"ខ្ញុំគិតថា លោក ហ៊ុន សែន មិនប្រាកដប្រជាអំពីកំណែទម្រង់លទ្ធិប្រជាធិបតេយ្យនោះទេ"

Image removed.
ធីឡូ ហូប ជាអ្នកតំណាងរបស់​​សម្ព័ន្ធ​៩០/បក្សបៃតង ជាសមាជិក​សភា​អាល្លឺម៉ង់ ហើយ​បច្ចុប្បន្ន​ជា​អនុប្រធាន​របស់​គណៈកម្មាធិការសភា​ដើម្បីកិច្ចសហប្រតិបត្តិការ​ និង​ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ រូបភាពដោយ៖ Grüne Bundestagsfraktion អាជ្ញាប័ណ្ណ៖ CC BY-NC-SA 2.0 ប្រភពដើម៖Flickr

ធីឡូ ហូប បាននឹង​កំពុង​ធ្វើជាអ្នកតំណាងរបស់​​សម្ព័ន្ធ​៩០/បក្សបៃតង ជាសមាជិក​របស់សភា​អាល្លឺម៉ង់ ចាប់តាំងពី​ឆ្នាំ​២០០២។ រហូតមកដល់​ឆ្នាំ​២០០៥ គាត់គឺ​ជាសមាជិក​របស់​គណៈកម្មាធិការ​​សិទ្ធិមនុស្ស និង​ជំនួយ​មនុស្សធម៌ ហើយ​បច្ចុប្បន្ន​ជា​អនុប្រធាន​របស់​គណៈកម្មាធិការសភា​ដើម្បីកិច្ចសហប្រតិបត្តិការ​ និង​ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោក ធីឡូ ហូប ផងដែរ​ជា​អ្នកនាំពាក្យ​​ស្តីពី​អាហារូបត្ថម្ភសកល​របស់​បក្ស​បៃតង និង​ជា​ប្រធាន​ក្រុមការងារ​របស់​បក្ស​បៃតង ទទួលបន្ទុក​ផ្នែក​អភិបាលកិច្ច​សកល និង​ពាណិជ្ជកម្ម ពិភពលោក។

....................................

មូលនិធិហេនរេចបូល៖ ការបោះឆ្នោតសភាកំពុងប្ររព្វធ្វើនៅក្នុងខែកក្តដានេះ ក្នុងប្រទេសកម្ពុជា សម្រាប់នាទិកាលទី ចាប់តាំងពី​​ទសវត្សឆ្នាំ១៩៩០។ បេក្ខជនសំណប់ដ៏មានឥទ្ធិពលនោះគឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាននិងកំពុងគ្រប់គ្រងប្រទេសអស់រយៈពេលជាច្រើនទសវត្សមកហើយ។ បែបបទនៃនយោបាយរបស់គាត់ ត្រូវបានគេរិះគន់ជាលក្ខណះអន្តរជាតិថាផ្តាច់ការ និងពុករលួយ ហើយត្រូវបានគេសម្គាល់​​ចរិកលក្ខណះ ដោយ​​ភាពមិនប្រាកដប្រជានៃច្បាប់ និងកង្វះខាតនីតិរដ្ឋ។ ហេតុដូច្នេះ តើអ្នកមានការរំពឹងទុកបែបណា ចំពោះការបោះឆ្នោតនាពេលខាងមុខ និងចំពោះលោក ហ៊ុន សែន ដែលភាគច្រើនប្រហែលជានឹងបន្ត​ ​រៀបចំនយោបាយនៃប្រទេសនេះនៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះ?

