គម្រោងកិច្ចពិភាក្សាអន្តរជាតិ៖ សមធម៌ធនធាននៅក្នុងពិភពលោកមួយដែលមានដែនកំណត់ ការប្រគួតប្រជែងមួយក្នុងចំណោមការប្រគួតប្រជែងដ៏អស្ចារ្យនៃសតវត្សរ៍ទី២១ គឺដើម្បីនាំមកនូវសមធម៌ជាសកល ដោយមិនប្រព្រឹត្តហួសហេតុទៅលើដែនកំណត់នៃបរិស្ថានវិទ្យារបស់ភពផែនដី ឬក៏ការប្រើប្រាស់លើសទៅលើធនធានដែលមានដែនកំណត់របស់ផែនដី។
អភិបាលកិច្ចធនធាន កម្មវិធីនៅក្នុងប្រទេសកម្ពុជារបស់មូលនិធិហេនរេចបូលមានគោលបំណងសំខាន់ក្នុងការពង្រឹងអំណាចទៅដល់សង្គមស៊ីវិលក្នុងមូលដ្ឋាន ដើម្បីរួមចំណែកធ្វើឲ្យការពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាពទៅលើគោលនយោបាយ ពិសេសគឺទាក់ទងទៅនឹងអភិបាលកិច្ចធនធានធម្មជាតិ។ អង្គការជាដៃគូយុទ្ធសាស្ត្រតម្រូវឲ្យចាប់ផ្ដើមនូវគម្រោងសិក្សាស្រាវជ្រាវ រួចហើយគម្រោងកសាងសមត្ថភាពដើម្បីបង្ហាញនិងជំរុញ ឲ្យមានកាតពិគ្រោះយោបល់ពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ដោយរាប់ចាប់តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិនិងថ្នាក់តំបន់ផងដែរ។ ការយកចិត្តទុកដាក់សំខាន់ទៅលើស្ថានភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា ដែលសង្គមវប្បធម៌របស់ពួកគាត់គឺរស់នៅអាស្រ័យការប្រើប្រាស់ដី និងធនធានធម្មជាតិជាលក្ខណៈប្រពៃណី។ មូលនិធិធ្វើការងារជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលដែលមានទីតាំងនៅមូលដ្ឋាន ស្ថាប័នសិក្សា សមាគមរបស់ជនជាតិដើមភាគតិចនិងសហគមន៍របស់ពួកគាត់ទាំងអស់ដើម្បីការពារនូវសិទ្ធិធនធាន និងការសម្រេចចិត្តដោយខ្លួនឯងក្នុងការអភិវឌ្ឍ។
លទ្ធផលនៃថាមពលបៃតង តើសេដ្ឋកិច្ចបៃតងក្លាយជាប្រធានបទក្តៅគគុកដោយវិធីណា? កសិដ្ឋានខ្យល់ខ្នាតធំនិងរោងចក្រថាមពលពន្លឺព្រះអាទិត្យដែលកំពុងរីកដុះដាលនៅគ្រប់ទីកន្លែង។ នោះហើយជាការល្អសម្រាប់អាកាសធាតុ ប៉ុន្តែកសិករខ្នាតតូចនិងអ្នកក្រីក្រ កំពុងតែក្លាយជាកូនអុកនៃផលប្រយោជន៍អាជីវកម្មនៅជុំវិញពិភពលោក។ By លោកស្រី បាបារ៉ា អាន់ម៊ូហ្ស៊ីក
ការផ្តល់អំណាចដល់យុវជនជនជាតិដើមភាគតិច រយៈពេលជាងបីឆ្នាំហើយ មូលនិធិហេនរេចបូលបាន និងកំពុងគាំទ្រដល់ការអភិវឌ្ឍន៍របស់សមាគមន៍យុវជនជនជាតិដើមភាគតិចកម្ពុជា(CIYA) ។ អង្គការទាំងពីរកំពុងធ្វើការរួមគ្នាចាប់តាំងពីស៊ីយ៉ាត្រូវបានចុះបញ្ជីជាអង្គការឯករាជ្យមួយ កាលពីខែកញ្ញា ឆ្នាំ២០០៨។ ស៊ីយ៉ាជាសមាគមន៍ទីមួយរបស់យុវជនជនជាតិដើមភាគតិច នៅឯកម្រិតថ្នាក់ជាតិ។ ស៊ីយ៉ាធ្វើការដើម្បីសម្រេចនូវទស្សនៈវិស័យរបស់ខ្លួន នៃពលរដ្ឋជនជាតិដើមភាគតិចដ៏ខ្លាំង និងរីកចម្រើន ដែលអាចការពារវប្បធម៌ និងប្រពៃណីរបស់ជនជាតិភាគតិច ព្រមទាំងដីធ្លី និងធនធានធម្មជាតិរបស់ពួកគេផងដែរ។