ការសាបព្រួសគ្រាប់ពូជនៃពិភពលោកប្រកបដោយសមធម៌

ការដាំដុះនៃគ្រាប់ពូជគឺជារឿងល្អមួយដែលបានចាប់ផ្តើមហើយ។ តាម​គំនិត​នៃប្រភពបើកចំហ ​វិធីសាស្រ្តថ្មីៗវិវឌ្ឍហើយនាំឱ្យមានការ​ដាំដុះ​នៃ​ប្រភេទគ្រាប់ពូជជាច្រើន។

ការសាបព្រួសគ្រាប់ពូជនៃពិភពលោកប្រកបដោយសមធម៌

យើងមិនត្រឹមតែមើលឃើញពីការប្រមូលផ្តុំនៃកម្លាំងសេដ្ឋកិច្ចដ៏ធំមួយតែប៉ុណ្ណោះទេ ប៉ុន្តែជាពិសេសលើទីផ្សារសម្រាប់គ្រាប់ពូជ។ មានតែក្រុមហ៊ុនចំនួន៧ប៉ុណ្ណោះដែលគ្រប់គ្រង៧០ភាគរយនៃទីផ្សារពិភពលោកសម្រាប់គ្រាប់ពូជហើយនិន្នាការឆ្ពោះទៅរកការធ្វើអាជីវកម្មផ្តាច់មុខទំនងជាគ្មានការកាត់បន្ថយទេ។ ក្រុមហ៊ុនសាជីវកម្មធំៗនៅអាមេរិកមានដូចជាឌូប៉ុង(DuPont) និងដូ្ ខេមីខល(Dow Chemical) គ្រោងនឹងរួមបញ្ចូលគ្នា។ ខេមឆាយណា(ChemChina)កំពុងទិញក្រុមហ៊ុនសីនចេនតា(Syngenta) របស់ប្រទេសស្វ៊ីសហើយក្រុមហ៊ុនបាយ័រ(Bayer)ក៏មានបំណងរួមបញ្ចូលគ្នាជាមួយម៉ុងសាំងតូ(Monsanto)ដែរ។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ម៉ុងសាំងតូ(Monsanto)បានដាក់ទីផ្សារបញ្ចូលគ្នាជាប្រព័ន្ធសម្រាប់ពាណិជ្ជកម្មគ្រាប់ពូជនៅជុំវិញពិភពលោកហើយសព្វថ្ងៃនេះវាជាម្ចាស់ប៉ាតង់ចំពោះដំណាំដែលកែច្នៃហ្សែនភាគច្រើន។

ក្រៅពីការរារាំងផ្នែកសេដ្ឋកិច្ច វាក៏មានមធ្យោបាយបច្ចេកទេសដូចជាការបង្កាត់ពូជ(ការពារកសិករពីការដាំដុះគ្រាប់ពូជផ្ទាល់ខ្លួន)ក៏ដូចជាមធ្យោបាយស្របច្បាប់ដែលគ្របដណ្ដប់ដោយជម្រើសមួយចំនួន។ ក្រោយមកទៀត វាត្រូវបានគេប្រើដើម្បីការពារសិទ្ធិលើអចលនទ្រព្យដោយការធ្វើប៉ាតង់ទៅលើពូជដំណាំដែលកំពុងលូតលាស់ថ្មីៗមួយចំនួន។ កម្មវិធីដាំដុះឯករាជ្យមានកាន់តែតិចទៅៗ ដូច្នេះក្រុមហ៊ុនសាជីវកម្មធំៗដែលកំណត់ពូជដំណាំដែលអាចដាំដុះបាន កំពុងដាក់អន្ទាក់កសិករនៅទូទាំងពិភពលោក។