លោក ធីឡូ ហូប សមាជិក​សភាអាល្លឺម៉ង់ៈ ការបោះឆ្នោត នៅក្នុង​ខែ​កក្តដា​មិនត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​សេរី យុត្តិធម៌ ឬ​ឯករាជ្យឡើយ។ រាល់ការអំពាវនាវ​ទាំងអស់ដែល​ត្រូវបាន​ធ្វើឡើង​ទៅ លោក ហ៊ុន សែន និង​គណបក្ស​របស់​គាត់ គឺគណបក្ស​ប្រជាជន​កម្ពុជា ដើម្បីឲ្យ​អនុវត្តន៍​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ ត្រូវបាន​ព្រងើយកន្តើយ ដោយ​រដ្ឋាភិបាល​កម្ពុជា។ ផ្ទុយ​ទៅនឹង​ការបោះឆ្នោត​កន្លងមក សហភាព​អ៊ឺរ៉ុប និង​អង្គការ​សហប្រជាជាតិ មិនបញ្ជូន​ក្រុមអ្នកសង្កេតការណ៍​បោះឆ្នោត​ទៀត​ឡើយ​ក្នុង​ឆ្នាំនេះ។ អង្គការសហប្រជាជាតិ បង្ហាញ​នូវហេតុផល​ត្រឹមត្រូវ ដោយយោង​ទៅលើ​ហេតុផលថា​ ចាប់តាំង​ពី​អនុសាសន៍​របស់ ពួកគេដែលបានមកពីការបោះឆ្នោត​កាលពីលើកមុន មិនត្រូវបាន​គេយកមកអនុវត្តន៍​ឡើយ ហេតុដូច្នេះហើយ បេសកកម្មស៊ើបអង្កេតនឹងមិនមានន័យ​ទេ។

 ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំង​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ត្រូវបានគ្រប់គ្រង​យ៉ាងតឹងរឹង ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ភាពមិនប្រក្រតី​ក្នុងការចុះឈ្មោះ​អ្នកបោះឆ្នោត ត្រូវបាន​គេ​រកឃើញ ហើយ​ការសូកប៉ាន់ និង​ការបំភិតបំភ័យ​ទៅលើ​អ្នកបោះឆ្នោត​ដែលតាមធម្មតា​មិនមែន​ជាអ្នកគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ត្រូវបានគេផ្តល់ឲ្យ​នូវ​ឯកសារផងដែរ។ លោក ហ៊ុន សែន ថ្មីៗនេះ​បានផ្តួល​អ្នកនយោបាយ​បក្សជំទាស់​ដែល​នៅសេសសល់​មួយចំនួន ចេញពីសភា។ ខ្ញុំ​មិនគិតថា លោក ហ៊ុន សែន មានភាព​ប្រាកដប្រជា អំពីកំណែទម្រង់​ប្រជាធិបតេយ្យ ឬ​ការអនុវត្តន៍ដ៏មានប្រសិទ្ធិភាព ទៅលើ​រាល់​អនុសញ្ញាសិទ្ធិមនុស្ស​ទាំងអស់ ដែល​ប្រទេសកម្ពុជាបានចុះហត្ថលេខានោះទេ។ ហើយ​ប្រសិនបើ​គាត់មានភាព​ប្រាកដ​ប្រជាមែន គាត់​ប្រាកដ​ជាអនុវត្តន៍យ៉ាងឆាប់រហ័ស និង​​ធ្វើមុនពេល​ការបោះឆ្នោត​ឈានចូល​មកដល់ ដោយរំលាយចោល​ជាសាធារណៈ​នូវ​ការគំរាមកំហែង​របស់គាត់ ទៅលើ​អ្វីដែល​នឹង​កើតឡើង ប្រសិនបើគណបក្ស​ប្រជាជនកម្ពុជា​​ចាញ់ឆ្នោត។

ភាពជាដៃគូនៃការអភិវឌ្ឍន៍របស់អាល្លឺម៉ងកម្ពុជា ផ្តោតទៅលើការលើកកម្ពស់ការអភិវឌ្ឍន៍តំបន់ដាច់ជនបទ និងប្រជាធិបតេយ្យក្នុងការតស៊ូមតិ នៅក្នុងចំណោមការអភិវឌ្ឍន៍ផ្សេងៗជាច្រើន។ កិច្ចសហប្រតិបត្តិការនេះ នឹងប្រារព្វធ្វើនៅក្នុងក្រសួងសហព័ន្ធរបស់អាល្លឺម៉ង ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ទស្សនៈខាងសិទ្ធិមនុស្សរបស់ (BMZ) ដែលផ្តល់ឲ្យនូវបញ្ហាយ៉ាងច្បាស់ដែលទាក់ទងទៅនឹងកាតព្វកិច្ចក្រៅដែនដី ទៅលើការអនុវត្តន៍សិទ្ធិមនុស្ស និងឥទ្ធិពលដែលចងក្រងទៅលើសន្ធិសញ្ញាសិទ្ធិមនុស្សនានា ចំពោះរដ្ឋនីមួយៗ។

