គ្រប់អត្ថបទនិងវីដេអូទាំងអស់នៃប្រជាធិបតេយ្យយេនឌ័រ

ការ​រួមភេទ​ មិនមែន​ជា​បុព្វសិទ្ធិ​របស់​បុរស

  • យើង តែងតែ មិន យល់ ថា ហេតុអ្វី បាន ជា មនុស្ស មួយ ចំនួន គិត ថា ការរួម ភេទ គឺជា បុព្វសិទ្ធិ របស់ បុរស ដោយ មិន ចោទ សួរ ថា តើ ផ្នត់ គំនិត បែប នេះ មាន ប្រភព មកពី ណា ?
  • ហេតុអ្វី បាន ជា មនុស្ស មួយ ចំនួន នៅ តែ បន្ត គាំទ្រ ការរឹតត្បិត ទៅ លើ សិទ្ធិ ស្វ័យ សម្រេច របស់ ស្ត្រី ក្នុង ការ រួមភេទ ?
  • សូមចុចលើតំណភ្ជាប់ខាងក្រោមដើម្បីមើលអត្ថបទពេញ៖
    https://goo.gl/YSd7pE

    អំពីHBSប្រចាំប្រទេសកម្ពុជា

    ថ្វី​បើ​មាន​ការ​ពិចារណា​លើ​ការ​រី​ក​ចំរើន​ប៉ុន្មាន​ទសវត្សរ៍​នេះ​ក៏​ដោយ​ ក៏​ការចូល​រួម​របស់​ស្ត្រី​​នៅ​ក្នុង​ស្ថាប័ន​នយោបាយ​​​ក៏​ដូច​ជា​នៅ​ក្នុង​ស្ថាប័ន​មិន​ផ្លូវ​ការ​នានា នៅ​មាន​កំរិត​នៅ​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជា​ការ​ឆ្លើយ​តប​ទៅ នឹង​បញ្ហា​នេះ​​ កម្មវិធី​ប្រជាធិបតេយ្យ​​យេន​ឌ័រនៃ​មូល​និធិ​ហេនរេច​បូល​នៅ​កម្ពុជា​​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ជុំ​វិញ​គោល​ដៅ​សំខាន់​ៗ​ពីរ៖ 

    រួម​ចំណែក​ឲ្យ​មាន​ការ​ពិភាក្សា​ថ្នាក់​ជាតិ​ ដើម្បី​បង្កើត​ទស្សនៈ​ប្រជា​ធិបតេយ្យ​​​​​យេន​ឌ័រ​ជាតិ​មួយ​ដែល​មាន​រូប​រាង​ពិត​ប្រាកដ​។​ ការ​ពាក់​ព័ន្ធ​ដែល​មាន​ការ​ផ្សារ​ភ្ជាប់​រវាង​យេន​ឌ័រ​​និង​បរិស្ថាន​នេះ​គឺ​ដោយ​សារ​តែ​ស្ត្រី​​ជា​តួអង្គ​សំខាន់​ក្នុង​ការងារ​កសិកម្ម​ហើយ​ក៏​ជា​អ្នក​ដើរ​តួ​​យ៉ាង​សំខាន់​ក្នុងការ​គ្រប់​គ្រង​ការ​ងារ​ធនធាន​ធម្មជាតិ​។ ជំរុញ​ឲ្យ​មានការ​ចូល​រួម​​របស់​ស្ត្រីជន​បទ​នៅ​ក្នុង​ឆាក​នយោបាយ​តាម​រយៈ​ការអភិវឌ្ឍ​នៃ​តំណាង​នៅ​ថ្នាក់​មូលដ្ឋាន​ និង​ជួយ​បង្កើន​សមត្ថភាព​ដើម្បី​ជំរុញ​ឲ្យ​ពួក​គាត់​អាច​លើក​ឡើង​ពី​របៀប​វារៈ​ផ្ទាល់​ខ្លួន​សម្រាប់​ចាក​ផុត​ពី គំនាប​សង្គម​ និង​ធ្វើ​ឲ្យ​មាន​ការរីកចំរើន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់។​ 

    បញ្ញត្តិ​ និង​ទស្សនៈ យេនឌ័រ​​គឺ​មិន​មែន​តែង​តែ​ត្រូវ​គ្នា​នៅ​ក្នុង​បរិបទ​ក្នុង​ស្រុក​ ដែល​ទាមទារ​ឲ្យ​មាន​ការ​ត្រួសត្រាយ​លើ​ការ​ជជែក​ពិភាក្សា​រវាង​ក្រុម​ផ្សេង​ៗ​ក្នុង​សង្គម​ដទៃ ទៀត​។​ការិយាល័យ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ តាម​រយៈ​ខ្សែ​ភាព​យន្ត​និង​វិទ្យុ​ ​ជា​ការ​បន្ថែម​លើ​​វិធី​ជជែក​​ពិភាក្សា​ធម្មតា ដើម្បី​ពង្រីក​ការ​វែក​ញែក​ ធ្វើ​ឲ្យ​មាន​នូវ​ទស្សនៈ​ថ្មី​ៗ​និង​បញ្ចូល​នូវ​សកម្ម​ជន​វ័យ​ក្មេង​។