All Contents for Resource Governance

អ្នកវិទ្យាសាស្រ្តតូច

ពិភពរបស់យើង អនាគតរបស់យើង ទំនួលខុសត្រូវរបស់យើង

និពន្ធដោយ៖ Anaïs Pagès-Peeters   គំនូរដោយ៖ ប៊ូ ពុទ្ធីដា និង សៀត​ សុភាព

ការបង្កើនជីវភាពរស់នៅប្រកបដោយចីរភាពតាមរយៈទុយោឫស្សី

បទសម្ភាសន៍ជាមួយ ថេសា ផួលដឺរ ស្ថាបនិករនៃ 'Suck On That' ដែលជាសហគ្រាសសង្គមទុយោឫស្សីកម្ពុជា

សៀវភៅផែនទីមហាសមុទ្រ៖​ ហេតុការណ៍ និង តារាងរូបរាង ស្តីពីទំនាក់ទំនងរបស់យើង ទៅនឹងមហាសមុទ្រ ឆ្នាំ ២០១៧

មហាសមុទ្រ គ្របដណ្តប់ជាងពីរភាគបីនៃផ្ទៃដីរបស់ភពផែនដីយើង ហើយមាន​ទំហំវិមាត្រលាតសន្ធឹងធំល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក ដែលតំបន់ខ្លះគឺមិនទាន់ត្រូវបានគេរុករកឃើញនៅឡើយនោះទេ។ វាផ្ទុកទៅដោយធនធានដ៏សម្បូណ៌បែបដែលផ្តល់ឱ្យយើងដូចជា ចំនីអាហារ ថាមពល និងសារធាតុរ៉ែជាច្រើនទៀត។ យើងប្រើប្រាស់មហាសមុទ្រ ដើម្បីដឹកជញ្ជូនទំនិញពីទ្វីបទៅទ្វីបទៀត ហើយមហាសមុទ្រ ក៏មានសារសំខាន់ខ្លាំងណាស់ដែរក្នុងការរក្សាលំនឹងនៃបរិយាកាស និងអាកាសធាតុរបស់យើង។ 

សន្យាខ្យល់៖ ការសិក្សាពីការអភិវឌ្ឍលើទីតាំងបណ្តេញចេញទាំង៧៧ ក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញគឺជាទីក្រុងមួយដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស តាមរយៈការអភិវឌ្ឍទីក្រុង។ ក្នុងឆ្នាំ ១៩៩៨ មានប្រជាជនកម្ពុជាចំនួនម្នាក់ក្នុងចំណោមមនុស្ស២០នាក់បានមករស់នៅក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។ ក្នុងរយៈពេលបួនឆ្នាំ ស្ថិតិនេះបានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម១០នាក់បានមករស់នៅក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។ នៅចន្លោះឆ្នាំ ១៩៩៨ និងឆ្នាំ២០០៨ ចំនួនប្រជាជនក្នុងជាធានីភ្នំពេញបានកើនឡើងជាងពីរដង គឺកើនឡើងពី ៥៦៧, ៨៦០ នាក់ ទៅ ១,២៣៧, ៦០០ នាក់។