អភិបាលកិច្ចធនធាន

ពិភពផ្លាស្ទីក

ពិភពផ្លាស្ទីក

ផ្លាស្ទីកមាននៅគ្រប់កន្លែង ហើយបើយើងគិតទៅ ជីវិតរបស់យើង​ពោរ​ពេញទៅដោយផ្លាស្ទីក។    យើងប្រើប្រាស់ផ្លាស្ទីកស្រោប​រក្សា​ឱសថ សម្លៀកបំពាក់ ប្រដាប់ក្មេងលេង និងសម្ភារៈថែខ្លួន ក៏ដូចជានៅក្នុងសម្ភារៈនៃឧស្សាហកម្ម       និងផលិតផលកសិកម្ម។ យើងក៏ដឹងពីហានិភ័យនៃកាកសំណល់ផ្លាស្ទីចនៅបរិស្ថានជុំវិញ តាមកន្លែងស្តុកទុក​កាកសំណល់ និងនៅក្នុងទឹកសមុទ្រផងដែរ។

មិនត្រូវស្ងៀមស្ងាត់តទៅទៀតឡើយ

ទីក្រុង​ភ្នំពេញ ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០១៤មូលនិធិ​ហេនរេច​បូល​បាននិង​កំពុង​គាំទ្រ អង្គការ​យុវជន​ជនជាតិដើមភាគតិច​កម្ពុជា (ស៊ីយ៉ា) អស់រយៈពេល​ជាង​៧ឆ្នាំហើយ​មកទល់​ឥឡូវ​នេះ។ ស៊ីយ៉ា​ត្រូវបានបង្កើតឡើង​ដោយ​ក្រុម​ជនជាតិដើមភាគតិច​កម្ពុជា និង​មានបំណង​ដើម្បី​ផ្តល់​ឲ្យ​ក្រុមយុវជន​ជនជាតិដើម​ភាគតិច​ដោយ​ធ្វើការ​ជា​បណ្តាញសង្គម នៅក្នុងទីក្រុងភ្នំពេញ ព្រមទាំង​ដើម្បី​ពង្រឹងសមត្ថភាព​របស់​សិស្ស​និស្សិត​ជនជាតិដើមភាគតិច​ទាំង​នេះ និង​បង្កើន​ភាព​ក្លាហាន​ដល់​ពួកគេ​ក្នុងនាម​​សហគមន៍​ជនជាតិដើម​ភាគតិច​ជំនាន់ក្រោយ។