អាជ្ញាប័ណ្ណប្រភពបើកទូលាយអនុញ្ញាតឱ្យមានការផ្លាស់ប្តូរនៃគ្រាប់ពូជ

ឥលូវនេះពួកសកម្មជនគ្រាប់ពូជនៃប្រភពបើកទូលាយរបស់Agrecol បានទទួលយកសង្គ្រាមរវាងដាវីឌនិងកូលីយ៉ាត(David versus Goliathនៅក្នុងព្រះគម្ពី)ហើយកំពុងផ្តល់ផ្លូវចេញពីអន្ទាក់។ គម្រោងរបស់អាហ្គ្រេកូល(Agrecol) គឺជាជម្រើសដ៏មានប្រយោជន៍មួយចំពោះទីផ្សារប៉ាតង់នៅទូទាំងពិភពលោកសម្រាប់គ្រាប់ពូជដែលហាងឆេងទាំងអស់ត្រូវបានជង់លើកសិករ។ ថ្វីត្បិតតែប៉េងប៉ោះតូចពណ៌លឿងស៊ុនវីវ៉ា(sunviva)នឹងមិនគ្រប់គ្រងលើទីផ្សារប៉េងប៉ោះពិភពលោកក៏ដោយ វាជាភស្តុតាងមួយបញ្ជាក់ថាយើងមានជម្រើសគ្រាប់ពូជផ្សេងទៀតដែលត្រូវការប័ណ្ណប៉ាតង់។ នេះគឺជារឿងមួយដើម្បីអំពាវនាវឱ្យមានវិធីសាស្រ្តថ្មីដើម្បីអភិវឌ្ឍន៍ជម្រើសផ្សេងៗទៀតដែលជាបញ្ហាមួយផ្សេងទៀត។ ស៊ុនវីវ៉ាគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាទាំងនោះដែលជាគោលនយោបាយចាស់ ពោលគឺគ្រាប់ពូជគឺជាទ្រព្យសម្បត្តិរួមរបស់មនុស្សទាំងអស់។

ខណៈពេលដែលស៊ុនវីវ៉ាត្រូវបានចុះឈ្មោះស្របច្បាប់ អ្នកគ្រប់គ្នាអាចប្រើវាដោយមិនគិតថ្លៃព្រមទាំងបញ្ជូនវាទៅអ្នកដទៃឬថែមទាំងជួយធ្វើអោយវាប្រសើរឡើង។ លក្ខខណ្ឌតែមួយគត់គឺថាវាមិនត្រូវមានប័ណ្ណប៉ាតង់ទេ។ ដោយខ្ញុំមានកញ្ចប់គ្រាប់ពូជស៊ុនវីវ៉ាមួយ ខ្ញុំកំពុងចូលទៅក្នុងកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណដែលមិនគិតថ្លៃ ប៉ុន្តែភ្ជាប់មកជាមួយលក្ខខណ្ឌមួយចំនួន។ ខ្ញុំអាចប្រើគ្រាប់ពូជបានប៉ុន្តែមិនអាចដាក់ពាក្យសុំទៅលើសិទ្ធិបង្កាត់ពូជឬស្នើសុំប័ណ្ណប៉ាតង់បានទេ។ វាមានន័យថាអ្នកដទៃក៏មានសិទិ្ធដូចខ្ញុំដែរគឺសក្តានុពលដ៏ធំធេង។

កុំទុកគ្រាប់ពូជទៅសាជីវកម្មធំៗ

គម្រោងស៊ុនវីវ៉ាធ្វើការបដិវត្តន៍ទៅលើគុណភាពដោយប្រើគោលការណ៍ប្រភពបើកចំហដែលត្រូវបានយកពីពិភពឌីជីថលក្នុងគោលបំណងធ្វើអោយគ្រាប់ពូជប្រសើរឡើងវិញ និងធ្វើឱ្យវាល្អជាថ្មីម្តងទៀត។ គម្រោងនេះផ្តល់សេរីភាពនិងឯករាជ្យភាពដល់កសិករមកវិញហើយវាធ្វើឱ្យស្តុកនៃគ្រាប់ពូជរបស់យើងកាន់តែមានភាពចម្រុះ។ នេះគឺជាអ្វីដែលមូលនិធិហេនរេចបូលបានផ្សព្វផ្សាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ នោះគឺភាពសម្បូរបែបជំនួសឱ្យវប្បធម៌ផ្ដាច់មុខ និងគំរូកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន។

គ្រាប់ពូជដែលយើងប្រើកំណត់នូវអ្វីដែលយើងញ៉ាំ និងថាតើអាហាររបស់យើងមានលក្ខណៈចម្រុះយ៉ាងណា។ លទ្ធភាពទទួលបានគ្រាប់ពូជគឺមានសារៈសំខាន់ជាងអ្វីទាំងអស់ហើយការដាំដុះប្រភេទគ្រាប់ពូជផ្សេងៗគ្នាដែលគ្មានប័ណ្ណប៉ាតង់គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការប្រយុទ្ធប្រឆាំងការបាត់បង់ជីវចម្រុះ។ ការហូរច្រោះនៃដី និងបម្រែបម្រួលអាកាសធាតុទាមទារឱ្យមានការចាកចេញពីគំរូកសិកម្មបច្ចុប្បន្នរបស់យើងដោយជំនួសឱ្យគំរូដែលមាននិរន្តភាពដែលត្រូវបានអនុវត្តន៍ក្នុងមូលដ្ឋានដោយគោរពតាមកាលៈទេសៈក្នុងតំបន់និងផ្តល់អំណាចដល់ប្រជាពលរដ្ឋ និងកសិករតាមរយៈការធ្វើវិមជ្ឈការ។ នេះគឺផ្ទុយពីអ្វីដែលយើងមាននាពេលបច្ចុប្បន្ន ពោលគឺវាលដាំដុះដែលប្រើគ្រាប់ពូជតិចតួចណាស់នៃដំណាំដែលបង្កើតជាអាហារមូលដ្ឋានរបស់យើង។ ទម្រង់បែបបទនៃការធ្វើកសិកម្មនេះអាចជាផលចំណេញយ៉ាងខ្លាំង។ នៅក្នុងបញ្ហាប្រឈមដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ គឺវាភាពគ្មានទទួលខុសត្រូវហើយនឹងដាក់បន្ទុកធ្ងន់ដល់មនុស្សជំនាន់ក្រោយ។

