អភិបាលកិច្ចធនធាន

ការសាបព្រួសគ្រាប់ពូជនៃពិភពលោកប្រកបដោយសមធម៌

ការដាំដុះនៃគ្រាប់ពូជគឺជារឿងល្អមួយដែលបានចាប់ផ្តើមហើយ។ តាម​គំនិត​នៃប្រភពបើកចំហ ​វិធីសាស្រ្តថ្មីៗវិវឌ្ឍហើយនាំឱ្យមានការ​ដាំដុះ​នៃ​ប្រភេទគ្រាប់ពូជជាច្រើន។

ដោយ Barbara Unmüßig

យើងដាក់បណ្ដាសាពួកគេឱ្យស្លាប់៧ជំនាន់តទៅមុខទៀត!

នៅក្នុងអំឡុងពេលដែលខ្ញុំធ្វើកម្មសិក្សាជាមួយមូលនិធិហេនរេចបូល មិត្តរួមការងាររបស់ខ្ញុំ ជ័យ វឌ្ឍនា និងខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវរយៈពេលពីរសប្តាហ៍អំពីជម្លោះដីធ្លីដែលបណ្តាលមកពីដីសម្បទានសេដ្ឋកិច្ចដែលទទួលបានពីរដ្ឋ(ELC=Economic Land Concession) សម្រាប់ការដាំដុះអំពៅនៅក្នុងស្រុកចំនួនបីក្នុងខេត្តព្រះវិហារ។ 

ដោយ ចូណាស​ ក្រាម

ថាមពលនុយក្លេអ៊ែរនៅកម្ពុជា - ភាពអត់ឃ្លានរបស់ប្រទេសកម្ពុជាទៅលើថាមពលនិងការរីកលូតលាស់

ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួនមានភាពរុងរឿងតាមរយៈកំណើនសេដ្ឋកិច្ច រដ្ឋាភិបាលកម្ពុជាចង់បំពេញបំណងនៃការស្រេកឃ្លាននូវថាមពលនុយក្លេអ៊ែរ។

ដោយ អាឡិចហ៊្សេនឌ័រ ម៉ាស

សង្គមស៊ីវិលស្ថិតក្រោមការរងសម្ពាធ

ការធ្លាក់ចុះ បំបិតនូវទីតាំង គ្រប់រដ្ឋាភិបាលនៅទូទាំងទ្វីបទាំងមូលគឺជាការបំពានដល់សង្គមស៊ីវិល តើការបំពានរបស់ពួកគេទាំងនេះមានកំណើតមកពីណា?​

ដោយ លោកស្រី បាបារ៉ា អាន់ម៊ូហ្ស៊ីក

ថែរក្សាដីរបស់យើង

ដីមានជីវជាតិមានសារៈសំខាន់ណាស់ដល់អាហាររូបត្ថម្ភរបស់មនុស្ស និងការប្រយុទ្ធប្រឆាំង នឹងភាពអត់ឃ្លាន។ ប៉ុន្តែនៅទូទាំងពិភពលោក ដីមានជីជាតិចំនួន ២៤ពាន់លានតោន ត្រូវ បានបាត់បង់ជារៀងរាល់ឆ្នាំ។ អ្នកស្រី បាបារ៉ា អយម៉ុយសីស បានផ្តល់ការយកចិត្តទុកដាក់ ទៅលើការកើនឡើងនៃការគំរាមកំហែងដល់ធនធានដ៏សំខាន់បំផុតរបស់ផែនដី។

អំពីHBSប្រចាំប្រទេសកម្ពុជា

កម្មវិធី​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​មូលនិធិ​ហេនរេច​បូល​មាន​គោល​បំណង​សំខាន់​ក្នុង​ការ​ពង្រឹង​អំណាច​ទៅ​ដល់​សង្គម​ស៊ីវិល​ក្នុង​មូលដ្ឋាន​ ​ដើម្បី​រួម​ចំណែក​ធ្វើ​ឲ្យ​ការ​ពិគ្រោះ​យោបល់​ប្រកប​ដោយ​ប្រសិទ្ធភាព​ទៅ​លើ​គោល​នយោបាយ​ ពិសេស​​គឺ​ទាក់​ទង​ទៅ​នឹង​អភិបាល​កិច្ច​ធន​ធាន​ធម្មជាតិ​។​ អង្គការ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​​​​តម្រូវ​ឲ្យ​ចាប់​ផ្ដើម​នូវ​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​ រួច​ហើយ​គម្រោង​កសាង​សមត្ថភាព​ដើម្បី​បង្ហាញ​និង​ជំរុញ ឲ្យ​មាន​កាត​ពិគ្រោះ​យោបល់​ពី​សំណាក់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ដោយ​រាប់​ចាប់​តាំង​ពី​ថ្នាក់​មូលដ្ឋាន​​រហូត​ដល់​ថ្នាក់​ជាតិ​និង​ថ្នាក់​តំបន់​ផង​ដែរ។​ 

ការ​យកចិត្ត​ទុក​ដាក់​សំខាន់​ទៅ​លើ​ស្ថានភាព​របស់​សហគមន៍​​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​សង្គម​វប្បធម៌​របស់​ពួក​គាត់​គឺ​រស់​នៅ​អាស្រ័យ​ការ​ប្រើប្រាស់​ដី​ និង​ធនធាន​ធម្មជាតិ​ជា​លក្ខណៈ​​ប្រ​ពៃ​ណី​។​ មូលនិធិ​ធ្វើការ​ងារ​ជា​ដៃ​គូ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​មាន​ទីតាំង​នៅ​មូលដ្ឋាន​ ស្ថាប័ន​សិក្សា​ សមាគម​របស់​ជន​ជាតិ​ដើម​ភាគ​តិច​និង​សហគមន៍​របស់​ពួក​គាត់​ទាំង​អស់​ដើម្បី​ការពារ​នូវ​សិទ្ធិ​ធនធាន​ និង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ក្នុង​ការ​អភិវឌ្ឍ។