ឯកសារអត្តសញ្ញាណនិបិតិកជន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ឆ្នាំ ២០១៦ ដើម្បីអានអត្ថបទនេះសូមចុចទីនេះដើម្បីទាញយកឯកសារ PDF ។
ការសាកសួររបស់សមាជិកសភាអាល្លឺម៉ង់ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តើរដ្ឋាភិបាលសហព័ន្ធមានទស្សនៈបែបណា ចំពោះស្ថានភាពសិទ្ធមនុស្សដែលកាន់តែធ្ងន់ធ្ងរ នៅក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ទៅនឹងប្រវត្តិនៃការកើនឡើងនៃការចាប់ខ្លួននាពេលថ្មីៗនេះ មកលើសកម្មជនសិទ្ធិដីធ្លី៧នាក់ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទបង្កការកកស្ទះចរាចរ និងឃាតកម្មលើអ្នកកាសែតម្នាក់ឈ្មោះ ទ្រាំង ទ្រី ខណៈកំពុងតែស៊ើបអង្គេតលើការកាប់ឈើខុសច្បាប់៖ និងតើបណ្ឌិត ហ្វ្រីឌ្រីស ឃិតហ្សែលថ៍ រដ្ឋលេខាធិការរបស់ក្រសួងសហព័ន្ធដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអិវឌ្ឍន៍នឹងមានវិធានការអ្វី នៅក្នុងអំឡុងពេលដំណើរទស្សនៈកិច្ចរបស់លោក នៅចុងខែនេះដើម្បីធ្វើឲ្យស្ថានភាពនេះបានប្រសើឡើង?
អំពើពុករលួយ អំពើហិង្សា និងយែនឌ័រ ប្រទេសមួយកំពុងដំណើរការទៅកាន់លទ្ធិប្រជាធិបតេយ្យ ប្រទេសកម្ពុជាត្រូវការកងកម្លាំងនគរបាលដែលអាចទុកចិត្តបាន ដើម្បីធានានីតិរដ្ឋ និងពង្រឹងការជឿជាក់ នៅក្នុងប្រព័ន្ធអភិបាលកិច្ច ក្នុងចំណោមប្រជាពលរដ្ឋរបស់ប្រទេសនេះ។ នៅទីបញ្ចប់នេះ ម្ចាស់ជំនួយដ៏សំខាន់ និងធនធានជាច្រើនរបស់រដ្ឋាភិបាល ត្រូវបានចំណាយ ដើម្បីចាប់ផ្តើមបង្កើតតួនាទីរបស់ស្ថាប័នថ្មី និងផ្តល់ឲ្យនូវការបណ្តុះបណ្តាលដល់នគរបាល ដើម្បីបង្កើនសមត្ថភាព។ បើទោះបីជាយ៉ាងណាភាពពិត កងកម្លាំងនគរបាល នៅតែត្រូវបានគេដឹងថាជាស្ថាប័នមួយក្នុងចំណោមស្ថាប័នពុករលួយបំផុតរបស់ប្រទេសនេះ។ ម៉្យាងវិញទៀត ទង្វើដ៏សាហាវរបស់នគរបាល ប្រឆាំងទៅនឹងជនស៊ីវិលបន្តកើតមាន ដែលបានបង្ហាញនៅក្នុងអំឡុងពេលការតវ៉ាបណ្តេញចេញពីដីធ្លី និងនៅអំឡុងពេលបាតុកម្ម ក្រោយពេលចេញផ្សាយនូវលទ្ធផលបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ ដែលត្រូវបានគេជំទាស់យ៉ាងខ្លាំង។ ហេតុដូច្នេះហើយ អត្ថបទនេះស្វែងយល់ពីទិដ្ឋភាពដែលប្រឌិតឡើងថាតួនាទីរបស់ស្ថាប័នថ្មី និងការបណ្តុះបណ្តាលនគរបាលនឹងមានភាពចាំបាច់នាំឲ្យសម្រេចបាន កងកម្លាំងនគរបាលដ៏ត្រឹមត្រូវ។
យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់ប្រទេសកម្ពុជា ២០១៤-២០១៨ កម្មវិធីរួមគ្នាគឺជាលទ្ធផលដោយផ្ទាល់នៃការប្តេជ្ញាចិត្តផ្នែកខាងក្នុង និងជាលក្ខណៈអន្តរជាតិក្នុងរយៈពេលដ៏យូររបស់ដៃគូរអ៊ឺរ៉ុប ដើម្បីចែករំលែកជំនួយដ៏ប្រសើ និងលទ្ធផលអភិវឌ្ឍន៍តាមរយៈភាពដូចគ្នានៅផ្នែកខាងក្នុងយ៉ាងទូលាយ និងភាពសក្គិសិទ្ធិនៃការរីកសាយ និងការពង្រីកសកម្មភាពអភិវឌ្ឍន៍។
