ប្រជាធិបតេយ្យយេនឌ័រ

ជំនួបតុមូលលើប្រធានបទប៉េកាំងបូក២០ក្នុងថ្ងៃច័ន្ទទី១៦ខែកុម្ភៈ ឆ្នាំ២០១៥

បាន​បោះពុម្ព​ផ្សាយ: 24 មីនា 2015
Image credits នៅក្នុងថ្ងៃទី១៦ខែកុម្ភៈ មូលនិធិហេនរិចបូលកម្ពុជាបានរៀបចំសិក្ខាសិលាតុមូលលើប្រធានបទប៉េកាំងបូក២០ នៅឯមេត្តាហោសក្នុងទីក្រុងភ្នំពេញ។ ឆ្នាំ២០១៥ជាគំរប់ខួបលើកទី២០នៃសន្និសិទ​ស្រ្តីពិភពលោកលើកទី៤ ដែលបានរៀបចំឡើងនៅក្នុងខែកញ្ញាឆ្នាំ១៩៩៥ដែលមានអ្នកចូលរួម១៧០០០នាក់និងសកម្មជន៣០០០០នាក់ដែលបានចូលរួមជាសាធារណៈនិងបានជំរុញអោយកម្មវិធីនេះកាន់តែមានការទទូលស្គាល់ពីការលើកដម្កើនស្ត្រីនិងសិទ្ធិស្មើភាពគ្នា។ ពីរសប្តាហ៍បន្ទាប់ពីការតស៊ូមតិ សន្ឋិសញ្ញាបេកាំងក៏បានរៀបចំឡើង​​ វាជាជំហ៊ានគួរអោយកត់សម្គាល់ក្នុងការលើកកម្ពស់សិទ្ធិស្រ្តី​រហូតមកដល់សព្វថ្ងៃ​សន្ឋិសញ្ញានេះជាពាក្យសម្គាល់សិទ្ធិមនុស្ស ដែលបានផ្តល់តម្លាភាព​ដល់ស្រ្តី។ 

បទសម្ភាសន៍ជាមួយ ឃីម ពិសី និង សាលី ជែន ឌួហ្គឡាស

បាន​បោះពុម្ព​ផ្សាយ: 13 សីហា 2014
មជ្ឈមណ្ឌលធនធាន​ស្រ្តី (មធស) ដោយមាន​ប្រតិបត្តិការចាប់​តាំង​ពី​ឆ្នាំ​២០១០ មជ្ឈមណ្ឌល​ធនធាន​ស្រ្តីកម្ពុជាគឺ​ជា​មជ្ឈមណ្ឌល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​នូវ​សេវា​កម្សាន្ត អប់រំ ឬការផ្តល់​ប្រឹក្សាដល់​ក្រុម​ជាក់​លាក់​មួយសម្រាប់​ស្ត្រី ដែល​បាន​ផ្តល់​នូវ​ការ​ប្រឹក្សាយោបល់ សិក្ខាសាលា​អប់រំ​ក្រៅ​ផ្លូវការ​នានា​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រធាន​បទ​ផ្សេងៗ ដូចជា​ពាក់​ព័ន្ធ​នឹង​សុខភាពរបស់​ស្រ្តី ភាពជា​ឪពុក​ម្តាយ ជំនួយ​ផ្នែក​ច្បាប់ នឹង​វគ្គសិក្សាផ្នែក​​ហិរញ្ញវត្ថុ​ (ការផ្លាស់​ប្តូ​ប្រាក់​រៀល)។ អង្គការ​នេះ​រួមមាន​មនុស្ស​៥​នាក់ ហើយ​នៅ​ក្នុង​ចំណោម​នោះ​​មាន​ជនជាតិ​ខ្មែរ​៤​នាក់។