អភិបាលកិច្ចធនធាន កម្មវិធីនៅក្នុងប្រទេសកម្ពុជារបស់មូលនិធិហេនរេចបូលមានគោលបំណងសំខាន់ក្នុងការពង្រឹងអំណាចទៅដល់សង្គមស៊ីវិលក្នុងមូលដ្ឋាន ដើម្បីរួមចំណែកធ្វើឲ្យការពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាពទៅលើគោលនយោបាយ ពិសេសគឺទាក់ទងទៅនឹងអភិបាលកិច្ចធនធានធម្មជាតិ។ អង្គការជាដៃគូយុទ្ធសាស្ត្រតម្រូវឲ្យចាប់ផ្ដើមនូវគម្រោងសិក្សាស្រាវជ្រាវ រួចហើយគម្រោងកសាងសមត្ថភាពដើម្បីបង្ហាញនិងជំរុញ ឲ្យមានកាតពិគ្រោះយោបល់ពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ដោយរាប់ចាប់តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិនិងថ្នាក់តំបន់ផងដែរ។ ការយកចិត្តទុកដាក់សំខាន់ទៅលើស្ថានភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា ដែលសង្គមវប្បធម៌របស់ពួកគាត់គឺរស់នៅអាស្រ័យការប្រើប្រាស់ដី និងធនធានធម្មជាតិជាលក្ខណៈប្រពៃណី។ មូលនិធិធ្វើការងារជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលដែលមានទីតាំងនៅមូលដ្ឋាន ស្ថាប័នសិក្សា សមាគមរបស់ជនជាតិដើមភាគតិចនិងសហគមន៍របស់ពួកគាត់ទាំងអស់ដើម្បីការពារនូវសិទ្ធិធនធាន និងការសម្រេចចិត្តដោយខ្លួនឯងក្នុងការអភិវឌ្ឍ។ ការសាបព្រួសគ្រាប់ពូជនៃពិភពលោកប្រកបដោយសមធម៌ ការដាំដុះនៃគ្រាប់ពូជគឺជារឿងល្អមួយដែលបានចាប់ផ្តើមហើយ។ តាមគំនិតនៃប្រភពបើកចំហ វិធីសាស្រ្តថ្មីៗវិវឌ្ឍហើយនាំឱ្យមានការដាំដុះនៃប្រភេទគ្រាប់ពូជជាច្រើន។ By បាបារ៉ា អ៊ុនម៉ូសិក យើងដាក់បណ្ដាសាពួកគេឱ្យស្លាប់៧ជំនាន់តទៅមុខទៀត! នៅក្នុងអំឡុងពេលដែលខ្ញុំធ្វើកម្មសិក្សាជាមួយមូលនិធិហេនរេចបូល មិត្តរួមការងាររបស់ខ្ញុំ ជ័យ វឌ្ឍនា និងខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវរយៈពេលពីរសប្តាហ៍អំពីជម្លោះដីធ្លីដែលបណ្តាលមកពីដីសម្បទានសេដ្ឋកិច្ចដែលទទួលបានពីរដ្ឋ(ELC=Economic Land Concession) សម្រាប់ការដាំដុះអំពៅនៅក្នុងស្រុកចំនួនបីក្នុងខេត្តព្រះវិហារ។ By ចូណាស ក្រាម ប្រជាធិបតេយ្យយេនឌ័រ ថ្វីបើមានការពិចារណាលើការរីកចំរើនប៉ុន្មានទសវត្សរ៍នេះក៏ដោយ ក៏ការចូលរួមរបស់ស្ត្រីនៅក្នុងស្ថាប័ននយោបាយក៏ដូចជានៅក្នុងស្ថាប័នមិនផ្លូវការនានា នៅមានកំរិតនៅឡើយនៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតបទៅ នឹងបញ្ហានេះ កម្មវិធីប្រជាធិបតេយ្យយេនឌ័រនៃមូលនិធិហេនរេចបូលនៅកម្ពុជាក៏ត្រូវបានបង្កើតឡើងជុំវិញគោលដៅសំខាន់ៗពីរ៖ រួមចំណែកឲ្យមានការពិភាក្សាថ្នាក់ជាតិ ដើម្បីបង្កើតទស្សនៈប្រជាធិបតេយ្យយេនឌ័រជាតិមួយដែលមានរូបរាងពិតប្រាកដ។ ការពាក់ព័ន្ធដែលមានការផ្សារភ្ជាប់រវាងយេនឌ័រនិងបរិស្ថាននេះគឺដោយសារតែស្ត្រីជាតួអង្គសំខាន់ក្នុងការងារកសិកម្មហើយក៏ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការងារធនធានធម្មជាតិ។ ជំរុញឲ្យមានការចូលរួមរបស់ស្ត្រីជនបទនៅក្នុងឆាកនយោបាយតាមរយៈការអភិវឌ្ឍនៃតំណាងនៅថ្នាក់មូលដ្ឋាន និងជួយបង្កើនសមត្ថភាពដើម្បីជំរុញឲ្យពួកគាត់អាចលើកឡើងពីរបៀបវារៈផ្ទាល់ខ្លួនសម្រាប់ចាកផុតពី គំនាបសង្គម និងធ្វើឲ្យមានការរីកចំរើននៅក្នុងសហគមន៍របស់ពួកគាត់។ បញ្ញត្តិ និងទស្សនៈ យេនឌ័រគឺមិនមែនតែងតែត្រូវគ្នានៅក្នុងបរិបទក្នុងស្រុក ដែលទាមទារឲ្យមានការត្រួសត្រាយលើការជជែកពិភាក្សារវាងក្រុមផ្សេងៗក្នុងសង្គមដទៃ ទៀត។ការិយាល័យប្រចាំប្រទេសកម្ពុជាបានប្រើប្រព័ន្ធផ្សព្វផ្សាយ តាមរយៈខ្សែភាពយន្តនិងវិទ្យុ ជាការបន្ថែមលើវិធីជជែកពិភាក្សាធម្មតា ដើម្បីពង្រីកការវែកញែក ធ្វើឲ្យមាននូវទស្សនៈថ្មីៗនិងបញ្ចូលនូវសកម្មជនវ័យក្មេង។ ការអភិវឌ្ឍន៍ផលិតផលអេកូប្រកបដោយចីរភាពនៅកម្ពុជា Image credits បទសម្ភាសន៍ជាមួយនឹងកញ្ញា វត្ថា វិច្ឆិកា ស្ថាបនិករនៃ <<ដៃខ្មែរ(Dai Khmer)>> គម្រោងស្តីពីសកម្មភាពស្ត្រីសម្រាប់ការបញ្ចេញមតិនិងភាពអង់អាច(WAVE)ឆ្នាំ២០១៧ Image credits ការប្រជុំអំពីការឆ្លុះបញ្ចាំងជាមួយបេក្ខជនស្ត្រីនយោបាយដែលមានសក្តានុពល(PPWCs) ដើម្បីកម្តៅសាច់ដុំនិងសម្របសម្រួលការចែករំលែកបទពិសោធន៏និងផែនការសម្រាប់ការ បោះឆ្នោតដោយអមរា(Amara) នៅក្នុងខេត្តសៀមរាប ត្រូវបានឧបត្ថម្ភថវិកាដល់គម្រោងនេះ ដោយអង្គការមូលនិធិហេនរេចបូលកម្ពុជា ។ By ជួន ចំរ៉ុង
អភិបាលកិច្ចធនធាន កម្មវិធីនៅក្នុងប្រទេសកម្ពុជារបស់មូលនិធិហេនរេចបូលមានគោលបំណងសំខាន់ក្នុងការពង្រឹងអំណាចទៅដល់សង្គមស៊ីវិលក្នុងមូលដ្ឋាន ដើម្បីរួមចំណែកធ្វើឲ្យការពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាពទៅលើគោលនយោបាយ ពិសេសគឺទាក់ទងទៅនឹងអភិបាលកិច្ចធនធានធម្មជាតិ។ អង្គការជាដៃគូយុទ្ធសាស្ត្រតម្រូវឲ្យចាប់ផ្ដើមនូវគម្រោងសិក្សាស្រាវជ្រាវ រួចហើយគម្រោងកសាងសមត្ថភាពដើម្បីបង្ហាញនិងជំរុញ ឲ្យមានកាតពិគ្រោះយោបល់ពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ដោយរាប់ចាប់តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិនិងថ្នាក់តំបន់ផងដែរ។ ការយកចិត្តទុកដាក់សំខាន់ទៅលើស្ថានភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា ដែលសង្គមវប្បធម៌របស់ពួកគាត់គឺរស់នៅអាស្រ័យការប្រើប្រាស់ដី និងធនធានធម្មជាតិជាលក្ខណៈប្រពៃណី។ មូលនិធិធ្វើការងារជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលដែលមានទីតាំងនៅមូលដ្ឋាន ស្ថាប័នសិក្សា សមាគមរបស់ជនជាតិដើមភាគតិចនិងសហគមន៍របស់ពួកគាត់ទាំងអស់ដើម្បីការពារនូវសិទ្ធិធនធាន និងការសម្រេចចិត្តដោយខ្លួនឯងក្នុងការអភិវឌ្ឍ។
ការសាបព្រួសគ្រាប់ពូជនៃពិភពលោកប្រកបដោយសមធម៌ ការដាំដុះនៃគ្រាប់ពូជគឺជារឿងល្អមួយដែលបានចាប់ផ្តើមហើយ។ តាមគំនិតនៃប្រភពបើកចំហ វិធីសាស្រ្តថ្មីៗវិវឌ្ឍហើយនាំឱ្យមានការដាំដុះនៃប្រភេទគ្រាប់ពូជជាច្រើន។ By បាបារ៉ា អ៊ុនម៉ូសិក