គ្មានលំនៅឋានទៀតឡើយ (សាច់រឿងពីតំបន់បឹងកក់) កាលពីខែកម្ភៈ ឆ្នាំ២០០៧ សាលាក្រុងរាជធានីភ្នំពេញបានផ្តល់នូវកិច្ចសន្យាជួលដែលមានរយៈពេល៩៩ឆ្នាំ ទៅឲ្យក្រុមហ៊ុនឯកជនមួយឈ្មោះថាស៊ូកាគូ អ៊ីន។ សម្រាប់ដីប្រមាណជា១៣៣ហិចតានៃអចលនទ្រព្យមជ្ឈមណ្ឌលទីក្រុងដ៏សំខាន់ នៅក្នុងខ័ណ្ឌដូនពេញរបស់រាជធានីភ្នំពេញ។ តំបន់នេះ រួមបញ្ជូលទាំងបឹងកក់ ដែលជាបឹងមួយក្នុងចំណោមបឹងធម្មជាតិ ដែលនៅសេសសល់មួយចំនួន នៅក្នុងទីក្រុង និងផ្ទះរបស់ប្រជាពលរដ្ឋ២០០០០នាក់។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនស៊ូកាគូ អ៊ីន បានចំណាយប្រាក់៧៩លានដុល្លា សម្រាប់ដីនេះ។
ការបាត់បង់តំបន់បឹងកក់ៈ ការបរិច្ចាករបស់នរណា ដើម្បីនរណា បឹងកក់ធ្លាប់តែជាបឹងដ៏ស្រស់ស្អាត នៅក្នុងទីក្រុងភ្នំពេញ។ កាលពីឆ្នាំ២០០៧ រដ្ឋាភិបាលកម្ពុជាបានធ្វើកិច្ចព្រមព្រៀងជាមួយនឹង ក្រុមហ៊ុនមួយដើម្បីប្រគល់ទៅឲ្យក្រុមហ៊ុននោះ សម្រាប់រយៈពេល៩៩ឆ្នាំ។ កិច្ចព្រមព្រៀងនេះជាលទ្ធផលដែលនាំឲ្យមានការចាក់បំពេញដីខ្សាច់នៅលើបឹងនោះ នៅក្នុងគោលបំណងដើម្បីឲ្យក្រុមហ៊ុន សាងសង់លើដីនោះ។ បឹងនេះគឺមានទំហំ៣២៨រ៉ៃ ដែលវាអាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បើវាត្រូវបានផ្លាស់ប្តូរទៅជាដី។ វាហាក់ដូចជាការលះបង់ដ៏សមហេតុផលមួយសម្រាប់ទីក្រុងនៅក្នុងទិដ្ឋភាពនោះ។ By ហ្វូ ធានស៊ីង (អាន់ ឌីហ្វូ)
ការចំណាកស្រុក និងការជួញដូរមនុស្ស សកលភារូបនីយកម្ម គឺជាបាតុភូតដ៏មានឥទ្ធិពលបំផុត សម្រាប់ពេលវេលារបស់យើង និងខណៈពេលដែលនាំមកនូវការផ្លាស់ប្តូរវិជ្ជមាន ដើម្បីសង្គមរបស់ពិភពលោក ដោយរួមមានផ្នែកអវិជ្ជមានផងដែរ៖ សក្តានុពលដែលមិនអាចត្រួតពិនិត្យបាន នៅក្នុងទីផ្សារ និងសង្គម ដែលបានលាយឡំចូលគ្នា ជាមួយនឹងបញ្ហាបរិស្ថាន ឬវិបត្តិនយោបាយ ក៏អាចជាបញ្ហាដែលនាំឲ្យមានការសម្រេចចិត្ត ដើម្បីធ្វើការចំណាកស្រុក។ By Sonja Alexandra Barwitzki
សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ដោយសាស្រ្តាចារ្យ សូរិយា ប្រាសាទ ស៊ូប៊ែឌី ខ្ញុំជិតបញ្ចប់បេសកកម្មស្វែងរកការពិត ស្តីពីសិទ្ធិមនុស្ស លើកទី១១របស់ខ្ញុំ សម្រាប់ប្រទេសកម្ពុជា ដែលជាលើកទីពីរ ចាប់តាំងពីការបោះឆ្នោតរដ្ឋសភាជាតិ ត្រូវបានប្ររព្ធធ្វើឡើងនៅខែកក្តដា ឆ្នាំ២០១៣។ អ្វីដែលខ្ញុំមានបំណងដើម្បីធ្វើការបង្ហាញនោះ គឺការស្វែងយល់ និងគំនិតតាំងពីដំបូងរបស់ខ្ញុំ អំពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសនេះ ដោយសារតែជាបេសកកម្មចុងក្រោយរបស់ខ្ញុំ។ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍ចុងក្រោយរបស់ខ្ញុំនឹងត្រូវបានរក្សាទុក នៅក្នុងរបាយការណ៍របស់ខ្ញុំដែលខ្ញុំនឹងធ្វើបទបង្ហាញដល់ក្រុមប្រឹក្សាសិទ្ធមនុស្ស របស់អង្គការសហប្រជាជាតិ នៅក្នុងខែកញ្ញា ឆ្នាំនេះ។