ដូច្នេះតើគម្រោងគំរូអាចក្លាយទៅជាប្រធានបទសាមញ្ញដែរឬទេ?

ភាពសាមញ្ញក៏ទាមទារការការពារដូចគ្នា ដរាបណាកម្មសិទ្ធិបញ្ញាផ្សេងទៀតនៅតែមាននៅលើថ្នាក់ជាតិឬតាមរយៈអង្គការអន្តរជាតិដូចជាអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ ក្រុមហ៊ុន Utopiaនឹងត្រូវលុបចោលនូវកម្មសិទ្ធិបញ្ញាទាំងអស់ ដោយសារតែពួកគេបង្កើតទំនាក់ទំនង អំណាចដែលមិនមានភាពយុត្តិធម៌ និងការធ្វើអាជីវកម្មផ្ដាច់មុខ។ បន្ទាប់មកអាជ្ញាប័ណ្ណប្រភពបើកចំហនឹងលែងត្រូវការតទៅទៀត។ ដូចនេះគ្រាប់ពូជដូចជាសូវីវ៉ានឹងត្រូវការការពារស្របច្បាប់ពីបុគ្គលដែលធ្វើឱ្យវាក្លាយជាកម្មសិទ្ធិឯកជនម្តងទៀត។

ការឃោសនានៃគ្រាប់ពូជមិនគួរដកចេញក្នុងសាជីវកម្មទេ។ អស់រយៈពេលជាយូរមកហើយយើងដឹងថាជីវចំរុះកសិកម្មត្រូវបានគំរាមកំហែងដោយការខូចខាតដែលជាការធ្វើកសិកម្មតាមខ្នាតឧស្សាហកម្ម។ ទោះយ៉ាងណាក៏ដោយវាក៏បង្ហាញពីការគំរាមកំហែងដល់សន្តិសុខស្បៀងផងដែរ។ យើងមិនមានមូលនិធិសាធារណៈណាមួយសម្រាប់ការបង្កាត់គ្រាប់ពូជចំរុះដែលធន់នោះទេ។ ការអភិវឌ្ឍន៍នៃគ្រាប់ពូជចំរុះដែលមិនប៉ះពាល់ដល់បរិស្ថានត្រូវក្លាយទៅជាទំនួលខុសត្រូវសាធារណៈដ៏ធំមួយ។ យើងអាចនាំមកនូវការផ្លាស់ប្តូរបានដោយការរៀបចំនៃមតិ       ភាគច្រើននៃនយោបាយនៅក្នុងសភាជាតិ និងឋិតក្នុងកម្រិតអ៊ឺរ៉ុបនិងអន្ដរជាតិ។

កិច្ចការរបស់ពួកអ្នកត្រួសត្រាយដូចអាហ្គ្រេកូល(Agrecol) អាចគ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ។ ដើម្បីទទួលបានភាពជោគជ័យ ពួកគេនឹងត្រូវការការគាំទ្រខាងនយោបាយនិងសង្គមយ៉ាងច្រើនអនេក។ យើងនៅមូលនិធិហេនរេចបូលចាត់ទុកថាវាជាភារកិច្ចមួយរបស់យើងក្នុងការលើកកម្ពស់ការយល់ដឹងអំពីហេតុការណ៍ការពិតសព្វថ្ងៃថាសន្តិសុខស្បៀងរបស់យើងពឹងផ្អែកលើសាជីវកម្មមួយចំនួនតូចតែប៉ុណ្ណោះ។

អត្ថបទនេះត្រូវបានបោះពុម្ភផ្សាយជាលើកដំបូងជាភាសាអាល្លឺម៉ង់នៅក្នុង​ 'politische ökologie' (Nr. 150) "Geht doch! Geschichten, die zum Wandel anstiften."។ វាអាចទាញយកបាននៅទីនេះ