អស់រយៈពេល​​ជាច្រើនឆ្នាំ គណៈកម្មាធិការនានារបស់អង្គការសហប្រជាជាតិ និងអង្គការជាច្រើន បានសម្តែងនូវការព្រួយបារម្ភ ពាក់ព័ន្ធទៅនឹងការរំលោភបំពានលើសិទ្ធិមនុស្សយ៉ាងខ្លាំង នៅក្នុងវិស័យដីធ្លីរបស់កម្ពុជា និងជាលទ្ធផល​​ដែលបង្កឲ្យមានភាពក្រីក្រទៅលើផ្នែកដ៏ធំនៃអត្រាប្រជាជន។ ជាពិសេស កាលពីឆ្នាំ​​២០០៩ គណៈកម្មាធិការរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិសេដ្ឋកិច្ច សង្គម និងសិទ្ធិវប្បធម៌ បានបង្ហាញយ៉ាងជាក់ច្បាស់ ចំពោះភាពជាប់ពាក់ព័ន្ធដ៏សកម្មរបស់អាជ្ញាធរកម្ពុជា នៅក្នុងការទន្រ្ទានដណ្តើមដីធ្លីដោយហិង្សា និងបានទាមទារឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ។ គណៈកម្មាធិការដដែល ខណៈផ្នែកនៃការវិភាគរបស់ខ្លួនស្តីពី កាតព្វកិច្ចក្រៅដែនដីរបស់អាល្លឺម៉ង់ កាលពីឆ្នាំ២០១១ បានសម្តែងពីការព្រួយបារម្ភថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អាល្លឺម៉ង់ ជាប់ពាក់ព័ន្ធនឹងគម្រោង នៅក្នុងវិស័យដីរបស់កម្ពុជា ដែលនាំឲ្យមានការរំលោភបំពានលើសិទ្ធិសេដ្ឋកិច្ច សង្គម និងសិទ្ធិវប្បធម៌។ គណៈកម្មាធិការនេះបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលអាល្លឺម៉ង់បង្កើតគោលនយោបាយ និងយុទ្ធសាស្រ្ត ដែលនឹងរារាំងពីការបំពារបំពានទៅលើសិទ្ធិមនុស្ស នៅក្នុងវិស័យដីធ្លី។ តើក្រសួងសហព័ន្ធ​​ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ គួរតែឆ្លើយតបឲ្យបានច្បាស់លាស់ ទៅនឹងអនុសាសន៍របស់អង្គការសហប្រជាជាតិដោយរបៀបណា?

នៅពេល​ដែល​គណៈកម្មាធិការ​របស់​អង្គការសហប្រជាជាតិ សម្តែង​នូវ​កង្វល់​បែបហ្នឹង ពាក់ព័ន្ធ​ទៅនឹង គម្រោង​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ក្រោយមក​វាគួរតែ​ត្រូវបាន​គេទទួលយក​ដោយ​ម៉ឺងម៉ាត់។ បើទោះបី​យ៉ាងណា ខ្ញុំគិតថា​វា​គឺជា​បរិបទ​បន្ថែមទៀត នៅក្នុង​គម្រោង​របស់ GIZ ដែលត្រូវបាន​គេ​អនុវត្តន៍ជាជាងគម្រោង​នោះ ​បង្ក​នូវ​ការព្រួយបារម្ភ​កាន់​តែខ្លាំងឡើង។

