អំពីHBSប្រចាំប្រទេសកម្ពុជា

កម្មវិធី​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​មូលនិធិ​ហេនរេច​បូល​មាន​គោល​បំណង​សំខាន់​ក្នុង​ការ​ពង្រឹង​អំណាច​ទៅ​ដល់​សង្គម​ស៊ីវិល​ក្នុង​មូលដ្ឋាន​ ​ដើម្បី​រួម​ចំណែក​ធ្វើ​ឲ្យ​ការ​ពិគ្រោះ​យោបល់​ប្រកប​ដោយ​ប្រសិទ្ធភាព​ទៅ​លើ​គោល​នយោបាយ​ ពិសេស​​គឺ​ទាក់​ទង​ទៅ​នឹង​អភិបាល​កិច្ច​ធន​ធាន​ធម្មជាតិ​។​ អង្គការ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​​​​តម្រូវ​ឲ្យ​ចាប់​ផ្ដើម​នូវ​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​ រួច​ហើយ​គម្រោង​កសាង​សមត្ថភាព​ដើម្បី​បង្ហាញ​និង​ជំរុញ ឲ្យ​មាន​កាត​ពិគ្រោះ​យោបល់​ពី​សំណាក់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ដោយ​រាប់​ចាប់​តាំង​ពី​ថ្នាក់​មូលដ្ឋាន​​រហូត​ដល់​ថ្នាក់​ជាតិ​និង​ថ្នាក់​តំបន់​ផង​ដែរ។​ 

ការ​យកចិត្ត​ទុក​ដាក់​សំខាន់​ទៅ​លើ​ស្ថានភាព​របស់​សហគមន៍​​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​សង្គម​វប្បធម៌​របស់​ពួក​គាត់​គឺ​រស់​នៅ​អាស្រ័យ​ការ​ប្រើប្រាស់​ដី​ និង​ធនធាន​ធម្មជាតិ​ជា​លក្ខណៈ​​ប្រ​ពៃ​ណី​។​ មូលនិធិ​ធ្វើការ​ងារ​ជា​ដៃ​គូ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​មាន​ទីតាំង​នៅ​មូលដ្ឋាន​ ស្ថាប័ន​សិក្សា​ សមាគម​របស់​ជន​ជាតិ​ដើម​ភាគ​តិច​និង​សហគមន៍​របស់​ពួក​គាត់​ទាំង​អស់​ដើម្បី​ការពារ​នូវ​សិទ្ធិ​ធនធាន​ និង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ក្នុង​ការ​អភិវឌ្ឍ។