញ្ជាការ​របស់​ពួកគេ។

ខណៈដែល​បរិយាកាស​នៃការភ័យខ្លាច ត្រូវបាន​ធ្វើឲ្យ​សាយភាយជាទូទៅ ពីសំណាក់​ឥស្សរជន​នយោបាយនៅក្នុង​ប្រទេស​នេះ វិធីសាស្ត្រ​ផ្សេងទៀត ញ៉ាំញ៉ីនូវ​​ដំណើរការ​បោះឆ្នោតដោយ​ផ្ទាល់​តែម្តង។ ការបដិសេធ​ទៅលើ មេដឹកនាំ​ដ៏មាន​អំណាច​របស់​បក្ស​ជំទាស់ លោក សម រង្ស៊ី ថា​ដោយ​សារតែភាពមិន​សមហេតុផលទាំងស្រុង ដែល​រដ្ឋាភិបាល​បាន​រៀប​ចំឡើង ដែល​សេចក្តី​សម្រេច​របស់​តុលាការ​គួរតែមាន​គ្រប់គ្រាន់ ចំពោះការ​សង្ស័យ​ទៅលើ​ភាព​មិនស្របច្បាប់​នៃ​លទ្ធផល​បោះឆ្នោត។ លើសពីនេះ​ទៅទៀត ក៏មាន​កំហុស​ដ៏សំខាន់​ នៅក្នុង​បញ្ជី​អ្នកបោះឆ្នោត ដែល​ត្រូវបាន​គេកំណត់​អត្តសញ្ញាណដោយ​ការសិក្សាឯករាជ្យពីរ។ បើយោង​ទៅតាម ការសិក្សា​ទាំងនេះ យ៉ាងហោចណាស់ ១០%​នៃអ្នកបោះឆ្នោត​ដែល​ត្រូវបាន​ចុះបញ្ជីទាំងអស់ គឺជាប្រជាជន​ដែល​មិន​មាន​សិទ្ធិបោះឆ្នោត​ បើមិនដូច្នេះទេ ត្រូវបាន​គេស្គាល់ថាជា​អ្នក​បោះឆ្នោត​ខ្មោច។ ម្យ៉ាង​វិញទៀត ១១%នៃ​ពលរដ្ឋកម្ពុជា ដែល​មាន​បំណង​ដើម្បី​បោះឆ្នោត​ នៅថ្ងៃទី២៨ ខែកក្តដា​មិនត្រូវបាន​គេ​ចុះឈ្មោះជា​អ្នកបោះឆ្នោត​ទាំង​អស់​ឡើយ ហើយ​នឹងត្រូវបាន​គេរារាំង​មិនឲ្យ​ចូលរួម​ក្នុង​ដំណើរការនេះ​យ៉ាងច្បាស់។ គណបក្សប្រឆាំង​មើលឃើញ​នូវ​សក្តានុពល​ដ៏សំខាន់ សម្រាប់ការរៀបចំ ដែល​មានតែបក្ស​ដែល​មាន​ឥទ្ធពល​តែប៉ុន្នោះ អាច​ទាញយកបាន៖ សមាជិករបស់​គណបក្ស​សង្គ្រោះជាតិ​កម្ពុជាភ័យខ្លាច​ក្នុង​ការដែល​ត្រូវបាន​ដកសិទ្ធិ ដែល​នៅទីបំផុត ត្រូវបាន​ឆ្លុះបញ្ចាំងនៅក្នុង​ចំនួនមនុស្ស​ដែល​មិនធ្លាប់​ធ្លាក់ចុះ។ ការភ័យខ្លាចនេះ ជាការពិតណាស់ មិនត្រូវបាន​ទាញចេញក្រៅពីបរិយាកាស​ដ៏រស៊ើបនេះឡើយ ហើយ​ដោយសារតែ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោតបាន​ច្រានចោលយ៉ាងច្បាស់​​រួចទៅហើយ ថាមិន​ពិនិត្យឡើង​វិញ​នូវ​កំហុសនានា ឬ​សូម្បីតែការកែតម្រូវ​​បញ្ជីអ្នក​បោះឆ្នោត ដែល​វាអាចទៅរួច​ថាការបោះឆ្នោតអាចក្លាយ​ទៅជាឆាកល្ខោនតាំង​ពីមុន​សប្តាហ៍​ចុងក្រោយ នៅក្នុង​ខែ​កក្តដា​បានចូល​មកដល់។

បើទោះបីជា នៅទីបំផុត​កត្តាទាំងនេះ បាន​ប្រែក្លាយ​ទៅជាមាន​ឥទ្ធិពល​តិច​តួច ទៅលើលទ្ធផល​បោះឆ្នោត គណបក្ស​ប្រជាជនកម្ពុជា នៅតែមានរង្វាស់​ផ្សេងៗទៀត​មួយចំនួនដើម្បី​ប្រែក្រឡាស់វិញ។ ជាពិសេស គ្រប់គ្រង​ទៅលើបណ្តា​ទូរទស្សន៍ទាំងអស់ និង​ស្ទើតែ​គ្រប់​ស្ថានីយ៍វិទ្យុ​ទាំង​អស់ ដែល​ផ្តល់​ឲ្យ​ពួកគេ​នូវការលំបាក ដើម្បី​បន្ទាប​តម្លៃ​ផលប្រយោជន៍​ក្នុងការគៀគរអ្នក​បោះឆ្នោត។ ម្យ៉ាងវិញទៀត ពួកគេ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធរបស់​រដ្ឋ នៅក្នុង​យុទ្ធនាការ ឬ​ក្រុមមន្ត្រី​ដែល​មាន​កាតព្វកិច្ច ដូចជា នគរបាល ឬគ្រូបង្រៀន ដើម្បីចូលរួម​ជាសាធារណៈ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។ សូម្បីតែ ឧបករណ៍ជំនួយអភិវឌ្ឍន៍អាល្លឺម៉ង់ ក៏ត្រូវបាន​គេ​ប្រើប្រាស់ សម្រាប់​គោលបំណង​នៃ​យុទ្ធនាការ​របស់​គណបក្ស​កាន់អំណាចដែរ។