នៅក្នុងកិច្ចចរចារ​ទ្វេរភាគី​កាលពីឆ្នាំ​២០១១ រដ្ឋាភិបាល​សហព័ន្ធអាល្លឺម៉ង់​បានបង្កើត​នូវ​ទិសដៅ​ជាច្រើន (កាតព្វកិច្ច​ជាក់លាក់) ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវតែត្រូវបានប្រតិបត្តិ ក្នុងគោលបំណង​ដើម្បី​ឲ្យមាន​កិច្ចសហប្រតិបត្តិការ​បន្ថែមទៀត។ បើទោះបីជាកិច្ចសហប្រតិបត្តិការ​មួយចំនួន​ មិនត្រូវបានគេ​ធ្វើឲ្យស៊ីសង្វាក់​គ្នា ក៏រដ្ឋាភិបាល​អភិរក្សសេរីនិយម​មិនទាន់បានដក​ចេញ​ពីកិច្ច​សហប្រតិបត្តិការ​លើផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស នៅឡើយ​ទេ។​ រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់​ ឥឡូវនេះ  បានបញ្ជា​ឲ្យមាន​ការសិក្សា​មួយចំនួន​ ទៅលើ​ផលប៉ះពាល់​នៃការរៀបចំ​ប័ណ្ណកម្មសិទ្ធិដីធ្លី និង​ការសិក្សា​ពី​ស្ថានភាព​សិទ្ធិមនុស្ស នៅក្នុង​តំបន់​គម្រោង​ជាច្រើន ដែលជា​ការងារគួរឲ្យសរសើ​យ៉ាង​ខ្លាំង។ បើទោះបីជាយ៉ាងណា ការសិក្សាជាច្រើន​ត្រូវបានរក្សាទុក​​យ៉ាងជិត​ឈឹង ក្នុងរយៈពេល​ដ៏យូរ។ ការសិក្សាមួយ​ក្នុងចំណោម​ការសិក្សាជាច្រើន​​របស់ GIZ ដែល​ត្រូវបាន​ប្រតិបត្តិ ចាប់ពីឆ្នាំ​២០០៥ ឧទាហរណ៍ មកទល់ពេល​នេះ​ទើប​តែ​ត្រូវបាន​ចេញផ្សាយ ក្រោយពេល​មាន​សំណើរ​ដដែលៗ ពី​សមាជិកសភា​ជាច្រើន និង​សង្គមស៊ីវិល​ផងដែរ។ បើទោះបីជាយ៉ាងណា ឥឡូវនេះ ពត៌មាន​ពីការសិក្សា​នេះ និង​ការសិក្សា​ផ្សេងៗទៀត មិនគួរ​ត្រូវបាន​គេរាយការណ៍​ឡើយ ពីព្រោះ​ការសិក្សា​ទាំងនេះ ត្រូវបាន​ចាត់ទុកថា​ពិបាកដោះស្រាយ​យ៉ាងខ្លាំង សម្រាប់​កិច្ចសហប្រតិបត្តិការ​ប​ន្ថែមទៀត​របស់​អាល្លឺម៉ង់​កម្ពុជា។ ខ្ញុំ​ពិចារណា​លើ​គោលនយោបាយ​បែបហ្នឹង​ ចំពោះ​ការកាត់ផ្តាច់​ពត៌មាន​ពីសភា ដែល​ក្លាយ​ទៅជា​បញ្ហា​យ៉ាងធំ។ ក្រសួងសហព័ន្ធ​​ដើម្បី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ គួរតែ​ធ្វើការ​អនុវត្តន៍​នូវ​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​ឲ្យបាន​កាន់តែ​ច្រើន។

នៅក្នុងទិដ្ឋភាពនៃកិច្ចចរចារនាពេលខាងមុខ​​របស់រដ្ឋភិបាលកម្ពុជា-អាល្លឺម៉ង់ នៅរដូវស្លឹកឈើជ្រុះ ក្នុងឆ្នាំ២០១៣តើ​​គម្រោងដើម្បីកិច្ចសហប្រតិបត្តិការនាពេលអនាគត គួរតែទៅជាយ៉ាងណា ជាពិសេសទាក់ទងទៅនឹងវិស័យដីធ្លីរបស់កម្ពុជា?

គួរតែ​​ការបោះឆ្នោត​ដំណើរការដែរឬទេ ខណៈមកទល់ពេលនេះ​មានការភ័យខ្លាច និង​ស្ថិត​នៅក្រោម​កាលៈទេសៈជាច្រើន​ដែលត្រូវបាន​ពិពណ៌នា ដោយ បណ្ឌិត ពុង ជីវកេក នៅក្នុងបទសម្ភាសន៍​របស់​អ្នកស្រី សម្រាប់គេហទំពរ​សំណុំរឿង របស់​មូលនិធិហេនរេចបូល ក្រោយមក​មានកិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាមួយ​នឹង​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ដែល​នឹងត្រូវបាន​ធ្វើឡើងដោយ​ការ​ត្រៀមខ្លួន​រួចជាស្រេច។ ខ្ញុំ​កំពុងមើល​យុទ្ធនាការ​ចុះឈ្មោះ​ដីធ្លី​របស់ លោក ហ៊ុន សែន (សេចក្តីបង្គាប់ទី១) ដោយការយកចិត្ត​ទុកដាក់​ដ៏អស្ចារ្យ។ បើទោះបីជាយ៉ាងណា គំនិត​ជាមូលដ្ឋាន​ក្នុងការផ្តល់ឲ្យ​ប្រជាពលរដ្ឋក្រីក្រ នូវ​ប័ណ្ណ​កម្មសិទ្ធិដីធ្លី​ពិតប្រាកដ គឺជាការគាំទ្រ​ដ៏មានតម្លៃយ៉ាងខ្លាំងបំផុត។