យើងដាក់បណ្ដាសាពួកគេឱ្យស្លាប់៧ជំនាន់តទៅមុខទៀត! នៅក្នុងអំឡុងពេលដែលខ្ញុំធ្វើកម្មសិក្សាជាមួយមូលនិធិហេនរេចបូល មិត្តរួមការងាររបស់ខ្ញុំ ជ័យ វឌ្ឍនា និងខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវរយៈពេលពីរសប្តាហ៍អំពីជម្លោះដីធ្លីដែលបណ្តាលមកពីដីសម្បទានសេដ្ឋកិច្ចដែលទទួលបានពីរដ្ឋ(ELC=Economic Land Concession) សម្រាប់ការដាំដុះអំពៅនៅក្នុងស្រុកចំនួនបីក្នុងខេត្តព្រះវិហារ។ By ចូណាស ក្រាម
ប្រជាធិបតេយ្យយេនឌ័រ ថ្វីបើមានការពិចារណាលើការរីកចំរើនប៉ុន្មានទសវត្សរ៍នេះក៏ដោយ ក៏ការចូលរួមរបស់ស្ត្រីនៅក្នុងស្ថាប័ននយោបាយក៏ដូចជានៅក្នុងស្ថាប័នមិនផ្លូវការនានា នៅមានកំរិតនៅឡើយនៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតបទៅ នឹងបញ្ហានេះ កម្មវិធីប្រជាធិបតេយ្យយេនឌ័រនៃមូលនិធិហេនរេចបូលនៅកម្ពុជាក៏ត្រូវបានបង្កើតឡើងជុំវិញគោលដៅសំខាន់ៗពីរ៖ រួមចំណែកឲ្យមានការពិភាក្សាថ្នាក់ជាតិ ដើម្បីបង្កើតទស្សនៈប្រជាធិបតេយ្យយេនឌ័រជាតិមួយដែលមានរូបរាងពិតប្រាកដ។ ការពាក់ព័ន្ធដែលមានការផ្សារភ្ជាប់រវាងយេនឌ័រនិងបរិស្ថាននេះគឺដោយសារតែស្ត្រីជាតួអង្គសំខាន់ក្នុងការងារកសិកម្មហើយក៏ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការងារធនធានធម្មជាតិ។ ជំរុញឲ្យមានការចូលរួមរបស់ស្ត្រីជនបទនៅក្នុងឆាកនយោបាយតាមរយៈការអភិវឌ្ឍនៃតំណាងនៅថ្នាក់មូលដ្ឋាន និងជួយបង្កើនសមត្ថភាពដើម្បីជំរុញឲ្យពួកគាត់អាចលើកឡើងពីរបៀបវារៈផ្ទាល់ខ្លួនសម្រាប់ចាកផុតពី គំនាបសង្គម និងធ្វើឲ្យមានការរីកចំរើននៅក្នុងសហគមន៍របស់ពួកគាត់។ បញ្ញត្តិ និងទស្សនៈ យេនឌ័រគឺមិនមែនតែងតែត្រូវគ្នានៅក្នុងបរិបទក្នុងស្រុក ដែលទាមទារឲ្យមានការត្រួសត្រាយលើការជជែកពិភាក្សារវាងក្រុមផ្សេងៗក្នុងសង្គមដទៃ ទៀត។ការិយាល័យប្រចាំប្រទេសកម្ពុជាបានប្រើប្រព័ន្ធផ្សព្វផ្សាយ តាមរយៈខ្សែភាពយន្តនិងវិទ្យុ ជាការបន្ថែមលើវិធីជជែកពិភាក្សាធម្មតា ដើម្បីពង្រីកការវែកញែក ធ្វើឲ្យមាននូវទស្សនៈថ្មីៗនិងបញ្ចូលនូវសកម្មជនវ័យក្មេង។
ការអភិវឌ្ឍន៍ផលិតផលអេកូប្រកបដោយចីរភាពនៅកម្ពុជា Image credits បទសម្ភាសន៍ជាមួយនឹងកញ្ញា វត្ថា វិច្ឆិកា ស្ថាបនិករនៃ <<ដៃខ្មែរ(Dai Khmer)>>
គម្រោងស្តីពីសកម្មភាពស្ត្រីសម្រាប់ការបញ្ចេញមតិនិងភាពអង់អាច(WAVE)ឆ្នាំ២០១៧ Image credits ការប្រជុំអំពីការឆ្លុះបញ្ចាំងជាមួយបេក្ខជនស្ត្រីនយោបាយដែលមានសក្តានុពល(PPWCs) ដើម្បីកម្តៅសាច់ដុំនិងសម្របសម្រួលការចែករំលែកបទពិសោធន៏និងផែនការសម្រាប់ការ បោះឆ្នោតដោយអមរា(Amara) នៅក្នុងខេត្តសៀមរាប ត្រូវបានឧបត្ថម្ភថវិកាដល់គម្រោងនេះ ដោយអង្គការមូលនិធិហេនរេចបូលកម្ពុជា ។ By ជួន ចំរ៉ុង