មូលនិធិ

មូលនិធិ

លោក ហេនរេច បូល

លោក ហេនរេចបូល ជាអ្នកនិពន្ធដ៏ល្បីល្បាញ និងសំខាន់បំផុតមួយរូបនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់។ ខ្លួនគាត់ផ្ទាល់បានសរសេរថា «យោងតាមពេលវេលា និងសហ សម័យរបស់ខ្ញុំ ដល់អ្វីដែលជំនាន់ខ្ញុំបានរស់នៅតាមរយៈបទពិសោធន៍ ការមើលឃើញ និងដឹងលឺ» ដូចនេះគាត់ជាអ្នកកត់ត្រាប្រវត្តិសាស្រ្តកាលសំខាន់របស់ប្រទេសអាល្លឺម៉ង់ នៅពាក់កណ្តាលសតវត្ស។

ដៃគូការងារ

យើងសហការជាមួយដៃគូជាច្រើនដែលបានចែករំលែកគោលបំណងរបស់យើង។

ក្រុមការងារ

ចាប់ផ្តើមស្គាល់សមាជិកក្រុមការងាររបស់យើង រឺ ស្វែងរកមនុស្សពិសេសមួយដើម្បីទំនាក់ទំនងតាមរយៈអ៊ីម៉ែល

ការិយាល័យភ្នំពេញ

មូលនិធិហេនរេចបូល​ប្រចាំ​កម្ពុជា​បាន​ចាប់​ផ្តើម​ធ្វើការ​ជាមួយ​សង្គម​ស៊ីវិល​យ៉ាង​ជិត​ស្និត​ចាប់​តាំងពី​ឆ្នាំ១៩៩៣​មកម៉្លេះ

ហាត់ការ

តើអ្នកមានចំណាប់អារម្មណ៍ក្នុងការចុះកម្មសិក្សានៅមូលនិធិហេនរេចបូលប្រចាំប្រទេសកម្ពុជាដែរឺទេ?

ទៅកាន់ភាពបៃតង

មូលនិធិហេនរេចបូលប្រចាំប្រទេសកម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកការបង្កើតការិយាល័យ "បៃតង" ដែលជាការខិតខំប្រឹងប្រែងរបស់ក្រុមការងារដើម្បីជួយកាត់បន្ថយការប្រើប្រាស់សំភារៈដែលបង្កើតអោយមានការសាយភាយឧស្ម័នផ្ទះកញ្ចក់(GHG)។

ព័ត៌មានពីប្រទេសកម្ពុជា

ព័ត៌មានពីប្រទេសកម្ពុជាអ្នកបង្កើត: Michael Coughlan. CC-BY-SA 2.0

សូមស្វាគមន៍មកកាន់វែបសាយHBSប្រចាំ ប្រទេសកម្ពុជា

មូលនិធិហេនរេចបូល – ការិយាល័យប្រចាំ ប្រទេសកម្ពុជា
មូលនិធិហេនរេចបូលឬត្រូវបានគេស្គាល់ថា ហេនរេចបូលស្ទិហ្វទង់គឺជាផ្នែកមួយនៃ ចលនានយោបាយបៃតងដែលកំពុង អភិវឌ្ឍន៍ពាសពេញពិភពលោកដើម្បីឆ្លើយ តបទៅនឹង ទំលាប់នយោបាយរបស់ សង្គមនិយម សេរីនិយម និងអភិរក្សនិយម។ឈ្មោះរបស់ យើងបានមកពី អ្នកនិពន្ធ និងក៏ជាអ្នកទទួល រង្វាន់ណូបែលគឺ លោក ហេនរេច បូល (Heinrich Böll)ដែលរូបគាត់ ជាអ្នកឲ្យតម្លៃទៅលើអ្វីដែលយើងកំពុងទាម ទារគឺ៖សេរីភាព ពលរដ្ឋក្លាហាន ការអធ្យាស្រ័យ ការជជែកពិភាក្សា ដែលប្រ កបដោយ បរិយាកាស សេរីនិងឯករាជ្យ។ 

ទីស្នាក់ការកណ្តាលរបស់មូលនិធិ ហេនរេចបូលគឺស្ថិតនៅទីក្រុងប៊ែកឡាំង នៃប្រទេស អាឡឺម៉ង់។កម្មវិធីអន្តរជាតិរបស់ យើងបាននឹងកំពុងអនុវត្តតាមរយៈ ការិយាល័យចំនួយ៣២នៅទូទាំងពិភពលោក ដោយក្នុងនោះមាន ការិយាល័យចំនួន៧ ស្ថិតនៅក្នុងទ្វីបអាស៊ី។

ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយដៃគូសង្គមស៊ីវិលចាប់តាំងពីឆ្នាំ ១៩៩៣មក មូលនិធិហេនរេចបូល HBFគឺជា មូលនិធិដំបូងគេរបស់ប្រទេសអាឡឺម៉ង់ ដែលបានបង្កើតការិយាល័យធ្វើការនៅ ប្រទេសកម្ពុជា។ ដោយផ្អែកលើភាព ជោគជ័យកន្លងមកនេះកម្មវិធីថ្មីៗរបស់យើង កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែក សំខាន់ៗចំនួនពីរគឺ៖ប្រជាធិបតេយ្យយេនឌ័រ និង អភិបាលកិច្ចធនធាន