ប៉ុន្តែ​​តាមការជាក់ស្តែង​គឺថាការអនុវត្តន៍ ដំណើរការផ្ទុយ​ទៅវិញ។ យុទ្ធនាការ​ត្រូវបានគេ​ចាប់ផ្តើម ដោយគ្មានការពិគ្រោះយោបល់ ជាមួយ​នឹង​អង្គការសង្គមស៊ីវិល ឬក្រុមមនុស្ស​ដែល​ទទួលរងនូវ​ផលប៉ះពាល់ ដែលត្រូវបាន​ផ្តល់សំណងឲ្យ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុមហ៊ុន ដែល​មានទំនាក់ទំនង​ជាមួយ​ពួកគេ ត្រូវបានសម្របសម្រួល ដោយ​កូនប្រុស​របស់ លោក​នាយករដ្ឋមន្រ្តី និង​ត្រូវបាន​ដំណើរការដោយ​អង្គភាពយុវជនស្ម័គ្រចិត្ត នៅក្នុង​ឯកសណ្ឋាន​យោធា។ គម្រោងនេះ ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ឆន្ទៈ​របស់​លោក​នាយក​រដ្ឋមន្រ្តី និង​ក្រុមជិតស្និទ្ធិ​របស់​គាត់ និង​ប្រតិបត្តិក្រៅ​ផ្លូវច្បាប់។ អង្គការឃ្លាំមើល​សិទ្ធិមនុស្ស និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដទៃទៀត មានឯកសាររួចហើយ​​លើករណីនានា ទាក់ទងទៅនឹង​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដែល​មិនទាន់​បានផ្តល់ឲ្យ​ក្រុមគ្រួសារ​កសិករ។

វាច្បាស់ណាស់​ថា​សេចក្តីបង្កាប់​ទី១បម្រើ​ជាឧបករណ៍​យុទ្ធនាការ​ – វាមិនមានអ្វីនោះ​ទេ​ដែល​ថា​លោក ហ៊ុន សែន បានគំរាម​ដក​យក​ប័ណ្ណកម្មសិទ្ធិដីធ្លីវិញ ប្រសិនបើគាត់​ចាញ់ឆ្នោត។ វាគឺជា​អាឋ៌កំបាំង​មួយសម្រាប់ខ្ញុំ ចំពោះរបៀប​ដែល​រដ្ឋាភិបាល​អាល្លឺម៉ង់អាច​ឈាន​ទៅដល់​ការវាយតម្លៃ​ដ៏សុទិដ្ឋិនិយម ដោយ​ប្រុងប្រយ័ត្ន ទៅលើស្ថានភាព​នេះ ខណៈ​ពួកគេបានចែករំលែក​ដល់​យើង។

យើងកំពុងតែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលសហព័ន្ធ ធ្វើឲ្យច្បាស់លាស់ នៅក្នុងកិច្ចចរចារ​ទ្វេរភាគី នៅរដូវស្លឹកឈើជ្រុះនេះ ដែល​កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាល នៅក្នុងផ្នែក​នេះ​នឹងបន្ត ប្រសិនបើ​យុទ្ធនាការ​ចុះឈ្មោះ​ប័ណ្ណកម្មសិទ្ធិដីធ្លី​របស់ លោក នាយករដ្ឋមន្រ្តី ទាំង​ត្រូវបាន​បញ្ចប់ ឬ​ក៏​ត្រូវបានធ្វើកំណែទម្រង់​យ៉ាងត្រឹមត្រូវ។ ផ្នែក​នៃ​កំណែទម្រង់​នេះ​ត្រូវតែ​រួមបញ្ចូល នៅក្នុងចំណោម​កំណែទម្រង់​ផ្សេងៗ​ទៀត ដោយផ្លាស់ប្តូរ​យុទ្ធនាការ​ចុះបញ្ជីដីធ្លី ទៅជា​ការរៀបចំ​ស្ថាប័ន​ឯករាជ្យ​មួយ និង​ទាក់ទង​ជាមួយ​សង្គមស៊ីវិល ព្រមទាំង​ភាគី​ដែល​រងផលប៉ះពាល់ មុនពេល​ដំណើរការនេះ។ លើសពីនេះ​ទៅទៀត ចាំបាច់​ត្រូវតែ​មាន​យន្តការឯករាជ្យ​មួយ ដើម្បីរកផ្លូវ​​ដោះស្រាយ​បណ្ដឹងនានា និង​មានទិសដៅ និង​លក្ខណះវិន្និច្ឆ័យ​ច្បាស់លាស់ ដែល​ត្រូវបាន​តម្រង់ទិស​ស្តីពីសិទ្ធិមនុស្ស និង​ការកាត់បន្ថយ​ភាពក្រីក្រ។

កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ជាមួយប្រទេសកម្ពុជា ផ្តោតយ៉ាងសំខាន់ទៅលើ ស្ថាប័នរដ្ឋនានា។ នៅក្នុងទិដ្ឋភាពនៃការរំលោភបំពានលើសិទ្ធិមនុស្ស ពីសំណាក់ស្ថាប័នផ្សេងៗ ដែលជិតស្និទ្ធទៅនឹងរដ្ឋាភិបាល ដែលអាចត្រូវបានគេចាត់ទុកថាជាដៃគូជំនួយ ឧទាហរណ៍ នៅឯថ្នាក់សង្គមស៊ីវិល?

ប្រសិនបើ​ភាគី​នៃ​កិច្ចចរចារ​របស់​រដ្ឋាភិបាលកម្ពុជា មិនសន្យា​ទៅលើ​កំណែទម្រង់​ដែល​ត្រូវបានលើក​បញ្ជាក់​ខាងដើម និង​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ​ផ្សេងៗទៀត​ ដូច្នេះ​ផលវិបាកតាមលក្ខណះបច្ចេកទេស នឹងនាំឲ្យ​មានការផ្អាក​ទៅលើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ជំនួសទៅវិញ​ដោយ​ផ្តល់​ឲ្យ​នូវ​ការគាំទ្រ​ដែល​ត្រូវបានកំណត់​ទិស​ដៅ ​ដល់​កម្រិត​សង្គមស៊ីវិលវិញ។​ វាជាភាពចាំបាច់ ដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​រក្សា​នូវ​ជម្រើស​បើក​នេះ។ អង្គការមិនមែនរដ្ឋាភិបាល​ដាច់ដោយឡែក​ពីគ្នា​របស់​អាល្លឺម៉ង់ និង​កម្ពុជា​ ព្រមទាំង​មូលនិធិ​នយោបាយ​បាននឹង​កំពុង​ធ្វើការងារ​យ៉ាងល្អប្រសើ នៅក្នុងប្រទេស​កម្ពុជា អស់រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ដែល​មិនមែនមាន​តែ​នៅក្នុងវិស័យ​ដីធ្លីប៉ុណ្ណោះទេ។ ភាពជាដៃគូ​ដ៏​រឹងមុំា ជាមួយនឹង​សង្គមស៊ីវិល អាចត្រូវបានស្ថាបនាឡើង​នៅទីនេះ។