ទស្សនវិស័យៈគ្មានការផ្លាស់ប្តូររបប

ដោយសារតែ​កង្វះខាត​នូវ​ឪកាស​ស្មើភាពគ្នា នៅក្នុង​យុទ្ធនាការបោះឆ្នោត ជ័យជម្នះ​របស់​គណបក្សសង្គ្រោះជាតិ​កម្ពុជា ត្រូវបាន​គេចាត់ទុកថាមិន​ទំនង​ទាល់តែសោះ។ ប៉ុន្តែ​បើទោះបីជា​គណបក្ស​ជំទាស់ គ្រោង​ថា​នឹង​ឈ្នះ​សម្លែង​ភាគច្រើន​ទាំងស្រុង ទៅលើការរំពឹងទុកនានា ដែល​ការផ្លាស់ប្តូរអំណាច ដោយ​សន្តិភាពគឺជា​បំណង​ប្រាថ្នា​ដ៏អស្ចារ្យបំផុតៈ មិនដូចជា​នៅក្នុង​ប្រទេសអារ៉ាប់​( អារ៉ាប់​ស្ព្រីង)នោះទេ ដែល​អារម្មណ៍​ដោយគ្មាន​លក្ខ័ណ​សម្រាប់​ការ​ផ្លាស់ប្តូរ​កំពុង​តែបាត់បង់ នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​សម្លេងភាគច្រើននៅតែទទួល​បាន​ប្រយោជន៍គ្រប់គ្រាន់ ពីកំណើន​សេដ្ឋកិច្ច ឬ​យ៉ាងហោចណាស់ មាន​អារម្មណ៍ថា​ពួកគេកំពុង​តែទទួល​បាន​នូវ​ផលប្រយោជន៍។ សម្រាប់ហេតុផលនេះ គណបក្ស​សង្គ្រោះជាតិ​កម្ពុជានៅតែ​បរាជ័យ​ក្នុង​ការ​នាំយក​នូវ ចំនួន​គ្រប់​គ្រាន់​នៃ​អ្នក​គាំទ្រ នៅ​លើ​ដង​ផ្លូវ ហើយនៅពេល​នេះ មានការ​ខ្វះខាត​នូវកម្លាំង​រុញច្រាន​ចុងក្រោយ សម្រាប់​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល។ ផ្ទុយទៅវិញ គណបក្ស​ប្រជាជនកម្ពុជា នៅតែមានអ្នក​ជិតស្និទ្ធ នៅពីក្រោយ​លោក ហ៊ុន សែន ខណះដែល​ខ្លួន​មាន​នៅប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ។ បើទោះបីជា កម្រិត​ដ៏ខ្ពស់​នៅផ្នែក​ខាងក្នុង​របស់​ពួកគេ មានការខ្វែង​យោបល់ ឬខ្វែង​គំនិតគ្នាយ៉ាងណាក្តី ក៏មានការពិបាក​ទទួលស្គាល់​ពីសំណាក់​ខាងក្រៅដែរ វាហាក់បីដូចជា​មិនមានភាពចុះខ្សោយ​អ្វីឡើយ នៅក្នុង​ឆ្នាំ២០១៣។ បេក្ខភាព​ដែល​ត្រូវបាន​ផ្តល់ឲ្យដល់​បណ្តាកូនប្រុសជាច្រើន របស់​ក្រុមអ្នក​នយោបាយ​ដែល​ដឹកនាំគណបក្ស​ប្រជាជនកម្ពុជា (រួមមាន កូនប្រុស និង​កូនប្រសារបស់ លោក ហ៊ុន សែន នៅក្នុង​សភា​ក៏មាន​នៅក្នុង​ចំណោម​មហិច្ចតា​របស់​ពួកគេដែរ) ហេតុដូច្នេះហើយ គណបក្ស​កំពុងកាន់អំណាច​អាចផ្តោតយ៉ាង​ពេញទំហឹង ទៅលើការ​បង្កើត​រាជវង្សថ្មីមួយ​របស់​កម្ពុជា។ វាមាន​លក្ខណៈ​តិចតួច​ណាស់​ ក្នុង​ដំណើការជា​លទ្ធិប្រជាធិបតេយ្យសេរី។

បណ្ឌិត ម៉ាគូស ខាបោម ជាអ្នកប្រឹក្សាយោបល់​ផ្នែក​នយោបាយ ដែល​មាន​ឯកទេស នៅអាស៊ីអាគ្នេហ៍ និង​ដំណើរការ blog Cambodia-News.net

កែសម្រួលដោយ ផេដ្រា ស៊ីមម៉ែម៉ាន់។

តំណរភ្ជាប់: ច្បាប់ស្តីពីការបោះឆ្នោតសមាជិករដ្ឋសភាជាតិនៅក្នុងប្រទេសកម្ពុជា