ឯកសារបោះពុម្ពផ្សាយថ្មីបំផុត

អ្នកវិទ្យាសាស្រ្តតូច

ពិភពរបស់យើង អនាគតរបស់យើង ទំនួលខុសត្រូវរបស់យើង

និពន្ធដោយ៖ Anaïs Pagès-Peeters   គំនូរដោយ៖ ប៊ូ ពុទ្ធីដា និង សៀត​ សុភាព

ខ្មែរក្រហម

ដូចខ្មោចប្រែរូបកាយ (ការសិក្សាទៅលើផលប៉ះពាល់នៃអាពាហ៍ពិពាហ៍ដោយបង្ខំ នៅក្រោមរបបខ្មែរក្រហម)

អស់រយៈពេល​ជិត​៤០ឆ្នាំ ក្រោយពេល​ការដួលរលំ​នៃ​របប​ខ្មែរ​ក្រហម​ប្រល័យពូជសាសន៍ (១៩៧៥-១៩៧៩) អាពាហ៍ពិពាហ៍​ដោយបង្ខំ និង​ទំនាក់ទំនង​របស់​សហព័ទ្ធ​ដែល​ត្រូវ​បាន​គេ​បង្ខំអោយ​ប្រតិបត្តិតាម ត្រូវបាន​ជួបប្រទះ​ដោយ​ប្រជាពលរដ្ឋ​កម្ពុជារាប់​ពាន់​នាក់ ដែល​នៅតែ​មាន​ការយល់​ដឹង​តិចតួច ចំពោះ​ផ្នែកដ៏សំខាន់​​នៃ​អំពើ​ឃោរឃៅទូទៅ។ អាពាហ៍​ពិពាហ៍​ទាំងនេះ​បាន​លុបបំបាត់​ចោល​នូវ​ជម្រើស ដោយ​មិនមាន​ការយល់​ព្រម ហើយ​បាន​កើតឡើង នៅក្នុងបរិបទ​នៃការបង្ខិត​បង្ខំ ដ៏ធ្ងន់ធ្ងរ​មួយ។ 

អភិបាលកិច្ចធនធាន

សៀវភៅផែនទីមហាសមុទ្រ៖​ ហេតុការណ៍ និង តារាងរូបរាង ស្តីពីទំនាក់ទំនងរបស់យើង ទៅនឹងមហាសមុទ្រ ឆ្នាំ ២០១៧

មហាសមុទ្រ គ្របដណ្តប់ជាងពីរភាគបីនៃផ្ទៃដីរបស់ភពផែនដីយើង ហើយមាន​ទំហំវិមាត្រលាតសន្ធឹងធំល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក ដែលតំបន់ខ្លះគឺមិនទាន់ត្រូវបានគេរុករកឃើញនៅឡើយនោះទេ។ វាផ្ទុកទៅដោយធនធានដ៏សម្បូណ៌បែបដែលផ្តល់ឱ្យយើងដូចជា ចំនីអាហារ ថាមពល និងសារធាតុរ៉ែជាច្រើនទៀត។ យើងប្រើប្រាស់មហាសមុទ្រ ដើម្បីដឹកជញ្ជូនទំនិញពីទ្វីបទៅទ្វីបទៀត ហើយមហាសមុទ្រ ក៏មានសារសំខាន់ខ្លាំងណាស់ដែរក្នុងការរក្សាលំនឹងនៃបរិយាកាស និងអាកាសធាតុរបស់យើង។ 

សន្យាខ្យល់៖ ការសិក្សាពីការអភិវឌ្ឍលើទីតាំងបណ្តេញចេញទាំង៧៧ ក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញគឺជាទីក្រុងមួយដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស តាមរយៈការអភិវឌ្ឍទីក្រុង។ ក្នុងឆ្នាំ ១៩៩៨ មានប្រជាជនកម្ពុជាចំនួនម្នាក់ក្នុងចំណោមមនុស្ស២០នាក់បានមករស់នៅក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។ ក្នុងរយៈពេលបួនឆ្នាំ ស្ថិតិនេះបានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម១០នាក់បានមករស់នៅក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។ នៅចន្លោះឆ្នាំ ១៩៩៨ និងឆ្នាំ២០០៨ ចំនួនប្រជាជនក្នុងជាធានីភ្នំពេញបានកើនឡើងជាងពីរដង គឺកើនឡើងពី ៥៦៧, ៨៦០ នាក់ ទៅ ១,២៣៧, ៦០០ នាក់។

ប្រជាធិបតេយ្យយេនឌ័រ

ការស្ទង់មតិលំនៅឋានជួលនៅរាជធានីភ្នំពេញ

ប្រតិបត្តិសង្ខេប 

 នគរូបនីយកម្មដើរតួនាទីយ៉ាងសំខាន់នៅក្នុងបរិយាកាសអភិវឌ្ឍន៍ និងសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេសកម្ពុជា។ ក្ដីសង្ឃឹមនៃការទទួលបានការងារ ប្រាក់សន្សំ និងអនាគតប្រកបដោយសុវត្ថិភាពបានជំរុញឲ្យនគរូបនីយកម្មក្លាយទៅជាកម្លាំងចលករមួយដែលមានកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រទេស G២០ និង បណ្តាប្រទេស BRICS បានកើនឡើងដល់ ២១ ប្រទេស ដោយមានកិច្ចព្រមព្រៀងសកម្មភាពឈូសឆាយ ស្តីពីការវិនិយោគ (ហេដ្ឋារចនាសម្ព័ន្ធ)

ប្រទេស G20 មានកិច្ចប្រតិបត្តិការនូវការផ្តួចផ្តើមផ្នែកហេដ្ឋារចនាសម្ព័ន្ធ នៅឯកិច្ចប្រជុំកំពូលរបស់ខ្លួនកាលពីខែវិច្ឆិការ នៅទីក្រុង Brisbane។ មានកិច្ចព្រមព្រៀងឈូសឆាយ រវាងប្រទេស G7,  G20 និងបណ្តាប្រទេស BRICS។