មិនមែនគ្រាន់តែបញ្ជាក់នោះទេ ប៉ុន្តែផងដែរ បណ្តាក្រុមហ៊ុន ធនាគារ និងក្រុមហ៊ុនវិនិយោគនានាត្រូវបានចាត់ទុកថាជាតួរអង្គសំខាន់ៗ នៅក្នុងការទន្រ្ទានដណ្តើមដីធ្លីជាលក្ខណះអន្តរជាតិ។ អង្គការសិទ្ធិមនុស្សរបស់អាល្លឺម៉ង់ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ មានដូចជា អង្គការ FIAN និងអង្គការ​ Global Witness ចោទប្រកាន់ក្រុមហ៊ុន និងធនាគាររបស់អាល្លឺម៉ង់ ចំពោះការចូលរួមនៅក្នុងការទន្រ្ទានដណ្តើមដីធ្លី នៅក្នុងពិភពលោក។ តើមុខងារអ្វីខ្លះដែលអាចធ្វើឲ្យគោលនយោបាយ និងជាពិសេសរដ្ឋាភិបាលសហព័ន្ធ ធ្វើឲ្យតួអង្គនានារបស់អាល្លឺម៉ង់ងាកមកទទួលខុសត្រូវកាន់តែខ្លាំង ទៅលើការអនុវត្តន៍តាមបទដ្ឋាន​​សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្ស?

នៅក្នុងឆ្នាំ​២០១២ អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ(FAO) បានអនុវត្តន៍​ឧបករណ៍ដ៏មានប្រសិទ្ធិភាព​មួយ ដែល​ជា​គោលការណ៍​ណែនាំ​ស្ម័គ្រចិត្ត​ ស្តីអំពី​ការទទួលខុសត្រូវទៅលើ​អភិបាលកិច្ចលើសិទ្ធិកាន់កាប់ដីធ្លី ជលផល ព្រៃឈើ នៅក្នុងបរិបទ​នៃ​សន្តិសុខ​ស្បៀងអាហាររបស់ជាតិ។ ឥឡូវនេះ វាមានសារៈសំខាន់​ ដើម្បីធ្វើឲ្យ​​គោលការណ៍​ណែនាំ​ទាំងនេះ ចងភ្ជាប់គ្នាឲ្យ​កាន់តែរឹងមាំ។ នៅក្នុងគម្រោង​របស់យើង​ដែលត្រូវបាន​ណែនាំ​នាពេលថ្មីៗនេះ ដល់សភាអាល្លឺម៉ង់​សម្រាប់​យុទ្ធសាស្រ្តគោលនយោបាយ​ច្បាស់លាស់ ដើម្បីបំពេញសេចក្តីស្រេចឃ្លាន ដែល​យើងបានធ្វើ​ការផ្តល់យោបល់​ឲ្យ​យ៉ាងពិសេស ទាក់ទង​ទៅនឹង​បញ្ហានេះ ។

ហេតុដូច្នេះហើយ ជំនួយមកពី​ធនាគារ​អភិវឌ្ឍន៍អន្តរជាតិ ដែល​អាល្លឺម៉ង់​បាននិយាយ​យ៉ាងច្បាស់​(ដូចជា​ធនាគារពិភពលោក) គួរតែ​ត្រូវបានធ្វើឡើង​ដោយពឹងផ្អែក​លើ ការអនុវត្តន៍របស់​គោលការណ៍​ណែនាំ ហើយ​ប្រទេស​អាល្លឺម៉ង់ ឬ​ក្រុមវិនិយោគិន​អាល្លឺម៉ង់ដែលបានចុះឈ្មោះ​​ គួរតែ​ត្រូវបានតម្រូវ​ដោយ​ច្បាប់ ដើម្បីអនុវត្តន៍​នូវ​គោលការណ៍ណែនាំផ្សេងៗ។  ផងដែរ ភាពងាយស្រួល​ដែល​បានស្នើដោយ​អង្គការស្បៀងអាហារ​និងកសិកម្ម ដើម្បីអនុវត្តន៍​នូវ​គោលការណ៍​ណែនាំ គួរតែត្រូវបានឧបត្ថម្ភ​ខាងផ្នែកហិរញ្ញវត្ថុ។ បើទោះបីជា រដ្ឋាភិបាល​សហព័ន្ធ​មានការជាប់​ពាក់ព័ន្ធ​យ៉ាងសកម្មនៅក្នុងសេចក្តី​ពង្រៀង ​នៃ​គោលការណ៍​ណែនាំ​នេះយ៉ាងណាក្តី ជាអកុសល​​ ត្រូវបានគេ​ចាប់អារម្មណ៍តិចតួចណាស់ នៅពេល​ដែល​វាឈានទៅដល់ការអនុវត្តន៍ ទៅលើ សេចក្តីព្រៀង​ទាំងនេះ។