គេហដ្ឋានរបស់លោកហេនរិចបូល នៅលេនជិនប្រូច និងពានរង្វាន់

គេហដ្ឋានរបស់លោកហេនរិចបូល នៅលេនជិនប្រូច និងពានរង្វាន់

គេហដ្ឋានរបស់លោកហេនរិចក្នុងលេនជិនប្រូច (ភាគខាងត្បូង អាយហ្វេល) ត្រូវបានទិញក្នុងកំឡុងទស្សវត្តិទី៦០ដោយក្រុមគ្រួសាបូល ដែលក្រោយមកបានរស់នៅទីនោះក្នុង រដូវក្តៅរហូតដល់ការលាចាកលោករបស់លោកហេនរិច។ 

ចាប់តាំងពីឆ្នាំ១៩៨៩ គេហដ្ឋាននោះត្រូវបានគ្របគ្រងដោយ ហេនរិចបូល ហោស លេនជិនប្រូច អ៊ីវី ដែលបានចុះបញ្ចីជាសមាគមន៍សប្បុរសធម៌។ ជាលទ្ធផលនៃការបន្តការរៀបចំនិងកែច្នៃដោយ ស្ថាបត្យករ លោក វ៉ិនសិនបូល ក្នុងនោះមានបួនល្វែងសព្វថ្ងៃផ្តល់ជូនសម្រាប់អ្នកនិពន្ធនិងអ្នកសិល្បៈ ដោយក្នុងនោះគឺផ្ទះល្វែងពីរ មួយមានមួយជាន់ មួយទៀតមាន៣ជាន់។ 

ការផ្តល់នៅឱកាសការងារមិនមែនជាលក្ខខណ្ឌចម្បងដែលនាំឆ្ពោះទៅកាន់គម្រោងនេះនោះទេ រឿងចម្បងនោះគឺការបង្កើតនូវលក្ខខណ្ឌត្រឹមត្រូវសម្រាប់កន្លែងធ្វើការក៏ដូចជាបរិយាកាស។ ចាប់តាំង ពីការចាប់ផ្តើមរបស់កម្មវិធីនេះរហូតដល់ពេលកម្មវិធីត្រូវបានបញ្ចប់។ សមាគមន៍ក៏បានព្យាយាមរៀបចំ អោយមានការអាន និងការពិភាក្សា រួមទាំងសិក្ខាសិលា និងការតាំងពិព័រណ៍ផងដែរ។ 

ជាធម្មតាកម្មវិធីពានរង្វាន់មានរយៈពេល៤ខែ ដែលចំណាយប្រហែល ៩៥០ផោនក្នុងមួយខែ ដោយមិន មានការបង់ថ្លៃស្នាក់នៅ។ មូលនិធិនឹងសងប្រាក់ត្រលប់ទៅវិញក្នុងការចំណាយលើការធ្វើដំណើរ។ កំឡុងពេលស្នា្កក់នៅក្នុងគេហដ្ឋានលោកហេនរិច គ្រប់ភ្ញៀវទាំងអស់និងត្រូវបានរៀបចំនិងទំនុកបម្រុង 

ពានរង្វាន់គឺត្រូវបានផ្តល់ជំនួយដោយសមាគមន៍ដែលមានការសហការណ៍ពីមូលនិធិហេនរិចបូល ក្រុងប័រលីន រួមទាំងរដ្ឋបាលនៃ NRWនិងស្ថាប័នដែលផ្សព្វផ្សាយទាក់ទងនិងប្រពៃណី។ 

ក្នុងការជ្រើសរើសយកអ្នកចូលរួមក៏មានការផ្តល់អទិភាពដល់ស្នាដៃដែលមានការច្នៃប្រឌិតផងដែរ។ អ្នកវិនិច្ឆ័យក៏បានស្នើសុំអោយអ្នកចូលរួមផ្ញើរនូវអត្ថបទគំរូដែលមិនលើសពី២០ទំព័រ ដោយជាការ ចាំបាច់ផងដែរក្នុងការបកប្រែជាងភាសាអាឡឺមង់ អង់គ្លេស និងបារាំង ក៏រឹតតែប្រសើរបើអាចរៀបចំអត្ថ បទក្នុងភាសាផ្សេងៗ។

ជាចំណាប់អារម្មណ៍ក៏ត្រូវបានផ្តល់ឱកាសទៅអោយអ្នកនិពន្វ ដែលមកពីប្រទេសដែលលក្ខខណ្ឌ ការងារមិនអំណោយផលនិងរងការប៉ះពាល់ខ្លាំងពីនយោបាយនិងសេដ្ឋកិច្ចដែលគាប់សង្កត់ក្នុងការបោះផ្សាយ

ជាងគំនូរនិងអ្នករៀបរៀងក៏បានផ្តល់ឱកាសអោយដាក់ពាក្យផងដែរ។ មួយក្នុងចំនោមផ្ទះល្វែងដែល ផ្តល់ដល់អ្នកទទួលពានរង្វាន់គឺជាស្តូឌីដយោដែលត្រូវបានរួមបញ្ចូលក្នុងអាគារស្នាក់នៅ។ វាគឺជាកន្លែងដែលផ្តល់អោយជាងគំនូរក្នុងការគូរវាសនិងអ្នកពិន្ធទំនុករៀបរៀងតន្រ្តីប្រើប្រាស់ ផងដែរ។ អ្នកចូលរួមត្រូវផ្ញើរនូវរូបថតនៃគំនូរពណ៌ឬក៏កាសែតនៃទំនុកដែលខ្លួនជ្រើសរើសភ្ជាប់ជា មួយនិងពត៌មានមកតាមរយៈអ៊ិនធើណែត។ សម្រាប់ការវិនិច្ឆ័យក៏ត្រូវបានធ្វើឡើងដោយអ្នកជំនាញ ផងដែរ។ 

សូមដាក់នូវពត៌មានស្តីពីខ្លួនអ្នក និងការបកស្រាយពី១ទៅ២ទំព័រ។ ជាឧទាហរណ៍ តើអ្នកបានចូលរួម ក្នុងការងារសិល្បៈយូប៉ុនណាហើយ? តើអ្នកមានធ្លាប់បានទទូលពានរង្វាន់អ្វីដែរឬទេ?

សូមបកស្រាយជាលំអិតស្តីពីរយៈពេលដែលអ្នកចង់ស្នាក់នៅនិងធ្វើការក្នុង លេនជិនប្រូច។ រាល់ការកាត់សេចក្តីនិងធ្វើឡើងយ៉ាងតិច២ដងក្នុងមួយឆ្នាំ ដូចនេះក្រុមការងារក៏សំណូមពរអោយអ្នក ដាក់ពាក្យចូលរូមអោយមានការរងចាំយ៉ាងអត់ធ្មត់។ រាល់ឯកសារទាក់ទងសូមផ្ញើរមកកាន់ អាស័យដ្ឋានដូចខាងក្រោម៖

ហេនរេចបូលស្ទិហ្វទង់
Sigrun Reckhaus
Antwerpener Str. 19
50672 Köln
ទូរស័ព្ទ៖ +49-(0)221-2834850 
ទូរសារ៖ +49-(0)221-5102589
អ៊ីម៉ែល៖ reckhaus@boell.de

0 អត្ថាធិប្បាយ

បន្ថែមសេចក្តីអត្ថាធិប្បាយថ្មី

បន្ថែមសេចក្តីអត្ថាធិប្បាយថ្មី